“សមាគមអ្នកនិពន្ធខ្មែរ” សម្រេចបោះពុម្ពកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ជាផ្លូវការ!

  • Friday, April 2nd, 2021.

“អនិច្ចាជីវិត” គឺជា​ចំណងជើង​​សៀវភៅកម្រងកំណាព្យ ស្នាដៃនិពន្ធ​របស់ ​លោក ​វ៉ែន សុន​ កវីនិពន្ធ​ខ្មែរ​ជើងចាស់​ដ៏​ល្បាញ​ល្បី​មួយ​រូប​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ហើយ​ក៏ជា​ស្នាដៃ​ជ័យ​លាភី “ពានរង្វាន់កវីនិពន្ធ​អាស៊ី​អាគ្នេយ៍ ​ឆ្នាំ២០១៩” ។ តាម​រយៈ​ការចាប់អារម្មណ៍របស់ “សមាគមអ្នក​និពន្ធខ្មែរ” ដែល​បបង្ហាញ​ក្នុង​ទំព័រ​ដំបូងៗ​ក្នុង​សៀវភៅ​ខាង​លើ បាន​បង្ហាញ​ពីហេតុផល ក៏ដូចជា​​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យសមាគម​សម្រេច​បោះ​ពុម្ពស្នាដៃ​​នេះ​ជាសៀវភៅ​ឡើងថា ការ​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​បោះពុម្ពផ្សាយ ជាបេសកកម្មរបស់​សមាគម​​អ្នក​និពន្ធខ្មែរ, ហេតុ​នេះ​ហើយ ទើប​គណៈ​កម្មការ​បោះពុម្ពផ្សាយ​នៃសមាគមអ្នក​និពន្ធ​ខ្មែរ ​សម្រេច​ជ្រើសរើស​ស្នាដៃ​ដែលធ្លាប់ជាប់ពានរង្វាន់​មកបោះពុម្ពផ្សាយ។ ការបោះពុម្ពនេះគឺជាការចូលរួមលើកកម្ពស់ស្នាដៃកវីនិពន្ធខ្មែរឱ្យទូលំទូលាយទៅក្នុង​សង្វៀន​អក្សរសិល្ប៍ផង, ​បង្ហាញ​ពីភាពលេចធ្លោ​របស់​បទនិពន្ធកំណាព្យ​ខ្មែរ​ផង, ជាកិច្ច​តបស្នងសងគុណ​ ក្នុងន័យថែរក្សាមរតកដែលជាស្នាដៃ​និពន្ធ​​ខ្មែរផង និង​ដើម្បី​ជាការលើក​​ទឹក​ចិត្ត​ផង។ កវីនិពន្ធ វ៉ែន សុន បានលះបង់ស្ទើរ​មួយ​ជីវិតក្នុង​បុព្វហេតុ​អក្សរសាស្ត្រជាតិ នេះ​ជា​សកម្មភាព​ដ៏​ប្រពៃ​មួយ​ក្នុង​នាមជា​កវីនិពន្ធខ្មែរ​មួយរូប​នៅកម្ពុជា ដែល​ទទួល​បាន​នូវការ​គោរព​លើក​តម្កើង​យ៉ាង​ប្រាកដ។ តាម​ខ្លឹមសារ​ក្នុងការចាប់​អារម្មណ៍របស់ “សមាគមអ្នក​និពន្ធខ្មែរ” ​បាន​បញ្ជាក់​ទៀតថា សៀវភៅនេះបានរួមបញ្ចូលវណ្ណកម្មមួយចំនួនដែលធ្លាប់​បោះ​ពុម្ពផ្សាយនៅក្នុង​កម្រងសៀវភៅ​អប់រំ​របស់​អង្គការ​អន្តរជាតិ​ក្នុងស្រុក ​ដែល​មានប្រែជា​ភាសាអង់គ្លេសផងដែរ… ចំណែក​ថវិកា​ចំណាយ​ក្នុង​ការ​បោះពុម្ព​ស្នាដៃ​នេះ​ឡើង សមាគមអ្នកនិពន្ធខ្មែរទទួលបាន​ការឧបត្ថម្ភគាំទ្រ​ពីមូលនិធិគ្រួសារ លោក អៀ ហុកនីម និង​លោកស្រី ហ៊ន ច័ន្ទ​សោភា រួមនឹង​មូលនិធិ​ កវីយិនលួត។ កម្រងកំណាព្យ “អនិច្ចាជីវិត” នេះ​ សមាគមអ្នកនិពន្ធខ្មែរ​បានដាក់លក់ជាសាធារណៈ ដើម្បីប្រមូលថវិកា ផ្ដល់ជូនលោកគ្រូ […]

