អ្នក​និពន្ធវ័យក្មេងឆ្នើម ធឿន វុទ្ធី បើកហាង “ ធីសៀវភៅ Bookstore & Café ” ដើម្បី​លើកកម្ពស់ការអាន និង​ស្នាដៃអ្នកនិពន្ធកម្ពុជា

  • Monday, November 1st, 2021.

អ្នក​និពន្ធ ធឿន វុទ្ធី ថត​ពីមុខហាង “ ធីសៀវភៅ Bookstore & Café ” ភ្ញៀវ និងសៀវភៅរបស់អ្នកនិពន្ធកម្ពុជាមួយចំនួន អ្នក​និពន្ធ​គ្រប់រូប តែងមានក្ដីស្រមៃ​របស់ខ្លួន​ក្នុងវិស័យតែងនិពន្ធ ដូចជា និពន្ធស្នាដៃល្អៗដែលមានប្រយោជន៍​ចំពោះអ្នកអាន, បើក​ក្រុមហ៊ុន​បម្រើសេវាកម្មផ្នែក​និពន្ធ, បណ្ណាគារលក់សៀវភៅ, បណ្ណាល័យសម្រាប់អ្នក​ចូលចិត្តអានសៀវភៅ ឬហាងកាហ្វេដែលមាន​ភ្ជាប់​ជាមួយសៀវភៅជាដើម។ ជាក់ស្ដែង ប្រៀបដូចជា​ លោក ធឿន វុទ្ធី ដែលជាអ្នកនិពន្ធកម្ពុជាឆ្នើមមួយរូបនៅពេលនេះតែម្ដង គឺលោកបានសម្រេចចិត្តបើកហាងមួយ ដែលមានលក់​ទាំងសៀវភៅនិងភេសជ្ជៈ ដែលការ​បើកហាងនេះ ហាក់ទទួលបានការសាទរ និងភ្ញាក់ផ្អើលពីសំណាក់អ្នកនិពន្ធ ក៏ដូចជាប្រិយមិត្ត​របស់លោក​យ៉ាង​ខ្លាំង។ ដូច្នេះ ដើម្បីឱ្យលោកអ្នក​បាន​ដឹង​ច្បាស់​ពីហាងដែលលោកបើកនេះ និងព័ត៌មានសំខាន់ៗផ្សេងៗទៀតពាក់ព័ន្ធជាមួយហាងនេះថាយ៉ាងណាខ្លះនោះ! “គេហទំព័រអ្នកនិពន្ធកម្ពុជា​” សូមធ្វើ​ការ​បង្ហាញ​ជូន​នូវបទសម្ភាសន៍ដែលបានធ្វើ​ឡើង​ជាមួយ​លោក​ដូច​តទៅ ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើ​ហាង​កាហ្វេដែលលោកទើបបើកនេះ មានឈ្មោះផ្លូវការដូចម្ដេច? មានទីតាំងនៅទីណា? និងមានបម្រើសេវាកម្មអ្វីខ្លះ? អ្នកនិពន្ធ ធឿន វុទ្ធី ៖ ហាង “ ធីសៀវភៅ Bookstore & Café ” […]

“នភាល័យ” សៀវភៅ​​ប្រលោមលោកទើប​ចេញ​ថ្មី ស្នាដៃ​របស់​អ្នកនិពន្ធល្បី ម៉ៅ សំណាង

  • Monday, August 23rd, 2021.

“នភាល័យ” គឺ​ជា​ចំណង​ជើង​សៀវភៅ​ថ្មីរបស់អ្នក​និពន្ធ​ជើង​ចាស់ល្បី​ឈ្មោះ ម៉ៅ សំណាង  ដែល​នរណា​ៗ​ក៏ដឹងច្បាស់​ពីទេពកោសល្យ និងកម្រិតទឹកដៃ​ក្នុង​ការ​និពន្ធ​ប្រលោមលោក​របស់អ្នក​ស្រី​ផងដែរ ដែល​រហូត​មក​ទល់​នឹង​ពេលនេះ អ្នកស្រី​បាន​ចេញ​ស្នាដៃ​និពន្ធ​ជា​សៀវភៅ​ប្រលោមលោក​មិន​តិច​ក្បាល​ឡើយ។ លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” អ្នកនិពន្ធ​ប្រលោមលោក​ដ៏​ល្បីល្បាញនៅកម្ពុជា ដូច្នោះ ដើម្បី​បានដឹងច្បាស់ថា តើសៀវភៅ “នភាល័យ” ដែល​អ្នកស្រី​ទើប​នឹង​ចេញ​ផ្សាយនេះ​យ៉ាង​ណា​ខ្លះ​នោះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” cambowroter.com យើង​ខ្ញុំ សូម​បង្ហាញ​ពីបទសម្ភាសន៍ត្រួសៗ​អំពីសៀវភៅនេះ ដែលបានធ្វើ​ឡើង​ជាមួយអ្នកស្រី​តាមរយៈ​សារអេឡិកត្រូនិក ឱ្យលោក​អ្នកបាន​ដឹង​ដូច​តទៅ ៖ សំណួរ ៖ តើសៀវភៅ “នភាល័យ” ជាស្នាដៃទីប៉ុន្មានរបស់អ្នកស្រី? ជាសៀវភៅប្រភេទអ្វី? ន័យសំខាន់នៃសៀវភៅនេះ​និយាយពីអ្វី? ចម្លើយ ៖ “នភាល័យ” ជាស្នាដៃទី១២០ របស់ខ្ញុំ។ ជាសៀវភៅប្រភេទប្រលោមលោកមនោសញ្ចេតនា… សារអប់រំដែលខ្ញុំចង់ចែករំលែកតាមរយៈស្នាដៃមួយនេះ គឺចង់បង្ហាញដល់យុវវ័យពីតម្លៃនៃភាពស្មោះត្រង់ កុំយកបេះដូងស្រពេចស្រពិលមិនច្បាស់លាស់ មកជ្រើសរើសស្នេហា ព្រោះវាអាចបង្កើតការឈឺចាប់ដល់មនុស្សច្រើននាក់ រួមទាំងរូបយើងផ្ទាល់ផងដែរ។ សំណួរ ៖ បន្ទាប់ពីស្នាដៃ​នេះ តើអ្នកស្រីមានគម្រោងចេញផ្សាយស្នាដៃថ្មីទៀត​ឬទេ? ជាប្រភេទ​ប្រលោមលោក​ឬយ៉ាងណា? ចម្លើយ ៖ បន្ទាប់ពីប្រលោមលោកមួយនេះ ខ្ញុំគ្រោងចេញ “នភាល័យ” ភាគ២ […]

កវីនិពន្ធខ្មែរជំនាន់ថ្មីល្បីឈ្មោះ លោក ស៊ូ ខេមរិន្ទ នឹងចែករំលែកចំណេះដឹងផ្នែករឿងខ្លី នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខាងមុខនេះ!

  • Saturday, February 20th, 2021.

លោក ស៊ូ ខេមរិន្ទ គឺជាកវីនិពន្ធខ្មែរជំនាន់​ថ្មីដ៏​ល្បាញ​ល្បី​មួយរូបនៅកម្ពុជានា​ពេលបច្ចុប្បន្ន ដែល​កម្រនឹងមានអ្នក​និពន្ធ​រូបណា​អាច​និពន្ធ​បាន​ល្អ​ដូចជារូប​លោក​ណាស់ ព្រោះ​លោក​មិនត្រឹមតែ​អាច​និពន្ធ​កំណាព្យ​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ លើស​ពីនេះ​លោក​ក៏អាចរឿង​ប្រលោមលោក​​, រឿង​ខ្លី​ និងទំនុកច្រៀងបាន​យ៉ាង​ល្អ​ផងដែរ​ ដែល​រហូត​មកទល់​នឹង​ពេលនេះ លោកធ្លាប់​​បាន​ចេញ​ផ្សាយ​ស្នាដៃ​ជាច្រើន​រួច​មកហើយ​ ដូចជា​​ ទី១​ រឿង​ “ស្នេហ៍​ក្រោម​តំណក់​ទឹក​ភ្នែក” ឆ្នាំ២០០៨, ទី​២​ រឿង​ “រង់ចាំ​ផ្កា​រីក”​ ​ ឆ្នាំ២០០៨, ​ទី៣​ រឿង “Kizuna​ សង្សារ​ខ្ញុំ”​ ឆ្នាំ២០០៨, ទី​៤​ រឿង “ព្រាត់​ស្នេហ៍​ក្បែរ​ស្ទឹងសែន​” ឆ្នាំ២០០៨, ​ ទី៥​ “អាថ៌កំបាំង​ប្រពន្ធខ្ញុំ​” ឆ្នាំម២០០៨, ​ទី៦​ “ខ្មាសឆ្កែ​”  ឆ្នាំ២០១៥ និង​ ទី៧​ “យប់​អនាមិក”​ ឆ្នាំ២០១៧ ដែល​ស្នាដៃ​ទាំង៧របស់លោកនេះ សុទ្ធតែទទួល​បាន​នូវ​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានគ្រប់​ស្រទាប់។ អ្វី​ដែល​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែលមានបំណង​ចង់ចេះ​និពន្ធ​រឿង​ខ្លី​នោះ  នៅ​ថ្ងៃព្រហស្បតិ៍ ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ប៉ុន្មាន​ថ្ងៃ​ខាង​មុននេះ កវី​និពន្ធ​ខ្មែរជំនាន់​ថ្មី​ល្បីឈ្មោះ លោក ស៊ូ ខេមរិន្ទ នឹង​ធ្វើ​ជា​វាគ្មិនចែក​រំលែក​ចំណេះដឹងផ្នែក​រឿង​ខ្លី ដល់​អ្នក​ដែលមានបំណងចង់​យល់​ច្បាស់​ពីរឿង​ខ្លី […]

“សម្បក” សៀវភៅកម្រងរឿងខ្លី ស្នាដៃថ្មីទី២ របស់អ្នកនិពន្ធ ឌឹម ណៃយ៉េ

  • Tuesday, January 26th, 2021.

“សម្បក ជាចំណង​ជើងនៃ​សៀវភៅ​​ថ្មី​ស្នាដៃ​​ទី២ របស់ស្នាដៃ ឌឹម ណៃយ៉េ ​ដោយ​សៀវភៅ​នេះ​បណ្ដុំ​ទៅ​ដោយប្រលោមលោកខ្នាតខ្លីមានសរុបចំនួន១១រឿង។” លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​ទៀតថា “រឿងទាំងនោះសុទ្ធសឹងជាប្រភេទរឿងអប់រំ និងមានលាយឡំមនោសញ្ចេតនាស្នេហា បញ្ហាគ្រួសារ និងសង្គម ជាពិសេសគឺមានការបញ្ចូលនូវបញ្ហាផ្លូវចិត្ត ដែលយុវជនយើងកំពុងតែជួបប្រទះផងដែរ។ សម្បកដែលជាចំណងជើងរឿងខ្លីមួយក្នុងចំណោមរឿងទាំង១១ និងជាចំណងជើងសៀវភៅទី២របស់ខ្ញុំផងដែរនោះ នឹងបើកបង្ហាញពីសម្បកមួយចំនួនដែលមានក្នុងសង្គមមនុស្ស ឱ្យបានឃើញ បានយល់ថា តើនៅពីក្រោយភាពហ៊ឺហារ តោកយ៉ាក សប្បាយរីករាយ រីកចម្រើន ទុក្ខលំបាកទាំងនោះ គឺជាអ្វី?” សៀវភៅ “សម្បក” ដែល​លោក​ទើបតែ​​បោះ​ពុម្ព​ចេញ​ផ្សាយ​ក្ដៅៗ​នេះ មានកម្រាស់១៧០ទំព័រ និងដាក់លក់ក្នុងតម្លៃ ២៤.០០០រៀល ក្នុង​១ក្បាល។ សម្រាប់សៀវភៅនេះ លោកអ្នកអាចរកជាវដុំនិងរាយតាមរយៈទំព័រហ្វេសប៊ុក TOPS BOOK https://www.facebook.com/topsbookcambodia ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៣១១៣ ៩៥៧ ក៏បាន លើស​ពីនេះ លោក​អ្នក​ក៏អាចរកជាវបានតាមរយៈអ្នកលក់សៀវភៅ Online នានាផ្សេង​ទៀតផងដែរ។ បន្ទាប់ពីស្នាដៃទីមានចំណងជើង​ “សម្បក” ដែល​ជាកម្រង​រឿង​ខ្លី​នេះទៅ លោក ឌឹម ណៃយ៉េ ក៏នឹង​មានគម្រោងចេញផ្សាយស្នាដៃប្រលោមលោក ដែលជាស្នាដៃទី៣បន្ត​ទៀត​ផងដែរ […]

អ្នកស្រី ប៉ុល ពិសី នឹងបោះពុម្ពចេញផ្សាយស្នាដៃប្រលោមលោកពាក្យកាព្យ រឿង “ល្ខោនជីវិត” និង “អប្សរា” ជាលើកទី២

  • Wednesday, January 20th, 2021.

