មិនធម្មតា! ត្រឹមតែរយៈពេល១ឆ្នាំជាងប៉ុណ្ណោះ អ្នកនិពន្ធ លឹម សន្តិភាព ចេញសៀវភៅដល់ទៅ១៣ក្បាល

  • Sunday, December 6th, 2020.

បើ​អ្នក​ជាអ្នក​សង្កេតតាម​ដាន​វិស័យតែងនិពន្ធ​នៅកម្ពុជា អ្ន​កនឹងឃើញយ៉ាង​ច្បាស់ថា មួយរយៈចុងក្រោយ​នេះ​អ្នក​និពន្ធ​ទាំង​ថ្មីចាស់​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ស្ទើរតែ​គ្រប់​គ្នា ជាពិសេស​សៀវភៅ​​​ប្រលោមលោក និង​ចំណេះដឹងផ្សេងៗ​តែម្ដង តែ​អ្វី​ដែលគួរឱ្យភ្ញាក់​ផ្អើល​និងស្ងើច​សរសើរ​បំផុតនោះ គឺការ​ចេញ​ផ្សាយ​សៀវភៅ​ដែលជាស្នាដៃ​របស់ ​អ្នក​និពន្ធ​ លឹម សន្តិភាព ព្រោះ​ត្រឹមតែ​រយៈពេល១ឆ្នាំ​ជាង​ប៉ុណ្ណោះ អ្នក​ស្រីចេញ​សៀវភៅ​ដល់​ទៅ១៣ក្បាលឯណោះ ពិតជា​មិនធម្មតាមែន ហើ​យក្នុង​នោះ​ភាគ​ច្រើន​ជាសៀវភៅ​ប្រលោមលោកបែប​ស្នេហា​។ អ្នក​និពន្ធ​ លឹម សន្តិភាព និងសៀវភៅ “នរិន្ទ យមបាលសង្ហា” ប្រលោមលោកទី១៣របស់អ្នកស្រី ទាក់​ទងនឹង​ការ​ចេញ​ផ្សាយ​ស្នាដៃ​ដ៏ច្រើន​សម្បើមរបស់អ្នក​ស្រីនេះ ក្នុង​បទសម្ភាសន៍តាម​សារឡិច​ត្រូនិក​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលថា “នេះ​ក៏ព្រោះ​តែ​នាង​ខ្ញុំ​មានក្រុម​ការងារ​ដ៏ល្អមួយ មានឈ្មោះថា ក្រុមការងារបោះពុម្ពផ្សាយ  SP books  ដែល​ក្រុម​នេះ​ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ ២០១៩ ដោយ​រហូត​មកទល់នឹងខែធ្នូ ឆ្នាំ២០២០នេះ ពួកយើងរៀបចំបោះពុម្ពផ្សាយសៀវភៅបានសរុបទាំងអស់១៣ចំណងជើងហើយ ដោយ​សុទ្ធតែ​និពន្ធដោយរូបនាងខ្ញុំផ្ទាល់តែម្ដង។” អ្នក​ស្រីបាន​បន្ត​បញ្ជាក់ទៀតថា “មែនទែ​នទៅ! ការណ៍ដែលខ្ញុំអាច​ចេញ​ស្នាដៃ​ដល់១៣ក្បាលក្នុង​រយៈ​ពេលត្រឹម​មួយឆ្នាំ​ជាងបែបនេះ ក៏ព្រោះ​តែ​ស្នាដៃទាំងនោះភាគ​ច្រើនសុទ្ធ​តែ​ធ្លាប់បានផ្សព្វផ្សាយលើបណ្តាញសង្គមតាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩នោះឯង ដោយខ្ញុំ​គ្រាន់តែ​យកមកពិនិត្យ​ថែមថយ​នឹងរៀបចំ​ឡើងវិញ​លក្ខណៈ បោះ​ពុម្ព​ជាសៀវភៅ​ប៉ុណ្ណោះ។ ហើយ​ហេតុផលមួយទៀត ក៏ព្រោះ​តែ​នាងខ្ញុំ​មានកម្លាំងចិត្ត​ដោយសារតែ​ឃើញមានប្រិយមិត្ត​គាំទ្រស្នាដៃ​បោះពុម្ព​ជាសៀវភៅ​ដំបូងៗ​របស់​នាងខ្ញុំ​ច្រើន ទើបបានជានាងខ្ញុំកាន់តែ​មានកម្លាំង​ចិត្ត​រៀបចំបោះពុម្ពផ្សាយចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់រហូត​បាន​ដល់​ទៅ១៣ក្បាល ក្នុង​រយៈ​ពេល​ត្រឹមតែ​មួយឆ្នាំជាង​បែបនេះ។” គ្រប់ប្រលោមលោករបស់​អ្នកស្រី លឹម សន្តិភាព សុទ្ធតែបង្កប់នូវសារអប់រំ ដែលអ្នកអានញញឹមក្នុងការអាន […]

អ្នកនិពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា អ្នកនិពន្ធវ័យក្មេងស្រស់សោភា ដែលគ្រប់គ្នាស្គាល់តាមរយៈឈ្មោះ ឈៀរី

  • Tuesday, September 8th, 2020.

កញ្ញា​ គន់ សុភក្ត្រា មាន​នាម​ប៉ាកកា​ក្នុងស្នាដៃតែងនិពន្ធ “ឈៀរី កើត​នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ​មានឪពុកឈ្មោះ អាន គន់ និងម្តាយឈ្មោះ ខួន ភា និង​មានបងប្អូន​បង្កើត​ចំនួន៣នាក់ ប្រុស១នាក់ និងស្រី២នាក់ ដោយ​កញ្ញា​ជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជានិស្សិតសអាហាររូបករណ៍ឆ្នាំទី២ នៅសាកលវិទ្យាល័យ Tongren University នៃទីក្រុង Tongren ខេត្ត Guizhou ប្រទេសចិន។ អ្នក​និពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា ហៅ ឈៀរី  ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាមសារអេឡិចត្រូនិច កញ្ញា​ គន់ សុភក្ត្រា បាន​បង្ហាញ​ពីដំណើរីជីវិត​លើវិថីតែងនិពន្ធ ក៏ដូចជា​ចំណង់​ចំណូល​ចិត្ត​លើ​ផ្នែក​និពន្ធ​របស់​ខ្លួន​យ៉ាង​ដូច្នេះថា “ខ្ញុំ​មានចំណូលចិត្តខាងគូររូបតុក្កតា និងសរសេរអមសាច់រឿងជាមួយរូបតុក្កតា តាំងពីអាយុ១០ឆ្នាំ ។ វាចាប់ផ្ដើមឡើងនៅពេលខ្ញុំរៀនថ្នាក់ទី៤នៅសាលាបឋម ហើយក្នុងមួយសប្តាហ៍ ថ្នាក់របស់ខ្ញុំមានម៉ោងចូលបណ្ណាល័យអានសៀវភៅ២ម៉ោង ពេលនោះហើយ វាគឺជាចំណុចចាប់ផ្តើមដែលខ្ញុំបានកាន់សៀវភៅតុក្កតាអាន និងចាប់ផ្តើមចូលចិត្តការតែងនិពន្ធ។ ប៉ុន្តែកាលនោះខ្ញុំគ្រាន់តែជាក្មេង ម្យ៉ាងទៀតបរិបថសង្គមជុំវិញខ្លួនខ្ញុំ […]

លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប

  • Monday, August 3rd, 2020.

លោក ង៉ែត ពិសិត កើតថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ១៩៩៥ នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ លោកមាន​ឪពុកឈ្មោះ​ ង៉ែត សឿន និងម្ដាយឈ្មោះ ប៉ុស ប៊ិន និង​មានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះ​ប្រុស២នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាប្រកបដោយ​សមត្ថភាពមួយរូប លោក​គឺ​ជាស្ថាបនិក Prince Book ព្រីនស៍ប៊ុក, ស្ថាបនិក Piseth Resort, ម្ចាស់ កសិដ្ឋាន ង៉ែត ពិសិត, ស្ថាបនិក Piseth Bookstore, ស្ថាបនិក Piseth Library និងជាអតីតសាស្រ្តាចារ្យភាសាអង់គ្លេសមួយរូបផងដែរ។ លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប លោក​ចាប់ផ្ដើមចេះនិពន្ធកាលពីឆ្នាំ ២០១៦ និងចាប់ផ្ដើមប្រឡូកពេញលេញនៅចុងឆ្នាំ២០១៧។ លើស​ពីនេះ ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ង៉ែត  ពិសិត ក៏បានបង្ហាញ​ពីបុព្វហេតុដែលជំរុញឱ្យលោក​ចាប់យកការតែងនិពន្ធនេះថា […]

លោក ជា តុងហៃ ម្ចាស់ស្នាដៃសៀវភៅ “ទឹកភ្នែកគជ់ខ្យង” និងជាប្រធានក្រុម “ទសប៉ាកកា” ក្រុមអ្នកនិពន្ធវ័យក្មេង

  • Wednesday, July 8th, 2020.