លោក មនោ វិជ្ជា អ្នកនិពន្ធល្បី ម្ចាស់ស្នាដៃសៀវភៅ “ទុកផ្លូវក្រោយ” នឹងបញ្ចេញស្នាដៃសៀវភៅ “ទុកផ្លូវក្រោយ ភាគ២” របស់ខ្លួននៅថ្ងៃអាទិត្យស្អែកនេះហើយ!

  • Saturday, October 24th, 2020.

លោក “មនោ វិជ្ជា” ជានាមប៉ាកការបស់លោក ឆន រិទ្ធី ។ លោកជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលមានដើមកំណើតនៅជាយដែនកម្ពុជា-វៀតណាម ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តល។ លោកមានបងប្អូនបង្កើតចំនួន៩នាក់ ដោយលោកជាកូនទី៩ក្នុងគ្រួសារ។ លោកជាអ្នកនិពន្ធនិងស្រាវជ្រាវឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែលគ្រប់ស្នាដៃរបស់លោកដែលបានចេញផ្សាយសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកដែលនិយមអានសៀវភៅផ្នែកទស្សនវិជ្ជា ការដឹកនាំ និងយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើនផ្ដោតលើផ្នែកទាំងនេះ ជាផ្នែកមិនងាយស្រួលប៉ុន្មានឡើយក្នុងការតាក់តែង។ បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងស្រាវជ្រាវមួយរូប លោកគឺជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណតម្លៃមួយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ លោក ឆន រិទ្ធី ហៅ “មនោ វិជ្ជា” អ្នកនិពន្ធល្បី និងសៀវភៅ “ទុកផ្លូវក្រោយ ភាគ២” របស់លោក យើងខ្ញុំជឿថា មុខជាមានប្រិយមិត្តមិនតិចឡើយដែលបានស្គាល់ច្បាស់ពីសៀវភៅយុទ្ធសាស្ត្រដ៏ល្បីមួយក្បាលរបស់លោក ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០១៧កន្លងទៅ មានចំណងជើងថា “ទុកផ្លូវក្រោយ” ដែលសៀវភៅនេះទទួលបានការពេញនិយមគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ទាំងអ្នកដឹកនាំ អ្នកដឹកនាំយុទ្ធសាស្ត្រអាជីវកម្ម និងអ្នកនិយមលើវណ្ណកម្មសាមកុកជាដើម។ ចំពោះសៀវភៅ “ទុកផ្លូវក្រោយ ភាគ១ និង ភាគ២” អ្នកនិពន្ធបានដកស្រង់ និងច្បិចយកតែចំណុចខ្លឹមនិងសំខាន់ពី រឿង […]

សូមជូនរឿង ៖ ខ្មោចដើមអំពិល (ស្នាដៃអ្នកនិពន្ធ ឆិម ប៊ុនឆា)

  • Friday, October 23rd, 2020.