“ល្ខោនជីវិត” និង “អប្សរា” គឺជាចំណងជើង​នៃរឿងប្រលោមលោកពាក្យកាព្យដ៏ល្បី ដែលជា​ស្នាដៃ​និពន្ធរបស់ អ្នក​ស្រី​ ប៉ុល ពិសី អ្នក​និពន្ធជើងចាស់ល្បីឈ្មោះ​បោះសំឡេង​មួយរូប​នៅកម្ពុជា ដែលស្នាដៃ​ទាំងពីរនេះ​ ធ្លាប់​បោះពុម្ពម្ដង​រួច​មកហើយ ក្នុងនោះ រឿង “ល្ខោនជីវិត” បោះពុម្ពឆ្នាំ១៩៩៦ និងរឿង “អប្សរា” បោះពុម្ពឆ្នាំ២០១៧ និង​កំពុងតែ​ត្រៀមបោះពុម្ព​ចេញផ្សាយ​លើក​ទី២ នាពេលប៉ុន្មានថ្ងៃ​ខាង​មុខនេះ។ ទាក់ទង​នឹង​ការ​បោះ​ពុម្ព​​លើក​ទី២​នេះ អ្នកស្រី ប៉ុល ពិសី ដែលជាម្ចាស់​ស្នាដៃ បានបង្ហាញ​ពីហេតុផល​ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាម​សារអេឡិចត្រូនិកថា  ​“នេះ​ក៏ព្រោះ​ហេតុផលសំខាន់ៗមួយចំនួនដូចជា ទី១ ដោយសារតែសៀវភៅអស់ពីស្តុក, ទី២​ព្រោះមានតម្រូវការទីផ្សារ​ចាំបាច់​ដែលត្រូវ​តែបោះ ដោយសារមានប្រិយមិត្ត​ជាច្រើន​បាន​សំណូម​ពរឱ្យ​ខ្ញុំបោះពុម្ពឡើងវិញ និងទី៣  ព្រោះ​ស្នាដៃ​ប្រលោមលោកពាក្យ​កាព្យទាំង​ពីរនេះ ធ្លាប់ទទួលបានពានរង្វាន់ ដោយរឿងល្ខោនជីវិត បានជាប់​ក្នុងពានរង្វាន់ព្រះសីហនុរាជ លេខ១ស្ទួន ឆ្នាំ១៩៩៥ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ហើយ​ក៏បោះពុម្ព​លោកទី១​ ដោយសមាគម​អ្នកនិពន្ធខ្មែរផងដែរ ចំណែក​រឿងអប្សរា ជាប់ក្នុងពានរង្វាន់ព្រះសុរាម្រិត​ ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០១ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយកាលណោះ ​រៀបចំបោះពុម្ពលើកទី១ឡើងដោយសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ។” អ្នកស្រីបានបន្ថែមទៀតទាក់ទងនឹងការបោះពុម្ពលើកទី២នេះថា “ដើម្បីអនុវត្តគម្រោង​បោះពុម្ពផ្សាយរបស់ខ្លួន សមាគមអ្នកនិពន្ធខ្មែរ ក៏​បាន​ស្នើ​យក​ស្នាដៃ ដែលធ្លាប់ជាប់ពានរង្វាន់ជាតិ […]

“ស្លាបមយូរី” សៀវភៅប្រលោមលោកនិពន្ធថ្មី ស្នាដៃ​អ្នកនិពន្ធល្បី ម៉ៅ សំណាង ហៅ “ទន្សាយ”

  • Thursday, October 29th, 2020.

“បើតម្លៃនារីស្ថិតនៅលើរូបឆោមលោមពណ៌ល្អស្អាតដូចស្លាបមយូរីពិតមែននោះ ខ្ញុំចង់បង្វិលពិភពនេះឱ្យវង្វេងដោយសារសម្រស់មយូរី ប្រើបេះដូងលាបពណ៌កំដរជីវិតឥតន័យដូចដែលគ្រប់គ្នាត្រូវការចុះ។ បើលោកនេះខ្វះសច្ចៈនៃបេះដូង បើលោកនេះមិនឱ្យតម្លៃស្នេហាស្មោះទៅហើយ រក្សាបេះដូងមួយនេះដើម្បីអ្វីទៅ? បើបុរសមិនអាចស្មោះស្នេហ៍ ហេតុអ្វីក៏នារីត្រូវលះបង់ជីវិតទាំងមូលរក្សាទុកបេះដូងដែលឥតតម្លៃទៅវិញ?” អ្នកស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” និងសៀវភៅ “ស្លាបមយូរី” ស្នាដៃប្រលោមលោកថ្មីរបស់អ្នកស្រី ខាង​លើគឺជាការលើកឡើងរបស់អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញនៅកម្ពុជា ទាក់ទងនឹងសៀវភៅ “ស្លាបមយូរី” ជាស្នាដៃនិពន្ធថ្មីរបស់អ្នកស្រី ដែលនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះហើយ! ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកអាន ជាពិសេសអ្នកគាំទ្រទាំងអស់ ចាប់អារម្មណ៍ចង់អានស្នាដៃថ្មីរបស់អ្នកស្រី លោកអ្នក​អាចធ្វើការកក់ទុកជាមុនបាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងតម្លៃ ២៤០០០រៀល​  ដែលជាតម្លៃពិសេស តែបើសម្រាប់តម្លៃទូទៅវិញ គឺនឹងដាក់លក់ក្នុងតម្លៃ ២៨០០០រៀល។ ហេតុនេះ តើ​លោកអ្នកនៅចាំអីទៀតសូមរួសរាន់ឡើង ព្រោះចំនួនថ្ងៃនៃការកក់មានកំណត់។ ក្របមុខដ៏គួរឱ្យទាក់ទាញនៃ​សៀវភៅ “ស្លាបមយូរី” ដែលជាស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី ម៉ៅ សំណាង ហៅ “ទន្សាយ” “គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង មាននាមប៉ាកកក្នុងវិស័យតែងនិពន្ធថា “ទន្សាយ” ។ […]

ទីបំផុត សៀវភៅ “តំណក់ទឹកភ្នែកម៉ែ” ស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី យុវសមណៈ ឆិម ប៊ុនឆា បានចេញផ្សាយជាផ្លូវការហើយ!

  • Wednesday, July 1st, 2020.

នៅ​ទីបំផុត សៀវភៅ​ “តំណក់​ទឹកភ្នែកម៉ែ” ស្នាដៃ​និពន្ធ​ថ្មី​មួយរបស់អ្នក​និពន្ធ​ល្បី យុវសមណៈ ឆិម ប៊ុនឆា ដែលលោក​អ្នក​ទន្ទឹង​រង់​ចាំជាយូរនោះ​បាន​ចេញ​ផ្សាយ​ជាផ្លូវការ​ហើយ គឺ​កាលពីថ្ងៃ​អង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ​ថ្មីៗ​នេះ​ឯង ដែល​នេះ​ពិតជា​ដំណឹងមួយ​​ដ៏រីករាយ​ខ្លាំង​ណាស់សម្រាប់​ប្រិយមិត្ត​​អ្នក​គាំទ្រ​របស់​លោក​ទាំងឡាយ។ យុវសាមណៈ ឆិម ប៊ុនឆា និងស្នាដៃនិពន្ធថ្មីៗល្បីៗរបស់​លោក ក្នុង​បទសម្ភាសន៍​ខ្លី​ជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” តាម​សារអេឡិចត្រូនិក យុវសមណៈ ឆិម ប៊ុនឆា ដែលជា​ម្ចាស់​ស្នាដៃ​ខាង​លើ​បាន​បង្ហាញ​ថា “ខ្លឹម​សាររួមនៃ​សៀវភៅនេះ គឺនិយាយពីការ​លះ​បង់​របស់​ម្ដាយ​ចំពោះកូន​ ដោយមិនខ្លាច​នឿយហត់ តែចុង​ក្រោយ​អ្វី​ដែល​ពួកគាត់​​ទទួល​បាន​ត្រឡប់​មកវិញ គឺបាន​ត្រឹមតែ​​ទឹក​ភ្នែក ​និង​ក្ដី​ខក​បំណងទៅវិញ។” លោក​បន្តថា “សៀវភៅ​នេះ​មាន​ចំនួន ២៦០ទំព័រ, ​ក្របគូរ​ដោយ​ លោក ថៃ​ សាន​ វិចិត្រករ​ដ៏ល្បីឈ្មោះ​, ពិនិត្យផ្ទៀង​ផ្ទាត់ដោយ លោក ជា វ៉ាន់សាន្ត ពលករខ្មែរនៅកូរ៉េខាងត្បូង, បោះ​ពុម្ពផ្សាយ​ដោយ​ គ្រឹះស្ថានឧត្តមគតិ និងដាក់​លក់​ក្នុង​តម្លៃ ២៨.០០០រៀលឬ៧ដុល្លារ។” លោក ជា វ៉ាន់សាន្ត​ និងសៀវភៅ “តំណក់ទឹក​ភ្នែកម៉ែ” របស់ យុវសមណៈ […]

ដំណឹងពិសេស ៖ ស្ដីពីការប្រកួតប្រជែងស្នាដៃផ្នែកអត្ថបទរឿង សម្រាប់ថតជាវីដេអូអប់រំខ្លីៗ ដោយគ្រឹះស្ថានហាតប៊ុក

  • Friday, June 26th, 2020.

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសឱ្យ​មហាជន ជាពិសេសយុវជន ដែលនិយមចូលចិត្ត និងមានទេពកោសល្យក្នុងការតែងនិពន្ធ ហើយចង់បង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក បានរៀបចំការប្រកួតប្រជែងសំណេរអត្ថបទរឿងសម្រាប់វីដេអូអប់រំខ្លីមួយ ក្រោមប្រធានបទ “ការលើកកម្ពស់ការអាននៅកម្ពុជា” ដើម្បីផ្ដល់ឱកាសឱ្យ​បេក្ខជនធ្វើការបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈ​ការសរសេរអត្ថបទរឿង សម្រាប់ការថតជាវីដេអូអប់រំខ្លីមួយ។ អត្ថបទដែលត្រូវបានជ្រើសរើសដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក នឹងត្រូវរៀបចំថតជាវីដេអូ ដោយក្រុមការងាររបស់ហាតប៊ុកផ្ទាល់តែម្ដង។ ដើម្បីឱ្យ​កាន់តែយល់ច្បាស់អំពីការប្រកួតប្រជែងដ៏ពិសេសមួយនេះ បេក្ខជនអាចអានលក្ខខណ្ឌលម្អិត ដែលជាគោលការណ៍នៃការចូលរួមដូចខាងក្រោម ៖ * ត្រូវសរសេរអត្ថបទរឿងខ្លីមួយសម្រាប់ការថតវីដេអូ ដែលមានរយៈពេលប្រមាណ ៣ ទៅ ៧ នាទី * សាច់រឿងត្រូវមានលក្ខណៈទាក់ទាញ និងមានគោលដៅចម្បងក្នុងការចូលរួមលើកកម្ពស់ការអាននៅកម្ពុជា * ត្រូវផ្ញើអត្ថបទដែលបានសរសេររួច មកកាន់ Telegram លេខ 011 721 725 ឬអ៊ីម៉ែល sousopheaktra33@gmail.com * ថ្ងៃផុតកំណត់ ៖ ០៣ កក្កដា ២០២០ វេលាម៉ោង ៥ ល្ងាច ក្រៅពីឱកាសក្នុងការចេញផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈហើយ ស្នាដៃចំនួនបីដែលត្រូវបានជ្រើសរើស ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តពីសំណាក់ គ្រឹះស្ថានបោះពុម្ពហាតប៊ុក ផងដែរ ដែលរង្វាន់​រួមមានដូចជា […]

ទីបំផុតសៀវភៅ “បើពិតជាស្រលាញ់” របស់អ្នកនិពន្ធ ឌឹម ណៃយ៉េ បានបោះពុម្ពចេញផ្សាយជាផ្លូវការហើយ!

  • Tuesday, June 23rd, 2020.

លោក ឌឹម ណៃយ៉េ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “ថ្មកាបូន” លោក​កើតឆ្នាំ១៩៩៦ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម, មានឪពុកឈ្មោះ ឌឹម ជ្រាន(ស្លាប់) និង​ម្តាយឈ្មោះ ទួន យ៉ាង និង​មានបងប្អូន​បង្កើត​ចំនួន៨នាក់ ក្នុងនោះស្រី៤នាក់ និងប្រុស៤នាក់ ដោយ​​លោក​ជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នកនិពន្ធ​កម្ពុជា​មួយរូប លោក​គឺ​ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ។ លោកចាប់ផ្តើមប្រឡូកក្នុងការតែងនិពន្ធនៅ​ដើមឆ្នាំ២០១៩ ហើយ​កត្តាដែលជំរុញឱ្យលោក​ប្រឡូកក្នុងការតែងនិពន្ធនេះ គឺដោយសារតែទេពកោសល្យពីកំណើត ចិត្តដែលស្រលាញ់ ពេញចិត្តការតែងនិពន្ធ ចង់ចែករំលែកបទពិសោធន៍ ចំណេះដឹង ការកម្សាន្តនានាទៅកាន់អ្នកអាន ក៏ដូចជា​អ្នកស្តាប់​ទាំង​ឡាយ ដោយ​លោក​អាចនិពន្ធបានទាំង អត្ថបទ រឿងខ្លី ប្រលោមលោក និងទំនុកច្រៀង (អត្ថបទចម្រៀង) ជាដើម។ ហើយអ្វីដែល​គួរឱ្យរំភើបនោះ លោកទើបតែបានចេញផ្សាយស្នាដៃនិពន្ធជាសៀវភៅទី១​របស់ខ្លួន​ជាផ្លូវការ មានចំណងជើងថា “បើពិតជាស្រលាញ់” ដែល​សៀវភៅនេះ​ទទួលបានការ​ចាប់​អារម្មណ៍ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ លោក ឌឹម ណៃយ៉េ  និងសៀវភៅ “បើពិតជាស្រលាញ់” ស្នាដៃទោលដំបូងរបស់លោក ទាក់​ទងនឹងសៀវភៅទី១របស់ខ្លួននេះ លោក […]

លោកស្រី ម៉ៅ សំណាង អ្នកនិពន្ធ​ប្រលោមលោកដ៏ល្បី សម្រេច​បញ្ចេញ​ស្នាដៃ “ប្រលោមចិត្ត ភាគ២” ដើម្បីតម្រូវចិត្ត​ប្រិយមិត្ត​អ្នកអាន ដែលបានសំណូមពរ!

  • Thursday, June 4th, 2020.