លោក ជា តុងហៃ កើត​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩២ នៅ​ភូមិភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ លោក​មាន​ឪពុកឈ្មោះ អ៊ី ហៀង (ស្លាប់) និង​ម្តាយឈ្មោះ ង៉ែត សេង (ជាកសិករ)។ ចំណែក​បងប្អូនបង្កើតវិញ​លោក​មានចំនួន៨នាក់ ក្នុង​នោះ​ប្រុស៥នាក់ ស្រី៣នាក់ ដោយ​លោក​ជាជាកូនទី៧ក្នុង​គ្រួសារ។ លោក​ចាប់ផ្តើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅពាក់កណ្តាលឆ្នាំ២០១៧ តាមរយៈការចូលរួមប្រឡងប្រជែងស្នាដៃ​ជាមួយ​អ្នកនិពន្ធវ័យក្មេងជាច្រើនរូបផ្សេងទៀត ដែលរៀបចំ​ឡើង​ដោយផលិតកម្មមួយ។​ គិតមកទល់​នឹងពេលនេះ លោក​មានស្នាដៃដែល​បាន​បោះពុម្ពជាសៀវភៅមួយចំនួនដូចជា ៖ ប្រលោមលោក រឿង “ទឹកភ្នែកគជ់ខ្យង” បោះពុម្ពភឆ្នាំ២០១៩ ដោយ “តម្រា” ​។ ប្រលោមលោក រឿង “ពេលម៉ែចាស់ទៅ” ជាសហនិពន្ធជាមួយ អ្នកស្រី ពាន់ ភួងបុប្ផា បោះពុម្ភឆ្នាំ២០១៩ ដោយ “ក្លឹបអ្នកនិពន្ធខ្មែរប៉ាកកាមាស” ។ រឿងខ្លី រឿង “ខុសគេ” បោះពុម្ពក្នុងសៀវភៅ “ខ្មាសខ្លួនឯង” ឆ្នាំ២០១៩ ដោយ “សមូហកម្មមន្តទឹកខ្មៅ” ។ […]

លោក រឺន សីហា អ្នកនិពន្ធ និងរៀបរៀងចងក្រងឆ្នើមមួយរូប ចែករំលែកពីបទពិសោធន៍ក្នុងការសរសេរសៀវភៅរបស់លោក

  • Saturday, May 9th, 2020.

អានសៀវភៅ គឺជាសកម្មភាពដ៏ល្អបំផុតមួយរបស់មនុស្ស ពិសេសសម្រាប់ប្រជាជន​ដែល​ស្ថិត​ក្នុង​ប្រទេសជឿនលឿនក្នុងពិភពលោក។ សម្រាប់កម្ពុជាវិញ ទោះបីជាចំនួនអ្នកអានហាក់នៅមានកម្រិត​ទាប​ជាងបណ្តាប្រទេសលោកខាងលិចក្តី ប៉ុន្តែយើងក៏សង្កេតឃើញសន្ទុះគួរឱ្យចាប់អារម្មណ៍។ ទន្ទឹម​នឹង​នោះ ក៏មានដែរអ្នកដែលមានបំណងចង់សរសេរសៀវភៅ ប៉ុន្តែពួកគេពិតជាត្រូវការ​គំនិតយោបល់​ជា​ច្រើន។ ដើម្បីចូលរួមចំណែកក្នុងបំណងនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” បានសម្ភាសតាមសារ​អេឡិច​ត្រូនិកជាមួយ លោក រឺន សីហា អ្នករៀបរៀងសៀវភៅ និងជាទីប្រឹក្សារបស់គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ហាតប៊ុក។  លោកក៏ជា​ប្រធាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនអចលនទ្រព្យ ATSOLUTIONS ដ៏ល្បីមួយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​​ផងដែរ។ គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោក​​អាច​​បង្ហាញ​​បាន​​ទេ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​សរសេរ​សៀវភៅរហូត​មកទល់នឹង​ពេលនេះ? លោក រឺន សីហា ៖ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ការអានសៀវភៅពិតជាលំបាក ហើយ​មាន​តែ​ការ​អាន​សៀវភៅ​ទេ ដែលបានប្រាប់រាល់ចម្ងល់ជាច្រើនលើសលប់ សម្រាប់ការចង់ចេះចង់ដឹងគ្រប់បញ្ហា គ្រប់​រឿង​រ៉ាវ និងគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះ ធ្លាប់ជាគ្រូបង្រៀន និងណែនាំដល់និស្សិត ហើយដោយឈរ​លើ​​បុព្វហេតុ​មួយ ជាចម្បងដែលចង់បន្សល់ស្នាដៃ ជាចំណេះដឹង​ដែលបានរៀនសូត្រផង ជា​បទ​ពិសោធន៍​​ធ្លាប់​​​ឆ្លង​កាត់​ផង និងចូលរួមចំណែកក្នុងការជំរុញ​​ការអាន ដើម្បី​លើកកម្ពស់ក្នុង​វិស័យ​អប់រំ​ជា​ចាំ​បាច់  ខ្ញុំក៏បាន​សម្រេចចិត្តចាប់ផ្តើមសរសេរសៀវភៅ ដោយក្ដី​ស្រឡាញ់។ លើសពីនេះ ដោយ​ការ​រៀបរៀងចងក្រង គឺជាវិធីដ៏សំខាន់មួយ ក្នុងចំណោមវិធីសំខាន់​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ផ្ទាល់​​ខ្លួន​ដោយប្រាកដ និងផ្តល់ការចែករំលែកការអភិវឌ្ឍន៍នេះដល់អ្នកជុំវិញខ្លួន ក៏​ដូច​ជា​សាធារណៈ​ជន​​ទូទៅ​ដោយ​ប្រយោល […]

ធឿន វុទ្ធី អ្នកនិពន្ធឆ្នើមវ័យក្មេងមុខស្រស់ តែចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់

  • Friday, April 17th, 2020.

ប្រលោមលោក​​ភ័យរន្ធត់ ជាប្រភេទ​ប្រលោមលោក​មួយបែប​ដែលកំពុង​មានការពេញ​និយម​យ៉ាង​ខ្លាំងពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​នៅកម្ពុជាសព្វថ្ងៃ​ ព្រោះ​​រឿងបែប​នេះ​អាច​ធ្វើ​ឱ្យអ្នក​អាន​ញ័រញាក់​ព្រឺព្រួច​ភ័យ​រន្ធត់ហោះ​ហើរពេល​អានបាន ដោយសារ​ភាព​​ប៉ិន​ប្រសប់​របស់​អ្នក​និពន្ធតាមរយៈ​​ស្នាដៃសំណេរ​កើត​ចេញ​ពី​គំនិត​ដ៏អស្ចារ្យ​របស់​ខ្លួននោះ។ តែ​ទោះជា​​យ៉ាង​នេះ​ក្ដី ប្រលោមលោកបែបភ័យ​​រន្ធត់​នេះ​មិនមែន​អ្នកនិពន្ធ​ណាក៏អាច​តាក់តែង​បាន​ល្អ​នោះ​ឡើយ ព្រោះ​ចាំបាច់​ត្រូវ​​មាន​ការយល់​ដឹងច្រើន​ពីរឿង​អបិយជំនឿ ប៉ិន​ស្រមើ​ស្រមៃខ្ពស់ ពូកែ​បង្កើត​សាច់​រឿងប្រទាក់​ក្រឡា​ឱ្យអ្នកអាន​​ស្លុង​ចិត្ត​​ និងសម្បូរ​ដោយ​ឈុតឆាក​ពញ្ញាក់​អារម្មណ៍ច្រើន​ នោះ​ទើបអាច​ទៅរួច​​។ លោក ធឿន វុទ្ធី កំពុងអង្គុយនិពន្ធ “ប្រលោមលោកបែបភ័យរន្ធត់” ក្នុងហាងកាហ្វេទំនើបមួយ ទាក់​ទងនឹង​ប្រលោមលោក​បែប​ភ័យ​រន្ធត់ខាង​លើ ថ្ងៃ​នេះ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នឹង​បង្ហាញ​ជូន​លោក​អ្នក​ឱ្យស្គាល់អ្នក​និពន្ធ​ឆ្នើម​វ័យ​ក្មេង​មុខ​ស្រស់មួយ​រូប ដែល​ពូកែ​និពន្ធ​រឿង​ប្រភេទ​នេះ​យ៉ាង​ខ្លាំង នោះ​គឺ​​លោក ធឿន វុទ្ធី ដោយយើង​ខ្ញុំ​ជឿជាក់ថា បើ​លោក​អ្នក​ជាអ្នកនិយមតាម​ដានស្នាដៃ​របស់​អ្នក​និពន្ធ​​ថ្មីចាស់​នៅ​កម្ពុជា​ នោះ​លោក​អ្នក​មុខជា​បាន​ស្គាល់​រូប​លោក​ច្បាស់ហើយ។  លោកកើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា ជាកសិករ។ លោកមានបងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ បើ​និយាយ​ពីការ​តែង​និពន្ធ​របស់​លោក​វិញ លោកចាប់ផ្ដើម​និពន្ធនៅ​ពេលដែលលោកមានអាយុ១៧ឆ្នាំ កាលនោះ​រៀនថ្នាក់ទី១១នៅឡើយ ហើយស្នាដៃ​ដែល​លោក​និពន្ធ​ដំបូងៗ គឺ​ការនិពន្ធអត្ថបទផ្សេងៗ​ ដូចជា អត្ថបទវិភាគ លើកទឹកចិត្ត កំណត់ហេតុ និងរឿងខ្លីជាដើម មុននឹងវិវត្ត​ខ្លួនមក​ជាអ្នកនិពន្ធប្រលោមលោកដូច​សព្វថ្ងៃនេះ។ គ្រប់​ស្នាដៃ​​ប្រលោមលោក​ដែល​លោកបាន​និពន្ធ​​បោះ​ពុម្ពចេញ​ផ្សាយ​ជាសៀវភៅកន្លង​មក […]

សែត ហត្ថា និងស្នាដៃនិពន្ធជាសៀវភៅដ៏ល្អទាំង៤ក្បាល ដែលគ្រប់គ្នាគួរអាន ដើម្បីបង្កើនគុណភាពជីវិត!