ផ្ទះចំណាស់មួយខ្នងនៅជាយក្រុងដែលមានអាយុកាលរាប់រយឆ្នាំហើយ ផ្ទះនេះ​ត្រូវ​លក់​ពី​ម្ចាស់​មួយទៅ​ម្ចាស់មួយ​ ពីរបី​ម្ចាស់ហើយ​ ព្រោះ​តែ​គ្មាន​អ្នកណា​នៅ​បាន​ ហើយមិន​ដឹងជា​កម្មអី​បាន​ជា​ធ្វើ​​ឲ្យម្តាយខ្ញុំ​ លក់ផ្ទះនៅ​ទី​ក្រុង​ មក​ទិញ​ផ្ទះ​នេះ​នៅទៅវិញ​ ហើយ​ក៏​ប្តូរ​មកនៅ​ផ្ទះ​ដែល​ទើប​ទិញនេះ​ ខ្ញុំមិន​ចង់មកនៅទេ​ ព្រោះខ្ញុំមិន​ចូលចិត្តផ្ទះចាស់បុរាណ​ តែ​គ្មានជម្រើស​ ទើបរើ​មកនៅតាមម្តាយ​ទាំងទើសទាល់​ ខ្ញុំមកនៅផ្ទះនេះបាន​មួយអាទិត្យ​ហើយ​ តែ​នៅ​តែ​មិនទាន់​ស៊ាំនឹងសភាពរបស់ផ្ទះនេះ​សោះ ព្រោះ​ផ្ទះនេះមើល​ទៅកន្លែង​ណាក៏​គួរឲ្យ​ខ្លាចដែរ​ ជុំវិញ​ស្ងាត់ដូចមិនមែន​ផ្ទះ​សម្រាប់​មនុស្សនៅ​អ៊ីចឹង​ ហើយ​នៅក្បែរផ្ទះមានដើមអំពិលធំៗ៣ដើមទៀ​ត​ ដែលមិនដឹងជាមានតាំងពី​សម័យ​ណា​ទេ​ នៅក្រោមដើមអំពិលមានសុទ្ធតែខ្ទមខ្មោចចាស់ៗ ដែលមើលពេលយប់គួរឲ្យព្រឺសម្បុរ។ ដើមអំពិលនេះពេលថ្ងៃមានម្លប់ត្រឈឹងត្រឈៃត្រជាក់ស្រួលណាស់ តែពេលយប់កាលណា ម្ចាស់ថ្លៃអើយ សូម្បីតែសម្លឹងមើលក៏មិនហ៊ានដែរ ព្រោះដើមអំពិលនេះវា​ហាក់​ដូចមានអ្នកណា​រស់នៅ​ក្នុងនោះ​អ៊ីចឹង​ ។​ ផ្ទះនេះមានបន្ទប់គេង៣បន្ទប់ ហើយក្នុង៣បន្ទប់នោះក៏មានបន្ទប់របស់ខ្ញុំមួយផងដែរ (អ្នកសរសេរ) តែមិនដឹងជាចង្រៃអី ឡើង​មកនៅភ្លាមក៏ចាប់បន្ទប់ប៉ះបន្ទប់ដែលនៅក្បែរដើមអំពិលនោះទៀត ពិតជាមានឧបនិស្ស័យជាមួយនឹងខ្មោចមែន!! ម៉ោង១២យប់ទៅហើយ ខ្ញុំនៅតែគេងមិនលក់ ព្រោះចាញ់ក្តឹបអំពិលជាមួយនឹងអំបិលម្ទេសកាលពីថ្ងៃ ទើបធ្វើឲ្យរត់ចូលបន្ទប់ទឹកមិនឈប់ ហើយបន្ទប់ទឹកនៅខាងក្រៅទៀត ហើយអ្វីដែលវាចៃដន្យនិងហួសចិត្តបំផុតគឺបន្ទប់ទឹកនៅក្រោមដើមអំពិលនោះតែម្តង រាល់យប់សព្វមួយដងមិនដែលមានខ្យល់ទេ មិនដឹងជាហេតុអីយប់នេះខ្យល់មិនឈប់សោះ ខ្យល់បក់បោកដើមអំពិល ធ្វើឲ្យមែកអំពិលងាប់ធ្លាក់មកលើស័ង្កសី ឮសូរតែផាំងៗ ក្នុងពេលដែលខ្ញុំកំពុងនៅក្នុងបន្ទប់ទឹក ញ័រអស់ហើយពេលនេះ កំពុងតែញ័រស្រាប់តែភ្លើងដាច់ភ្លឹប ងងឹតឈឹង ប្រហែលទុស្សេខ្សែភ្លើងហើយ ខ្ញុំរត់ចេញពីបន្ទប់ទឹកទាំងដែលមិនទាន់រួចស្រួលបួលផង ស្ទុះចូលបន្ទប់គេងវិញយ៉ាងលឿន ប្រហែលជា១០នាទីខ្យល់ក៏ចាប់ផ្តើមស្ងាត់ ពោះខ្ញុំក៏ចាប់ផ្តើមធូរស្រួលវិញ តែអ្វីដែលមិនស្រួល និងមិនស្ងាត់គឺសំឡេងឆ្កែលូនៅខាងក្រៅ ខ្ញុំគិតថាធម្មតាឆ្កែវាលូប្រាកដជាឃើញអីមិនខាន […]

