“សមាគមអ្នកនិពន្ធខ្មែរ” សម្រេចបោះពុម្ពកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ជាផ្លូវការ!

  • Friday, April 2nd, 2021.

“អនិច្ចាជីវិត” គឺជា​ចំណងជើង​​សៀវភៅកម្រងកំណាព្យ ស្នាដៃនិពន្ធ​របស់ ​លោក ​វ៉ែន សុន​ កវីនិពន្ធ​ខ្មែរ​ជើងចាស់​ដ៏​ល្បាញ​ល្បី​មួយ​រូប​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ហើយ​ក៏ជា​ស្នាដៃ​ជ័យ​លាភី “ពានរង្វាន់កវីនិពន្ធ​អាស៊ី​អាគ្នេយ៍ ​ឆ្នាំ២០១៩” ។ តាម​រយៈ​ការចាប់អារម្មណ៍របស់ “សមាគមអ្នក​និពន្ធខ្មែរ” ដែល​បបង្ហាញ​ក្នុង​ទំព័រ​ដំបូងៗ​ក្នុង​សៀវភៅ​ខាង​លើ បាន​បង្ហាញ​ពីហេតុផល ក៏ដូចជា​​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យសមាគម​សម្រេច​បោះ​ពុម្ពស្នាដៃ​​នេះ​ជាសៀវភៅ​ឡើងថា ការ​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​បោះពុម្ពផ្សាយ ជាបេសកកម្មរបស់​សមាគម​​អ្នក​និពន្ធខ្មែរ, ហេតុ​នេះ​ហើយ ទើប​គណៈ​កម្មការ​បោះពុម្ពផ្សាយ​នៃសមាគមអ្នក​និពន្ធ​ខ្មែរ ​សម្រេច​ជ្រើសរើស​ស្នាដៃ​ដែលធ្លាប់ជាប់ពានរង្វាន់​មកបោះពុម្ពផ្សាយ។ ការបោះពុម្ពនេះគឺជាការចូលរួមលើកកម្ពស់ស្នាដៃកវីនិពន្ធខ្មែរឱ្យទូលំទូលាយទៅក្នុង​សង្វៀន​អក្សរសិល្ប៍ផង, ​បង្ហាញ​ពីភាពលេចធ្លោ​របស់​បទនិពន្ធកំណាព្យ​ខ្មែរ​ផង, ជាកិច្ច​តបស្នងសងគុណ​ ក្នុងន័យថែរក្សាមរតកដែលជាស្នាដៃ​និពន្ធ​​ខ្មែរផង និង​ដើម្បី​ជាការលើក​​ទឹក​ចិត្ត​ផង។ កវីនិពន្ធ វ៉ែន សុន បានលះបង់ស្ទើរ​មួយ​ជីវិតក្នុង​បុព្វហេតុ​អក្សរសាស្ត្រជាតិ នេះ​ជា​សកម្មភាព​ដ៏​ប្រពៃ​មួយ​ក្នុង​នាមជា​កវីនិពន្ធខ្មែរ​មួយរូប​នៅកម្ពុជា ដែល​ទទួល​បាន​នូវការ​គោរព​លើក​តម្កើង​យ៉ាង​ប្រាកដ។ តាម​ខ្លឹមសារ​ក្នុងការចាប់​អារម្មណ៍របស់ “សមាគមអ្នក​និពន្ធខ្មែរ” ​បាន​បញ្ជាក់​ទៀតថា សៀវភៅនេះបានរួមបញ្ចូលវណ្ណកម្មមួយចំនួនដែលធ្លាប់​បោះ​ពុម្ពផ្សាយនៅក្នុង​កម្រងសៀវភៅ​អប់រំ​របស់​អង្គការ​អន្តរជាតិ​ក្នុងស្រុក ​ដែល​មានប្រែជា​ភាសាអង់គ្លេសផងដែរ… ចំណែក​ថវិកា​ចំណាយ​ក្នុង​ការ​បោះពុម្ព​ស្នាដៃ​នេះ​ឡើង សមាគមអ្នកនិពន្ធខ្មែរទទួលបាន​ការឧបត្ថម្ភគាំទ្រ​ពីមូលនិធិគ្រួសារ លោក អៀ ហុកនីម និង​លោកស្រី ហ៊ន ច័ន្ទ​សោភា រួមនឹង​មូលនិធិ​ កវីយិនលួត។ កម្រងកំណាព្យ “អនិច្ចាជីវិត” នេះ​ សមាគមអ្នកនិពន្ធខ្មែរ​បានដាក់លក់ជាសាធារណៈ ដើម្បីប្រមូលថវិកា ផ្ដល់ជូនលោកគ្រូ […]

មិនធម្មតា! ត្រឹមតែរយៈពេល១ឆ្នាំជាងប៉ុណ្ណោះ អ្នកនិពន្ធ លឹម សន្តិភាព ចេញសៀវភៅដល់ទៅ១៣ក្បាល

  • Sunday, December 6th, 2020.