ដូចប្រិយមិត្ត​បាន​ជ្រាប​ស្រាប់​ហើយ​ថា លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” គឺ​ជា​អ្នក​និពន្ធ​ប្រលោមលោក​ដ៏ឆ្នើមបំផុត​នៅកម្ពុជា និង​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញយ៉ាង​ខ្លាំង​រហូត​មកទល់​នឹង​សព្វថ្ងៃ បើទោះជា​លោកស្រីបាន​ផ្អាក​ចេញ​ស្នាដៃនិពន្ធថ្មីៗ​​​អស់​រយៈពេល​យ៉ាង​យូររាប់ឆ្នាំមកហើយ​ក៏ដោយ។ ដែលការវិលត្រឡប់​សាជាថ្មី​របស់​លោកស្រី ប្រៀបដូចជា​កាដូដ៏មានតម្លៃ​សម្រាប់​ប្រិយមិត្ត​អ្នកស្នេហាប្រលោមលោក​ទាំងឡាយយ៉ាង​ដូច្នោះដែរ ដោយសារតែ​ការ​វិល​ត្រឡប់​នេះ នឹង​ធ្វើ​ឱ្យ​អ្នកអាន​ទាំងឡាយ​បាន​អានកំដរអារម្មណ៍​នូវ​​ស្នាដៃ​ថ្មីៗ​ល្អៗ​របស់​អ្នកស្រីបន្តទៀត។ ​ហើយ​អ្វីដែលជារឿងដ៏រំភើបមួយសម្រាប់​ប្រិយមិត្ត​អ្នកអាន​នោះ គឺដំណឹងនៃការ​ចេញផ្សាយ​សៀវភៅ “ប្រលោមចិត្ត ភាគ២”  របស់អ្នកស្រី ​ផ្ដល់ជាដំណឹងដោយ គ្រឹះស្ថានសៀវភៅជីវិត ដែលជាគ្រឹះស្ថាន​ទទួលបានសិទ្ធិក្នុងការរៀបចំបោះពុម្ពចែកផ្សាយស្នាដៃនេះ។ លោកស្រី ម៉ៅ សំណាង និងសៀវភៅ “ប្រលោមចិត្ត ភាគ២” ដំបូងឡើយ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មិនបានគិតថា សៀវភៅប្រលោមលោក “ប្រលោមចិត្ត” នេះនឹងត្រូវមានភាគបន្តដូច្នេះទេ ប៉ុន្តែក្រោយពីមានប្រិយមិត្តអ្នកអានជាច្រើនបន្ទាប់ពីបានអានប្រលោមលោកនេះចប់ ពួកគាត់ក៏បានផ្ញើសារមកជាបន្តបន្ទាប់ដោយសំណូមពរឱ្យអ្នកនិពន្ធទន្សាយចេញស្នាដៃនេះបន្ត(ភាគ២) ដោយសារតែអ្នកខ្លះហាក់មិនទាន់អស់ចិត្តនឹងការបញ្ចប់រឿងរបស់អ្នកនិពន្ធ ឯខ្លះទៀតក៏ចេះតែចង់ដឹងថា តើជីវិតរបស់តួអង្គទាំងពីរក្នុងសាច់រឿង (តួអង្គវិសុទ្ធសិលា និងតួអង្គផ្កាកែវ) នឹងទៅជាយ៉ាងណានៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់។ សំណូមពរនេះក៏មិនត្រូវបានឆ្លើយតបភ្លាមៗទេបន្ទាប់ពីការសំណូមពរ តែដោយចំណាយពេលត្រិះរិះពិចារណាបន្ថែមយ៉ាងយូរ ទើបលោកស្រីសម្រេចថានឹងចេញភាគ២ ដើម្បីឱ្យប្រិយមិត្តអ្នកអានបានអស់ចិត្ត ឬអស់ការសង្ស័យ។ សៀវភៅ “ប្រលោមចិត្ត ភាគ១” និងប្រលោមលោករបស់ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មួយចំនួនទៀត ស្នាដៃប្រលោមលោកដែលមានចំណងជើងថា […]

ទេព សុផានេត អ្នកនិពន្ធកម្ពុជាជំនាន់ថ្មី សម្រេចបញ្ចេញស្នាដៃសៀវភៅបែបទស្សនៈគំនិតពិចារណា ដំបូងបំផុតរបស់ខ្លួន ជាសាធារណៈ

  • Wednesday, May 27th, 2020.

លោក​ ទេព សុផានេត កើតនៅថ្ងៃសុក្រ ទី០៣​ ខែឧសភា​ ឆ្នាំ១៩៩៧ ភូមិបឹងឈូក ឃុំស្វាយប៉ោ ក្រុងសង្កែ ខេត្តបាត់ដំបង។ គ្រួសារលោក​ទាំងមូលបានផ្លាស់ប្ដូរទៅរស់នៅខេត្តបន្ទាយមានជ័យ តាំងតែលោក​អាយុមិនដល់មួយឆ្នាំផង។ មុនមករស់នៅភ្នំពេញ លោក​បានប្រើពេល៣ឆ្នាំ រស់នៅរៀនសូត្រ និងធ្វើការងារនៅខេត្តសៀមរាបផងដែរ។ លោក​មានឪពុកឈ្មោះ វ៉ាន់ សារិទ្ធ ដែលគាត់បានឃ្លាតឆ្ងាយតាំងពីលោកតាំង​ពី​លោក​ចាប់កំណើតមកម៉្លេះ និងម្ដាយឈ្មោះ ទេព ធី ។ មានបងប្អូនបង្កើតចំនួន៧នាក់ ប្រុស៣នាក់ និងស្រី៤នាក់ ដោយ​លោកជាកូនពៅនៃគ្រួសារ។​ លោក​បានបញ្ចប់ថា្នក់បរិញ្ញាត្រផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យឯកជនមួយ នៅខេត្តសៀមរាប និង​កំពុងមានគម្រោងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងភ្នំពេញបន្ត​ទៀត​។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នក​និពន្ធដែល​ទើបតែ​ចេញ​ផ្សាយ​សៀវភៅ​ដ៏​ល្អ​មួយ​មានចំណង​ជើងថា “គំនិតជាកំណើត”​ លោក​ជាបុគ្គល​បម្រើ​ការ​នៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុង​ទីក្រុងភ្នំពេញ ទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។ លោក​ ទេព សុផានេត និងសៀវភៅ “គំនិតជាកំណើត” ស្នាដៃសៀវភៅដំបូងរបស់លោក ខាង​លើ​គឺ​ជាព័ត៌មានពីប្រវត្តិ​រូប​ត្រួសៗ​របស់​ លោក ទេព សុផានេត ដែល​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទទួល​បាន​​តាម​រយៈ​បទសម្ភាសន៍​ជាមួយលោកតាមសារអេឡិចត្រូនិច។ បន្ថែម​លើស​ពីនេះ លោកដែលមាន​ប្រភព​ចេញ​ពីក្រុងសង្កែ ខេត្តបាត់ដំបងខាង​លើ […]

ក្ដៅៗ ៖ ទីបំផុតសៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់អ្នកនិពន្ធ ធឿន វុទ្ធី ចេញផ្សាយលក់ជាផ្លូវការហើយ!

  • Tuesday, May 19th, 2020.

ទី​បំផុតប្រលោមលោក​ រឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” ដែលជាស្នាដៃ​និពន្ធរបស់​អ្នក​និពន្ធ​ឆ្នើម មុខស្រស់​​វ័យក្មេង ធឿន វុទ្ធី បានចេញផ្សាយ​ជាផ្លូវការ​ហើយ គឺ​ចេញ​ពីរោងពុម្ព​ក្ដៅៗកាលពីថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០២០ ម្សិល​មិញ​នេះ​ឯង ដែលនេះ​ពិតជាដំណឹង​មួយ​ដ៏​រីករាយ​ខ្លាំង​​ណាស់​សម្រាប់ប្រិយមិត្ត​អ្នកដែលនិយម​អាន​ស្នាដៃ​និពន្ធ​របស់លោក ជាពិសេសអ្នក​ទាំង​ឡាយដែលបានកក់សៀវភៅ​នេះ​មុន​តែម្ដង។ អ្នកនិពន្ធ ធឿន វុទ្ធី និងសៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់លោក លោក​ ធឿន វុទ្ធី បាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ​ក្នុង​បទសម្ភាសន៍តាម​សារអេឡិចត្រូនិចថា “រឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” ជាប្រភេទប្រលោមលោកបែបមនោសញ្ចេតនាភេទដូចគ្នា ជារសជាតិថ្មីមួយបែបទៀតសម្រាប់យុវវ័យមិត្តអ្នកអាន និងជាលើកទីពីរ សម្រាប់ស្នាដៃតែងនិពន្ធរឿងមនុស្សស្រឡាញ់ភេទដូចគ្នារបស់​ខ្ញុំ​ បន្ទាប់ពីប្រិយមិត្តអ្នកគាំទ្រ រឿង “ទេពច្យុតក្លែងក្លាយ” បានធ្វើការសំណូមពរមកកាន់ខ្ញុំ​ អស់ជិតរយៈ​ពេល​មួយឆ្នាំទៅ​ហើយ​នោះ។” លោក​បន្តទៀតថា “រឿងនេះ ឆ្លុះបញ្ចាំងពីជីវិតក្មេងប្រុសពីរនាក់ ដែលពួកគេមានសេចក្ដីស្រឡាញ់ចំពោះ​គ្នា ប៉ុន្តែស្នេហារបស់ពួកគេ ហាក់មិនមានលទ្ធផលល្អទាល់តែសោះ ព្រោះវាជាស្នេហាបែបបុរស​និងបុរស​ ជារឿងរ៉ាវដែលសង្គមរមែងច្រានចោលជារឿយៗ។ យើងនឹងបានឃើញពីឧបសគ្គដ៏សែនលំបាកមួយ ដែលតួអង្គត្រូវធ្វើការសម្រេចចិត្ត ដើម្បីស្នេហារបស់ពួកគេ។” សៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់​អ្នក​និពន្ធ ធឿន វុទ្ធី ប្រលោមលោករឿង​ “ទឹកភ្នែកក្រោមភ្លៀងរលឹម” […]

ហេតុអ្វីបានជាចាំបាច់ត្រូវបង្កើត “គេហទំព័រអ្នកនិពន្ធកម្ពុជា” នេះឡើងក្នុងសង្គមកម្ពុជា?

  • Saturday, May 16th, 2020.

“គេហទំព័រអ្នកនិពន្ធកម្ពុជា” cambowriter.com គឺ​ជាគេហទំព័រមួយដែល​បង្កើតឡើង​ដើម្បី​អ្នក​និពន្ធ​ និងវិស័យ​តែង​និពន្ធ​នៅកម្ពុជា តាម​រយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយស្នាដៃ​អ្នក​និពន្ធ, អ្នក​និពន្ធ, ព័ត៌មាន​​ក្នុង​វិស័យតែង​និពន្ធ ក៏ដូចជា​ដើម្បី​បាន​បង្កើត​​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែល​អាច​ជួយ​លើក​កម្ពស់​អ្នក​និពន្ធ​កម្ពុជា​ឱ្យកាន់តែ​មានភាព​ល្អ​ប្រសើរ​ទាំង​គុណតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ និងជីវភាព​រស់នៅ ជាពិសេស​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យតែង​និពន្ធនៅ​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន។ ជាការពិត អ្វីៗ​ដែល​កើត​មាន​ឡើង​គ្រប់​យ៉ាងសុទ្ធតែមានហេតុផលរបស់វា ជាក់​ស្ដែង​ប្រៀបដូចជា “គេហទំព័រអ្នកនិពន្ធកម្ពុជា” ​នេះ​យ៉ាង​ដូច្នោះ​ដែរ មិនមែន​សុខៗ​ស្រាប់នឹក​ឃើញ​ចង់​បង្កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​មានហេតុផលច្បាស់​លាស់​​​យ៉ាង​ពិតប្រាកដទើប​បង្កើត​ឡើង​បែបនេះ។ ដូច្នេះ តើ​ហេតុអ្វីបាន​ជាចាំបាច់​ត្រូវ​បង្កើត “គេហទំព័រអ្នកនិពន្ធកម្ពុជា” នេះឡើងក្នុង​សង្គម​កម្ពុជា? នេះ​ក៏ព្រោះ​តែ​មូលហេតុសំខាន់ៗ​ចំនួន​៨​ចំណុចដូច​ខាង​ក្រោម​នេះ​ឯង ហើយ​មូលហេតុ​សំខាន់ៗ​ទាំង​៨ចំណុចនេះ ក៏ជា​គោលបំណងដ៏សំខាន់បំផុត​របស់គេហទំព័រមួយ​នេះ​ផងដែរ រួមមានដូចជា ៖ ១ / ដើម្បីឱ្យអ្នកនិពន្ធកម្ពុជាមានគេហទំព័រផ្លូវការមួយសម្រាប់​ខ្លួនក្នុងវិស័យការងារ​របស់​ខ្លួន ២ / ដើម្បីជួយផ្សព្វផ្សាយព័ត៌មានសំខាន់ៗជុំវិញស្នាដៃ​និង​សកម្មភាពការងាររបស់អ្នកនិពន្ធកម្ពុជា ៣ / ដើម្បីជួយពាំនាំស្នាដៃតែងនិពន្ធថ្មីៗគ្រប់ផ្នែករបស់អ្នកនិពន្ធកម្ពុជាទៅកាន់ប្រិយមិត្តអ្នកគាំទ្រ ៤ / ដើម្បីជួយលើកកម្ពស់គុណតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ និងជីវភាពរស់នៅរបស់អ្នកនិពន្ធកម្ពុជា ៥  / ដើម្បីជួយជំរុញការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកដុះដាលដូចបណ្ដាជាតិអភិវឌ្ឍន៍ដទៃ ៦ / ដើម្បីជួយផ្សព្វផ្សាយព័ត៌មាននិងព្រឹត្តការណ៍សំខាន់ៗក្នុងវិស័យតែងនិពន្ធនៅកម្ពុជា ៧ / ដើម្បីជួយពង្រឹងស្នាដៃ​តែង​និពន្ធ និង​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ក្នុងវិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែមានលក្ខណៈ​ល្អ ប្រកបដោយគុណតម្លៃ […]

ដំណឹងពិសេស ៖ ឱកាសក្លាយជាអ្នកនិពន្ធប្រលោមលោកអាជីព ប្រចាំគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា

  • Friday, May 15th, 2020.