  • Friday, April 10th, 2020.

អ្នក​និពន្ធ​គ្រប់​រូបតែងមានអត្តសញ្ញាណមួយជារបស់ខ្លួន និងតែងប្រាថ្នា​ឱ្យ​ស្នាដៃ​​របស់ខ្លួន​មានការទទួលស្គាល់​ពីសំណាក់ប្រិយមិត្ត​អ្នកអាន និង​ជាស្នាដៃ​ដែលប្រកប​ដោយ​គុណតម្លៃជារួម​​ពិតប្រាកដចំពោះសង្គម​ជាតិខ្លួន។ តែ​ការ​បង្កើតនូវស្នាដៃ​មួយឱ្យមានការ​ទទួលស្គាល់នេះ ​មិនមែនជារឿង​ងាយស្រួលឡើយ ព្រោះ​ចាំបាច់​តម្រូវឱ្យអ្នក​និពន្ធ​ផ្ទាល់​ត្រូវតែមានចំណេះដឹង​ទូលំទូលាយ ច្បាស់លាស់ និង​មានការយល់ដឹងខ្ពស់ពីសិល្ប៍វិធីក្នុងការ​និពន្ធ​ស្នាដៃ​ដ៏ត្រឹមត្រូវមួយ ទើបអាចទៅរួច។ អ្នក​និពន្ធមានច្រើន តែ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមលើកយក​អ្នក​និពន្ធ​ស្ត្រីដ៏ល្បីឈ្មោះ​មួយរូបក្នុង​​សង្គម​កម្ពុជាបច្ចុប្បន្ន​​មកបង្ហាញ​ឱ្យ​លោក​អ្នកបាន​ដឹង និង​ស្គាល់​ឱ្យបានកាន់តែ​ច្បាស់ ជាពិសេស​ស្នាដៃ​និពន្ធរបស់​កញ្ញាតែម្ដង ដោយ​គេហទំព័រយើងខ្ញុំជឿថា អ្នក​ដែលបានអានស្នាដៃ​និពន្ធ​ជាសៀវភៅ​របស់​កញ្ញារួច​ មុខជា​បាន​ដឹងយ៉ាងច្បាស់​ហើយថា ​មានអត្ថន័យ​ខ្លឹមសារល្អ​កម្រិតណា​នោះ នោះ​គឺ កញ្ញា សែត ហត្ថា អ្នកនិពន្ធដែលអ្នកគ្រប់​គ្នា​ស្គាល់​​តាមរយៈនាមប៉ាកកា​ក្នុងវិស័យតែងនិពន្ធថា “កូនចាបមាស” អ្នកនិពន្ធស្ត្រីដ៏ឆ្នើមរបស់​កម្ពុជាមួយរូប ដែលមាន​ប្រវត្តិជីវិតលំបាក ពោរពេញ​ដោយការ​តស៊ូ​យ៉ាងខ្លាំង ទម្រាំ​តែអាច​សាងអ្វីៗឡើងបានដូចសព្វថ្ងៃ​។ អ្នកនិពន្ធ សែត ហត្ថា ហៅ “កូនចាបមាស” សម្រាប់​កញ្ញា សែត ហត្ថា ការក្លាយជា​អ្នក​និពន្ធមិនមែនជាបំណងប្រាថ្នា​របស់​កញ្ញា​កន្លងមកនោះទេ តែ​​ការសសេរ គឺ​ជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់​កញ្ញា ព្រោះដោយសារថាកញ្ញា​តែងហៅខ្លួនឯងថាជា “ក្មេងគ្មានសំឡេង” ព្រោះ​សំឡេងរបស់កញ្ញា​ហាក់​គ្មានថាមពលដើម្បីស្រែកហៅពិភពលោកខាងក្រៅ ឱ្យមកស្ដាប់ពីរឿងរ៉ាវដែលកញ្ញា​បានជួបប្រទះយ៉ាងស្ងៀមស្ងាត់ ក្នុងវេលាលំបាកដ៏វែងអន្លាយក្នុងគ្រាកុមារភាពរបស់​កញ្ញា​នោះ​ឡើយ​។ គ្រានោះឯង ដែលកញ្ញា​បាន​​យកសៀវភៅធ្វើ​ជាមិត្តកំដរ និងយកប៊ិកធ្វើជាអាវុធសម្រាប់​ទុក​ការពារខ្លួន។ កញ្ញា​តែងសរសេរពីអ្វីដែលខ្លួនបានរៀនសូត្រ ហើយ​ចាប់ផ្ដើមដំបូងដោយការសរសេរកំណាព្យ បទចម្រៀងដែលយកលំនាំតាមបទពីចាស់ៗដើម ក្រោយមកទៀត កញ្ញា​ក៏ចាប់​ផ្ដើម​សរសេរ​ជា​អត្ថបទខ្លីៗ ដើម្បីចែករំលែកចាប់ពីពេលដែលកញ្ញា​បានប្រើប្រាស់បណ្ដាញសង្គមចុងឆ្នាំ២០១៥។ កញ្ញា​មិនដែលបានចូលរៀនវគ្គតែងនិពន្ធផ្សេងៗនោះ​ឡើយ​ […]

មុំ រដ្ឋា ម្ចាស់ស្នាដៃសៀវភៅ “ការពិតប្រៀបដូចបិសាច” អ្នកនិពន្ធឆ្នើមដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង

  • Tuesday, April 7th, 2020.

សព្វថ្ងៃ​នេះ​យើងឃើញយ៉ាងច្បាស់ថា មានសៀវភៅ​ល្អៗជាច្រើនផ្នែក​ ដែលជាស្នាដៃ​របស់​អ្នកនិពន្ធថ្មីចាស់​ប្រុសស្រីកំពុង​ត្រូវ​បានផលិត​បោះពុម្ពផ្សាយ​លក់​លើទីផ្សារព្រោងព្រាតឡើង ហើយភាគច្រើន​ទទួលបាន​ការ​ពេញ​និយម​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង មិន​ថា​ជាសៀវភៅប្រលោមលោក ចំណេះដឹង ទស្សនៈអប់រំ សង្គម​ នយោបាយ ឬ​សៀវភៅ​ផ្នែក​អ្វី​មួយ​ផ្សេង​ទៀត​ឡើយ ក្នុង​នោះសៀវភៅ “ការពិតប្រៀបដូច​បិសាច”​ ក៏ជាសៀវភៅ​មួយ​ក្បាល​ដែល​ស្ថិត​ក្នុង​ការចាប់អារម្មណ៍ពីអ្នក​និយម​​អាន​ច្រើនផងដែរ ដែល​ជាស្នាដៃ​និពន្ធ​របស់​លោក មុំ រដ្ឋា អ្នក​និពន្ធ​ឆ្នើមមួយរូបនៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ លោក មុំ រដ្ឋា និងសៀវភៅ “ការពិត​ប្រៀបដូច​បិសាច” ស្នាដៃនិពន្ធរបស់​លោក លោក មុំ រដ្ឋា កើតនៅ​ឆ្នាំ​១៩៩៥ នៅ​ភូមិស្វាយជាតិ ឃុំ​រាំងកេសី ស្រុកសង្កែ ខេត្ត​បាត់ដំបង​, ​មាន​ឪពុក​ឈ្មោះ សុខ មុំ និង​​ម្ដាយឈ្មោះ ចែម​ ញ៉ាញ់។ លោក​ជាកូនប្រុស​ច្បង​ក្នុងគ្រួសារ ដែលមានបងប្អូនបង្កើតចំនួន​៤នាក់ ប្រុស៣នាក់​ ស្រី​១នាក់។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺ​ជាគរុសិស្ស​កម្រិត​មូលដ្ឋាន ​នៃ​ វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង​ ឯកទេស​ប្រវត្តិវទ្យា-ភូមិវិទ្យា។ ទាក់ទងនឹង​វិថី​តែង​និពន្ធ​នេះ  ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រ​អ្នកនិពន្ធ​កម្ពុជា” លោក​បាន​រៀបរាប់​បង្ហាញថា  “ខ្ញុំចាប់​ផ្តើម​សរសេរ​នៅ​ចុង​ឆ្នាំ​២០១៥ ដោយ​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​តាម​រយៈ​ការ​ចែក​រំលែក​នេះ​ ខ្ញុំ​មាន​ឱកាស​បាន​ធ្វើ​ស្វ័យ​កំណែប្រែ​ផង […]

កែវ សេងរដ្ឋា មិនត្រឹមតែជាវេជ្ជបណ្ឌិតសង្ហា ថែមទាំងជាអ្នកនិពន្ធឆ្នើមមួយរូបផងដែរ

  • Wednesday, March 11th, 2020.