បើ​អ្នក​ជាអ្នក​សង្កេតតាម​ដាន​វិស័យតែងនិពន្ធ​នៅកម្ពុជា អ្ន​កនឹងឃើញយ៉ាង​ច្បាស់ថា មួយរយៈចុងក្រោយ​នេះ​អ្នក​និពន្ធ​ទាំង​ថ្មីចាស់​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ស្ទើរតែ​គ្រប់​គ្នា ជាពិសេស​សៀវភៅ​​​ប្រលោមលោក និង​ចំណេះដឹងផ្សេងៗ​តែម្ដង តែ​អ្វី​ដែលគួរឱ្យភ្ញាក់​ផ្អើល​និងស្ងើច​សរសើរ​បំផុតនោះ គឺការ​ចេញ​ផ្សាយ​សៀវភៅ​ដែលជាស្នាដៃ​របស់ ​អ្នក​និពន្ធ​ លឹម សន្តិភាព ព្រោះ​ត្រឹមតែ​រយៈពេល១ឆ្នាំ​ជាង​ប៉ុណ្ណោះ អ្នក​ស្រីចេញ​សៀវភៅ​ដល់​ទៅ១៣ក្បាលឯណោះ ពិតជា​មិនធម្មតាមែន ហើ​យក្នុង​នោះ​ភាគ​ច្រើន​ជាសៀវភៅ​ប្រលោមលោកបែប​ស្នេហា​។ អ្នក​និពន្ធ​ លឹម សន្តិភាព និងសៀវភៅ “នរិន្ទ យមបាលសង្ហា” ប្រលោមលោកទី១៣របស់អ្នកស្រី ទាក់​ទងនឹង​ការ​ចេញ​ផ្សាយ​ស្នាដៃ​ដ៏ច្រើន​សម្បើមរបស់អ្នក​ស្រីនេះ ក្នុង​បទសម្ភាសន៍តាម​សារឡិច​ត្រូនិក​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលថា “នេះ​ក៏ព្រោះ​តែ​នាង​ខ្ញុំ​មានក្រុម​ការងារ​ដ៏ល្អមួយ មានឈ្មោះថា ក្រុមការងារបោះពុម្ពផ្សាយ  SP books  ដែល​ក្រុម​នេះ​ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ ២០១៩ ដោយ​រហូត​មកទល់នឹងខែធ្នូ ឆ្នាំ២០២០នេះ ពួកយើងរៀបចំបោះពុម្ពផ្សាយសៀវភៅបានសរុបទាំងអស់១៣ចំណងជើងហើយ ដោយ​សុទ្ធតែ​និពន្ធដោយរូបនាងខ្ញុំផ្ទាល់តែម្ដង។” អ្នក​ស្រីបាន​បន្ត​បញ្ជាក់ទៀតថា “មែនទែ​នទៅ! ការណ៍ដែលខ្ញុំអាច​ចេញ​ស្នាដៃ​ដល់១៣ក្បាលក្នុង​រយៈ​ពេលត្រឹម​មួយឆ្នាំ​ជាងបែបនេះ ក៏ព្រោះ​តែ​ស្នាដៃទាំងនោះភាគ​ច្រើនសុទ្ធ​តែ​ធ្លាប់បានផ្សព្វផ្សាយលើបណ្តាញសង្គមតាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩នោះឯង ដោយខ្ញុំ​គ្រាន់តែ​យកមកពិនិត្យ​ថែមថយ​នឹងរៀបចំ​ឡើងវិញ​លក្ខណៈ បោះ​ពុម្ព​ជាសៀវភៅ​ប៉ុណ្ណោះ។ ហើយ​ហេតុផលមួយទៀត ក៏ព្រោះ​តែ​នាងខ្ញុំ​មានកម្លាំងចិត្ត​ដោយសារតែ​ឃើញមានប្រិយមិត្ត​គាំទ្រស្នាដៃ​បោះពុម្ព​ជាសៀវភៅ​ដំបូងៗ​របស់​នាងខ្ញុំ​ច្រើន ទើបបានជានាងខ្ញុំកាន់តែ​មានកម្លាំង​ចិត្ត​រៀបចំបោះពុម្ពផ្សាយចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់រហូត​បាន​ដល់​ទៅ១៣ក្បាល ក្នុង​រយៈ​ពេល​ត្រឹមតែ​មួយឆ្នាំជាង​បែបនេះ។” គ្រប់ប្រលោមលោករបស់​អ្នកស្រី លឹម សន្តិភាព សុទ្ធតែបង្កប់នូវសារអប់រំ ដែលអ្នកអានញញឹមក្នុងការអាន […]

លោក សួង ប្រុសប្រាថ្នា អ្នកនិពន្ធឆ្នើមវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្ម Sastra Film មួយរូប ដែលលោកអ្នកគួរស្គាល់!

  • Saturday, November 28th, 2020.

លោក សួង ប្រុសប្រាថ្នា កើតថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។  លោក​មានឪពុកឈ្មោះ ឌុច សាវឿន និងម្តាយឈ្មោះ ហៀង ម៉ាលី ដោយ​មានបងប្អូនបង្កើតចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ហើយ​លោកជាកូនច្បង​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានងារជាអ្នក​និពន្ធ​កម្ពុជា​មួយរូប លោកជាអ្នកនិពន្ធនិងដឹកនាំសម្តែងនៅផលិត​កម្ម Sastra Film ដែលជា​ផលិតកម្មមួយ​​កំពុងមានឈ្មោះ​បោះសំឡេង​យ៉ាងខ្លាំងក្នុង​វិស័យ​ផលិត​​ភាពយន្ដនៅកម្ពុជាសព្វថ្ងៃ។ លោក សួង ប្រុសប្រាថ្នា អ្នកនិពន្ធឆ្នើមវ័យក្មេងល្បីឈ្មោះមួយរូបនៅកម្ពុជាបច្ចុប្បន្ន ក្នុង​​បទសម្ភាសន៍តាមសារ​អេឡិចត្រូនិចជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” លោក សួង ប្រុសប្រាថ្នា​ ក៏បាន​បន្ត​បង្ហាញ​​បន្ទាប់​ពីប្រវត្តិ​ត្រួសៗ​របស់​លោក​ខាង​លើ​ទៀតថា “ចំពោះការងារនិពន្ធ ខ្ញុំ​បាន​ចាប់ផ្ដើមនៅឆ្នាំ២០១៧ ដែលកាលនោះជាអ្នកកែសម្រួលអត្ថបទរឿងវិកលចរឹត និង រឿងកុមារ។ ការពិតទៅ ខ្ញុំចូលចិត្តមើលកុន ហើយក៏ឃើញមានភាពមិនប្រក្រតីជាច្រើននៅក្នុងភាពយន្ត ហើយក៏ចេះតែគិតថា បើសិនជាមានឱកាស ខ្ញុំនឹងព្យាយាមធ្វើឱ្យ​បានល្អជាងនេះ។” លោក​បាន​បន្ត​ពីគោលជំហររបស់ខ្លួន​ក្នុងកិច្ចការ​តែងនិពន្ធថា “សម្រាប់ពេលអនាគត ខ្ញុំគិតថា ខ្ញុំនឹង​នៅតែបន្តសរសរជានិច្ច​ ទោះជាបានតិច ឬច្រើនក្តី ព្រោះមានរឿងជាច្រើនទៀតណាស់ ដែលខ្ញុំចង់បង្ហាញ​តាម​រយៈ​ស្នាដៃ​តែងនិពន្ធ​របស់ខ្ញុំ។” ដូច​បញ្ជាក់​ខាង​លើ​អ៊ីចឹង លោក សួង […]