ឡុង វឌ្ឍនៈ អ្នកនិពន្ធឆ្នើមវ័យក្មេងស្រស់សង្ហា ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”

  • Wednesday, April 8th, 2020.

ការ​និពន្ធ​ស្នាដៃ​អ្វី​មួយ​ឡើង​មិនមែនជារឿងលំបាកនោះឡើយ តែ​ការ​និពន្ធ​ស្នាដៃ​មួយ​ដែល​លក្ខណៈ​ល្អ​ប្រកបដោយ​គុណ​តម្លៃ ដែលមានការ​ទទួល​ស្គាល់​ជាទូទៅ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​ ទើប​ជារឿង​ដ៏លំបាក​បំផុត ព្រោះ​ស្នាដៃ​នោះ​ចាំបាច់​ត្រូវតែ​មានគុណ​តម្លៃ​ពិតប្រាកដ​ចំពោះ​អ្នក ទើប​អាច​ទៅរួច មិនមែន​ចេះ​តែ​និពន្ធ​បែបលំៗ និពន្ធ​តាមតែការនឹកឃើញ និពន្ធ​ឱ្យតែបានៗ រួច​មករំពឹងថា​នឹង​មាន​គេគាំទ្រ​ច្រើននោះ​ឡើយ។ “ស្មុគស្មាញ​” គឺ​ជា​ចំណង​ជើង​សៀវភៅ​ដ៏ល្អ​មួយ​ក្បាល ដែល​កំពុងទទួលបានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​អ្នក​និយម​អាន​សៀវភៅ​ ជាពិសេស​អ្នក​ដែលកំពុងតែ​ជួប​នូវ​វិបត្តិ​ក្នុង​ចិត្ត ដោយសារខ្លឹមសារ​ក្នុង​សៀវភៅនេះនឹង​ជួយ​បង្ហាញនូវដំណោះស្រាយផ្សេងៗដល់​អ្នក ​ក្នុងការស្វែង​រក​ដំណោះស្រាយបញ្ហារបស់ពួកគាត់ និងជួយឱ្យជីវិតរបស់ពួកគាត់មានភាពប្រសើរឡើងជាងមុន ដែលស្ដាប់ទៅសៀវភៅនេះពិតជា​មានអត្ថប្រយោជន៍​ខ្លាំង​ចំពោះ​អ្នក​អាន​បាន​ពិតប្រាកដមែន។ ចុះ​ចំណែក​ម្ចាស់​ស្នាដៃ​សៀវភៅ​ដ៏ល្អនេះវិញជានរណា? ហើយ​តើ​អ្នក​ស្គាល់​លោក​ហើយ​ឬនៅ? លោក ឡុង វឌ្ឍនៈ និងសៀវភៅ “ស្មុគស្មាញ” ស្នាដៃនិពន្ធរបស់លោក លោក ឡុង វឌ្ឍនៈ មាននាមប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “ក្មេងប្រុសពនេចរ” លោក​គឺ​ជាអ្នក​និពន្ធ​កម្ពុជា​ឆ្នើមវ័យក្មេង​មួយរូបនាពេលបច្ចុប្បន្ន ​និង​ជា​​ម្ចាស់​ស្នាដៃ​សៀវភៅ “ស្មុគស្មាញ”  ដែលបានរៀបរាប់​ខាង​លើ។ លោក​កើត​ឆ្នាំ១៩៩៧ នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ មានឪពុកឈ្មោះ ក្រៃ គាងឡុង មុខរបរជាកងយោធពលខេមរភូមិន្ទ និងម្ដាយឈ្មោះ លាង សុខា មុខរបរជាគ្រូបង្រៀនអនុវិទ្យាល័យ និង​មានបងប្អូនបង្កើត​ចំនួន២នាក់ ស្រី១នាក់ និង​ប្រុស១នាក់ ដោយ​លោក​ជាកូនប្រុសពៅនៅក្នុងគ្រួសារ។ លោក​បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីចុងខែ៦ […]