លោក កែវ សេងរដ្ឋា កើតថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៩១​​ នៅភូមិកណ្ដាល ឃុំលេខ២ ស្រុកទីរួមខេត្ត ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ កែវ វង្សតារា និងម្ដាយឈ្មោះ ច័ន្ទ សុគន្ធា ដោយលោក​ជាកូនទោលក្នុងគ្រួសារ។ លោក​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ឆ្នាំ ២០១៥ នៅសាកលវិទ្យាសាស្ត្រពុទ្ធិសាស្ត្រ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោក​ចាប់ផ្ដើមប្រលូក​ក្នុង​វិស័យ​តែងនិពន្ធនៅចុងឆ្នាំ ២០១៧ ដោយសារការស្រឡាញ់ ចំណូលចិត្តក្នុងការសរសេរ និងការជួយណែនាំជំរុញលើក​ទឹកចិត្ត​​ពីសំណាក់អ្នកនិពន្ធរៀមច្បងមួយចំនួន។ ដំបូងឡើយ លោក​ចូលចិត្តតែងកំណាព្យ ក្រោយមកទើបចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ការសរសេររឿងខ្លី ប្រលោមលោក និងអត្ថបទលើកទឹកចិត្តរហូត​មកទល់​ឥឡូវ។ ចំណែក​បច្ចុប្បន្ន ក្រៅមាន​អាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺជាវេជ្ជបណ្ឌិត និងជាគ្រូបង្រៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ដែល​សុទ្ធតែ​ជាអាជីពប្រកបដោយចំណេះដឹង ជំនាញ និង​កិត្តិយស​ក្នុង​សង្គម ដែល​មនុស្ស​ទូទៅ​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង។ លោក កែវ សេងរដ្ឋា និងស្នាដៃនិពន្ធសៀវភៅទាំងពីរក្បាលរបស់លោក តាមរយៈបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក កែវ […]

អ្នកស្រី អ៊ុច ថាវី អ្នកនិពន្ធល្បី ដែលប្រិយមិត្តប្រុសស្រីស្គាល់តាមរយៈនាម “មេអំបៅ”

  • Saturday, March 7th, 2020.

អ្នកស្រី អ៊ុច ថាវី មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “មេអំបៅ” ។ អ្នកស្រីកើតឆ្នាំ១៩៧៩ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ អ៊ុច ហ៊ត់ និង​ម្តាយឈ្មោះ ហ៊ិន លីមហួយ។ លោកស្រីជាកូនទី១ ក្នុង​ចំណោម​បងប្អូនចំនួន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។ ​អ្នកស្រីរៀបការឆ្នាំ២០០៧ ជាមួយស្វាមីឈ្មោះ អ៊ូ សៀរ៉ែន ដោយរហូតមកទល់នឹងពេលនេះមានកូនចំនួន២នាក់ កូនស្រីច្បង អាយុ១១ឆ្នាំ និងកូនប្រុសពៅ អាយុ៤ឆ្នាំ។ អ្នក​ស្រីចាប់ផ្តើមការងារជាអ្នកនិពន្ធ នៅពេលដែល​អ្នកស្រីមាន​អាយុ២១ឆ្នាំ ដោយធ្វើ​ជា​អ្នក​និពន្ធ​រឿងវីដេអូនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្នុងឆ្នាំ​២០០១។ ចំណែក​បច្ចុប្បន្ន ក្រៅពីមានអាជីពជា Copywriter នៅក្រុមហ៊ុនឯកជនមួយ អ្នកស្រី​ជាគ្រូបង្រៀននៅវិទ្យាល័យ​ និងជា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយអាយរីដ iRead Publisher ដែលជាគ្រឹះស្ថានមួយ ធ្វើការ​លើ​ផ្នែក​ផលិតបោះពុម្ពចែកចាយ​សៀវភៅ។ អ្នកស្រី អ៊ុច ថាវី  អ្នកនិពន្ធ “មេអំបៅ” អ្នកស្រី អ៊ុច ថាវី បាន​បង្ហាញ​ពីហេតុផលដែល​អ្នកស្រីជ្រើស​ប្រើ​នាម​ប៉ាកកា “មេអំពៅ” របស់​ខ្លួនថា […]

ប្រវត្តិ និងស្នាដៃ អ្នកនិពន្ធ ឈុំ សីហា សហស្ថាបនិកគ្រឹះស្ថានហាតប៊ុក

  • Thursday, February 20th, 2020.

លោក ឈុំ សីហា កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ លោក​មានឪពុកឈ្មោះ ឈុំ សាំងរិទ្ធ គឺជាគ្រូបង្រៀន និងម្តាយឈ្មោះ ផាន ឡា ជាស្រ្តីមេផ្ទះ។ លោក​មាន​បងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៦នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៤ក្នុងគ្រួសារ។ លោក​រៀបការជាមួយអតីតមិត្តស្រីរបស់លោក ឈ្មោះ លី ស្រីពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០០៩ និងមានកូនប្រុសចំនួន​៣នាក់ និង​កំពុង​រួមរស់​ជាមួយ​គ្នានៅទីក្រុងភ្នំពេញ។ អតីតកាល លោក​ធ្លាប់បានបំពេញការងារនៅសាកលវិទ្យាល័យឯកជន ក្នុងនាមបុគ្គលិកធម្មតា ប្រធានផ្នែក និងជាសាស្រ្តាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រ រយៈពេល៥ឆ្នាំ មុនពេលផ្លាស់ទីលំនៅមកភ្នំពេញក្នុងឆ្នាំ២០០៩ ដោយបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែង​។ ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០២០ លោក​បានបំពេញការងារជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ។ ឯការ​សិក្សា លោក​បានប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០០៣ និងបន្តថ្នាក់ឧត្តមសិក្សា ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៧ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម នៅឆ្នាំ២០០៩។ លោក ឈុំ សីហា អ្នកនិពន្ធ និងជាសហស្ថាបនិកគ្រឹះស្ថានហាតប៊ុក ទាក់​ទនឹង​នឹងការ​តែង​និពន្ធ​វិញ លោក ឈុំ សីហា បាន​រៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា”​ ថា […]

លោក មនោ វិជ្ជា ជាអ្នកនិពន្ធសៀវភៅ “ទុកផ្លូវក្រោយ” ទើបនឹងបង្ហាញស្នាដៃទី៦ របស់លោកគឺ សៀវភៅ “យុទ្ធសាស្ត្រវាយលុក”

  • Tuesday, February 18th, 2020.

លោក “មនោ វិជ្ជា”  ជានាមប៉ាកការបស់លោក​ ឆន រិទ្ធី ដែលជាអ្នកនិពន្ធនិងស្រាវជ្រាវ​ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែល​គ្រប់​ស្នាដៃ​របស់លោក​កន្លងមក​មានការ​គាំទ្រពីសំណាក់​​​​ប្រិយមិត្ត​អ្នកអានយ៉ាងខ្លាំង ជាពិសេស​អ្នកដែលនិយមអានសៀវភៅ​ផ្នែកទស្សនវិជ្ជា ការដឹកនាំ​​ និងបែបយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើន ច្រើនតែផ្ដោតលើផ្នែកអស់​ទាំង​​នេះ ដែលជាផ្នែក​មិនជាងាយស្រួលប៉ុន្មានឡើយក្នុង​ការ​តាក់តែង។ លោក​ជាអ្នក​និពន្ធមួយរូប​ ដែលមានដើម​កំណើត​នៅជាយដែនកម្ពុជា-វៀតណា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្តល។ លោកមាន​បងប្អូនបង្កើត​ចំនួន៩នាក់ ដោយ​លោក​ជាកូនទី៩ក្នុង​គ្រួសារ។​  បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណភាព និងគុណតម្លៃ​មួយ នៅកម្ពុជានាពេលបច្ចុប្បន្ន​នេះ។ លោក ឆន រិទ្ធី នាមប៉ាកកា “មនោ វិជ្ជា“ លោក ឆន រិទ្ធី ដែលប្រិយមិត្ត​អ្នកអានគ្រប់​គ្នាស្គាល់គាត់​ក្នុងវិស័យតែងនិពន្ធ​តាមរយៈឈ្មោះ មនោ វិជ្ជា លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ពីដំណើរលើវិថីតែងនិពន្ធរបស់លោក​ថា “ខ្ញុំចាប់ផ្តើមប្រឡូកក្នុងអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំ២០១៤មកម៉្លេះ! ​ហើយការណ៍ដែលខ្ញុំ​​អាច​និពន្ធ​បាន​ល្អ​ដូចសព្វថ្ងៃនេះ វាជាទេពកោសល្យ​ពីកំណើតខ្លះ រៀនសូត្របន្ថែមខ្លួនឯងខ្លះ ប្រឹងប្រែងអានសៀវភៅបន្ថែមខ្លួនឯងខ្លះ និងទទួលបានការណែនាំខ្លះៗពីរៀមច្បងមួយចំនួនទៀត ដែលមានជំនាញផ្នែកតាក់តែងនិពន្ធ” លោកបន្ថែមទៀតថា “ចំពោះស្នាដៃរបស់​ខ្ញុំដែលបានបោះពុម្ពផ្សាយកន្លងមក មានចំនួន៦ចំណងជើង ជាប្រភេទសៀវភៅបែបទស្សនវិជ្ជាខ្លះ ការដឹកនាំខ្លះ​ […]

លោក អេង លាភា បង្ហាញពីសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក

  • Tuesday, February 18th, 2020.