អ្នកនិពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា អ្នកនិពន្ធវ័យក្មេងស្រស់សោភា ដែលគ្រប់គ្នាស្គាល់តាមរយៈឈ្មោះ ឈៀរី

  • Tuesday, September 8th, 2020.

កញ្ញា​ គន់ សុភក្ត្រា មាន​នាម​ប៉ាកកា​ក្នុងស្នាដៃតែងនិពន្ធ “ឈៀរី កើត​នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ​មានឪពុកឈ្មោះ អាន គន់ និងម្តាយឈ្មោះ ខួន ភា និង​មានបងប្អូន​បង្កើត​ចំនួន៣នាក់ ប្រុស១នាក់ និងស្រី២នាក់ ដោយ​កញ្ញា​ជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជានិស្សិតសអាហាររូបករណ៍ឆ្នាំទី២ នៅសាកលវិទ្យាល័យ Tongren University នៃទីក្រុង Tongren ខេត្ត Guizhou ប្រទេសចិន។ អ្នក​និពន្ធប្រលោមលោកបរទេស កញ្ញា គន់ សុភក្ត្រា ហៅ ឈៀរី  ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាមសារអេឡិចត្រូនិច កញ្ញា​ គន់ សុភក្ត្រា បាន​បង្ហាញ​ពីដំណើរីជីវិត​លើវិថីតែងនិពន្ធ ក៏ដូចជា​ចំណង់​ចំណូល​ចិត្ត​លើ​ផ្នែក​និពន្ធ​របស់​ខ្លួន​យ៉ាង​ដូច្នេះថា “ខ្ញុំ​មានចំណូលចិត្តខាងគូររូបតុក្កតា និងសរសេរអមសាច់រឿងជាមួយរូបតុក្កតា តាំងពីអាយុ១០ឆ្នាំ ។ វាចាប់ផ្ដើមឡើងនៅពេលខ្ញុំរៀនថ្នាក់ទី៤នៅសាលាបឋម ហើយក្នុងមួយសប្តាហ៍ ថ្នាក់របស់ខ្ញុំមានម៉ោងចូលបណ្ណាល័យអានសៀវភៅ២ម៉ោង ពេលនោះហើយ វាគឺជាចំណុចចាប់ផ្តើមដែលខ្ញុំបានកាន់សៀវភៅតុក្កតាអាន និងចាប់ផ្តើមចូលចិត្តការតែងនិពន្ធ។ ប៉ុន្តែកាលនោះខ្ញុំគ្រាន់តែជាក្មេង ម្យ៉ាងទៀតបរិបថសង្គមជុំវិញខ្លួនខ្ញុំ […]

លោក សែម ពណ្ណរាយ កវីនិពន្ធឆ្នើមនៅកម្ពុជាមួយរូប ដែលប្រកបដោយសមត្ថភាពក្នុងការនិពន្ធកំណាព្យ

  • Monday, August 24th, 2020.

លោក សែម ពណ្ណរាយ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីសម្តីផ្អែម” មាន​ដើម​កំណើតពិតប្រាកដនៅភ្នំពេញ។ លោកមាន​ឪពុកឈ្មោះ ជូ ពូន (ស្លាប់) ម្តាយ​ឈ្មោះ ឡុង ប៊ុនរឿង (ស្លាប់) មានបងប្អូនបង្កើត​ចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ដោយ​លោកជាកូនទីពីរក្នុង​គ្រួសារ តែ​បងប្អូនរបស់លោក​បាន​ស្លាប់ក្នុងសម័យ ប៉ុល ពត ទាំងអស់។ បច្ចុប្បន្ន លោក​ប្រើប្រាស់ស្រុកកំណើតរបស់ម្តាយ នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រោះដោយសារចុះឈ្មោះដំបូងរៀននៅទីនោះ។ បច្ចុប្បន្ន ក្រៅ​ពីមាន​ជំនាញ​ជាអ្នក​និពន្ធ​មួយរូប ដែល​ពាំនាំ​នូវ​ទេពកោសល្យ​ផ្នែក​នេះ​ស្រាប់​ពីធម្មជាតិ លោក​មាន​អាជីពជាគ្រូបង្រៀនកម្រិតឧត្តមឯកទេសអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ដោយ​អាជីពជា​គ្រូបង្រៀនរបស់លោក លោកមានសញ្ញាបត្រគ្រូដល់ទៅបីកម្រិតឯណោះ រួមមាន កម្រិត​បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ លោក សែម ពណ្ណរាយ កវីនិពន្ធឆ្នើមនៅកម្ពុជាមួយរូប ដែលប្រកបដោយសមត្ថភាពក្នុងការនិពន្ធកំណាព្យ ក្នុង​បទសម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក សែម ពណ្ណរាយ បាន​បញ្ជាក់ពីការ​តែង​និពន្ធ​របស់​លោកថា “ខ្ញុំសរសេរតែសម្រាប់តែ​ការប្រឡងប្រជែងទាំង​ឡាយណា ដែលមានការអនុញ្ញាតិពីក្រសួងអប់រំ […]

លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប

  • Monday, August 3rd, 2020.

