ម៉ៅ ចាន់រស្មី អ្នកនិពន្ធឆ្នើមវ័យក្មេង “កូនទន្សាយ” ដ៏មានទេពកោសល្យ

  • Sunday, November 17th, 2019.

កញ្ញា​ ម៉ៅ ចាន់រស្មី មាននាមប៉ាកកាថា “កូនទន្សាយ” កើតនៅឆ្នាំ១៩៩៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ កញ្ញា​មានឪពុកឈ្មោះ សួន សុម៉ុនធឿន និងម្តាយឈ្មោះ ម៉ៅ សំណាង (ជាអ្នកនិពន្ធប្រលោមលោក​ដ៏ល្បីល្បាញនៅកម្ពុជាសព្វថ្ងៃ) ដោយ​កញ្ញា​ជា​កូនទោលក្នុងគ្រួសារ។ បច្ចុប្បន្ន​ក្រៅ​ពីមាន​ការ​ងារ​ចម្បង​ជាអ្នក​និពន្ធអត្ថបទភាពយន្ត កញ្ញា​គឺ​ជាអ្នកដឹកនាំរឿង និងជា script supervisor (ត្រួតពិនិត្យ និងផ្តល់យោបល់លើអត្ថបទភាពយន្ត) ដែលជាការងារ​ដ៏ល្អមួយ​ក្នុង​វិស័យ​តែងនិពន្ធ​កម្ពុជា​បច្ចុប្បន្ន។ អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ“ ពាក្យ​ចាស់​ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ពាក្យនេះ​ពិតជាត្រឹមត្រូវខ្លាំងណាស់ ជាក់ស្ដែង​ប្រៀបដូចជា កញ្ញា ម៉ៅ ចាន់រស្មី​ តែម្ដង… ម្ដាយ​របស់​កញ្ញា​ លោកស្រី ម៉ៅ សំណាង ដែលមាននាម​ប៉ាកកាថា “ទន្សាយ” គឺជាអ្នកនិពន្ធ​ដ៏ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយទីបំផុត កញ្ញាដែលជាកូន​ក៏បាន​​វិវឌ្ឍខ្លួន​ក្លាយជា​អ្នក​និពន្ធ​វ័យ​ក្មេង​ដ៏ឆ្នើមមួយរូប​បច្ចុប្បន្ននេះផងដែរ​ ហើយ​ថែមទាំង​អាច​និពន្ធ​បានយ៉ាងល្អ​ទៀតផង ជាពិសេស​ផ្នែក​អត្ថបទភាពយន្ត ជាចំណង់​ចំណូលចិត្ត​ក្នុង​ការ​និពន្ធ​របស់​កញ្ញា​បំផុត ហើយ​ដោយសារតែកញ្ញាជាកូនរបស់​អ្នក​និពន្ធ​ប្រលោមលោក​ដ៏ល្បី ដែលប្រិយមិត្ត​អ្នកអាន​ស្គាល់​ជាទូទៅថា “ទន្សាយ” នេះហើយ ទើបបានជា​កញ្ញា​ប្រើ​នាម​ប៉ាកកា​ថា “កូនទន្សាយ” […]

អ្នកនិពន្ធ យូ សុភា បង្ហាញគន្លឹះសរសេររឿងដាក់ប្រឡងឱ្យទទួលបានជោគជ័យ

  • Monday, August 19th, 2019.

លោក យូ សុភា កើតឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ, លោកមានឪពុក ឈ្មោះ យូ វណ្ណថៃ និង​​​​ម្ដាយ​ ឈ្មោះ ជេត វណ្ណបូផា, លោកមានបងប្អូនចំនួន៨នាក់ ប្រុស៧នាក់ ស្រីមួយនាក់ ដោយលោក​ជាកូនច្បងក្នុង​គ្រួសារ។ លោក​គឺ​អ្នក​​និពន្ធ​កម្ពុជា​ដ៏​ឆ្នើមនិង​ជោគជ័យ​មួយរូប ដែល​កម្រង​នឹង​មាន​អ្នក​និពន្ធកម្ពុជា​​រូបណាអាច​សម្រេច​បាន​ដូចជា​រូប​លោក​ណាស់ ព្រោះ​លោក​គឺ​ជា​អ្នក​និពន្ធនៅ​កម្ពុជា​​​នាពេល​បច្ចុប្បន្ន​​តែ​ម្នាក់​គត់ ដែល​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ជាប់​ទទួល​បាន​ពាន​រង្វាន់​ជ័យលាភីច្រើនជាង​គេបំផុត គឺ​​ច្រើន​​គួរ​ឱ្យ​ស្ញប់​ស្ញែង​តែម្ដង ដោយ​ក្នុង​នោះ​ ពានរង្វាន់ និងរង្វាន់ដែល​លោក​ធ្លាប់ទទួលបាន រួមមានដូចជា ៖ ​​ ១ / ប្រលោមលោក រឿង “កុលស្រ្តី” ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ចំណាត់ថ្នាក់លេខពីរ ២ / ប្រលោមលោក រឿង “៣បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់ លេខពីរ (គ្មានលេខមួយ) ៣ / ប្រលោមលោក រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុតន្តប្រិយជាឥន្ទ ចំណាត់ថ្នាក់លេខមួយ ៤ / ប្រលោមលោក រឿង […]

error: អត្ថបទរក្សាសិទ្ធ !!