លោក អេង លាភា កើតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកមាន​ឪពុកឈ្មោះ រីលោកឪពុកឈ្មោះថា អេង សៀក ទទួលមរណភាពនៅឆ្នាំ២០០៤ និង​ម្តាយឈ្មោះ លី ណៃអ៊ីម បច្ចុប្បន្ននេះមានអាយុ៧៥ឆ្នាំ ជាដូនជីរស់នៅវត្តបញ្ញាជី។ លោកមានបងប្អូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយ​លោកជាកូនទី៥ក្នុង​គ្រួសារកសិករស្រែចម្ការ។ លោករៀបការនៅថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០០៦ ជាមួយភរិយាឈ្មោះ ឯម សុគា មានកូនជាចំណងដៃចំនួន៣នាក់ បុ្រស២នាក់ និងស្រី១នាក់។ បច្ចុប្បន្ននេះ ក្រៅ​ពី​មាន​ជំនាញ​ក្នុង​ការ​សរសេរ​សៀវភៅ លោកត្រូវបានគេហៅថាជា “អ្នកនិពន្ធក្បាច់គួកជេបានលាភ ឬបានលិឌ មានទីកំណើត” ដែលស្ដាប់​ទៅហាក់​រាង​ប្លែក​កំប្លែងបន្តិចតែវាជាការពិត​។ លើសពីនេះ លោក​​ជាមន្រ្តីនគបាលជាតិនៅបណ្ឌិត្យសភានគបាលកម្ពុជា ថ្នាក់អនុសេនីត្រី។ លោក អេង លាភា ក្នុងសកម្មភាពធ្វើបទបង្ហាញ​ពីសៀវភៅរបស់​លោក លោក​ជា​អ្នកនិពន្ធមួយរូប ដែល​និយាយ​ពីបទពិសោធន៍ជីវិតពិត ដែលលោក​បានឆ្លងកាត់រយៈពេលជិត២០ឆ្នាំទាំងក្នុងការងារឯកជន និងការងារជំនួញផ្សេងៗ។ ចំពោះការងារជំនាញមួយទៀតនោះ លោក​គឺជាអ្នកតំណាងអណត្តិផ្លូវការរបស់ក្រុមហ៊ុន IBG Smart City ទទួលបន្ទុកទីផ្សារអាសាន ១១ប្រទេស […]

ឯកឧត្តម ពៅ សុខ ម្ចាស់ស្នាដៃសៀវភៅ “វីរបុរស ០៧១”

  • Sunday, February 9th, 2020.

ឯកឧត្តម ពៅ សុខ ជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលគ្រប់គ្នា​ស្គាល់​លោក​ជាទូទៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “អ្នកនិពន្ធសំរែ”។ ឯកឧត្តមកើតចំពេលប្រទេសជាតិកំពុងមានសង្រ្គាមឆ្នាំ១៩៧២ នៅភូមិព្រែករៃ ឃុំព្រែករៃ ​ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងត្រកូលកសិករ តែខាងឪពុករបស់ឯកឧត្តមមាន​ជាប់សាច់ឈាមជាអ្នកសិល្បៈបន្តិចបន្តួចពីបរមបុរាណមក។ ឯកឧត្តម​មានបងប្អូនបង្កើតចំនួន៦នាក់ ដោយ​​ឯកឧត្តម​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីមាន​អាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប ឯកឧត្តម​ជាហេរញ្ញឹក នៃសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកបង្កើតក្រុម “អ្នកនិព្ធក្រោមឆត្រ” កាល​ពីឆ្នាំ២០១៤ និង​ជានិពន្ធនាយក នៃ “គេហទំព័រយុវជនជំនាន់ថ្មី” ផងដែរ។ ឯកឧត្តម​ធ្លាប់ជានិពន្ធ​នាយក​រង​ទស្សនាវដ្តីរីករាយ ពីឆ្នាំ២០០៥ដល់២០០៧, ជាអ្នកនិពន្ធនៅមណ្ឌល​ព័ត៌មានស្រ្តីកម្ពុជា (WMC) ពីឆ្នាំ​២០០៤ដល់ឆ្នាំ២០១២, ជានិពន្ធ​នាយក គ្រប់គ្រងព័ត៌មាន នៅស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស និងរស្មី​ហង្សមាស HDTV ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ និងជានិពន្ធនាយក បោះ​ពុម្ព​ផ្សាយ នៅ​ក្រុមហ៊ុន MJQE ពីចុងឆ្នាំ២០១៧ដល់ចុងឆ្នាំ២០១៩។ ហើយ​អ្វីជាតួនាទីពិសេសដែលឯកឧត្តមទើប​ទទួលបានពីការត្រាស់បង្គាប់តែងតាំងដោយ ព្រះមហា​ក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ថ្មីៗនោះ គឺ​តួនាទីជា “ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ […]

ទឹម ម៉ានី អ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូប ដែលប្រកាន់ឆន្ទៈមិនដាក់ស្នាដៃប្រឡង

  • Saturday, December 7th, 2019.

បច្ចុប្បន្នវិស័យតែងនិពន្ធនៅកម្ពុជាហាក់មានសន្ទុះរីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​មិនត្រឹម​តែ​ឃើញ​មាន​លេច​ចេញ​នូវ​អ្នក​និពន្ធ​ថ្មីប្រកបដោយ​ទឹកដៃដែលអាច​និពន្ធ​ស្នាដៃ​ល្អៗ​ស្ទើរគ្រប់​ផ្នែក​ប៉ុណ្ណោះ​ទេ ការ​បង្កើត​កម្មវិធីថ្មីៗ​ក្នុង​វិស័យ​តែងនិពន្ធ ជាពិសេស​កម្មវិធី​ប្រឡង​ស្នាដៃ​លើ​ផ្នែក​និពន្ធ​នានា ដូចជា កំណាព្យ, រឿង​ខ្លី និងប្រលោមលោក ក៏ឃើញ​មាន​បង្កើត​ឡើង​ច្រើន​ផងដែរ ដែល​ជា​ឱកាស​ដ៏ល្អ​មួយសម្រាប់​អ្នក​និពន្ធកម្ពុជា​ទាំង​ឡាយដែលមាន​សមត្ថភាព​ក្នុង​ការនិពន្ធ ហើយ​ចង់​ល្បង​ស្នាដៃ​ជាមួយ​អ្នក​ដទៃៗ​ទៀតថា តើ​ខ្លួន​មានថ្វីដៃ​ពោរពេញ​ដោយ​គំនិត​ល្អ​កម្រិតណា​បើ​ប្រៀប​ធៀបជាមួយ​មិត្ត​រួមអាជីព​ដទៃៗ​ទៀតនោះ ជាពិសេស​អ្នក​និពន្ធវ័យក្មេងលើ​ផ្នែក​ផ្សេងៗ​តែម្ដង ដែល​បាននិពន្ធដាក់​ស្នាដៃ​ប្រឡង​ច្រើនជាងគេ។ តែ​ថ្វី​បើ​សព្វថ្ងៃ មាន​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​តែងនិពន្ធច្រើន​បែប​នេះ​​ក៏ពិតមែន មាន​អ្នក​និពន្ធ​ជាច្រើនដាក់​ស្នាដៃ​ប្រកួត​ប្រជែង​គ្នា​ក៏ពិតមែន តែ​​លោក ទឹម​ ម៉ា​នី ដែល​ជា​​អ្នក​និពន្ធ​ជើង​ចាស់​ល្បីឈ្មោះ​មួយរូប លោក​មិនធ្លាប់ដាក់​ស្នាដៃ​របស់​លោក​ប្រឡង​ម្ដងណាឡើយ បើ​ទោះជា​លោកមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការនិពន្ធ ហើយ​ស្នាដៃ​របស់​លោក​មានការ​ទទួល​ស្គាល់ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ណាក៏ដោយ។ ​​ លោក ទឹម ម៉ានី “ស្មេរ” អ្នកនិពន្ធជើងចាស់ល្បីឈ្មោះ លោក ទឹម ម៉ានី មាន​នាម​ប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធ​ថា “ស្មេរ” ។ លោកកើត​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិទួលគោក សង្កាត់លេខ២ ក្រុងភ្នំពេញ។ លោកមាន​ឪពុកឈ្មោះ ទឹម ផន និងម្តាយឈ្មោះ ឡុង វ៉ាន ​មានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់  ដោយ​លោកជាកូនច្បងក្នុងគ្រួសារ។ លោករៀបការនៅឆ្នាំ១៩៨៨ ជាមួយនឹងភរិយាឈ្មោះ សុខ […]

គឹម ឌីណា អ្នកនិពន្ធល្បី ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត”

  • Monday, November 25th, 2019.

