ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម

  • Sunday, February 16th, 2020.

លោក ផាត ភឿក ដែលជាស្គាល់​ជាទូទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុនឈ្មោះ Sopheak MC លោក​គឺជា​អ្នក​និពន្ធ​កម្ពុជា​មួយ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩០ ក្នុងភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោក​មាន​ឪពុកឈ្មោះ គាំ ផាត និងម្ដាយឈ្មោះ លីម រ៉ន ។ លោក​មានបងប្អូនបង្កើត​ចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដោយ​លោក​ជាកូនច្បងក្នុង​គ្រួសារ ដែល​មាន​ឪពុកម្ដាយជាកសិករ។ សព្វថ្ងៃ ក្រៅ​ពីមានអាជីព​ជាអ្នក​និពន្ធ​ លោកគឺ​​ជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែម​លើស​ពីនេះ លោក​ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។ ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម លោក​ ផាត ភឿក ចាប់ផ្ដើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ២០១៨។ ការតែងនិពន្ធនេះ លោកពុំបានរៀនពីសាលាជំនាញណាមួយនោះទេ ពោលគឺជាឧបនិស្ស័យ និងទេពកោសល្យពីកំណើត គួបផ្សំនឹងការចូលចិត្តអាន និងសរសេររបស់លោក​ ក៏​ជំរុញឱ្យលោក​ចាប់​ផ្ដើម​សរសេរជាប្រលោមលោកតែម្ដងទៅ ហើយ​កន្លងមក លោក​ធ្លាប់សរសេរជាកំណាព្យ […]

យួង សូដា ៖ ស្នាដៃនិពន្ធរៀបរៀងទាំងឡាយរបស់ខ្ញុំ គឺដើម្បីពលរដ្ឋនិងសង្គមកម្ពុជា

  • Wednesday, February 5th, 2020.

អ្នក​និពន្ធ​ម្នាក់ៗ​សុទ្ធតែ​មាន​បុព្វហេតុ​ក្នុង​ការ​បង្កើត​ស្នាដៃ​រៀងៗ​ខ្លួន និង​សុទ្ធតែមាន​លក្ខណៈ​សម្បត្តិ​មួយ​ជារបស់ខ្លួន ជាពិសេស​បែប​ផែន​សំណេរ​ដែល​ខ្លួន​បាន​បង្ហាញ​តាម​រយៈ​ស្នាដៃ​និពន្ធ​របស់​ខ្លួន។ អ្នក​និពន្ធ​ខ្លះ និពន្ធ​ដើម្បីកម្សាន្ត។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បីជីវភាព។ អ្នក​និពន្ធ​ខ្លះ​ និពន្ធដើម្បី​មុខ​មាត់​កិត្តិយស។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បី​មហិច្ចតា។ ឯអ្នក​និពន្ធ​មួយចំនួន​ទៀត បែរជា​ខិត​ខំ​យ៉ាង​សស្រាក់សស្រាំ ហ៊ាន​លះ​បង់អ្វីៗ​គ្រប់​យ៉ាងមិនខ្លាច​នឿយហត់ ពុះពារនិពន្ធសាង​បង្កើត​ស្នាដៃ​ឡើង ដើម្បី​បម្រើ​ជាប្រយោជន៍ចំពោះ​ពលរដ្ឋនិង​សង្គមទៅវិញ ដែល​អ្នក​និពន្ធ​ប្រភេទ​នេះ ពិតជា​គួរឱ្យស្ងើចសរសើរណាស់។ ដូច្នេះ ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” នឹង​ធ្វើ​ការ​បង្ហាញ​ឱ្យលោកអ្នកបាន​ស្គាល់​នូវអ្នកនិពន្ធមួយរូប ដែលប្រកាន់ទស្សនៈដ៏ល្អខាងលើនេះ លើសពីនេះ ​លោកថែមទាំងជាអ្នក​និពន្ធ​មួយរូប ដែលមាន​ការ​តស៊ូ​យ៉ាង​ខ្លាំងខ្លាំង​ក្នុង​ជីវិត ទម្រាំ​តែ​អាច​ឈរ​ជើង​លើ​​​វិថីតែង​និពន្ធមកទល់​សព្វថ្ងៃ​នេះទៀតផង នោះ​គឺ​ លោក យួង សូដា ។  ​ លោក យួង សូដា ម្ចាស់ស្នាដៃសៀវភៅ “ច្បាំងនឹងខ្លួនឯង” លោក យួង សូដា មានឪពុកឈ្មោះ យួង ជាតិ និងម្ដាយឈ្មោះ សាន សំណាង ។ លោក​មានបងប្អូនបង្កើត​ចំនួនពីរនាក់ ប្រុស​១នាក់ និង​ស្រី១នាក់ ដោយ​លោក​ជាកូនប្រុស​ច្បងក្នុងគ្រួសារ។ លោក​កើតនៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ  […]

ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ

  • Tuesday, December 17th, 2019.

លោក ពៅ មករា កើត​ឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោក​ធ្លាប់សរសេររឿងតាំងពីអាយុ៨ឆ្នាំ កាលពីរៀនថ្នាក់ទី៣មកម្ល៉េះ និងបន្តសរសេររឿងលេងជាធម្មតាដែលមានមិត្តជាច្រើនចូលចិត្តអានរហូតដល់ថ្នាក់ទី១២ ទើប​លោក​ផ្អាកសរសេរ ដោយសារជាឆ្នាំប្រលងចង់​យកពេលផ្ដោត​លើ​ការ​សិក្សា​ឱ្យបាន​ច្រើន រហូតទាល់តែ​ដល់​ឆ្នាំ២០១៤ ទើបលោក​ចាប់​ផ្ដើម​ប្រឡូកនឹង​ការតែង​​និពន្ធ​ពេញលេញ ដោយបានសរសេរ​រឿងខ្លីមួយចំនួន​ផ្ញើ​ទៅផ្ទះអ្នកនិពន្ធសប្បាយ ដូចជា រឿង “ឱ! ឆ្នេររាមអើយ” និង រឿង “ហេតុអ្វីសន្យា​” និង​រឿងកុមារនៅអង្គការរ៉ូមធូរីត គម្រោងតោះអាន(មូនិធិអាស៊ី) ជាដើម។ អ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក” លោក ពៅ មករា បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​នេះថា “និយាយរួមការប្រលូកក្នុងវិស័យនេះ ខ្ញុំចាប់ផ្តើមផ្លូវការ​តាំងពីឆ្នាំ២០១៤មក ហើយមកដល់ពេលនេះស្នាដៃនិពន្ធរបស់ខ្ញុំមានដូចជា ប្រលោមលោកខ្នាតខ្លីរឿង “ស្បែកជើងកែងហោះ” (ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត), ហៃអើ និងរឿងខ្លីដទៃទៀត (បោះពុម្ព២០១៨), រឿងកុមារ ជ្រូកនិងសេក បីសាចសំគម, ថង់យួរ, ទៅលេងផ្ទះលោកតា…និង រឿង “ម៉ឺនឯក” (បោះឆ្នាំនេះ ២០១៩) លើស​ពីនេះ ខ្ញុំក៏នៅមានប្រលោមលោកជាច្រើនទៀតដែលមិនបានបោះពុម្ព […]

សោម នីសោភា អ្នកនិពន្ធឆ្នើមវ័យក្មេងដែលចេះនិពន្ធតាំងពីរៀនថ្នាក់ទី២!

  • Tuesday, November 5th, 2019.