ក្រុម​សៀវភៅ​ថ្មី​សម្រាប់​យុវវ័យ​របស់​ស៊ីប៉ា គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​​ស៊ីប៉ា កំពុង​ត្រៀម​បង្កើត​ក្រុម​សៀវភៅ​ថ្មី​មួយ​ ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវការ​ និង​​ចំណង់​ចំណូល​ចិត្ត​របស់​​ក្រុម​អ្នក​អាន​​​យុវវ័យ​​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើងទៅ។ ជា​ប្រភេទ​ប្រលោម​លោក​និយាយជុំ​វិញ​ប្រធានបទទូទៅ​ ដែល​យុវវ័យ​កំពុងឆ្លង​កាត់ និង​ចង់​ស្វែង​យល់​ ៖ ទំនាក់​ទំនងក្នុង​​គ្រួសារ​ (ឪពុកម្ដាយ បងប្អូន) ការសិក្សា ការ​តម្រង់​ទិស​សម្រាប់​អាជីពការងារ ការទៅសិក្សានៅ​បរទេស ការធ្វើដំណើរ​ ទំនាក់​ទំនង​សង្គម ទំនាក់​ទំនង​ស្នេហា និង​ការយល់ដឹងខាង​ផ្លូវភេទ ភាព​រីករាយ ការ​កើត​ទុក្ខ​ព្រួយ ខក​បំណង ការ​រក​ដំណោះស្រាយ​ក្នុង​ជីវិត ។ល។ ដូច្នេះ​ហើយ ​ទើប​ស៊ីប៉ា​​ប្រកាស​ជ្រើសរើស​អត្ថបទ​ប្រលោមលោក ​​ ដើម្បី​​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ២០២០​នេះ និង​ឆ្នាំបន្តបន្ទាប់ទៀត។ ​​ចំនួន​​ជ្រើស​រើស​ គឺ​មិន​​កំណត់​នោះ​ឡើយ។ គោលបំណង​​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​តែងនិពន្ធ​នៅ​កម្ពុជា ព្រោះ​ថា​អ្នក​ដែល​បាន​ផ្ញើ​អត្ថបទមក​ចូលរួម​​ ​មិន​ត្រឹម​តែ​មាន​ឱកាសបាន​បោះពុម្ពផ្សាយ​​ស្នាដៃរបស់​ខ្លួន​ជាមួយ​អង្គការ​ស៊ីប៉ាប៉ុណ្ណោះទេ (ករណី​​អត្ថបទ​ខ្លួន​ត្រូវ​បាន​ជ្រើសរើស) ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​ការ​ប្រឹក្សាឱ្យ​យោបល់ ការ​ជួយ​កែសម្រួលពី​អ្នក​ស្រី ហួត សុជាតា អតីត​ប្រធានផ្នែក​បោះពុម្ព​ផ្សាយ​របស់​អង្គការ​ស៊ីប៉ា​ទៀតផង​។ ក្រៅពីនេះ​ក៏​នៅ​មាន​អត្ថប្រយោជន៍​ផ្សេងទៀតជា​ច្រើន​ ​ដូចជា ៖ -​ កម្រៃកម្មសិទ្ធិបញ្ញា​៧%​នៃ​តម្លៃលក់​សៀវភៅ​ ដែល​ត្រូវ​ទូទាត់រាល់​ចុងឆ្នាំនីមួយៗ​បន្ទាប់​ពីចេញសៀវភៅ​ – អាចបើក​ប្រាក់​មុន (Advance)​ ៥០០ដុល្លារ នៅ​ពេល​ចុះកិច្ចសន្យា – សិទ្ធិ​អ្នក​និពន្ធ​ត្រូវ​បាន​គោរព និងការពារ​​យ៉ាង​ត្រឹម​ត្រូវ​ […]

ដំណឹងពិសេសស្ដីពី ៖ ការជ្រើសរើសអ្នកនិពន្ធវ័យក្មេងប្រចាំផលិតកម្ម សាស្រ្តាហ្វៀម

  • Monday, May 11th, 2020.

ដើម្បីជា​ការ​ផ្តល់ឱកាសដល់អ្នកដែលស្រឡាញ់​ចូលចិត្តការ​តែង​និពន្ធ និង​​អ្នកនិពន្ធវ័យក្មេងដែលមានសមត្ថភាពក្នុង​ការ​តែងនិពន្ធទាំងអស់ ហើយ​​ចង់​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ជាសាធារណៈ​ ផលិតកម្មសាស្រ្តាហ្វៀម បាន​សម្រេច​ជ្រើសរើសបុគ្គលិកផ្នែកនិពន្ធពេញម៉ោងជាច្រើនរូប ដើម្បីបំពេញតម្រូវការបន្ថែមលើគម្រោងភាពយន្តនានា​របស់​ផលិត​កម្ម​។ គោលបំណងនៃការជ្រើសរើសអ្នកនិពន្ធវ័យក្មេងនេះ គឺផ្តោតសំខាន់ខ្លាំងសម្រាប់ឆ្នាំ២០២១ខាងមុខ ដែលផលិត​កម្ម​មានគម្រោងចេញផ្សាយមាតិកាភាពយន្តប្លែកៗជាច្រើន។ អាស្រ័យហេតុនេះ​ហើយ ទើប​បាន​ជា​ផលិត​កម្ម​ត្រូវការបណ្តុះអ្នកនិពន្ធវ័យក្មេងឱ្យក្លាយជាអ្នកនិពន្ធអាជីព ដែល​មាន​សមត្ថភាពពិត​ប្រាកដ​ក្នុង​ការ​តែង​និពន្ធ និងពេញសិទ្ធិប្រចាំផលិត​កម្ម ដើម្បីចូលរួមធ្វើការជាមួយគ្នា ក្នុងការ​បង្កើតគំនិតថ្មីនៃការសរសេររឿងគ្រប់ប្រភេទឱ្យកាន់តែ​មាន​លក្ខណៈល្អ​ប្រសើរ​ឡើង​ជាលំដាប់។ សម្រាប់លក្ខខណ្ឌ រួមមានដូចជា ៖ ធ្លាប់ជាសិស្សពូកែភាសាខ្មែរប្រចាំសាលា ជាអ្នកមានចំណូលចិត្តអានសៀវភៅច្រើន ជាអ្នកអាចធ្វើការពេញម៉ោងបាន ជាអ្នកមើលរឿងលើសពី ៣០រឿង ជាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ជាអ្នកមានអាយុមិនលើសពី ២៥ឆ្នាំ ដូច្នេះ ប្រសិន​​បើលោក​អ្នក​​មាន​ការ​ចាប់អារម្មណ៍ ចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងប្រចាំ ផលិតកម្មសាស្រ្តាហ្វៀម សូមរួសរាន់​ប្រញាប់​ដាក់ពាក្យពីឥឡូវនេះ​តទៅ ដោយសូម​ផ្ញើ CV របស់​លោក​អ្នកមកកាន់ Email ​៖ sastrafilm@gmail.com  ឬក៏អាច​ទំនាក់ទំនងមកកាន់លេខ ៖ 087 999 962 / 085 588 898 ក៏បាន ដោយ​ឱកាស​នេះ​នឹង​ផុតកំណត់ត្រឹមថ្ងៃទី ២០ ឧសភា ២០២០ ខាង​មុខ​នេះហើយ។ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា ខាង​​លើ​នេះ​គឺជា​សេចក្ដី​ប្រកាស​របស់​ […]

“តូបអ្នកនិពន្ធ” ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!

  • Wednesday, March 4th, 2020.

បើលោក​​អ្នក​ជាអ្នក​និយមអានសៀវភៅ និងចូលចិត្តទៅចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅផ្សេងៗ នោះលោកអ្នកមុខជាបានឃើញហើយតូបលក់​សៀវភៅមួយដែល​ប្រជុំ​ដោយអ្នកនិពន្ធ​ល្បីឈ្មោះមួយចំនួន​នៅកម្ពុជានាពេលបច្ចុប្បន្ន។ តូបនោះមានឈ្មោះថា​ “តូបអ្នកនិពន្ធ” គឺជាតូបដ៏ល្បីឈ្មោះមួយ ដែលបង្កើតឡើងដោយអ្នកនិពន្ធឆ្នើមៗមួយក្រុម និង​ត្រូវបានទទួលស្គាល់ជាទូទៅថា “តូបអ្នកនិពន្ធ ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!” ។ ពិតណាស់! បើ​អ្នកបាន​ទៅឃើញជាក់ស្ដែង តូបមួយនេះ ពិតជាយ៉ាងដូច្នោះមែន។ “តូបអ្នកនិពន្ធ” និងអ្នកនិពន្ធ​មួយ​ចំនួន ទាក់ទងនឹង​ “តូបអ្នកនិពន្ធ” នេះ លោក សួង ម៉ាក់ អ្នកនិពន្ធល្បីឈ្មោះប្រើនាមប៉ាកកា “ផ្កាយ” ដែលជាអ្នកចាត់ការទូទៅ និង​ជាសហស្ថាបនិកមួយ​រូបនៃ​តូបនេះ បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិច​ក្ដៅៗមុននេះថា “ជាទូទៅ តូបអ្នកនិពន្ធ មានលក់ស្នាដៃរបស់អ្នកនិពន្ធគ្រប់ស្រទាប់ គ្រប់សម័យទាំងអស់ មិនថាចាស់ថ្មី ក្មេងឬចាស់នោះទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ យើងខិតខំសម្រិតសម្រាំង ជ្រើសរើសស្នាដៃដែលមានគុណភាព ទាំងទឹកដៃនិពន្ធ ការរចនាទំព័រ រចនាក្រប ភាពច្នៃប្រតិដ្ឋ ថ្មីប្លែក មានអត្តសញ្ញាណផ្ទាល់ខ្លួន ពិសេសដាច់ដោយឡែកពីអ្នកដទៃ បូករួម​ទាំងអក្ខរាវិរុទ្ធផងដែរ។ ស្នាដៃរបស់អ្នកនិពន្ធដែលមានដាក់លក់នៅតូបអ្នកនិពន្ធបច្ចុប្បន្នមាន ដូចជា “ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី” របស់អ្នកនិពន្ធ […]

“ពិភពសុបិន” ក្រុមមួយដែលបង្កើតឡើង ដើម្បីជួយបោះពុម្ពស្នាដៃអ្នកនិពន្ធដែលគ្មានលទ្ធភាព

  • Monday, March 2nd, 2020.

មួយរយៈចុងក្រោយនេះ ឃើញថា​មានក្រុមការងារ​ក្នុងវិស័យតែងនិពន្ធ​ជាច្រើនត្រូវបានបង្កើត​ឡើង ក្នុង​នោះ “ពិភពសុបិន” គឺជាក្រុមមួយបង្កើត​ឡើង​ ដើម្បី​ជួយ​បោះពុម្ព​ស្នាដៃ​របស់​អ្នក​និពន្ធ​មួយចំនួនដែលគ្មាន​លទ្ធភាព​ក្នុង​ការ​បោះពុម្ព ជាសកម្មភាពការងារ​មួយ​ល្អ​យ៉ាង​ខ្លាំង ព្រោះ​មិន​ត្រឹមតែ​បានជួយ​អ្នក​និពន្ធប៉ុណ្ណោះទេ ថែមទាំងជា​ការចូលរួមចំណែកមួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើនទៀតផង។ ទាក់ទង​នឹង​ «ពិភពសុបិន» ដែលជាក្រុម​មួយ​ធ្វើ​ការ​ងារ​ក្នុង​វិស័យតែង​និពន្ធ​ដ៏ល្អនេះ ក៏ត្រូវ​បាន​កញ្ញា ណាត គង់ ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈនាមប៉ាកកា “ពេជ្រ ជិន្នា” ជាអ្នក​បង្កើត​ក្រុម​នេះ បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “មូលហេតុចម្បងជំរុញឱ្យ​នាង​ខ្ញុំ​មានការបង្កើត «ពិភពសុបិន» នេះឡើង គឺដើម្បីជាជំនួយជួយដល់អ្នកនិពន្ធដែលមានសមត្ថភាពនិពន្ធ តែខ្វះលទ្ធភាពក្នុង​ការ​រៀបចំ​បោះពុម្ព​ចេញផ្សាយជាសៀវភៅ ក្នុងគោលបំណង​ឱ្យ​ពួកគេទទួលបាននូវផលតបស្នងស័ក្តិសមនឹងទេពកោសល្យនិងការខិតខំប្រឹងប្រែង ក៏ដូចជា​​ដើម្បីជៀសវាងត្រូវរងគ្រោះ ដោយសារការបាក់ទឹកចិត្ត និងកត្តាអវិជ្ជមានផ្សេងៗទៀត។” ម្យ៉ាងទៀត កញ្ញា​ក៏បាន​បញ្ជាក់ពីហេតុផលទៀតថា “ហើយ​មូលហេតុដែលចាំ​បាច់​ត្រូវ​ជួយដល់អ្នកនិពន្ធដែលគ្មានលទ្ធភាព ព្រោះដោយសារតែ​នាងខ្ញុំស្រឡាញ់ការសរសេរ និងការអាន ជាពិសេសចង់ឃើញវិស័យអំណាននៅក្នុងប្រទេសយើងរីកចម្រើនដូចប្រទេសជឿនលឿននានាលើសកលលោក និង​ចង់បញ្ជាក់ថា ក្មេងក៏មានសមត្ថភាពអាចនិពន្ធសៀវភៅដែលទទួលបានការទទួលស្គាល់ពីមហាជនទូទៅផងដែរ។” កញ្ញា ណាត គង់ ហៅ “ពេជ្រ ជិន្នា” អ្នកបង្កើតក្រុម “ពិភពសុបិន” ចំណែកខាងក្រោយនេះ គឺជា គោលបំណង,​ អត្ថប្រយោជន៍, បេសកកម្ម, ចក្ខុវិស័យ និង​អ្វីៗទាំងឡាយដែលពាក់ព័ន្ធនឹងក្រុម “ពិភពសុបិន” […]

លោក ឃឹម ច័ន្ទសុអហំ បញ្ចេញស្នាដៃនិពន្ធសៀវភៅជាផ្លូវការដំបូងបំផុត ដ៏គួរឱ្យភ្ញាក់ផ្អើល!

  • Saturday, February 29th, 2020.