កញ្ញា គឹម ឌីណា កើតឆ្នាំ១៩៩១ នៅក្រុងភ្នំពេញ។ កញ្ញាមានឪពុកឈ្មោះ គឹម សាខន និងម្តាយឈ្មោះ ហេង សុខុម ។ កញ្ញាមានបងប្អូនបង្កើតចំនួន៥នាក់ ដោយកញ្ញាជាកូនទី៤​ក្នុង​គ្រួសារ។ សព្វថ្ងៃ​កញ្ញាគឺជាអ្នកនិពន្ធកម្ពុជាមួយរូប ដែល​ប្រកបដោយ​សមត្ថភាពទេពកោសល្យ និង​ជា​ពិធីការិនីឯករាជ្យដ៏ស្រស់​ស្អាតពោរពេញ​ដោយ​សំនួនវោហារសព្ទយ៉ាងប៉ិន​ប្រសប់​​ផងដែរ ដែល​គ្រប់​គ្នា​ស្គាល់​កញ្ញា​យ៉ាង​ច្បាស់​តាមរយៈ​ស្នាដៃ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​របស់​កញ្ញា​ ដែលមាន​ចំណង​ជើងថា “មនុស្ស​បាក់​ទឹក​ចិត្ត” និង​តាម​រយៈ​វីដេអូ​អប់រំ​ខ្លីៗ​ដែលកញ្ញាតែង​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​របស់កញ្ញា ជាពិសេស​វីដេអូ​ចែក​រំលែក​ពីចំណេះដឹង​ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ពី​ការ​បាក់​ទឹក​ចិត្ត ដែល​កញ្ញា​បាន​ឡើង​និយាយ​នៅ​លើ​វេទិការ​ក្នុង​កម្មវិធីមួយ​កន្លងមក ដែល​មាន​អ្នក​ចុចចូលមើល​ដល់​ទៅរាប់​ម៉ឺនដងឯណោះ។ អ្នកនិពន្ធ គឹម ឌីណា ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត” សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត” របស់​អ្នក​និពន្ធ គឹម ឌីណា ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ដែល​រហូត​មកទល់​នឹង​ថ្មីៗ​នេះ កញ្ញា​បាន​សម្រេច​បោះ​ពុម្ព​ចេញ​ផ្សាយជាលើកទី​៣ ដើម្បី​តម្រូវ​ចិត្ត​ប្រិយមិត្តរបស់​កញ្ញា ​ដែល​មិនទាន់​បាន​ទិញ​យកទៅអាន។ ទាក់​ទងនឹង​សៀវភៅដ៏ល្បី​របស់​កញ្ញា​នេះ កញ្ញា​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “​សៀវភៅ “មនុស្សបាក់ទឹកចិត្ត” នាងខ្ញុំ​និពន្ធឡើងដើម្បីឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រី ពាក់ព័ន្ធនឹងស្នេហា, គ្រួសារ, ការងារ និងក្តីសុបិន ក្នុង​បំណង​ចែករំលែកនូវបទពិសោធបាក់ទឹកចិត្តរបស់ខ្លួន… ដោយ​​សៀវភៅ​នេះ មិនមែនជាអ្នកឯកទេស ឬគ្រូពេទ្យព្យាបាលផ្លូវចិត្តទេ! នាងខ្ញុំគ្រាន់តែចែករំលែកនូវបទពិសោធរបស់នាង​ខ្ញុំផ្ទាល់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ […]

ថុន ថាវរី ម្ចាស់ស្នាដៃ “នារីប្រពៃ” សៀវភៅដ៏មានគុណតម្លៃសម្រាប់ស្ត្រីគ្រប់រូប

  • Saturday, November 23rd, 2019.

ស្ត្រីគឺ​ជាកម្លាំងចលករដ៏សំខាន់​ក្នុង​សង្គម​មិនអាច​ខ្វះបាន​ឡើយ។ ដូច្នេះហើយ ស្រីគ្រប់រូបគួរតែ​ត្រូវបាន​លើកតម្កើងឱ្យបាន​ខ្ពស់ លើក​ទឹក​ចិត្ត​ឱ្យបាន​ខ្លាំង និងជួយ​បង្កើន​សមត្ថភាព​ចំណេះដឹង​ដល់​ពួកគាត់​ឱ្យដល់​កម្រិត​មួយ ដែលអាច​ឱ្យពួកគាត់ជួយខ្លួនឯងបាន ជាពិសេស​ក្រុម​គ្រួសារ ពលរដ្ឋ និង​សង្គម​ជាតិ​តែម្ដង។ សរុប​មក​សង្គម​ជាតិ​មួយ បើចង់ឱ្យខ្លាំង និងមាន​ការ​រីកចម្រើនលូត​លាស់ដូច​បណ្ដា​សង្គម​អភិវឌ្ឍ​ជឿនលឿនដទៃៗ គឺចាំបាច់​ត្រូវតែ​មាន​ការ​ចូល​រួម​ពីស្ត្រី​ក្នុង​សង្គម​នោះមិនអាច​ខ្វះបាន​ឡើយ ហើយ​ត្រូវ​ផ្ដល់​សិទ្ធិ​ឱ្យស្មើ​ភាព​គ្នា​ជាមួយ​បុរស និង​បើក​ឱកាស​ឱ្យពួកគាត់បាន​ប្រើចំណេះដឹងសមត្ថភាព​របស់​ពួកគាត់​ម្នាក់ៗ​ឱ្យអស់ តាមអ្វីដែលពួកគាត់​អាច​ធ្វើ​ទៅបាន ប្រៀបបីដូចទស្សនៈសកល​ដែលបាន​​លើក​ឡើងថា “ស្ត្រីគឺ​ជាមាតាពិភពលោក” យ៉ាង​ដូច្នោះដែរ! មិនមែន​ដូចទស្សនៈ​ដ៏ងងឹត​ងងុលមួយចំនួន ដែលបាន​លើក​ឡើងថា “ស្ត្រីបង្វិល​ចង្ក្រាន្តមិន​ជុំ” នោះឡើយ នេះ​គ្រាន់តែ​ជាទស្សនៈបែប​ចាស់កំរឹល​ហួស​សម័យ​មួយប៉ុណ្ណោះ។ អ្នកនិពន្ធ ថុន ថាវរី ម្ចាស់ដៃសៀវភៅ “នារីប្រពៃ” ដោយមើល​ឃើញ​ពីតម្លៃ​របស់​ស្រ្តី និង​ភាព​ខ្លាំង​របស់​ស្ត្រីក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​នេះ​ហើយ ទើបបានជា កញ្ញា ថុន ថាវរី បាន​លះ​បង់​អស់​កម្លាំង​កាយចិត្ត ខិតខំ​និពន្ធ​សៀវភៅ​ដ៏មាន​តម្លៃ​មួយ​ក្បាលឡើងមាន​ចំណងជើងថា “នារីប្រពៃ” ដើម្បី​ទុកជាការ​លើក​ទឹក​ចិត្ត​ខ្លួនឯងផង ជំរុញ​លើក​ទឹក​ចិត្ត​ស្ត្រីដទៃៗផង និងក្នុង​ន័យ​ចូលរួមចំណែក​អភិវឌ្ឍសង្គម​​កម្ពុជាផង ហើយ​ដោយសារតែ​សៀវភៅនេះ​ពិតជាមានតម្លៃ​ពិត​ប្រាកដ​មែននោះ ទើបបាន​ជាសៀវភៅ​ដែល​ជាស្នាដៃ​និពន្ធ​របស់​កញ្ញា​នេះ ទទួលបាន​ការគាំទ្រយ៉ាង​ខ្លាំងទាំង​ពេល​បោះ​ពុម្ព​ចេញ​ផ្សាយ​ដំបូងៗ និងរហូត​មកទល់​នឹង​សព្វថ្ងៃ ព្រោះ​សៀវភៅមួយក្បាល​នេះ បន្ទាប់​ពីប្រិយមិត្ត​បាន​អាន​ហើយ សុទ្ធតែ​ទទួលស្គាល់​ថា បាន​ជួយ​អប់រំ លើក​ទឹក​ចិត្ត និង​ជំរុញ​ចិត្ត​ខ្លួន​ឱ្យកាន់តែ​មាន​ភាព​មោះមុត​តស៊ូ​ក្នុង​ជីវិត​ពិតប្រាកដមែន។​ ទាក់​ទង​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​និពន្ធ​​សៀវភៅ​ដ៏មាន​គុណតម្លៃ​សម្រាប់​​ស្ត្រីនេះឡើង​ កញ្ញា​បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទស​ម្ភាសន៍ថា […]

ប្រវត្តិ និងស្នាដៃ កវីនិពន្ធល្បី អ៊ុន សុខហ៊ាង

  • Thursday, October 24th, 2019.