ឆាន់ វុត្ថា អ្នកនិពន្ធថ្មីវ័យក្មេងកម្ពុជាមួយរូប ដែលអាចតាក់តែងប្រលោមលោកបានយ៉ាងល្អ

  • Monday, March 16th, 2020.

រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែវិស័យអំណាននៅកម្ពុជា មានការរីកចម្រើនខ្លាំងជាលំដាប់ យើងសង្កេតឃើញថា អ្នកនិពន្ធកម្ពុជា​ថ្មីៗក៏មាន​ការ​កើន​ឡើង​ជាច្រើនរូប​ផងដែរ ហើយ​ថែមទាំង​ប្រកបដោយទឹកដៃ​ពោរពេញ​ដោយសមត្ថភាព​ក្នុងការ​តាក់តែង​តាម​ផ្នែក​ដែលជា​ជំនាញ​របស់ខ្លួន​ទៀតផង។ ក្នុងនោះ លោក ឆាន់ វុត្ថា គឺ​ជា​អ្នកនិពន្ធថ្មី​វ័យក្មេង​កម្ពុជា​មួយរូប ដែល​មានទទួលបានការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានយ៉ាង​ខ្លាំង តាមរយៈ​ភាព​ទាក់​ទាញ​ក្នុងការ​​តាក់តែង​ប្រលោមលោកបាន​យ៉ាង​ល្អ​​របស់​លោក​ ដែលបាន​ចេញ​ផ្សាយ​កន្លងមក។ លោក ឆាន់ វុត្ថា អ្នក​និពន្ធឆ្នើមវ័យក្មេងកម្ពុជាមួយរូប លោក ឆាន់ វុត្ថា មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “វេហាស៍” លោកកើតថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៩៣ នៅភូមិព្រៃធំ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង, មានឪពុកឈ្មោះ ទួន សឿន និងម្តាយឈ្មោះ ស៊ុំ រិន ។ លោកមានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយលោកជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នក​និពន្ធកម្ពុជាមួយរូប លោកគឺជា​ម្ចាស់​កន្លែងលក់សម្ភារៈសិក្សាគ្រប់ប្រភេទខ្នាត​តូច​មួយនៅខាងមុខ សាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃធំ ដែល​ស្ថិត​ក្នុងទឹក​ដី​នៃ​ស្រុកកំណើត​របស់​លោក​តែម្តង។ លោក ឆាន់ វុត្ថា ចាប់ផ្តើមចេះនិពន្ធដំបូង​នៅពេល​ដែលលោករៀន​ថ្នាក់ទី១១ ដោយលោកបានបញ្ជាក់​ប្រាប់បន្ថែម ក្នុង​បទសម្ភាសន៍​ជាមួយ  “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទៀតថា […]

“តូបអ្នកនិពន្ធ” ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!

  • Wednesday, March 4th, 2020.