លោក ង៉ែត ពិសិត កើតថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ១៩៩៥ នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ លោកមាន​ឪពុកឈ្មោះ​ ង៉ែត សឿន និងម្ដាយឈ្មោះ ប៉ុស ប៊ិន និង​មានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះ​ប្រុស២នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាប្រកបដោយ​សមត្ថភាពមួយរូប លោក​គឺ​ជាស្ថាបនិក Prince Book ព្រីនស៍ប៊ុក, ស្ថាបនិក Piseth Resort, ម្ចាស់ កសិដ្ឋាន ង៉ែត ពិសិត, ស្ថាបនិក Piseth Bookstore, ស្ថាបនិក Piseth Library និងជាអតីតសាស្រ្តាចារ្យភាសាអង់គ្លេសមួយរូបផងដែរ។ លោក ង៉ែត ពិសិត ពីក្មេងរែកបន្តោងសោ និងដើររើសអេតចាយ តស៊ូរហូតក្លាយជាអ្នក​និពន្ធជោគជ័យល្បីឈ្មោះមួយរូប លោក​ចាប់ផ្ដើមចេះនិពន្ធកាលពីឆ្នាំ ២០១៦ និងចាប់ផ្ដើមប្រឡូកពេញលេញនៅចុងឆ្នាំ២០១៧។ លើស​ពីនេះ ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ង៉ែត  ពិសិត ក៏បានបង្ហាញ​ពីបុព្វហេតុដែលជំរុញឱ្យលោក​ចាប់យកការតែងនិពន្ធនេះថា […]

លោក វណ្ណ សារ៉េត កវីនិពន្ធខ្មែរឆ្នើមមួយរូប ប្រចាំខេត្តព្រៃវែង ដែលលោកអ្នកគួរស្គាល់!

  • Monday, July 27th, 2020.

លោក វណ្ណ សារ៉េត មាន​នាមប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “ចៅស្មេរប្រលោម” ។ លោក​កើត​នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង, មាន​ឪពុកឈ្មោះ ហ៊ាង សុវណ្ណ  និងម្ដាយឈ្មោះ ជុំ សាផន ដែល​លោក​ទាំង​ពីរជាកសិករ និងមាន​បងប្អូនបង្កើតចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហើយលោក​ជាកូនច្បងក្នុងគ្រួសារ។ លោក​រៀបការថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០ រហូត​មកទល់​នឹង​ពេលនេះមានកូនចំនួន២នាក់ ប្រុសទាំង២។ បច្ចុប្បន្ន ​​ក្រៅ​ពីជា​កវីនិពន្ធ​ខ្មែរ​ឆ្នើម​មួយរូបប្រចាំខេត្ត​ព្រៃវែង លោកគឺជាគ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ នៅស្រុកកំណើត​របស់​លោកដូចដែលបាន​រៀបរាប់​ខាងលើតែម្ដង។ លោក វណ្ណ សារ៉េត កវីនិពន្ធខ្មែរឆ្នើមមួយរូប ប្រចាំខេត្តព្រៃវែង ដូច្នេះ ដើម្បីបានដឹងចំណង់​ចំណូលចិត្តក្នុងការនិពន្ធ​ ស្នាដៃ និងសមិទ្ធផលក្នុងកិច្ចការ​តែង​និពន្ធ​របស់លោកថាយ៉ាង​ណា​ខ្លះ​នោះ? យើង​ខ្ញុំសូមបង្ហាញ​នូវបទសម្ភាសន៍ដែលបានធ្វើឡើងរវាង​ “គេហទំព័រអ្នក​និពន្ធកម្ពុជា” និង​លោក វណ្ណ សារ៉េត បង្ហាញ​ជូន​ឱ្យ​លោក​អ្នក​បានដឹង​ ដូចតទៅ ៖ គេហទំព័រអ្នក​និពន្ធកម្ពុជា ៖ តើលោកអាច​បង្ហាញ​បានទេថា លោក​ចាប់ផ្ដើមប្រឡូកក្នុងការតែងនិពន្ធកំណាព្យ​តាំង​ពីឆ្នាំណា? ហើយ​ការណ៍​​ដែល​លោក​អាច​និពន្ធ​កំណាព្យ​បាន​ល្អ​បែបនេះ ជាដុងពីធម្មជាតិរបស់​លោក ឬក៏ទទួលបានការ​បង្ហាត់​បង្រៀន​ពីនរណា? […]

លោក ជា តុងហៃ ម្ចាស់ស្នាដៃសៀវភៅ “ទឹកភ្នែកគជ់ខ្យង” និងជាប្រធានក្រុម “ទសប៉ាកកា” ក្រុមអ្នកនិពន្ធវ័យក្មេង

  • Wednesday, July 8th, 2020.