លោក អ៊ុន សុខហ៊ាង, កើត​ថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៧, នៅភូមិក្បាលថ្នល់ សង្កាត់លេខ៦ ក្រុងភ្នំពេញ។ លោក​មានឪពុកឈ្មោះ អ៊ុន ប៉ិច និងម្ដាយឈ្មោះ ម៉ិល យ៉ុង, លោក​មាន​បងប្អូន​បង្កើតចំនួន៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤នាក់ ដោយ​លោកជាកូនទី៥​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជាដ៏ឆ្នើមមួយរូប លោកមានតួនាទីការងារជាមន្រ្តីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៅមជម្ឈមណ្ឌល ផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ​ ប្រវត្តិ​តែង​និពន្ធ   ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ លោក អ៊ុន សុខហ៊ាង ​ជាកុមារម្នាក់ ចូលចិត្តអាន សរសេរ ស្រាវជ្រាវ ចងក្រងនូវភាសាខ្មែរ ហើយទោះបីជានៅទីកន្លែងណា ក៏លោក​មានប៊ិច ក្រដាសជាប់ខ្លួនជានិច្ច ។ ជាពិសេស លោក​ជាចៃដ៏តូចល្អិតនៃបណ្ណាគារ និងទីផ្សារដែលមានលក់សៀវភៅនានានៅរាជធានីភ្នំពេញ ហើយទោះបីជានៅទីកន្លែងឆ្ងាយយ៉ាងណា លោកត្រូវចំណាយពេលវេលាជិះកង់ទៅជាវសៀវភៅ និងប្រមូលយកឯកសារទាំងឡាយ មកអាន ចងក្រង ប្រមូលនូវពាក្យពេចន៍ […]

លឹម សន្តិភាព “អ្នកនិពន្ធបណ្ដូលចិត្ត” របស់ប្រិយមិត្តអ្នកអាន!

  • Tuesday, October 15th, 2019.

បើ​លោក​អ្នកជាបុគ្គល​និយម​តាមដានសៀវភៅ​ថ្មីៗ​​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​នោះ ​នោះ​លោក​អ្នក​ប្រាដក​ជា​​ស្គាល់​សៀវភៅ​ប្រលោមលោក​រឿង “Captain បណ្ដូលចិត្ត” និង “Superstar បណ្ដូលចិត្ត” ដែលប្រលោមលោក​ទាំងពីរក្បាល​នេះមាន​​ការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង​ ជាពិសេស​ពី​សំណាក់​មិត្តៗយុវវ័យស្នេហា​ការ​អាន​ប្រលោម​លោក​តែម្ដង ដោយ​ឃើញ​ម្នាក់ៗ​​កាន់​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​នៅ​ក្នុង​ដៃថត​​បង្ហោះ​សរសើរ​​​មិន​ដាច់​ពីមាត់​សោះនៅ​លើ​បណ្ដាញ​សង្គមរបស់​ខ្លួន។ ​លោក​អ្នក​មាន​ដឹង​ទេថា តើ​​ម្ចាស់ស្នាដៃ​សៀវភៅ​ប្រលោមលោកស៊េរី​បណ្ដូល​ចិត្ត​​ដ៏ល្បី​ទាំង​ពីរក្បាល​នេះ​ជានរណា? ហើយមាន​ប្រវត្តិក្នុង​ការ​តែង​និពន្ធបែប​ណា​? តើ​លោក​អ្នក​ដឹង​ច្បាស់​ហើយ​ឬនៅពី​គាត់? អ្នក​ស្រី​ លឹម សន្តិភាព គឺ​ជា​អ្នក​និពន្ធ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​មួយរូបនា​ពេល​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា។ អ្នក​ស្រី​រៀនចប់បរិញ្ញាបត្រអក្សរសាស្ត្រផ្នែកភាសាបារាំងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ហើយ​បានចេញធ្វើជាគ្រូបង្រៀនភាសាបារាំងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាពេលបន្ទាប់ ប៉ុន្តែក្រោយមកអ្នក​ស្រីក៏ចាប់​ផ្ដើម​យល់ថា ការងារជាគ្រូបង្រៀនផ្នែកភាសាបារាំងនេះ ហាក់​មិនដូចជាការងារដែល​អ្នក​​ស្រី​ធ្លាប់ស្រមៃ​កន្លង​មក​ទាល់តែសោះ។ អ្នកស្រីជា​បុគ្គល​ចូល​ចិត្ត​អានសៀវភៅ​យ៉ាង​ខ្លាំង​​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ ជាពិសេសសៀវភៅទស្សនវិជ្ជា និងសៀវភៅប្រលោមលោក តែ​លោក​ស្រី​មិនធ្លាប់ដឹងថា ខ្លួនចេះតែង​និពន្ធឡើយ។ អ្នកស្រីបាន​បង្ហាញថា “នៅសម័យនោះ ការងារផ្នែកនិពន្ធហាក់​មិនសូវ​មានការរីកចម្រើន​ប៉ុន្មានទេ​ តែ​​ក្នុងឆ្នាំ២០០២ នាង​ខ្ញុំ​ក៏​​បានចូលបម្រើ​ការងារនៅអង្គការនានា​ក្នុងនាមជានាយិកាផលិតសៀវភៅសម្រាប់កុមារ ហើយ​នាង​ខ្ញុំ​មើល​ឃើញថា ក្នុងសង្គម​យើង​នៅ​ខ្វះ​ខាតអ្នកនិពន្ធសៀវភៅកុមារជាច្រើន ចំណុច​នេះ​ហើយ ​ដែល​ធ្វើឱ្យ​នាងខ្ញុំ​ចាប់អារម្មណ៍ចង់សាកល្បងសរសេរសៀវភៅសម្រាប់កុមារពី​ពេលនោះ​មក ដោយ​សរសេរបានសៀវភៅកុមារជាច្រើនក្បាលបន្ទាប់​ពីនោះ​ ដូចជា “វចនានុក្រមមុខរបរ” “មនុស្សសម័យបុរេប្រវត្តិ” “សិស្សឆ្លាត” “ជម្រើសជីវិត” “ទេពអប្សរតូច” “ម៉ែកូនឈឺ” និង “អមរាអន់ចិត្តនឹងសុភីៗ ជាដើម។ ​បន្ទាប់​មក​ក្នុងកំឡុង​ពេលនាងខ្ញុំ​មាន​តួនាទីជានាយិកាសៀវភៅកុមារនេះ នាងខ្ញុំ​ក៏បាន​ចូល​រៀនបន្តផ្នែកអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅ Norton University វេនយប់ម៉ោង៦ដល់ម៉ោង៩ ដោយសារតែ​នាង​ខ្ញុំមាន​បំណង​ចង់​មាន​ចំណេះដឹង​ផ្នែកគ្រប់គ្រងក្នុងការធ្វើពាណិជ្ជកម្ម […]

នួន ពេជ្រស៊ូដេនី អ្នកនិពន្ធដែលមានការទទួលស្គាល់ស្នាដៃតាំងពីអាយុ១៥ឆ្នាំ

  • Monday, October 7th, 2019.

កញ្ញា នួន ពេជ្រស៊ូដេនី  មាននាមប៉ាកកាក្នុងវិស័យ​តែង​និពន្ធថា “បក្សីស” កញ្ញា​ឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ ហើយ​ក៏បាន​ផ្លាស់ប្តូរទីលំនៅ​ទៅរស់នៅខេត្តប៉ៃលិន រយៈពេល៨ឆ្នាំដោយសារតែ​ឪពុកម្ដាយ​របស់​កញ្ញាទៅ​ប្រកប​របររកស៊ីនៅទីនោះ រហូត​ដល់​កញ្ញា​រៀន​ចប់​វិទ្យាល័យ​នៅទីនោះ ទើបត្រលប់មករស់នៅរាជធានីភ្នំពេញវិញ។ កញ្ញា​មាន​បងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ដោយ​កញ្ញា​ជាកូនស្រីទី២ក្នុងគ្រួសារ។ កញ្ញា​បានបញ្ចប់អនុបណ្ឌិតផ្នែកសារព័ត៌មានអន្តរជាតិ ពីសាកលវិទ្យាល័យ Communication University of China  ( 中国传媒大学 ) នៅរាជធានីប៉េកាំង ប្រទេសចិន។ បច្ចប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជា​បុគ្គលិក​បម្រើការងារជាផលិតករព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ដែលជាស្ថានីយ៍ទូរទស្សនល្បីមួយក្នុងប្រទេសកម្ពុជា។ កញ្ញា នួន ពេជ្រស៊ូដេនី និងស្នាដៃប្រលោមលោកមួយចំនួនរបស់កញ្ញា កញ្ញា​គឺជា​បុគ្គល​មួយរូបដែលមានទេពកោសល្យ​ផ្នែក​តែងនិពន្ធ​តាំង​ពីកំណើត និងចាប់​ផ្ដើម​ស្រឡាញ់​ចូលចិត្តការតែងនិពន្ធតាំងពីតូចមកម្ល៉េះ ព្រោះប៉ារបស់​កញ្ញាក៏​​គឺ​ជាអ្នកនិពន្ធកំណាព្យនិងរឿងខ្លីមួយរូបផងដែរ។ ដូច្នេះហើយ ​ទើបបាន​ជា​កញ្ញា​មានចំណូលចិត្តស្រឡាញ់អក្សរសាស្រ្តខ្មែរជាងមុខវិជ្ជាដទៃទៀត។ ពេលនៅរៀន​វិទ្យាល័យ កញ្ញា​គឺជាសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរ ថ្នាក់ទី ១២ ប្រចាំខេត្តប៉ៃលិន និងបានចូលរួមប្រលងប្រជែងការប្រលងសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស មកពីបណ្តារខេត្តក្រុងទាំងអស់ចំនួន៨០រូប។ ចំពោះប្រលោមលោកវិញ គឺកញ្ញា​ចូលចិត្តអានបំផុត ទាំងប្រលោមលោកខ្មែរនិងបរទេស ជាពិសេសគឺស្នាដៃអ្នកនិពន្ធរបស់​ លោក គង់ […]