បើលោក​​អ្នក​ជាអ្នក​និយមអានសៀវភៅ និងចូលចិត្តទៅចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅផ្សេងៗ នោះលោកអ្នកមុខជាបានឃើញហើយតូបលក់​សៀវភៅមួយដែល​ប្រជុំ​ដោយអ្នកនិពន្ធ​ល្បីឈ្មោះមួយចំនួន​នៅកម្ពុជានាពេលបច្ចុប្បន្ន។ តូបនោះមានឈ្មោះថា​ “តូបអ្នកនិពន្ធ” គឺជាតូបដ៏ល្បីឈ្មោះមួយ ដែលបង្កើតឡើងដោយអ្នកនិពន្ធឆ្នើមៗមួយក្រុម និង​ត្រូវបានទទួលស្គាល់ជាទូទៅថា “តូបអ្នកនិពន្ធ ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!” ។ ពិតណាស់! បើ​អ្នកបាន​ទៅឃើញជាក់ស្ដែង តូបមួយនេះ ពិតជាយ៉ាងដូច្នោះមែន។ “តូបអ្នកនិពន្ធ” និងអ្នកនិពន្ធ​មួយ​ចំនួន ទាក់ទងនឹង​ “តូបអ្នកនិពន្ធ” នេះ លោក សួង ម៉ាក់ អ្នកនិពន្ធល្បីឈ្មោះប្រើនាមប៉ាកកា “ផ្កាយ” ដែលជាអ្នកចាត់ការទូទៅ និង​ជាសហស្ថាបនិកមួយ​រូបនៃ​តូបនេះ បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិច​ក្ដៅៗមុននេះថា “ជាទូទៅ តូបអ្នកនិពន្ធ មានលក់ស្នាដៃរបស់អ្នកនិពន្ធគ្រប់ស្រទាប់ គ្រប់សម័យទាំងអស់ មិនថាចាស់ថ្មី ក្មេងឬចាស់នោះទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ យើងខិតខំសម្រិតសម្រាំង ជ្រើសរើសស្នាដៃដែលមានគុណភាព ទាំងទឹកដៃនិពន្ធ ការរចនាទំព័រ រចនាក្រប ភាពច្នៃប្រតិដ្ឋ ថ្មីប្លែក មានអត្តសញ្ញាណផ្ទាល់ខ្លួន ពិសេសដាច់ដោយឡែកពីអ្នកដទៃ បូករួម​ទាំងអក្ខរាវិរុទ្ធផងដែរ។ ស្នាដៃរបស់អ្នកនិពន្ធដែលមានដាក់លក់នៅតូបអ្នកនិពន្ធបច្ចុប្បន្នមាន ដូចជា “ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី” របស់អ្នកនិពន្ធ […]

លោក មនោ វិជ្ជា ជាអ្នកនិពន្ធសៀវភៅ “ទុកផ្លូវក្រោយ” ទើបនឹងបង្ហាញស្នាដៃទី៦ របស់លោកគឺ សៀវភៅ “យុទ្ធសាស្ត្រវាយលុក”

  • Tuesday, February 18th, 2020.