មួយ​រយៈចុង​ក្រោយនេះ មានសៀវភៅដែល​ជា​​ស្នាដៃ​របស់​អ្នក​និពន្ធ​កម្ពុជាជាច្រើនរូបត្រូវបាន​បោះពុម្ពចេញផ្សាយឡើងជាច្រើនផ្នែក ជាពិសេសផ្នែក​ប្រលោមលោក, ចំណេះដឹង, ទស្សនគតិ, អាជីវកម្ម និងសៀវភៅផ្នែក​អចលទទ្រព្យជាដើម ដែល​សុទ្ធសឹងតែជាសៀវភៅប្រកបដោយគុណ​តម្លៃ​ចំពោះ​ប្រិយមិត្ត​អ្នកអាន។ ជាមួយគ្នានេះដែរ អ្វីដែលជារឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងការត្រៀមចេញផ្សាយសៀវភៅថ្មីមួយក្បាលក្នុងពេលឆាប់ៗខាងមុខនោះ ហាក់​ទទួលបានការ​ចាប់​អារម្មណ៍និងសាទរ​យ៉ាង​ខ្លាំង នោះគឺសៀវភៅមានចំណងជើងថា “ជំហាន” ដែលជាស្នាដៃ​និពន្ធ​របស់ លោក ឃឹម ច័ន្ទសុអហំ ជាបុគ្គលល្បីឈ្មោះ និង​មានបទពិសោធន៍យ៉ាងជន់​ជោរលើ​ការងារក្នុង​វិស័យតែងនិពន្ធមួយរូប ដែល​បុគ្គលក្នុងវិស័យតែងនិពន្ធនរណាៗក៏ស្គាល់និងគោរពផ្ដល់​តម្លៃដល់រូបលោកដែរ។ លោក ឃឹម ច័ន្ទ សុអហំ និងរូបសៀវភៅ “ជំហាន” ស្នាដៃនិពន្ធ​របស់​លោក ដូច្នេះ ដើម្បីបានដឹងថា អ្វីជាបុព្វហេតុដែលជំរុញឱ្យលោកនិពន្ធសៀវភៅ “ជំហាន” នេះឡើង? និងតើស្នាដៃ​សៀវភៅ​ដំបូងដែលបោះពុម្ពផ្សាយជាផ្លូវការនេះជាស្នាដៃ​ប្រភេទអ្វី? ខ្លឹមសារផ្ដោយលើអ្វី? និង​មានលក្ខណៈពិសេសបែបណានោះ? យើងខ្ញុំសូមជូននូវបទសម្ភាសន៍ទាំងស្រុងរវាង លោក ឃឹម ច័ន្ទ សុអហំ និង “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដូចតទៅ ៖ តើ​លោកអាចជម្រាប​បានទេថា ហេតុ​ផល​អ្វី​ដែល​បណ្ដាល​ឱ្យ​លោក​សម្រេច​ចិត្ត​បោះពុម្ព​ចេញ​ផ្សាយ​សៀវភៅ “ជំហាន” នេះ​នៅ​ពេល​នេះឡើង? លោក ឃឹម ច័ន្ទ សុអហំ ៖ “មែន​ទែន​ទៅ​ពុំ​ជា​មាន​ហេតុ​ផល​ជាក់​លាក់​ឯណា​មួយ​ឱ្យ​ប្រាកដ​​ប្រជា​ ក្រៅតែអំពីស្នាដៃ​របស់ខ្ញុំ​មួយ​នេះត្រូវ​បាន​ជ្រើស​ផ្សាយ​ដោយ​ “សមាគមអ្នកនិពន្ធខ្មែរ” […]

ទីបំផុត សៀវភៅ “ទឹកខ្មៅល្វីង” ស្នាដៃនិពន្ធថ្មីរបស់ កវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ បោះពុម្ពចេញផ្សាយជាផ្លូវការហើយ!

  • Monday, February 24th, 2020.

“​ទឹកខ្មៅ​ល្វីង” ជាចំណងសៀវភៅ​​ស្នាដៃ​ទី​៨​ ដែល​ទើបតែបាន​បោះពុម្ព​ចេញ​ផ្សាយ​​កាលពីពេលថ្មីៗនេះ ដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ ដែលជាគ្រឹះស្ថាន​ផលិត​បោះពុម្ព​ផ្សាយ​សៀវភៅ​ល្អៗប្រកបដោយគុណ​តម្លៃ​មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ “ទឹកខ្មៅល្វីង” សៀវភៅស្នាដៃនិពន្ធថ្មីរបស់ កវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ កវី​និពន្ធ​ខ្មែរ ស៊ូ ខេមរិន្ទ ដែល​ជា​ម្ចាស់​ស្នាដៃ​សៀវភៅខាង​លើ បានបង្ហាញ​ប្រាប់​ “គេហំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​ទាក់​ទងនឹង​ស្នាដៃខាង​លើថា “បុព្វហេតុ​ដែល​ជំរុញ​ឱ្យ​​ខ្ញុំ​និពន្ធ​សៀវភៅ​នេះ​ឡើង គ្រាន់តែ​ដើម្បី​បង្ហាញ​ពី​តថភាព​សង្គម​ និង​គំនិត​មួយ​ជ្រុង​ ដែល​ខ្ញុំ​បាន​យល់​ឃើញ​តែ​ប៉ុណ្ណោះ​។ ដូច​ដែល​យើង​បាន​ដឹង​ហើយថា កម្ម​វត្ថុ​អក្សរសិល្ប៍​ គឺ​មនុស្ស​និង​សង្គម​ ដូច​នេះ​ស្នាដៃ​តូចមួយនេះ​ ក៏​ដើម្បី​​ឆ្លុះ​បញ្ចាំង​ពី​សង្គម​និង​មនុស្ស​ដូចគ្នាផងដែរ​។” នេះ​ជាការបញ្ជាក់​របស់​លោក​ទាក់​ទង​នឹង​ស្នាដៃមួយ​នេះ។ សៀវភៅ “ទឹកខ្មៅ​ល្វីង”​ គឺជា​ស្នាដៃ​និពន្ធជាប្រភេទ​កម្រង​អត្ថបទកាព្យ​។ ខ្លឹមសារក្នុង​សារ​ក្នុង​សៀវភៅនេះ ​បង្ហាញ​ពីតថភាព​សង្គម​និង​ជីវិត លោក​ដូចបាន​បង្ហាញ​ខាងលើ​យ៉ាង​ដូច្នោះ​។ សៀវភៅ​នេះ​មាន​កម្រាស់​១០០​ទំព័រ​ និង​ដាក់​លក់​ក្នុង​ តម្លៃ​១៨.០០០រៀល(មួយម៉ឺនប្រាំបីពាន់រៀន។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់​ជាវ​ស្នាដៃ​នេះ​យកទៅអាន លោក​អ្នក​អាច​រកជាវបាន​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុកផេកផ្លូវការ​របស់ “​គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ” https://www.facebook.com/khmerbooks.net/?tn-str=k*F ​ដោយគ្រាន់​តែ​ហៅ​ទូរស័ព្ទ​ នោះ​ក្រុម​ការងារគ្រឹះស្ថាន​នឹង​ទាក់ទង​ទៅ​ភ្លាម និង​អាចរក​ជាវ​បាន​នៅ “តូបកាសែតពន្លឺវិជ្ជា” ក្រោយសាលាស៊ីសុវត្ថិ និង “បណ្ណាគារ My Bookshop Cambodia” នៅវត្តប្រយូវង្ស ផងដែឬ។ កវីនិពន្ធ​ខ្មែរ […]

“ប៉ាកកានារី” កម្មវិធីជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា គ្រោងនឹងធ្វើនៅចុងខែកុម្ភៈនេះហើយ

  • Friday, February 21st, 2020.

CREATOR គឺ​ជាគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ដែលទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ។ គ្រឹះស្ថាននេះគ្រោង​នឹងរៀបចំកម្មវិធីធំមួយ ក្រោម​រូបភាព​ជា​ការជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា ដោយ​គ្រោងធ្វើនៅចុងខែកុម្ភៈនេះហើយ​ ក្រោម​ឈ្មោះថា “ប៉ាកកានារី” និងមានការចូលរួមពីវាគ្មិនអ្នកនិពន្ធស្ត្រីចំនួន១១រូប និងអ្នកចូលរួមប្រមាណ៣០០នាក់។ កម្មវិធី “ប៉ាកកានារី” ក្រោកប្រធានបទ “សំណេរនាង សំនៀងសង្គម” កញ្ញា គឹម ឌីណា ដែលជាអ្នករៀបចំកម្មវិធី “ប៉ាកកានារី”  បានឱ្យដឹងថា “ជំនួបនេះធ្វើឡើងក្រោមពាក្យស្លោក “សំណេរនាង សំនៀងសង្គម” ហើយកម្មវិធីនេះបង្កើត​ឡើង​ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ​២០២០ និងរឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្ត្រីនិងអ្នកអាន ជំរុញ ក៏ដូចជា​លើកទឹកចិត្តអ្នកអាន ជាពិសេសស្ត្រី និងក្មេងស្រីតាមរយៈការតែងនិពន្ធ។ កម្មវិធីនេះ នឹងមានការចែករំលែកបទពិសោធផ្សេងៗគ្នា នៅជុំវិញការតែងនិពន្ធ ឱកាស និង ឧបសគ្គ ផងដែរ។” កញ្ញា គឹម ឌីណា អ្នករៀបចំកម្មវិធី “ប៉ាកកានារី” ទាក់ទងនឹងបុព្វហេតុ ដែលនាំឱ្យមានការបង្កើតកម្មវិធីនេះឡើង ក៏ត្រូវបាន​កញ្ញា គឹម ឌីណា ដែលជាសហស្ថាបនិករបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលនោះ […]

សៀវភៅ “មនុស្សបាក់ទឹកចិត្ត” របស់អ្នកនិពន្ធ គឹម ឌីណា នៅតែទទួលបានការគាំទ្រខ្លាំង បើទោះជាបោះពុម្ព៣លើក រួចទៅហើយក្តី

  • Thursday, February 20th, 2020.

សៀវភៅ “មនុស្សបាក់ទឹកចិត្ត” ជាសៀវរភៅប្រជុំទៅដោយរឿងខ្លីៗ ដែលនិយាយពីបញ្ហារបស់ស្ត្រី និងបទពិសោធបាក់ទឹកចិត្តបស់អ្នកនិពន្ធក្នុងរឿងការងារ ស្នេហា និងសុខភាព។ រឿងដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺ “កូនអ្នកជិតខាង”។ សៀវភៅនេះ ត្រូវបានលក់ដាច់ស្ទើរអស់ បើគិតចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៩ មកទល់នឹងចុងខែកុម្ភៈនេះ។ បច្ចុប្បន្ន សៀវភៅនេះនៅសល់ និងមានដាក់លក់នៅលើផេក Creator Book ប្រមាណជាង ១០ ក្បាល និងហាង DJ Nana Shop ប្រហែល ៣០ក្បាលតែប៉ុណ្ណោះ។ នេះតើបើតាមការឱ្យដឹងរបស់ លោក ឃុត សុខឿន នាយកគ្រប់គ្រងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលទទួលបានសិទ្ធិលក់ និង ចែកចាយផ្តាច់មុខសៀវភៅ “មនុស្សបាក់ទឹកចិត្ត”។ សៀវភៅ “មនុស្សបាក់ទឹកចិត្ត” ស្នាដៃនិពន្ធ កញ្ញា គឹម ឌីណា នៅក្នុងកិច្ចសម្ភាសមួយជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា / cambowriter.com “  កញ្ញា គឹម ឌីណា ដែលជា​ម្ចាស់ស្នាដៃសៀវភៅ  “មនុស្សបាក់ទឹកចិត្ត” […]

ទីបំផុតគម្រោងរៃអង្គាសថវិកាសម្រាប់បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ របស់លោក ឡាំ លីម បានបិទបញ្ចប់មុនផែនការយ៉ាងជោគជ័យបំផុត

  • Thursday, February 6th, 2020.

ដូចលោក​អ្នក​បាន​ដឹងស្រាប់ហើយពីព័ត៌មាន​លើកមុនស្ដីពីការអំពាវនាវរបស់ លោក ឡាំ លីម ក្នុង​ការ​ស្វែង​រកថវិកា​បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ ក្នុង​ចំនួន៣០០០ក្បាល(បីពាន់ក្បាល) ដោយ​លោកបាន​កំណត់​ក្នុងការ​ស្វែងរកថវិកាពី​សប្បុរសជន​ត្រឹមតែ​៣.៥០០ដុល្លារ(បីពាន់ប្រាំរយដុល្លារ) ​និង​មាន​រយៈពេលបើកទទួលវិភាគទាននេះតែរយៈពេល១ខែ​ ដោយ​​គិត​ចាប់ពី​ ថ្ងៃទី១១​ ​ខែមករា​ ​ឆ្នាំ២០២០​ ​រហូតដល់​ថ្ងៃទី១១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០ប៉ុណ្ណោះ តែ​អ្វី​ដែល​គួរ​ឱ្យភ្ញាក់​ផ្អើលនោះ គម្រោងនេះ មិនត្រឹមតែទទួលបានថវិកាគ្រប់​ចំនួន​មុន​ថ្ងៃ​កំណត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើសចំនួន​កំណត់​ទៀតផង ដែល​ជា​ការ​ស្ដែង​ឱ្យឃើញ​ថា មាន​បុគ្គល​សប្បុរស​ខ្មែរ​មិនតិចទេ ដែល​ផ្ដល់​តម្លៃ​ដល់គម្រោងមួយនេះ ម្យ៉ាងដោយសារតែគម្រោងបោះពុម្ពលើក​ទី២នេះ ក៏ដូចជាកាលលើកទី១ផងដែរ គឺធ្វើឡើងដើម្បី​ចែកជូន​ជា​វិភាគ​ទាន​តាមបណ្ណាល័យ សាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា ដែលជាសកម្មភាពដ៏ប្រពៃបំផុតក្នុងវិស័យអំណាន។ ​   លោក ឡាំ លីម និងសៀវភៅ “អំណានជាអំណាច” ទាក់ទងនឹងភាព​ជោគជ័យ​លើ​គម្រោង​បោះពុម្ពលើកទី២​នេះ លោក ឡាំ លីម ដែលជា​ម្ចាស់​ស្នាដៃសៀវភៅ និងគម្រោងដែលរៀបរាប់ខាងលើ លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ទាំង​សេចក្ដី​រំភើបថា “ថវិកាសម្រាប់បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ បានកើនពីចំនួន៣៥០០ដុល្លារ មកដល់ចំនួន៤៧៥៥.២៦ដុល្លារ។ តើហេតុអ្វីថវិកាកើនលើសយ៉ាងដូច្នេះ? […]

លោក ឡាំ ឡាយ ត្រៀមបញ្ចេញស្នាដៃសៀវភៅទី២ឆាប់ៗ

  • Thursday, January 16th, 2020.