អ្នកនិពន្ធ ឈិន សីហា និងសមិទ្ធផលស្នាដៃល្អៗដ៏សម្បូរបែប

  • Thursday, October 3rd, 2019.

លោក​ ឈិន សីហា មាន​នាមប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធថា “ លោកបរិញ្ញា ” កើតថ្ងៃទី១ ខែកញ្ញា គ.ស.១៩៩៣ នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខែត្រព្រៃវែង។ លោក​មាន​ឪពុកឈ្មោះ ឈិន ថា មានមុខរបរជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងម្តាយឈ្មោះ កុយ មុំ មានមុខរបរជាគ្រូសីលធម៌-ពលរដ្ឋវិជ្ជានៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង។ លោក​ជាកូនទោលនៅក្នុងគ្រួសារមន្ត្រីរាជការ។ លោក​បានរៀបមង្គលការជាមួយកញ្ញា យូ សុខច័ន្ទ នៅថ្ងៃទី១៩ ខែមករា គ.ស.២០១៩ ដោយ​ពិធី​ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អគារB ហើយ​ភរិយារបស់លោក​សព្វថ្ងៃ គឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារៀនសុវណ្ណភូមិ។ ប្រវត្តិការសិក្សា ខ្ញុំបានចូលសិក្សាថ្នាក់ដំបូងនៅឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចៅពញាហុកនិងបន្ត មកសិក្សានៅសាលាបឋមសិក្សាកូលាបទី១ រាជធានីភ្នំពេញ។ នៅគ.ស.២០០៧ ខ្ញុំបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមបឋមភូមិនៅវិទ្យាល័យព្រះយុគន្ធរ។ ហើយបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅគ.ស.២០១០ នៅវិទ្យាល័យបឹងត្របែក។ នៅគ.ស.២០១៤ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ជំនាញ ៖ អក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ជំនាញ ៖ […]

“វិថីសុភមង្គល” សៀវភៅស្នាដៃនិពន្ធរួមគ្នារបស់ស្វាមីភរិយាអ្នកនិពន្ធមួយគូ

  • Thursday, September 26th, 2019.

វាជារឿងមួយដ៏កម្រខ្លាំងណាស់ដែលមាន​ស្វាមីភរិយា​មួយគូគឺ លោក ហេង សុវណ្ណ និង អ្នក​នាង ឡាយ ឈីម៉ីម៉ី បានរួមគ្នាតាក់តែងនិពន្ធសៀវភៅ “វិថីសុភមង្គល” ​ឡើង ដើម្បីទុក​ជាប្រយោជន៍ដល់​បុគ្គលទាំងឡាយដែលមានបំណងចង់មានសុភមង្គលពិតប្រាកដក្នុង​ជីវិត​ ដោយ​​កន្លង​មករឿង​បែបនេះ​មិន​ធ្លាប់​កើត​មាន​​ឡើយក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ ហើយ​អ្វីដែល​រឹតតែ​ពិសេសបំផុត​នោះ ស្វាមី​ភរិយា​​អ្នក​និពន្ធ​មួយគូនេះ ថែមទាំងយក​​សៀវភៅ​ដែល​​ជា​ស្នាដៃ​និពន្ធ​​រួម​គ្នា​របស់​ខ្លួន​នេះ ចែកជាអំណោយដល់​ភ្ញៀវ​កិត្តិយសដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រៀបអាពាហ៍​ពិពាហ៍​របស់​ខ្លួនទៀតផង ដែល​ទង្វើ​នេះ​ពិតជា​ប្រពៃ និងគួរឱ្យសរសើរខ្លាំងណាស់។ ទាក់ទង​នឹង​សៀវភៅ​ “វិថីសុភមង្គល” ខាងលើនេះ លោក ហេង សុវណ្ណ ដែល​ជា​សហនិពន្ធជាមួយភរិយាខ្លួន ​អ្នក​នាង ឡាយ ឈីម៉ីម៉ី បាន​រៀប​រាប់​បង្ហាញ​ពី​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​លោក​និង​ភរិយា​រួមគ្នា​​និពន្ធសៀវភៅនេះថា៖ “មុននឹងបង្ហាញពីមូលហេតុដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះ ខ្ញុំចង់បញ្ជាក់ផងដែរថា ក្រៅពី​អាជីពជាអ្នកនិពន្ធ ខ្ញុំជាអ្នកសារព័ត៌មានម្នាក់ដែលមានមានកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នូវព័ត៌មាន​ជុំវិញការរស់នៅរបស់ប្រជាជនខ្មែរ​។ ក្នុងអាជីពនេះ ធ្វើឱ្យខ្ញុំមើលឃើញពីរឿងរ៉ាវជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃដូចជាបញ្ហាឃាតកម្ម អត្តឃាត​ ការបោកប្រាស់គ្នា ការហែកហួរគ្នារវាងអតីតដៃគូ និងបញ្ហាចាក់ស្រះជាច្រើនផ្សេងទៀតក្នុងជីវភាពរបស់ប្រជាជនខ្មែរ កើតឡើងដោយសារតែកង្វះ​ចំណេះដឹង​ក្នុងការរស់នៅ ជាពិសេស​ជីវិតអាពាហ៍ពិពាហ៍។ មានរឿងរ៉ាវធ្ងន់ធ្ងរជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដែលកើតចេញពីបញ្ហាទំនាក់ទំនង ដូចជាប្តីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្តី ឬការលែងលះដោយហេតុផលងាយៗជាច្រើន​ធ្វើ​ឱ្យមានការភ្ញាក់ផ្អើលដោយសារតែ​ភាគីនីមួយៗមិនមានចំណេះដឹង និងមិនបានត្រៀមខ្លួនល្អក្នុងនាមជាប្តី ឬក្នុងនាមជាប្រពន្ធនៅឡើយ។ យុវជន សម្រេចចិត្តរៀបការងាយៗ ដោយខ្វះការពិចារណា បន្ទាប់មកក៏បង្ករជាវិបត្តិ និងការសោកស្តាយ រហូតដល់អ្នកខ្លះសម្រេចចិត្ត​សម្លាប់ខ្លួនទាំងវ័យក្មេងក៏មាន។” លោក​បាន​បន្ត​ថា “ដោយមើលឃើញពីចំណុចអវិជ្ជមានទាំងអស់នេះ ខ្ញុំយល់ឃើញថា​ អាជីពជាអ្នកព័ត៌មាន និងជាអ្នកនិពន្ធមិនខុសគ្នានោះទេ គោលបំណងសំខាន់បំផុតនៃការងារនេះ គឺប្រើប្រាស់ទឹកប៊ិកដើម្បីដោះស្រាយបញ្ហា។ ហេតុនេះហើយទើបខ្ញុំចាប់ផ្តើមប្រមូលបញ្ហានានាដែលជាចំណុចអសកម្មទាំងអស់នោះ មកធ្វើការបកស្រាយ និងចែករំលែកពីបទពិសោធនមួយចំនួនដែលជាច្រកចេញ​ងាយៗតែមនុស្សគ្រប់គ្នាមិនយកចិត្តទុកដាក់ពិចារណា។ លើសពីនេះទៅទៀត ខ្ញុំក៏បានបញ្ចូលនូវ​ទិដ្ឋភាពមួយចំនួនទៀតផងដែរ ក្រៅពីអត្ថបទពាក់ព័ន្ធនឹងជីវិតអាពាហ៍​ពិពាហ៍ដើម្បី​ជួយដល់សារធារណជនទាំងអស់ឱ្យ​ចេះរស់នៅក្នុងជីវិតប្រកបដោយសន្តិភាព ព្រោះបើនិយាយពីសុភមង្គលមួយម៉ាត់មានអត្ថន័យទូលំទូលាយណាស់ […]

error: អត្ថបទរក្សាសិទ្ធ !!