លោក “មនោ វិជ្ជា”  ជានាមប៉ាកការបស់លោក​ ឆន រិទ្ធី ដែលជាអ្នកនិពន្ធនិងស្រាវជ្រាវ​ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែល​គ្រប់​ស្នាដៃ​របស់លោក​កន្លងមក​មានការ​គាំទ្រពីសំណាក់​​​​ប្រិយមិត្ត​អ្នកអានយ៉ាងខ្លាំង ជាពិសេស​អ្នកដែលនិយមអានសៀវភៅ​ផ្នែកទស្សនវិជ្ជា ការដឹកនាំ​​ និងបែបយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើន ច្រើនតែផ្ដោតលើផ្នែកអស់​ទាំង​​នេះ ដែលជាផ្នែក​មិនជាងាយស្រួលប៉ុន្មានឡើយក្នុង​ការ​តាក់តែង។ លោក​ជាអ្នក​និពន្ធមួយរូប​ ដែលមានដើម​កំណើត​នៅជាយដែនកម្ពុជា-វៀតណា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្តល។ លោកមាន​បងប្អូនបង្កើត​ចំនួន៩នាក់ ដោយ​លោក​ជាកូនទី៩ក្នុង​គ្រួសារ។​  បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណភាព និងគុណតម្លៃ​មួយ នៅកម្ពុជានាពេលបច្ចុប្បន្ន​នេះ។ លោក ឆន រិទ្ធី នាមប៉ាកកា “មនោ វិជ្ជា“ លោក ឆន រិទ្ធី ដែលប្រិយមិត្ត​អ្នកអានគ្រប់​គ្នាស្គាល់គាត់​ក្នុងវិស័យតែងនិពន្ធ​តាមរយៈឈ្មោះ មនោ វិជ្ជា លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ពីដំណើរលើវិថីតែងនិពន្ធរបស់លោក​ថា “ខ្ញុំចាប់ផ្តើមប្រឡូកក្នុងអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំ២០១៤មកម៉្លេះ! ​ហើយការណ៍ដែលខ្ញុំ​​អាច​និពន្ធ​បាន​ល្អ​ដូចសព្វថ្ងៃនេះ វាជាទេពកោសល្យ​ពីកំណើតខ្លះ រៀនសូត្របន្ថែមខ្លួនឯងខ្លះ ប្រឹងប្រែងអានសៀវភៅបន្ថែមខ្លួនឯងខ្លះ និងទទួលបានការណែនាំខ្លះៗពីរៀមច្បងមួយចំនួនទៀត ដែលមានជំនាញផ្នែកតាក់តែងនិពន្ធ” លោកបន្ថែមទៀតថា “ចំពោះស្នាដៃរបស់​ខ្ញុំដែលបានបោះពុម្ពផ្សាយកន្លងមក មានចំនួន៦ចំណងជើង ជាប្រភេទសៀវភៅបែបទស្សនវិជ្ជាខ្លះ ការដឹកនាំខ្លះ​ […]

សេចក្ដីជូនដំណឹង ៖ លោក ឡាំ លីម សម្រេចបោះពុម្ពសៀវភៅ “អំណានជាអំណាច” ដាក់តាមបណ្ណាល័យសាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា

  • Wednesday, October 16th, 2019.

គិត​មកដល់​ត្រឹម​ថ្ងៃនេះ​ ​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​ដែល​ជា​ស្នាដៃ​របស់ លោក ឡាំ លីម មានសន្ទុះ​នៃ​ការ​ទាញ​យក​អាន​យ៉ាងច្រើន​រហូតដល់១៥០០០​នាក់​ជាងឯណោះ គឺពិតជាច្រើនខ្លាំងណាស់​​ ដែល​​នេះ​ជា​សន្ទុះ​នៃ​ការ​ពេញនិយម​អាន​របស់​ប្រជាជន​ខ្មែរ​ ​ជាពិសេស​​យុវជនតែម្ដង​។​ ​ដោយ​មើលឃើញ​ពី​ការ​ពេញនិយម​នេះ​ ​ព្រមទាំង​ចរន្ត​យ៉ាង​ផុសផុល​នៃ​អំណាន​នៅ​សង្គម​កម្ពុជា​យើង​ផង​នោះ​ ​ហើយក៏​មាន​បងប្អូន​ខ្លះ​បាន​ស្នើសុំ​រូប​លោក​ឱ្យ​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ ​ហើយ​លោក​ក៏បាន​យល់​ព្រម តែ​លោក​បានសម្រេច​ចិត្ត​ផ្ទុយពី​គំនិត​នេះ​បន្តិច ដោយមិនធ្វើអាជីវកម្មឡើយ​ គឺ​លោក​នឹង​​បោះពុម្ព​សៀវភៅ​ ​“​អំណាន​ជា​អំណាច​” នេះ​ ​ចំនួន​​២០០០ក្បាល​ ​សម្រាប់ឧបត្ថម្ភ​ដាក់​នៅ​បណ្ណាល័យ​តាម​សាលារៀន​ ទីវត្តអារាម ​​ ​សាកល​វិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និងសហ​គម​ន៍​នានា​មួយចំនួនក្នុង​ប្រទេសកម្ពុជាតែម្ដង​។​ ​តើ​ហេតុអ្វីបាន​ជា​សៀវភៅ​នេះ​គួរតែ​ត្រូវ​បោះពុម្ព​ផ្សាយ​?​ លោក ឡាំ លីម​ ចំពោះ​សំណួរខាងលើ លោក ឡាំ លីម ដែលជាម្ចាស់ស្នាដៃនេះ បាន​បង្ហាញ​ប្រាប់ គេហទំព័រអ្នកនិពន្ធកម្ពុជា ថា “​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​នេះ​ ​ខ្ញុំ​បាន​រៀបចំ​អត្ថបទ​ថ្មី​បន្ថែម​ ​ប្រហែលជា​ ​១០០ទំព័រ​ជាង​ទៀត​ ​លើស​ពី​សៀវភៅ​ដែល​ដាក់​ឱ្យ​ទាញ​យក​អាន​ឥតគិតថ្លៃ​ ​និង​បាន​កែសម្រួល​អត្ថបទ​ច្រើនជាង​មុន​ ​ដែល​មាន​ចំនួន​ទំព័រ​សរុប​ ​២៧០ទំព័រ​,​ ​ទំហំ​អក្សរ​ ​១០.៥​,​ ​ទំហំ​ក្រដាស​ ​12.5​ ​cm​ ​x​ ​18.5​ […]