លោក ជា តុងហៃ កើត​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩២ នៅ​ភូមិភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ លោក​មាន​ឪពុកឈ្មោះ អ៊ី ហៀង (ស្លាប់) និង​ម្តាយឈ្មោះ ង៉ែត សេង (ជាកសិករ)។ ចំណែក​បងប្អូនបង្កើតវិញ​លោក​មានចំនួន៨នាក់ ក្នុង​នោះ​ប្រុស៥នាក់ ស្រី៣នាក់ ដោយ​លោក​ជាជាកូនទី៧ក្នុង​គ្រួសារ។ លោក​ចាប់ផ្តើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅពាក់កណ្តាលឆ្នាំ២០១៧ តាមរយៈការចូលរួមប្រឡងប្រជែងស្នាដៃ​ជាមួយ​អ្នកនិពន្ធវ័យក្មេងជាច្រើនរូបផ្សេងទៀត ដែលរៀបចំ​ឡើង​ដោយផលិតកម្មមួយ។​ គិតមកទល់​នឹងពេលនេះ លោក​មានស្នាដៃដែល​បាន​បោះពុម្ពជាសៀវភៅមួយចំនួនដូចជា ៖ ប្រលោមលោក រឿង “ទឹកភ្នែកគជ់ខ្យង” បោះពុម្ពភឆ្នាំ២០១៩ ដោយ “តម្រា” ​។ ប្រលោមលោក រឿង “ពេលម៉ែចាស់ទៅ” ជាសហនិពន្ធជាមួយ អ្នកស្រី ពាន់ ភួងបុប្ផា បោះពុម្ភឆ្នាំ២០១៩ ដោយ “ក្លឹបអ្នកនិពន្ធខ្មែរប៉ាកកាមាស” ។ រឿងខ្លី រឿង “ខុសគេ” បោះពុម្ពក្នុងសៀវភៅ “ខ្មាសខ្លួនឯង” ឆ្នាំ២០១៩ ដោយ “សមូហកម្មមន្តទឹកខ្មៅ” ។ […]

អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធជើងចាស់ឈ្មោះល្បី និងស្នាដៃ​តែង​និពន្ធ​យ៉ាង​សម្បូរបែប!

  • Monday, July 6th, 2020.

អ្នក​និពន្ធ​កម្ពុជា​មានច្រើន តែ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមលើក​យក​អ្នកនិពន្ធ​កម្ពុជា​ជើងចាស់ដ៏​ល្បី​​ឈ្មោះមួយរូបមក​បង្ហាញ​ជូន​​ឱ្យ​​លោក​អ្នកបានស្គាល់ នោះ​គឺ អ្នកស្រី​ ប៉ុល ពិសី ដែល​មិនត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ដោយសារតែ​បាន​សាង​នូវស្នាដៃ​ផ្នែក​តែង​និពន្ធ​យ៉ាង​ច្រើនប៉ុណ្ណោះ​ទេ ថែមទាំង​ជាអ្នក​និពន្ធ​ដែល​ទទួលបាន​នូវការ​គោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពីមនុស្ស​ជុំវិញខ្លួន​ទៀត​ផង ជាពិសេស​ពី​សំណាក់​បុគ្គល​រួមវិស័យ​តែង​និពន្ធជាមួយ​គ្នាតែម្ដង។ ដូច្នេះ ដើម្បីបានដឹងថា អ្នកស្រីមានប្រវត្តិយ៉ាង​ណា? និងមានស្នាដៃ​តែង​និពន្ធ​សម្បូរបែប​យ៉ាងណាខ្លះនោះ? សូម​បន្តអាន​តាម​ដាន​ជាមួយ​គេហទំព័រយើង​ខ្ញុំ ​ដូចតទៅ ៖ ប្រវត្តិរបស់ ​អ្នកស្រី ប៉ុល ពិសី លើវិថីតែងនិពន្ធ​នៅកម្ពុជា អ្នកស្រី ប៉ុល ​ពិសី  កើតថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥៨ នៅសង្កាត់ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ​ខេត្តកណ្ដាល។ ​អ្នកស្រីមានឪពុកឈ្មោះ ចាប រិទ្ធិ (ស្លាប់ក្នុងគុក ប៉ុល ពត ឆ្នាំ១៩៧៧  និង​ជាអតីតគ្រូបង្រៀន កវី​ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) និង​ម្ដាយ​ឈ្មោះ អ៊ូ សាទុំ  (ស្លាប់ក្នុងឆ្នាំ២០១៤) និង​មាន​បងប្អូនបង្កើតចំនួន៥នាក់, ប្រុស២នាក់(ស្លាប់ ) និងស្រី៣នាក់ ដោយ​លោកស្រី​ជាកូនទី២​ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេងមួយរូប […]

កវី យិន លួត កវីនិពន្ធខ្មែរជើងចាស់ល្បាញល្បី កំពុងរស់នៅទឹកដីសហរដ្ឋអាម៉េរិក

  • Tuesday, June 23rd, 2020.

លោក យិន លួត គឺជា​កវី​ខ្មែរ​ដ៏ល្បាញ​ល្បី​មួយរូប​នាសម័យ​បច្ចុប្បន្ន ដែលនិយម​និពន្ធ​កំណាព្យ​បែប​ទំនើបនិយម។ លោក​កើតនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ នៅសំរោង ចុង្កាល់ ខេត្តសៀមរាប  (នេះ​ជា​ទីកន្លែង​កំណើតរបស់​លោកកាល​សម័យកាលនោះ តែក្រោយមក នៅឆ្នាំ១៩៦៥ គេបានបង្កើតខេត្តថ្មីឈ្មោះ​ ឧត្ដរមានជ័យ បន្ទាប់​គេក៏កាត់ភូមិកំណើតរបស់លោកបញ្ចូលទៅក្នុងខេត្តថ្មីនេះដល់សព្វថ្ងៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក)។ លោក​មានឪពុក​ឈ្មោះ យិន ឡែក និងម្ដាយ​ឈ្មោះ ភុំ ឌុំ និងមានបងប្អូនបង្កើត​ចំនួន៤នាក់, ស្រី​៣នាក់, ប្រុស១នាក់ ដោយ​លោកជាកូនទី៣ក្នុងគ្រួសារ។ លោករៀបការនៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៧ ជាមួយប្រពន្ធឈ្មោះ ស្វី ច័ន្ទថន ដោយរហូត​មកទល់នឹងពេលនេះ​មានកូនស្រីម្នាក់ ឈ្មោះ យិន ច័ន្ទវតី ។ សព្វ​ថ្ងៃ លោក​រស់នៅសហរដ្ឋអាម៉េរិក និង​ជាសាស្ត្រាចារ្យបង្រៀន​ភាសាខ្មែរ ឬអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្រុងស៊ីអាតិល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ កវី យិន លួត កវីនិពន្ធខ្មែរជើងចាស់ល្បាញល្បី កំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក […]