កញ្ញា​ សោម នីសោភា គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​ប្រកបដោយទេពកោសល្យ​មួយរូប ដែល​ប្រើ​នាម​ប៉ាកកា “គជ់ខ្យង”, កញ្ញា​កើតឆ្នាំ១៩៩៩ នៅទីក្រុងភ្នំពេញ។ កញ្ញា​មានឪពុកឈ្មោះ អ៊ូច វុត្ថា និងម្តាយឈ្មោះ ម៉ៅ ស៊ីណាត, មានបងប្អូនបង្កើត​ចំនួន​៥នាក់ (ស្រីទាំងអស់) ហើយខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ក្រៅពីអាជីពជាអ្នកនិពន្ធ បច្ចុប្បន្នកញ្ញា​ជា​និស្សិត​កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកបរិញ្ញាប័ត្រភាសាជប៉ុនឆ្នាំទី៤។ កញ្ញា​ សោម នីសោភា ជាបុគ្គលដែល​ស្រឡាញ់​ការ​តែងនិពន្ធតាំងតែពីនៅកុមារមកម្ល៉េះ ហើយអ្វីដែលគួរឱ្យស្ងើច​សរសើរ​ចំពោះ​កញ្ញា​បំផុតនោះ កញ្ញា​ចេះ​និពន្ធ​តាំង​តែពីខ្លួនរៀនថ្នាក់ទី២ ដោយគ្រាន់តែ​ចេះ​អាច​អក្សរ​ភ្លាម ក៏ខិតខំ​ប្រឹង​រៀនសរសេរ រៀនតែងនិពន្ធតែម្ដង ដែល​ចំណុច​នេះ​ពិតជា​កម្រ​នឹង​មាន​ណាស់​ក្នុង​អតីត​កាល​របស់​អ្នក​និពន្ធ​កម្ពុជា​ដទៃៗទៀត ព្រោះ​តែវ័យនោះ​ជាវ័យក្មេងពេក។ ទាក់ទងនឹង​ដំណើរលើ​​វិថី​តែងនិពន្ធនិង​ស្នាដៃ​និពន្ធនេះ កញ្ញា​បាន​រៀបរាប់​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ទាំង​ស្រុង​ថា “ចំពោះចំណេះដឹងខាងផ្នែកនិពន្ធរបស់ខ្ញុំគឺជាការរួមផ្សំរវាងទេពកោសល្យពីកំណើត ជាមួយនឹងការបង្ហាត់បង្រៀនពីអ៊ុំស្រី ម៉ៅ សំណាង ដែលត្រូវជាបងស្រីបង្កើតរបស់ឪពុកខ្ញុំផងដែរ។ អាចនិយាយបានថាដោយសារតែមានខ្សែស្រឡាយដែលជាអ្នកចូលចិត្តផ្នែកអាននិងសរសេរតាំងពីជំនាន់លោកតាមក ទើបខ្ញុំមានចំណូលចិត្តទៅខាងនេះតាំងពីចាប់ផ្តើមដឹងក្តី។ បើនិយាយពីការចាប់ផ្តើមនិពន្ធបែបមិនផ្លូវការវិញគឺតាំងពីថ្នាក់ទី២ កាលពីនោះគ្រាន់តែចេះអានអក្សរភ្លាមក៏ខ្ចីសៀវភៅប្រលោមលោកអ៊ុំស្រីមកអាន ហើយរៀនសរសេរដោយខ្លួនឯងដែរប៉ុន្តែសរសេរមិនដែលចប់មួយរឿងឡើយ។ រហូតដល់អាយុ១៦ឆ្នាំ អ៊ុំស្រីក៏បានផ្តល់ឱកាសអោយខ្ញុំសាកល្បងសរសេរអត្ថបទភាពយន្តចាក់ទូរទស្សន៍ ប៉ុន្តែកាលនោះនៅតែមិនដែលបានបញ្ចប់រឿងអ្វីមួយដដែល។ បន្ទាប់ពីមានការបាក់ទឹកចិត្តព្រោះតែមិនធ្លាប់បញ្ចប់ស្នាដៃណាសោះ ខ្ញុំក៏សម្រាកពីការនិពន្ធអស់មួយរយៈ រហូតក្នុងឆ្នាំ២០១៨ ក្រុមទសប៉ាកកា ជាក្រុមអ្នកនិពន្ធវ័យក្មេងទាំង១០រូប ក៏បានឱ្យខ្ញុំចូលជាសមាជិកដោយដាក់នាមប៉ាកកាថា ប៉ាកកា៨ ហើយនោះក៏ជាពេលដែលខ្ញុំចាប់ផ្តើមត្រឡប់មកបន្តក្តីស្រមៃរបស់ខ្លួនឯងម្តងទៀត។ […]

តើអ្នកស្គាល់ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ហើយឬនៅ?