ដូចលោកអ្នកបាន​ជ្រាប​ស្រាប់​ហើយ លោក ឡាំ ឡាយ គឺអ្នក​សរសេរ​ប្រកបដោយ​ទឹក​ដៃ​មួយ​រូប និង​ជា​ម្ចាស់​ស្នាដៃសៀវភៅ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” ដែលជាកម្រងអត្ថបទទស្សនវិជ្ជាបែបយុទ្ធសាស្រ្តថ្មីមួយ ដែលលោក​បានតាក់តែងឡើង ដើម្បីជាបញ្ញាមួយផ្នែកក្នុងការឈ្វេងយល់បន្ថែមអំពី ខ្លួនគឺជានរណា? អ្នកដទៃជាមនុស្សបែបណា? និងតើយើងត្រូវរស់ក្នុងសង្គមបែបណា? ក្នុងន័យ​ផ្សព្វផ្សាយនូវតម្លៃរួមមួយឱ្យមនុស្សស្គាល់ពីតម្លៃខ្លួនឯង ស្គាល់ពីយុទ្ធសាស្រ្ត និងស្គាល់ពីសង្គម ព្រោះជាកាតព្វកិច្ចចាំបាច់សម្រាប់មនុស្សក្នុងសង្គម ជាពិសេសយុវជន ព្រោះ​ពួកគេគឺជាកម្លាំងជាតិ ដ្បិតជាតិខ្លាំងព្រោះយុវជនថ្ងៃនេះ ជាតិរងាញាក់ ក៏ព្រោះតែយុវជនថ្ងៃនេះដូចគ្នា។ លោក ឡាំ ឡាយ និងសៀវភៅស្នាដៃទី២របស់លោក ហើយ​អ្វីដែលគួររីករាយចំពោះប្រិយមិត្ត​អ្នកគាំទ្រស្នាដៃ​របស់​លោក​នោះ ឆាប់ៗនេះ​លោកនឹងបញ្ចេញស្នាដៃ​និពន្ធ​សៀវភៅ​ទី​២របស់លោក​ជាផ្លូវការហើយ។ ដូច្នេះ ដើម្បីបាន​ដឹងថា តើសៀវភៅទី២ដែលលោកត្រៀមនឹងបញ្ចេញឆាប់ៗខាងមុខនេះ មានចំណងជើងអ្វី? និយាយផ្ដោត​សំខាន់​លើ​អ្វី? និង​មានលក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ​នោះ? “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូម​បង្ហាញ​នូវ​បទសម្ភាសន៍របស់លោក ឡាំ ឡាយ ទាំង​ស្រុង​ដូចតទៅ ៖ សំណួរ ៖ តើសៀវភៅស្នាដៃទី២របស់លោកដែលត្រៀមចេញផ្សាយនេះមានចំណងជើងពេញផ្លូវការដូចម្ដេច? មាន​​គម្រោង​បោះពុម្ពចេញផ្សាយ​នៅ​ពេល​ណាដែរ? និងបោះ​ចេញ​ពី​គ្រឹះស្ថានឈ្មោះអ្វីដែរ? សូមបញ្ជាក់! ចម្លើយ៖ សៀវភៅដែលខ្ញុំរៀបនឹងចេញផ្សាយនេះ មានចំណងជើងជាផ្លូវការថា “តម្រាទស្សនៈយុវជន ភាពជាអ្នកដឹកនាំ”។ សៀវភៅនេះ តាមគម្រោងការណ៍នឹងបោះពុម្ពផ្សាយនៅចុងខែមករា ខ្ទង់ថ្ងៃទី២៨ នាពេលខាងមុខនេះ។ […]

“តំណក់ទឹកភ្នែក” ទឹកដៃថ្មីលើស្នាដៃចាស់ របស់យុវសមណៈ ឆិម ប៊ុនឆា

  • Tuesday, January 14th, 2020.

“តំណក់​ទឹកភ្នែក” គឺជាស្នាដៃ​និពន្ធ​មួយរបស់ យុវសមណៈ ឆិម ប៊ុនឆា ដែល​ធ្លាប់​បោះពុម្ពផ្សាយ​ម្ដង​រួច​មក​ហើយ​កាល​ពីឆ្នាំ២០១០ តែដោយ​លោក​មើល​ឃើញថា សៀវភៅនេះ​មាន​គុណតម្លៃ​ល្អ​ចំពោះ​អ្នក​អាន លោក​ក៏បាន​សម្រេច​បោះ​ពុម្ព​ស្នាដៃ​និពន្ធ​ដ៏ល្អ​នេះ​ជាថ្មីម្ដងទៀត ដោយ​​​ការ​បោះពុម្ព​ច្បាប់​ថ្មី​នេះ​ គឺ​ខុស​គ្នាស្ទើរ​តែទាំង​ស្រុង​ពី​សំណៅចាស់ ​ដោយ​បាន​បញ្ចូល​អត្ថបទ​ថ្មីៗ​ និង​រឿង​ខ្លីៗ​ជា​ច្រើនបន្ថែមទៀត​ ដែល​ធ្វើ​ឱ្យ​សៀវភៅ​ថ្មីនេះ មាន​កម្រាស់​ក្រាស់​ជាង​មុនរហូត​ដល់ទៅ​ជាង២៥០ទំព័រឯណោះ​។ សៀវភៅ “តំណក់ទឹកភ្នែក” ស្នាដៃនិពន្ធរបស់ យុវសមណៈ ឆិម ប៊ុនឆា យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់​ស្នាដៃ​ខាង​លើ បាន​បញ្ជាក់បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “តំណក់​ទឹកភ្នែក គឺជា​ស្នាដៃ​មួយ​ដែល​និយាយ​ផ្តោត​សំខាន់ទៅ​លើ​​រឿងពិតរបស់ស្ត្រីដែល​ជា​ម្តាយ​ និង​ស្ត្រី​ដែល​ជា​ភរិយា​ជា​ច្រើន​រូប​ ដែល​ពួក​គាត់​ធ្លាប់​និយាយ​ប្រាប់​អាត្មា។ សៀវភៅ​នេះ​ធ្លាប់​បោះពុម្ព​រួច​ម្តងហើយ​កាល​ពី​ឆ្នាំ​២០១០។ សម្រាប់​ក្របសៀវភៅនេះ ​គូរ​ដោយ​វិចិត្រករ​ដ៏ល្បីឈ្មោះ​ លោក ថៃ​ សាន​  ហើយ​ចំពោះ​តម្លៃ ខាង​ក្រុម​ការងារដាក់លក់​ក្នុង​តម្លៃត្រឹមតែ​​ ២៨.០០០រៀល​(៧ដុល្លារ)​ ដោយ​អាច​រក​ទិញ​បាន​តាម​រយៈ​ហ្វេសប៊ុកផេក​វាចាមាស​របស់ម៉ែ​ https://www.facebook.com/vmrmbook/ និង​តាម​ហាង​លក់​សៀវភៅ​ផ្សេង​ៗមួយចំនួន​ទៀតក្នុង​រាជធានី​​ភ្នំពេញ​ និង​តាម​បណ្តាខេត្ត​មួយ​ចំនួនផ្សេងទៀត ដែលជាបណ្ដាញលក់​របស់សៀវភៅ​នេះ​។” សៀវភៅ “វាចាមាសរបស់ម៉ែ” សៀវភៅដ៏ល្បីរបស់ យុវសមណៈ ឆិម ប៊ុនឆា យុវសមណៈ ឆិម ប៊ុនឆា […]

លោក ឡាំ លីម សម្រេចបោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ ដើម្បីតម្កល់ទុកជាប្រយោជន៍រួមដល់សាធារណៈជនខ្មែរ

  • Tuesday, January 14th, 2020.

បើលោកអ្នកជាអ្នកនិយមតាមដានសៀវភៅអានថ្មីៗ ឬជាប្រិយមិត្ត​អ្នក​គាំទ្រស្នាដៃ​និពន្ធរបស់លោក ឡាំ លីម នោះលោកអ្នកប្រាកដជាបានជា្របស្រាប់ហើយពីសៀវភៅ “អំណានជាអំណាច” ដែលជាស្នាដៃ​មួយប្រកបដោយគុណតម្លៃ​យ៉ាង​ខ្លាំងសម្រាប់​បុគ្គល​គ្រប់​រូប ជាពិសេស​អ្នក​ដែល​ស្នេហា​ការ​អាន​សៀវភៅ​ពិតប្រាកដ។ លោក​មិន​ត្រឹម​តែ​ដាក់សៀវភៅនេះ​ឱ្យ​យើង​អាច​ទាញ​យក​មកអាន​ដោយ​មិនគិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បោះពុម្ព​ចែកជូន​ជា​វិភាគ​ទាន​តាមបណ្ណាល័យសាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា ដោយ​មិន​គិតប្រាក់​កម្រៃទៀតផង ដោយថវិការបោះពុម្ព គឺទទួលបានពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននានាទាំង​ក្នុង​និង​ក្រៅ​ប្រទេសក្នុង​ចំនួន​មួយដែល​លោកបាន​កំណត់ ដែល​សកម្មភាព​ដ៏​ល្អ​នេះ ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជនខ្មែរ។ សេចក្ដីអំពាវនាវវិភាគទាន ការបោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ “​អំណាន​ជា​អំណាច​”​ ​គឺជា​ចំណងជើង​សៀវភៅ​មួយ​ក្បាល​ដែល​និពន្ធ​រៀបរាប់​ពីរ​បៀ​បនៃ​ការ​អាន​សៀវភៅ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ​របៀប​ជ្រើសរើស​សៀវភៅ​មុន​ពេល​អាន​ ​និង​ទស្សនៈ​ជំរុញ​យុវជន​ឱ្យ​ងាក​មក​ចាប់កាន់​សៀវភៅ​ដើម្បី​អភិវឌ្ឍ​ខ្លួន​។​ល​។​ ​សៀវភៅ​នេះ​មាន​កម្រាស់​ ​៣៣០ទំព័រ​ ​ហើយ​បាន​ដាក់​ឱ្យ​សាធារណៈ​ទាញ​យក​អាន​ដោយ​ឥតគិតថ្លៃលក្ខណៈ​ជា​សៀវភៅ​ឌី​ជិ​ថល​ ​(​eBook​)​ ​រួចមក​ហើយ​ ហើយ​នេះជា​តំណភ្ជាប់ http://bit.ly/2mjahfC ដែលអាចឱ្យលោកអ្នកចុចអាន ឬទាញយកមកអានសៀវភៅនេះបានដោយឥតគិតថ្លៃ។​ លោក ឡាំ លីម និងប្រិយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក​ក្នុងពិធីសម្ពោធ គិត​មកដល់​ត្រឹម​ថ្ងៃនេះ​ ​ចំនួន​អ្នក​ទាញ​យក​អាន​ ​គឺ​មាន​ប្រហែល​ប្រមាណ​៣ម៉ឺន​នាក់​ជាង​ក្នុងរយៈពេល​បី​ខែ​មកនេះ​។​ ​ក្រោយមក​ទៀត​ ​សៀវភៅ​នេះ​បាន​បោះពុម្ព​ចំនួន​ ​២០០០ក្បាល​ ​ដោយ​ថវិកា​របស់​សប្បុរសជន​ ​ដើម្បី​ដាក់​តាម​បណ្ណាល័យ​ ​សហគមន៍​ ​វត្តអារាម សាលារៀន​ ​សាកល​វិទ្យាល័យ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ […]

លោក ឃុត សុខឿន បង្ហាញពីសៀវភៅទី៣ ស្នាដៃក្រុមអ្នកនិពន្ធ “មន្តទឹកខ្មៅ”

  • Wednesday, December 11th, 2019.

“ខ្មាសខ្លួនឯង” គឺជា​ចំណងជើងសៀវភៅទី៣ របស់​ក្រុម​អ្នក​និពន្ធ “មន្តទឹកខ្មៅ” ដែលទើបតែបោះពុម្ពផ្សាយថ្មី និងត្រៀមបង្ហាញ​ក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ទី១៣ ១៤ ១៥ ធ្នូខាងមុខនេះ ។ លោក ឃុត សុខឿន ឡើងថ្លែងក្នុងកម្មវិធីមួយ ទាក់ទងនឹង​សៀវភៅនេះ លោក ឃុត សុខឿន ដែលជាសម្របសម្រួលសមូហ​​​កម្មមន្តទឹកខ្មៅបាន​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “ សៀវភៅ “ខ្មាសខ្លួនឯង” នេះជាសៀវភៅទី៣របស់សមូហកម្មមន្តទឹកខ្មៅ បន្ទាប់ពីសៀវភៅ “មន្តទឹកខ្មៅ” និង សៀវភៅ “ព្រៃរំដួល”​ ។ “ខ្មាសខ្លួនឯង” ជាសៀវភៅកម្រងរឿងខ្លីដែលមានចំនួន ២២ ស្នាដៃ ហើយដែលត្រូ​វបានជ្រើសរើសចេញពីស្នាដៃជិត៥០ ដែលផ្ញើមកមន្តទឹកខ្មៅក្នុងឆ្នាំ២០១៩នេះ។  ស្នាដៃទាំង២២ដែលត្រូវបានជ្រើស​យកមកបោះពុម្ពផ្សាយមានដូចជា ៖  ទី១រឿង “ថង់លុយ” និពន្ធដោយ ៖ ឌឹម ណៃយ៉េ / ទី២រឿង “ការចងចាំមួយ” និពន្ធដោយ ៖ ហ៊ួត វាសនា / ទី៣រឿង “មេអំបៅ” […]

អ្នកនិពន្ធ រតនា ត្រៀមបញ្ចេញស្នាដៃនិពន្ធសៀវភៅទី៣ឆាប់ៗ

  • Sunday, December 8th, 2019.