កវី អ៊ីវ ហួត កវីខ្មែរឆ្នើមជើងចាស់ល្បាញល្បី ម្ចាស់ស្នាដៃសៀវភៅ “ល្បែងពាក្យ”

  • Saturday, May 30th, 2020.

លោក កវី អ៊ីវ ហួត  ក្រៅ​ពីងារជាកវី ដែល​គេ​គ្រប់​គ្នា​តែងតែ​ហៅលោកថាជា “កវី អ៊ីវ ហួត” នោះ លោក​នៅមាន​នាមប៉ាកកាមួយ​ទៀតក្នុង​វិស័យ​តែង​និពន្ធ​ផងដែរគឺ “ដងប៉ាកកាប្រាក់”។ លោកកើតនៅថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ១៩៤០ (ឆ្នាំថោះ) នៅខេត្ត​កំពង់ចាម ក្នុងត្រកូលមធ្យមមួយជាអ្នកធម៌អ្នកអាថ៌ ​ឧស្សាហ៍ធ្វើបុណ្យដាក់ទាន។ លោកមាន​ឪពុកឈ្មោះ ងួន ស៊ាងលី (បួសជាសង្សកាលព្រះជន្ម៤៧វស្សាជារៀងតមក) និង​ម្តាយឈ្មោះ នាង ហ៊ីន ។ លោកមាន​បងប្អូនបង្កើតចំនួន២នាក់ ដោយ​បងស្រីរបស់លោកឈ្មោះ យូរ អាន (កើតឆ្នាំថោះដូចរូប​លោកដែរ តែមានអាយុ​បងមួយជួរ)។ លោក​រៀបការនឹងភរិយាសព្វថ្ងៃ ឈ្មោះ Pradit Mo Iv Huot នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៨៧ ដែល​កាលណោះលោកជា​ពោះមាយ មានកូនប្រុស​ម្នាក់​ ឈ្មោះ Narik Iv Huot កើតនៅឆ្នាំ១៩៧១ ជាមួយនឹងនារីបារាំងម្នាក់ឈ្មោះ Nicole LADEVE រៀប​ការ​ឆ្នាំ១៩៦៩ នៅទីក្រុងផារីស៍ […]

លោក រឺន សីហា អ្នកនិពន្ធ និងរៀបរៀងចងក្រងឆ្នើមមួយរូប ចែករំលែកពីបទពិសោធន៍ក្នុងការសរសេរសៀវភៅរបស់លោក

  • Saturday, May 9th, 2020.

អានសៀវភៅ គឺជាសកម្មភាពដ៏ល្អបំផុតមួយរបស់មនុស្ស ពិសេសសម្រាប់ប្រជាជន​ដែល​ស្ថិត​ក្នុង​ប្រទេសជឿនលឿនក្នុងពិភពលោក។ សម្រាប់កម្ពុជាវិញ ទោះបីជាចំនួនអ្នកអានហាក់នៅមានកម្រិត​ទាប​ជាងបណ្តាប្រទេសលោកខាងលិចក្តី ប៉ុន្តែយើងក៏សង្កេតឃើញសន្ទុះគួរឱ្យចាប់អារម្មណ៍។ ទន្ទឹម​នឹង​នោះ ក៏មានដែរអ្នកដែលមានបំណងចង់សរសេរសៀវភៅ ប៉ុន្តែពួកគេពិតជាត្រូវការ​គំនិតយោបល់​ជា​ច្រើន។ ដើម្បីចូលរួមចំណែកក្នុងបំណងនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” បានសម្ភាសតាមសារ​អេឡិច​ត្រូនិកជាមួយ លោក រឺន សីហា អ្នករៀបរៀងសៀវភៅ និងជាទីប្រឹក្សារបស់គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ហាតប៊ុក។  លោកក៏ជា​ប្រធាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនអចលនទ្រព្យ ATSOLUTIONS ដ៏ល្បីមួយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​​ផងដែរ។ គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោក​​អាច​​បង្ហាញ​​បាន​​ទេ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​សរសេរ​សៀវភៅរហូត​មកទល់នឹង​ពេលនេះ? លោក រឺន សីហា ៖ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ការអានសៀវភៅពិតជាលំបាក ហើយ​មាន​តែ​ការ​អាន​សៀវភៅ​ទេ ដែលបានប្រាប់រាល់ចម្ងល់ជាច្រើនលើសលប់ សម្រាប់ការចង់ចេះចង់ដឹងគ្រប់បញ្ហា គ្រប់​រឿង​រ៉ាវ និងគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះ ធ្លាប់ជាគ្រូបង្រៀន និងណែនាំដល់និស្សិត ហើយដោយឈរ​លើ​​បុព្វហេតុ​មួយ ជាចម្បងដែលចង់បន្សល់ស្នាដៃ ជាចំណេះដឹង​ដែលបានរៀនសូត្រផង ជា​បទ​ពិសោធន៍​​ធ្លាប់​​​ឆ្លង​កាត់​ផង និងចូលរួមចំណែកក្នុងការជំរុញ​​ការអាន ដើម្បី​លើកកម្ពស់ក្នុង​វិស័យ​អប់រំ​ជា​ចាំ​បាច់  ខ្ញុំក៏បាន​សម្រេចចិត្តចាប់ផ្តើមសរសេរសៀវភៅ ដោយក្ដី​ស្រឡាញ់។ លើសពីនេះ ដោយ​ការ​រៀបរៀងចងក្រង គឺជាវិធីដ៏សំខាន់មួយ ក្នុងចំណោមវិធីសំខាន់​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ផ្ទាល់​​ខ្លួន​ដោយប្រាកដ និងផ្តល់ការចែករំលែកការអភិវឌ្ឍន៍នេះដល់អ្នកជុំវិញខ្លួន ក៏​ដូច​ជា​សាធារណៈ​ជន​​ទូទៅ​ដោយ​ប្រយោល […]