  • Wednesday, October 9th, 2019.

បើ​អ្នក​ជា​បុគ្គល​មួយរូបដែលចូលចិត្ត​អានសៀវភៅ​បែប​រៀប​រៀង​ច្រង​ក្រង ជាពិសេស​សៀវភៅ​ទស្សនៈ​វិជ្ជា​បែប​យុទ្ធសាស្ត្រ នោះ​លោក​អ្នក​មុខជា​ពើបប្រទះ​នឹង​សៀវភៅមួយ​ក្បាល​ដែលមាន​ចំណងជើងថា “ទស្សនៈផ្ដាច់​ផ្លូវ​ក្រោយ” ជាក់ជាមិនខាន ព្រោះ​សៀវភៅមួយ​ក្បាលនេះ ថ្វីបើ​ទើបតែ​បោះ​ពុម្ព​ចេញ​ដាក់​លក់​លើ​ទីផ្សារ​ក៏ពិតមែន តែ​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ពីសំណាក់​ប្រិយ​មិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ ដូច្នេះ តើ​លោក​អ្នក​មាន​ដឹង​ដែរឬទេថា តើ​ម្ចាស់​ស្នាដៃ​សៀវភៅ​រៀប​រៀង​ដ៏ល្អនេះគាត់ជានរណា? លោក ឡាំ ឡាយ ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ”  លោក ឡាំ ឡាយ គឺ​ជាអ្នកខេត្តសៀមរាប​ ដែល​មួយ​ជីវិត​របស់​លោក​ស្គាល់ពាក្យតែថា “ប្រឹង” ប៉ុណ្ណោះ ដ្បិតលោក​ជាកូន​កំព្រា​ឪពុក រស់​ជាមួយម្ដាយតាំងតែ​ពី​តូច​មកម្ល៉េះ ដោយ​លោក​ធ្លាប់​ឆ្លងកាត់នូវ​រឿងរ៉ាវ​លំបាកៗជា​ច្រើន ទម្រាំតែដឹងក្ដី​អាច​សាង​ខ្លួន​ជា​ម្ចាស់​​ស្នាដៃសៀវភៅ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” ដូច​ដែល​លោក​អ្នក​បាន​អាននៅពេលនេះ។ សម្រាប់​រូប​លោក លោកឪពុកនិង​អ្នកម្ដាយ​ គឺជាព្រលឹងនៃភាពប្រឹងប្រែង​របស់​លោក​រហូត​មក​។ លោក​មានបងប្អូន​បង្កើត​ចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់ និងប្រុស ចំនួន២នាក់ ដោយ​លោក​គឺជាកូនទី៥ក្នុង​គ្រួសារ។ លោក​គឺ​ជា​បុគ្គល​មួយរូប ដែល​ធ្លាប់ភ្លក់នូវ​រសជាតិជីវិត​​ការ​ងារ​ជាច្រើន។ គួរបញ្ជាក់ថា អំឡុងពេលដែលលោកកំពុងសិក្សានៅកម្រិតវិទ្យាល័យ លោកគឺជាមេដឹកនាំយុវជនក្រៅប្រព័ន្ធមួយក្រុមក្នុងបំពេញកិច្ចការងារសង្គមផ្សេងៗនៅក្នុងខេត្តសៀមរាប។ ងាកចូលជីវិតការងារវិញ កាលពីបួនឆ្នាំមុន លោក​គឺអ្នកបម្រើសេវាអតិថិជន នៅគ្រឹះស្ថានបោះពុម្ពមួយកន្លែង តែលោក​ធ្វើបាន​តែរយៈពេល១ខែ ក៏​ត្រូវបានគេបញ្ឈប់ពីការងារ ដោយសារតែជា​ការងារមួយដែល​មិនសមនឹងវ័យ​របស់​លោក​។ បន្ទាប់​ពីនោះ ក្រោយពីអត់ជម្រើស លោក​ក៏​បាន​ស្ម័គ្រចិត្តចូលដៃចូល​ជួយដាំដំណាំ ជាមួយ​ម្ដាយរបស់​លោក និងប្រលូក​ក្នុង​ការងារជាគ្រូបង្រៀន​ផ្នែក​ភាសាអង់គ្លេសតាមទីជនផង […]

សូ ភីណា អ្នកផ្ដួចផ្ដើមគំនិតដំបូងក្នុងការបង្កើត “មហោស្រពអក្សរសិល្ប៍ខ្មែរ” ក្នុងប្រទេសកម្ពុជា

  • Tuesday, October 1st, 2019.