ដំណឹងពិសេស ៖ លោក ឡាំ លីម ដាក់សៀវភៅស្នាដៃទី៣ឱ្យប្រិយមិត្តទាញយកមកអានដោយសេរី និងមិនគិតថ្លៃ

  • Sunday, September 15th, 2019.

ដូចលោកអ្នកបានដឹងស្រាប់ហើយ លោក ឡាំ លីម គឺជាម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ជាសៀវភៅប្រកបដោយអត្ថន័យខ្លឹមសារ ដែលទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រិយមិត្តអ្នកអានយ៉ាងខ្លាំង ហើយអ្វីដែលជាដំណឹងគួរឱ្យរីករាយបំផុតសម្រាប់អ្នកនិយមអានស្នាដៃរបស់លោកនោះ កាលពីរសៀល ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ លោកបានប្រកាសដាក់ចេញនូវស្នាដៃសៀវភៅថ្មីទី៣របស់ខ្លួន ដែលជាប្រភេទសៀវភៅ ebook មានចំណងជើងថា “អំណានជាអំណាច” ដែលអាចឱ្យមហាជនអាចទាញយកទៅអានបានដោយសេរី និងមិនគិតថ្លៃឡើយ។ លោក ឡាំ លីម បានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់ទងនឹងស្នាដៃខាងលើថា “សៀវភៅ “អំណានជាអំណាច” មិនត្រូវបានខ្ញុំចាត់ចូលក្នុងស្នាដៃផ្លូវការរបស់ខ្ញុំទេ ពីព្រោះគោលបំណងនៃការដាក់សៀវភៅនេះឱ្យទាញយកអានដោយឥតគិតថ្លៃ គឺគ្រាន់តែជាចេតនាចង់ចែករំលែកនូវបទពិសោធនៃការអានរបស់ខ្ញុំកន្លងមកដល់អ្នកអានទូទៅប៉ុណ្ណោះ។ រីឯម្យ៉ាងវិញទៀត សៀវភៅ “អំណានជាអំណាច” គឺបានដកស្រង់អត្ថបទប្រហែលជា៤៩% ទាក់ទងសំខាន់ៗទៅនឹងប្រធានបទនៃការអាន ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និងសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ហើយអត្ថបទប្រហែលជា៥១%ទៀត គឺជាអត្ថបទថ្មីសុទ្ធសាធ។” លោកបានបន្ថែមថា “ប្រធានបទទាក់ទងនឹងការអាន គឺមិនងាយស្រួលក្នុងការសរសេរប៉ុន្មានទេ ពីព្រោះអ្នកដែលអាចសរសេរប្រធានបទនេះបាន […]

error: អត្ថបទរក្សាសិទ្ធ !!