ធឿន វុទ្ធី អ្នកនិពន្ធឆ្នើមវ័យក្មេងមុខស្រស់ តែចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់

  • Friday, April 17th, 2020.

ប្រលោមលោក​​ភ័យរន្ធត់ ជាប្រភេទ​ប្រលោមលោក​មួយបែប​ដែលកំពុង​មានការពេញ​និយម​យ៉ាង​ខ្លាំងពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​នៅកម្ពុជាសព្វថ្ងៃ​ ព្រោះ​​រឿងបែប​នេះ​អាច​ធ្វើ​ឱ្យអ្នក​អាន​ញ័រញាក់​ព្រឺព្រួច​ភ័យ​រន្ធត់ហោះ​ហើរពេល​អានបាន ដោយសារ​ភាព​​ប៉ិន​ប្រសប់​របស់​អ្នក​និពន្ធតាមរយៈ​​ស្នាដៃសំណេរ​កើត​ចេញ​ពី​គំនិត​ដ៏អស្ចារ្យ​របស់​ខ្លួននោះ។ តែ​ទោះជា​​យ៉ាង​នេះ​ក្ដី ប្រលោមលោកបែបភ័យ​​រន្ធត់​នេះ​មិនមែន​អ្នកនិពន្ធ​ណាក៏អាច​តាក់តែង​បាន​ល្អ​នោះ​ឡើយ ព្រោះ​ចាំបាច់​ត្រូវ​​មាន​ការយល់​ដឹងច្រើន​ពីរឿង​អបិយជំនឿ ប៉ិន​ស្រមើ​ស្រមៃខ្ពស់ ពូកែ​បង្កើត​សាច់​រឿងប្រទាក់​ក្រឡា​ឱ្យអ្នកអាន​​ស្លុង​ចិត្ត​​ និងសម្បូរ​ដោយ​ឈុតឆាក​ពញ្ញាក់​អារម្មណ៍ច្រើន​ នោះ​ទើបអាច​ទៅរួច​​។ លោក ធឿន វុទ្ធី កំពុងអង្គុយនិពន្ធ “ប្រលោមលោកបែបភ័យរន្ធត់” ក្នុងហាងកាហ្វេទំនើបមួយ ទាក់​ទងនឹង​ប្រលោមលោក​បែប​ភ័យ​រន្ធត់ខាង​លើ ថ្ងៃ​នេះ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នឹង​បង្ហាញ​ជូន​លោក​អ្នក​ឱ្យស្គាល់អ្នក​និពន្ធ​ឆ្នើម​វ័យ​ក្មេង​មុខ​ស្រស់មួយ​រូប ដែល​ពូកែ​និពន្ធ​រឿង​ប្រភេទ​នេះ​យ៉ាង​ខ្លាំង នោះ​គឺ​​លោក ធឿន វុទ្ធី ដោយយើង​ខ្ញុំ​ជឿជាក់ថា បើ​លោក​អ្នក​ជាអ្នកនិយមតាម​ដានស្នាដៃ​របស់​អ្នក​និពន្ធ​​ថ្មីចាស់​នៅ​កម្ពុជា​ នោះ​លោក​អ្នក​មុខជា​បាន​ស្គាល់​រូប​លោក​ច្បាស់ហើយ។  លោកកើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា ជាកសិករ។ លោកមានបងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ បើ​និយាយ​ពីការ​តែង​និពន្ធ​របស់​លោក​វិញ លោកចាប់ផ្ដើម​និពន្ធនៅ​ពេលដែលលោកមានអាយុ១៧ឆ្នាំ កាលនោះ​រៀនថ្នាក់ទី១១នៅឡើយ ហើយស្នាដៃ​ដែល​លោក​និពន្ធ​ដំបូងៗ គឺ​ការនិពន្ធអត្ថបទផ្សេងៗ​ ដូចជា អត្ថបទវិភាគ លើកទឹកចិត្ត កំណត់ហេតុ និងរឿងខ្លីជាដើម មុននឹងវិវត្ត​ខ្លួនមក​ជាអ្នកនិពន្ធប្រលោមលោកដូច​សព្វថ្ងៃនេះ។ គ្រប់​ស្នាដៃ​​ប្រលោមលោក​ដែល​លោកបាន​និពន្ធ​​បោះ​ពុម្ពចេញ​ផ្សាយ​ជាសៀវភៅកន្លង​មក […]

សែត ហត្ថា និងស្នាដៃនិពន្ធជាសៀវភៅដ៏ល្អទាំង៤ក្បាល ដែលគ្រប់គ្នាគួរអាន ដើម្បីបង្កើនគុណភាពជីវិត!

  • Friday, April 10th, 2020.