អ្នក​និពន្ធ រតនា មាន​នាមប៉ាកកាថា “ផ្កាយតូច” ជាអ្នកស្រុកកំពង់ចាម។ កញ្ញា​គឺជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ “អនុស្សាវរីយ៍ ៣៤” និង “វិថីជីវិត” ដែលសៀវភៅទាំង​ពីរ​ក្បាល​នេះ​ទទួលបានការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​ស្នេហា​ការ​អាន​យ៉ាង​ខ្លាំង។ អ្នកនិពន្ធ រតនា និងស្នាដៃនិពន្ធទាំងពីរ អ្នក​និពន្ធ រតនា បាន​បង្ហាញ​ទាក់​ទង​នឹង​ការ​និពន្ធ​របស់​កញ្ញាថា “ការតែងនិពន្ធរបស់នាងខ្ញុំ ជាដុងពីធម្មជាតិ ជាចំណូលចិត្តមួយដែលវាមានមកដោយមិនដឹងខ្លួន អ្វីដែលអាចធ្វើបានមកត្រឹមនេះ​ គឺព្រោះតែទទួលបានចំណេះដឹងតាំងពីថ្នាក់វិទ្យាល័យមកម៉្លេះ។ អាយុ១៣ឆ្នាំ នាងខ្ញុំផ្តើមចូលចិត្តសរសេរកំណាព្យខ្លីៗ និងបន្តសរសេរបែបកែកម្សាន្ត​ជាប្រចាំ។ ដល់អាយុ១៨ឆ្នាំ នាងខ្ញុំផ្តើមសរសេរជាសាច់រឿង តែកាលនោះក៏មិនទាន់ដឹងថាអ្វីដែលខ្លួនបានសរសេរនោះជាប្រលោម​លោកដែរ គ្រាន់តែសរសេរបានជាសាច់រឿងដែលមិនបញ្ចប់ហើយក៏ទុកចោល។ សាច់រឿងមួយនោះមានចំណងជើងថា សំណោកអនុស្សាវរីយ៍ ត្រូវបានរកឃើញមកវិញ និងផ្តើមសរសេរបញ្ចប់ក្នុងឆ្នាំ២០១៤។ មកដល់ចុងឆ្នាំ២០១៩ នាងខ្ញុំសម្រេចចិត្តជ្រើសយើងស្នាដៃនិពន្ធដំបូងមួយនេះមកកែសម្រួលនិងបោះពុម្ព ដែលនឹងចេញផ្សាយជាសាធារណៈនាពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីទាន់អបអរទិវា ពិព័រណ៍សៀវភៅកម្ពុជា លើកទី៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេលប៉ុន្មានថ្ងៃទៀតនេះ។” សៀវភៅស្នាដៃទី៣របស់ អ្នកនិពន្ធ រតនា ដែលនឹងត្រូវចេញផ្សាយឆាប់ៗ អ្នក​និពន្ធ រតនា បានបន្ថែមទៀតថា “ការតែងនិពន្ធកាលពីនៅក្មេងៗ សម្រាប់ខ្ញុំវាជាការអនុវត្តមេរៀន ជាការកម្សាន្ត តែសម្រាប់ពេលនេះ ការតែងនិពន្ធសម្រាប់ខ្ញុំ ជាអនុស្សាវរីយ៍ ជាកេរ្តិ៍មរតក សម្រាប់ជំនាន់ក្រោយ និងសង្គមជាតិ។ […]

អ្នកនិពន្ធឆ្នើមបីរូប សហការគ្នានិពន្ធសៀវភៅដ៏ល្អមួយក្បាលឡើង

  • Sunday, December 1st, 2019.

ពិតជារឿងមួយ​ល្អ​យ៉ាង​ខ្លាំង ​ដែល​អ្នក​និពន្ធ​កម្ពុជាឆ្នើមៗ​ចំនួន​៣រូបបាន​សហការគ្នា​និពន្ធ​សៀវភៅដ៏​ល្អ​​មួយ​ក្បាល​ឡើង ហើយ​វា​រឹតតែ​ជា​ដំណឹង​ល្អ​និង​ពិសេស​ណាស់​ទៅទៀត ​សម្រាប់ប្រិយមិត្ត​ទាំង​ឡាយ​ដែល​និយម​ចូល​ចិត្ត​​អាន​ស្នាដៃ​និពន្ធ​របស់​ពួកគាត់ ព្រោះ​សៀវភៅ “ដំណើរ” ដែល​ជាស្នាដៃ​សហនិពន្ធ​របស់​ពួកគាត់នេះ នឹង​ផ្សព្វ​ផ្សាយសម្ពោធ​ដាក់​លក់​​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះហើយ​។ ដូច្នេះ ​ដើម្បីបានជ្រាប​​​ច្បាស់​ពីសៀវភៅ​សហនិពន្ធ​ដ៏​ល្អ​មួយ​ក្បាល​នេះ យើង​ខ្ញុំ​សូម​លើក​យក​នូវ​បទសម្ភាសន៍រវាង “គេហទំព័រអ្នក​និពន្ធកម្ពុជា” និង​ លោក ឡាំ លីម ដែលជា​​អ្នក​និពន្ធ​មួយរូប​ក្នុង​សៀវភៅនេះ បង្ហាញ​ឱ្យ​​លោក​អ្នក​បាន​ដឹង​លម្អិត​ដូច​តទៅ ៖ ក្នុង​នាម​ លោក ឡាំ លីម ជាអ្នកនិពន្ធមួយរូបក្នុង​សៀវភៅ​ “ដំណើរ” ដែលជាសៀវភៅសហនិពន្ធនេះ តើ​លោក​អាច​ជម្រាប​បាន​ទេថា សៀវភៅ​នេះ​ក្រៅ​ពីលោក​ តើ​នៅមាន​អ្នក​និពន្ធ​រូបណា​ខ្លះទៀត? ហើយ​ហេតុអ្វីបាន​ជាពួកលោក​សម្រេច​ចិត្ត​និពន្ធ​សៀវភៅនេះ​រួមគ្នា​ឡើង?​ និងជាសៀវភៅផ្នែកអ្វី? និយាយផ្ដោតសំខាន់​លើអ្វី? “សៀវភៅដែលមានចំណងជើងថា “ដំណើរ” នេះជាស្នាដៃនិពន្ធរួមគ្នារវាងខ្ញុំ​បាទ ឡាំ លីម និង​អ្នកនិពន្ធ ថុន ថាវរី ជាម្ចាស់ស្នាដៃសៀវភៅ “នារីប្រពៃ, កាពីទែនជីវិត ភាគ១,​ កាពីទែនជីវិត ភាគ២ ព្រមទាំងអ្នកនិពន្ធ សែត ហត្ថា (កូនចាបមាស) ជាម្ចាស់ស្នាដៃសៀវភៅ “វិញ្ញាសាជីវិត, កាដូជីវិត និង ខ្យល់ដង្ហើម”។ […]

សេចក្ដីជូនដំណឹង ៖ លោក ឡាំ លីម សម្រេចបោះពុម្ពសៀវភៅ “អំណានជាអំណាច” ដាក់តាមបណ្ណាល័យសាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា

  • Wednesday, October 16th, 2019.

គិត​មកដល់​ត្រឹម​ថ្ងៃនេះ​ ​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​ដែល​ជា​ស្នាដៃ​របស់ លោក ឡាំ លីម មានសន្ទុះ​នៃ​ការ​ទាញ​យក​អាន​យ៉ាងច្រើន​រហូតដល់១៥០០០​នាក់​ជាងឯណោះ គឺពិតជាច្រើនខ្លាំងណាស់​​ ដែល​​នេះ​ជា​សន្ទុះ​នៃ​ការ​ពេញនិយម​អាន​របស់​ប្រជាជន​ខ្មែរ​ ​ជាពិសេស​​យុវជនតែម្ដង​។​ ​ដោយ​មើលឃើញ​ពី​ការ​ពេញនិយម​នេះ​ ​ព្រមទាំង​ចរន្ត​យ៉ាង​ផុសផុល​នៃ​អំណាន​នៅ​សង្គម​កម្ពុជា​យើង​ផង​នោះ​ ​ហើយក៏​មាន​បងប្អូន​ខ្លះ​បាន​ស្នើសុំ​រូប​លោក​ឱ្យ​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ ​ហើយ​លោក​ក៏បាន​យល់​ព្រម តែ​លោក​បានសម្រេច​ចិត្ត​ផ្ទុយពី​គំនិត​នេះ​បន្តិច ដោយមិនធ្វើអាជីវកម្មឡើយ​ គឺ​លោក​នឹង​​បោះពុម្ព​សៀវភៅ​ ​“​អំណាន​ជា​អំណាច​” នេះ​ ​ចំនួន​​២០០០ក្បាល​ ​សម្រាប់ឧបត្ថម្ភ​ដាក់​នៅ​បណ្ណាល័យ​តាម​សាលារៀន​ ទីវត្តអារាម ​​ ​សាកល​វិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និងសហ​គម​ន៍​នានា​មួយចំនួនក្នុង​ប្រទេសកម្ពុជាតែម្ដង​។​ ​តើ​ហេតុអ្វីបាន​ជា​សៀវភៅ​នេះ​គួរតែ​ត្រូវ​បោះពុម្ព​ផ្សាយ​?​ លោក ឡាំ លីម​ ចំពោះ​សំណួរខាងលើ លោក ឡាំ លីម ដែលជាម្ចាស់ស្នាដៃនេះ បាន​បង្ហាញ​ប្រាប់ គេហទំព័រអ្នកនិពន្ធកម្ពុជា ថា “​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​នេះ​ ​ខ្ញុំ​បាន​រៀបចំ​អត្ថបទ​ថ្មី​បន្ថែម​ ​ប្រហែលជា​ ​១០០ទំព័រ​ជាង​ទៀត​ ​លើស​ពី​សៀវភៅ​ដែល​ដាក់​ឱ្យ​ទាញ​យក​អាន​ឥតគិតថ្លៃ​ ​និង​បាន​កែសម្រួល​អត្ថបទ​ច្រើនជាង​មុន​ ​ដែល​មាន​ចំនួន​ទំព័រ​សរុប​ ​២៧០ទំព័រ​,​ ​ទំហំ​អក្សរ​ ​១០.៥​,​ ​ទំហំ​ក្រដាស​ ​12.5​ ​cm​ ​x​ ​18.5​ […]

ដំណឹងក្ដៅៗ ៖ នៅបំផុត សៀវភៅ “បេះដូងមួយនេះ” ចេញពីរោងពុម្ពជាផ្លូវការហើយ!

  • Sunday, October 6th, 2019.

សៀវភៅ “បេះដូងមួយនេះ” ជាកម្រងរឿងប្រលោមលោកខ្នាតខ្លីចំនួន៤រឿង មានចំណងជើងដូចជា “សង្សារចាស់” “ស្រឡាញ់បងនិស្សិតច្បាប់” “ទស្សនកិច្ចបេះដូង” និង “មីងតូចកំពូលស្នេហ៍”។ សៀវភៅនេះនិយាយអំពីស្នេហារបស់គូស្នេហ៍បីគូ ដែលត្រូវការធ្វើការសម្រេចចិត្តជ្រើសរើសគូអនាគត ដើម្បីបង្កើតគ្រួសារមួយដោយខ្លួនឯង និងឈានជើងចូលទំព័រជីវិតថ្មីមួយទៀតដែលត្រូវការទំនួលខុសត្រូវច្រើនជាមុន។ មុននឹងអាចកសាងគ្រួសារតូចមួយដោយខ្លួនឯង ពួកគេទាំង៦ មានរឿងជាច្រើនដែលត្រូវជម្នះដូចជាគ្រួសារ ទំនួលខុសត្រូវរបស់ខ្លួនឯង និងអតីតកាលដែលបានកន្លងហួស ប៉ុន្តែនៅតែលងបន្លាចបច្ចុប្បន្នកាលបាន។ សៀវភៅនេះ បាន​ចេញពីរោង​ពុម្ពជាផ្លូវការហើយ កាល​ពីថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ មុននេះឯង ដោយ​ដាក់​លក់ក្នុងតម្លៃ២៨,០០០ រៀល និងចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន Creator។ កញ្ញា គង់ ច័ន្ទវ៉ាន់ណេង ដែលអ្នកជាអ្នកនិពន្ធវ័យក្មេងដ៏ឆ្នើមម្ចាស់ស្នាដៃនេះ បានបង្ហាញ​ប្រាប់ “គេហទំព័រ​អ្នក​និពន្ធកម្ពុជា” ថា “បើនិយាយដល់ការបោះពុម្ពជាសៀវភៅទោល «បេះដូងមួយនេះ» ជាស្នាដៃបោះពុម្ពលើកទី២របស់នាងខ្ញុំ។ បន្ទាប់ពីចេញសៀវភៅនេះរួច នាងខ្ញុំនឹងសម្រាកមួយរយៈធំអាចដល់២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីសរសេរសៀវភៅមួយទៀតជាភាសាអង់គ្លេសមានចំណងជើងថា «A Dream About Dad» ដែលនិយាយពីជីវិតរបស់កុមារីម្នាក់ឆ្លងកាត់របបប៉ុលពត ហើយត្រូវព្រាត់ប្រាស់ពីឪពុកម្ដាយរបស់ខ្លួន ហើយមិនចាំសូម្បីមុខមាត់់ពួកគាត់ ព្រោះកាលនោះខ្លួននៅតូចពេក ហើយក៏គ្មានរូបថតជុំគ្រួសារសេសសល់នោះដែរ រហូតដល់ក្មេងស្រីនោះត្រូវបន់ស្រន់សូមត្រឹមយល់សប្ដិឃើញឪពុកម្ដាយខ្លួនឯងក៏អស់ចិត្ត។ […]

សេចក្ដីជូនដំណឹងស្ដីពី ៖ ការធ្វើ “សន្និសីទសារព័ត៌មាន” អំពី “មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣”

  • Wednesday, October 2nd, 2019.

គណៈកម្មការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ មានកិត្តិយសជម្រាបជូនជាដំណឹងដល់អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នទាំងអស់ សូមអញ្ជើញចូលរួមក្នុង “សន្និសីទសារព័ត៌មាន” អំពី “មហោស្រពអក្សរសិល្ប៍ខ្មែរ​ លើកទី៣” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ត្រូវនឹង ថ្ងៃទី  ០៥  តុលា ឆ្នាំ ២០១៩  នៅ “មជ្ឈមណ្ឌលបុប្ផាណា” ចាប់ពីវេលា ម៉ោង ៣ រសៀល តទៅ។ គណៈកម្មការដែលរួមមាន អ្នកស្រី សូ ភីណា លោក ទឹម ម៉ានី លោក ឃុត សុខឿន លោក យ៉េង ឈាងលី និងលោក សាន សុធា នឹងបរិយាយពិស្តារអំពីកម្មវិធីធំៗនៃមហោស្រព ដោយមានការសម្តែងចាប៉ី អមនឹងការអានកំណាព្យ ដែលបានជ្រើសរើសសម្រាប់ វីដេអូកំណាព្យផងដែរ។ ខ្ញុំសូមភ្ជាប់មកជាមួយនូវរបៀបវារៈ ដូចខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមអំពីសន្និសីទសារព័ត៌មាន លោក​អ្នកអាចចូលទៅមើលនៅលើហ្វេសប៊ុកផេករបស់មហោស្រពបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក លោក សួង ម៉ាក់ […]

សេចក្ដីជូនដំណឹង ៖ ស្ដីពីរការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី “ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹតលើកទី១ឆ្នាំ២០២០”

  • Friday, September 27th, 2019.