“ជីវិត​ដ៏មាន​ន័យបំផុត គឺជា​ជាជីវិត​ដែល​បាន​បំពេញ​ជាប្រយោជន៍​ដល់​ពលរដ្ឋ​និង​សង្គម​ជាតិ​ខ្លួន” ទស្សនៈ​ដ៏​ល្អ​នេះ​ហើយដែល​ជា​​កត្តា​ជម្រុញ​​ឱ្យ​កើត​មាន​ឡើង​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើនក្នុង​​វិស័យ​ជាតិ​សំខាន់ៗ​នានា​ តាម​រយៈ​​ការរិះ​គិត​ខិត​ខំ​ប្រឹង​ប្រែង​សាង​បង្កើត​នូវ​ការងារ​​ ក៏ដូច​ជា​កម្មវិធី​សំខាន់ៗផ្សេងៗ ​ដោយ​បុគ្គល​ឆ្នើម​ៗ​ទាំងឡាយ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​យ៉ាងពិតប្រាកដ។ អ្នក​នាង សូ ភីណា មានស្រុកកំណើតនៅ​ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នក​នាង​​មាន​ឪពុកឈ្មោះ សូ​ សឿន និង​ម្តាយឈ្មោះ អ៊ុង ណារិន ដោយ​អ្នក​នាង​ជាកូនទី១ក្នុងចំណោមបងប្អូន៣នាក់។ បច្ចុប្បន្ន ក្រៅ​ពី​មាន​អាជីព​ជាអ្នកនិពន្ធកម្ពុជា​មួយរូប អ្នក​នាង​គឺជាប្រធានកម្មវិធី​ចំណេះដឹង បណ្តាញ និងគោលនយោបាយ​ នៃ “អង្គការសិល្បៈខ្មែរអមតៈ” ដែល​ជា​អង្គការមួយ ​​អភិរក្ស និងអភិវឌ្ឍវិស័យ​សិល្បៈ​ និងវប្បធម៌ និង​ធ្វើ​សកម្មភាព​ក្នុង​វិស័យសិល្បៈ​​យ៉ាង​សកម្ម​​នៅ​កម្ពុជា​​សព្វ​ថ្ងៃ។ ក្របសៀវភៅស្នាដៃ​របស់អ្នកនិពន្ធមួយរូប ដែលត្រូវប្រើក្នុងពិព័រណ៌ “មរតកអក្សរសិល្ប៍” នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” អ្នក​នាងបាន​បង្ហាញ​ប្រាប់​ទាក់​នង​នឹង​ស្នាដៃ​ផ្នែក​តែងនិពន្ធ​របស់​អ្នកនាង​កន្លងមកថា “ខ្ញុំ​គឺ​​ជា​អ្នក​សរសេររឿងខ្លី និងជាអ្នកផ្តួចផ្តើមចងក្រងកម្រងរឿងខ្លីៗជាមួយអ្នកនិពន្ធជាច្រើនរូបទៀត ដោយកន្លងមក​បាននិពន្ធរឿងខ្លីជាច្រើនចំណងជើង និងបានបោះពុម្ពនៅក្នុងសៀវភៅ​មួយ​ចំនួន​ដូចជា រឿង “ធ្លាក់ក្នុងអន្លង់ស្នេហ៍” “វិធាវី២០១៦ និងរឿងខ្លីដទៃទៀត” និង​ “ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត” ដែលកម្រងរឿងខ្លីទាំងអស់នេះបានបោះពុម្ព​​ដោយគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលមាន​រូប​​នាងខ្ញុំ​​ផ្ទាល់ និង គី សុជាតា ជាសហស្ថាបនិក។ ចាប់តាំងពីឆ្នាំ២០១៧មក […]

error: អត្ថបទរក្សាសិទ្ធ !!