សមាគមអ្នកនិពន្ធខ្មែរ សូមប្រគេន ជម្រាបជូនដំណឹងដល់សមាជិក សមាជិកានៃសមាគមអ្នកនិពន្ធខ្មែរ និងសាធារណជនទូទៅមេត្តាជ្រាបថា ក្នុងគោលបំណងរួមចំណែកថែរក្សាឯកសារប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈស្នាដៃតែងនិពន្ធ និងដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រជាតិខ្មែរ។ #សមាគមអ្នកនិពន្ធខ្មែរសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី “#ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត” លើកទី១ ឆ្នាំ២០២០ ប្រធានបទ “#ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត”។ #លក្ខខណ្ឌនៃការជ្រើសរើសវាយតម្លៃ ១. ខ្លឹមសាររឿងខ្លី ជាស្នាដៃនិពន្ធថ្មី ត្រូវតែនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ប៉ុន្តែមិនសង្កត់ទៅលើតែប្រធានបទឧក្រិដ្ឋកម្មយង់ឃ្នងកាប់សម្លាប់។ ២. ចំនួនពី៥ ដល់ ១៥ទំព័រ (អត្ថបទវាយដោយកុំព្យូទ័រ ឬសំណេរដៃពី១០ ដល់២០ទំព័រ)។ ៣. ក្រដាស អេ៤ ពុម្ពអក្សរ ខ្មែរ អូ.អេស សៀមរាប(Khmer OS Siemreap) ទំហំ១២ មិនដាក់ក្បាលឬជើងទំព័រ។ #បេក្ខជនដែលអាចចូលរួមប្រកួតបានគឺ ១. អ្នកនិពន្ធ និងសាធារណជនទូទៅ ជាជនជាតិខ្មែរ ឬ បរទេស (មានសមត្ថភាពអក្សរសិល្ប៍)។ ២. អ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត និងធ្លាប់មានរឿងរ៉ាវនៅក្នុងសម័យនោះ។ […]

ដំណឹងក្ដៅៗ ៖ សៀវភៅ “វាចាមាសរបស់ម៉ែ” ចេញពីរោងពុម្ពជាផ្លូវការហើយ!

  • Wednesday, September 25th, 2019.

ទីបំផុត សៀវភៅ “វាចាមាសរបស់ម៉ែ” ដែលជាស្នាដៃ​និពន្ធរបស់ ​យុវសមណៈ ឆិម ប៊ុនឆា ដែលប្រិយមិត្តកំពុងតែទន្ទឹង​រង់ចាំនោះ បានចេញពីរោងពុម្ពហើយ គឺក្ដៅៗ ហ៊ុយៗ មុននេះឯង ដែលដំណឹងនេះ​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ជឿថា ​មុខជាធ្វើ​ឱ្យ​ប្រិយមិត្តដែល​ចិញ្ចឹម​ចិត្ត​អាន​សៀវភៅ​នេះ​ទាំង​ឡាយ ​សប្បាយ និងរំភើបចិត្ត​មិនស្ទើរទេ ត្បិត​មាន​អ្នក​ខ្លះ​ថ្នាក់​​​កក់ទិញ​មុនជាយូរទៀត​ផង។​ សៀវភៅ “វាចាមាសរបស់ម៉ែ” ចែក​ចេញ​ជា៤ជំពូកធំៗ ដែលជំពូកទី១ រៀបរាប់អំពីពាក្យពេចន៍ម៉ែលើកទឹកចិត្តកូន ប្រាប់ឱ្យកូនរឹងមាំ កុំឱ្យ​កូនអស់សង្ឃឹម ឱ្យកូនព្យាយាមញញឹមទទួលស្គាល់ការពិតរបស់ជីវិត និងប្រាប់ឱ្យ​កូនតស៊ូពុះពាឆ្លងកាត់ឧបសគ្គជីវិតដើរឆ្ពោះទៅមុខមិនរាថយ។ ជំពូកទី២ រៀបរាប់អំពីបរិបទជីវិត និងបរិបទសង្គម ដែលម្តាយធ្លាប់បានឆ្លងកាត់ យកមកបើកបង្ហាញប្រាប់កូន ដើម្បីបានជាបទពិសោធន៍ និងដើម្បីអប់រំចិត្តកូន និងជំពូកផ្សេងទៀត ជាសាររបស់ម៉ែរៀបរាប់បរិយាយប្រាប់កូន អំពីគូជីវិតដែលកូនត្រូវរស់នៅជាមួយ ថាតើបុរសស្ត្រីបែបណាដែលកូនគួរជ្រើសរើសជាភរិយា និងជាស្វាមី ហើយម៉ែបានបង្ហាញប្រាប់អំពីនិយម​ន័យនៃសេចក្តីស្នេហាជាច្រើនទៀតផងដែរដល់កូន។ សៀវភៅនេះ​មានកម្រាស់២៧៦ទំព័រ និងដាក់លក់ក្នុងតម្លៃ៧ដុល្លារ ដូច្នេះប្រសិនបើប្រិយមិត្តអ្នក​អាន​ចង់​​ទិញ​យកទៅអាន អាចទាក់ទងជាវបានពីបងប្អូនក្រុមការងារមនុស្សធម៌របស់សមាគមឧត្តមគតិកូនខ្មែរ ឬអាចទំនាក់ទំនងទិញបានពីគ្រឹះស្ថានបោះពុម្ពផ្សាយឯកសារខ្មែរ តាមរយៈលេខទូរសព្ទ ០៨៩ ៨៥៦ និង ០៩២ ៧៨៨ ៩៩០  និង​​ក្នុងពិធីតាំងពិព័រណ៌សៀវភៅខាងមុននៅ​បណ្ណាល័យជាតិ។”  “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សៀវភៅ “វាចាមាសរបស់ម៉ែ” ដែល​ទើប​បោះពុម្ពចេញ​ផ្សាយ​ក្ដៅៗនេះ […]

ដំណឹងក្ដៅៗ ៖ ប្រលោមលោករឿង “Superstar បណ្តូលចិត្ត” របស់អ្នកនិពន្ធ លឹម សន្តិភាព ចេញពីរោងពុម្ពហើយ

  • Sunday, September 15th, 2019.

រឿង “Superstar បណ្តូលចិត្ត” ដែលជាប្រលោមលោកមនោសញ្ចេតនាបែបកំប្លែង និពន្ធដោយ អ្នកស្រី លឹម សន្តិភាព ពេលនេះបានបោះពុម្ពចេញផ្សាយជាផ្លូវការហើយ ដែលដំណឹងនេះមុខជាធ្វើឱ្យប្រិយមិត្តដែលកំពុងតែរង់ចាំអានស្នាដៃរបស់អ្នកស្រីមានចិត្តរំភើមមិនស្ទើរទេ ព្រោះមានប្រិយមិត្តខ្លះ គាត់កក់សៀវភៅនេះតាំងពីអ្នកស្រីប្រកាសដំបូងមកម្ល៉េះ ដែលបញ្ជាក់ឱ្យឃើញថា ស្នាដៃនិពន្ធរបស់អ្នកស្រីពិតជាមានការគាំទ្រមិនធម្មតាឡើយ។ អ្នកស្រី លឹម សន្ដិភាព ដែលជាម្ចាស់ស្នាដៃខាងលើបានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” មុននេះបន្តិចថា “សៀវភៅប្រលោមលោកថ្មីស្នាដៃរបស់ខ្ញុំនេះ មានកម្រាស់ចំនួន៣៦៤ទំព័រ។ នៅលើក្របខ្ញុំបានជ្រើសរើសតួអង្គដ៏សាកសមពីរ តួអង្គប្រុសឈ្មោះបៀល សម្តែងដោយ Tony Keo ហើយតួអង្គស្រី នីតា សម្តែងដោយ ឌី សុនិត្តាដែលសុទ្ធតែជាតារាក្នុងដួងចិត្តរបស់ប្រិយមិត្តទាំងឡាយ។” អ្នកស្រីបានបន្ថែមថា “ប្រលោមលោកជាងបីរយទំព័ររបស់នាងខ្ញុំនេះ នាងខ្ញុំបានបង្កប់ច្រើនរសជាតិនៅក្នុងនោះ ដោយនាងខ្ញុំមិនត្រឹមតែលើកយកបញ្ហាជីវិតរបស់ក្មេងស្រីកំព្រាម្នាក់ឈ្មោះ នីតា ដែលប្រឹងតស៊ូរហូតសម្រេចក្តីប្រាថ្នាក្លាយជានារីអាកាសចរដូចបំណងនោះទេ សូម្បីតែបញ្ហាក្នុងសង្គមនានា ក៏នាងខ្ញុំបានលើកយកមកចោទនិងដោះស្រាយទៅតាមវិធីសាស្ត្ររបស់នាងខ្ញុំផងដែរ។” ដូច្នេះ ប្រសិនបើលោកអ្នកចង់ជាវសៀវភៅប្រលោមលោករឿង “Superstar បណ្តូលចិត្ត” ដែលជាស្នាដៃថ្មីរបស់អ្នកស្រី លឹម សន្តិភាព នេះយក​ទៅ​អាន ឬបាន ឬលោក​អ្នកចង់​​ទាក់ទងយកទៅ​បោះដុំនិងលក់រាយ លោក​អ្នក​អាចទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន ឬទិញតាមផេកអនឡាញ SP Books https://www.facebook.com/lspbooks/ ឬតាម​រយៈ​អ៊ីម៉ែល santepheapbook@gmail.com ឬ​អាច​ទៅ​ទិញ​ដោយផ្ទាល់​បាន​នៅ​តាមទីកន្លែងមួយ​ចំនួននៅភ្នំពេញ […]

កូនចាបមាស នឹងហោះឆ្លងសមុទ្រទៅកូរ៉េខាងត្បូងជាលើកដំបូង

  • Monday, September 9th, 2019.

កូនចាបមាស គឺជានាមប៉ាកការបស់​កញ្ញា សែត ហត្ថា អ្នកនិពន្ធស្ត្រី​វ័យ​ក្មេង​កំពុង​លេចធ្លោរមួយរូប​ក្នុង​វិស័យ​តែ​ងនិពន្ធ​នៅកម្ពុជាបច្ចុប្បន្ន ដែល​ទឹក​ដៃ​ក្នុង​​សរសេរ​របស់​កញ្ញា​ទទួលបាន​ការ​កោត​សរសើរ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង ជាពិសេស​ស្នាដៃ​​សំណេរ​ក្នុង​សៀវភៅ​ទាំង​ឡាយ​ដែល​កញ្ញា​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​ដាក់​លក់​លើ​ទី​ផ្សារកន្លងមក។ កញ្ញា​កើត​ឆ្នាំ១៩៩២ នៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា, ភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កញ្ញា​មាន​ឪពុកឈ្មោះ ភួង ណុល និងម្ដាយឈ្មោះ ម៉ិល ហៀង ដោយ​លោកទាំងពីរជាអ្នកស្រែចម្ការ ដាំដំណាំបន្លែបង្ការ ចិញ្ចឹមសត្វ និងធ្វើស្ករត្នោតលក់នារដូវប្រាំងចាប់ពីខែធ្នូរហូតដល់ខែមេសាជារៀងរាល់ឆ្នាំ។ កញ្ញា​មានបងប្អូនប្រុស៣នាក់ និងស្រី២នាក់ ដោយ​គឺជាកូនស្រីច្បងក្នុងគ្រួសារ។ កញ្ញាគឺ​ជាអ្នក​និពន្ធ​មួយរូបដែល​ឱ្យ​តម្លៃ​លើ​ការ​សរសេរ​ខ្លាំងបំផុត រហូត​ដល់​ចាត់​ទុកការ​សរសរ​ជាផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​ទៀតផង ដោយ​កញ្ញា​​បាន​បញ្ជាក់​ពី​ចំណុច​នេះ​​ប្រាប់ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ថា “ការសសេរជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតខ្ញុំ។ ខ្ញុំនិយាយថាវាជាចំណែកនៅក្នុងជីវិតខ្ញុំ ព្រោះដោយសារថាខ្ញុំតែងហៅខ្លួនឯងថាក្មេងគ្មានសំឡេង។ សំឡេងរបស់ខ្ញុំហាក់ដូចជាគ្មានថាមពលដើម្បីស្រែកហៅពិភពលោកខាងក្រៅឱ្យមកស្ដាប់ពីរឿងរ៉ាវដែលខ្ញុំបានជួបប្រទះយ៉ាងស្ងៀមស្ងាត់ក្នុងពេលវេលាលំបាកដ៏វែងអន្លាយក្នុងគ្រាកុមារភាព។ គ្រានោះឯងដែលខ្ញុំយកសៀវភៅជាមិត្តកំដរ និងយកប៊ិកធ្វើជាអាវុធការពារខ្លួន។ ខ្ញុំតែងសរសេរពីអ្វីដែលខ្លួនបានរៀនសូត្រ ហើយខ្ញុំចាប់ផ្ដើមដំបូងដោយការសរសេរកំណាព្យ បទចម្រៀងដែលយកលំនាំតាមបទពីដើមៗ ក្រោយមកទៀតខ្ញុំក៏សរសេរនូវអត្ថបទខ្លីៗខ្លះដើម្បីចែករំលែក គឺវាចាប់ពីពេលដែលខ្ញុំបានប្រើប្រាស់បណ្ដាញសង្គមក្នុងចុងឆ្នាំ២០១៥។ ខ្ញុំមិនដែលបានចូលរៀនវគ្គតែងនិពន្ធផ្សេងៗ ហើយក៏មិនធ្លាប់ទទួលបានការបង្រៀនណាមួយទាក់ទងនឹងរបៀបនៃការសរសេរដែរ ប៉ុន្តែខ្ញុំចាំបានថាខ្ញុំជាអតីតក្មេងដែលចូលចិត្តអាន ស្រឡាញ់សៀវភៅ និងតែងដាក់សៀវភៅទៅតាមខ្លួនមិនថាពេលដែលខ្ញុំទៅឃ្វាលគោ ឬទៅចាំស្រែចាំចម្ការឡើយ។ ចេតនាមួយរបស់ខ្ញុំក្នុងការសរសេរគឺការចែករំលែកសេចក្ដីស្រឡា​ញ់ទៅមនុស្សទាំងអស់ដែលអាចទទួលយកបាន ហើយខ្ញុំអាចសរសេរព្រោះខ្ញុំមានអ្វីជាច្រើនដែលចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន។” កញ្ញា​បាន​បញ្ជាក់​បន្ថែម​ទាក់​ទងនឹង​ការ​សរសេរ​របស់​កញ្ញា​ថា “ខ្ញុំបានចាប់ផ្ដើមការសរសេរនៅក្នុងដើមឆ្នាំ២០១៦ ហើយកាលនោះគឺខ្ញុំនៅធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ប៉ុន្តែពេលទំនេរពីការងារ […]

error: អត្ថបទរក្សាសិទ្ធ !!