អ្នក​និពន្ធ​គ្រប់​រូបតែងមានអត្តសញ្ញាណមួយជារបស់ខ្លួន និងតែងប្រាថ្នា​ឱ្យ​ស្នាដៃ​​របស់ខ្លួន​មានការទទួលស្គាល់​ពីសំណាក់ប្រិយមិត្ត​អ្នកអាន និង​ជាស្នាដៃ​ដែលប្រកប​ដោយ​គុណតម្លៃជារួម​​ពិតប្រាកដចំពោះសង្គម​ជាតិខ្លួន។ តែ​ការ​បង្កើតនូវស្នាដៃ​មួយឱ្យមានការ​ទទួលស្គាល់នេះ ​មិនមែនជារឿង​ងាយស្រួលឡើយ ព្រោះ​ចាំបាច់​តម្រូវឱ្យអ្នក​និពន្ធ​ផ្ទាល់​ត្រូវតែមានចំណេះដឹង​ទូលំទូលាយ ច្បាស់លាស់ និង​មានការយល់ដឹងខ្ពស់ពីសិល្ប៍វិធីក្នុងការ​និពន្ធ​ស្នាដៃ​ដ៏ត្រឹមត្រូវមួយ ទើបអាចទៅរួច។ អ្នក​និពន្ធមានច្រើន តែ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមលើកយក​អ្នក​និពន្ធ​ស្ត្រីដ៏ល្បីឈ្មោះ​មួយរូបក្នុង​​សង្គម​កម្ពុជាបច្ចុប្បន្ន​​មកបង្ហាញ​ឱ្យ​លោក​អ្នកបាន​ដឹង និង​ស្គាល់​ឱ្យបានកាន់តែ​ច្បាស់ ជាពិសេស​ស្នាដៃ​និពន្ធរបស់​កញ្ញាតែម្ដង ដោយ​គេហទំព័រយើងខ្ញុំជឿថា អ្នក​ដែលបានអានស្នាដៃ​និពន្ធ​ជាសៀវភៅ​របស់​កញ្ញារួច​ មុខជា​បាន​ដឹងយ៉ាងច្បាស់​ហើយថា ​មានអត្ថន័យ​ខ្លឹមសារល្អ​កម្រិតណា​នោះ នោះ​គឺ កញ្ញា សែត ហត្ថា អ្នកនិពន្ធដែលអ្នកគ្រប់​គ្នា​ស្គាល់​​តាមរយៈនាមប៉ាកកា​ក្នុងវិស័យតែងនិពន្ធថា “កូនចាបមាស” អ្នកនិពន្ធស្ត្រីដ៏ឆ្នើមរបស់​កម្ពុជាមួយរូប ដែលមាន​ប្រវត្តិជីវិតលំបាក ពោរពេញ​ដោយការ​តស៊ូ​យ៉ាងខ្លាំង ទម្រាំ​តែអាច​សាងអ្វីៗឡើងបានដូចសព្វថ្ងៃ​។ អ្នកនិពន្ធ សែត ហត្ថា ហៅ “កូនចាបមាស” សម្រាប់​កញ្ញា សែត ហត្ថា ការក្លាយជា​អ្នក​និពន្ធមិនមែនជាបំណងប្រាថ្នា​របស់​កញ្ញា​កន្លងមកនោះទេ តែ​​ការសសេរ គឺ​ជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់​កញ្ញា ព្រោះដោយសារថាកញ្ញា​តែងហៅខ្លួនឯងថាជា “ក្មេងគ្មានសំឡេង” ព្រោះ​សំឡេងរបស់កញ្ញា​ហាក់​គ្មានថាមពលដើម្បីស្រែកហៅពិភពលោកខាងក្រៅ ឱ្យមកស្ដាប់ពីរឿងរ៉ាវដែលកញ្ញា​បានជួបប្រទះយ៉ាងស្ងៀមស្ងាត់ ក្នុងវេលាលំបាកដ៏វែងអន្លាយក្នុងគ្រាកុមារភាពរបស់​កញ្ញា​នោះ​ឡើយ​។ គ្រានោះឯង ដែលកញ្ញា​បាន​​យកសៀវភៅធ្វើ​ជាមិត្តកំដរ និងយកប៊ិកធ្វើជាអាវុធសម្រាប់​ទុក​ការពារខ្លួន។ កញ្ញា​តែងសរសេរពីអ្វីដែលខ្លួនបានរៀនសូត្រ ហើយ​ចាប់ផ្ដើមដំបូងដោយការសរសេរកំណាព្យ បទចម្រៀងដែលយកលំនាំតាមបទពីចាស់ៗដើម ក្រោយមកទៀត កញ្ញា​ក៏ចាប់​ផ្ដើម​សរសេរ​ជា​អត្ថបទខ្លីៗ ដើម្បីចែករំលែកចាប់ពីពេលដែលកញ្ញា​បានប្រើប្រាស់បណ្ដាញសង្គមចុងឆ្នាំ២០១៥។ កញ្ញា​មិនដែលបានចូលរៀនវគ្គតែងនិពន្ធផ្សេងៗនោះ​ឡើយ​ […]

យ៉េង ឈាងលី និងបទពិសោធន៍ផ្នែកកំណាព្យទំនើបនិយមនៅបរទេស

  • Thursday, April 9th, 2020.

លោក យ៉េង ឈាងលី កើតឆ្នាំ១៩៨៨ នៅខេត្តកណ្តាល មានបងប្អូនបង្កើតចំនួន៦នាក់ ដោយ​លោក​​ជា​កូន​ទី៥ក្នុង​គ្រួសារ។ លោកមានឪពុកឈ្មោះ ជា យ៉េង និងម្តាយ​​ឈ្មោះ រស់ សុផល។ លោក​បានរៀនវិជ្ជាតែងនិពន្ធប្រលោមលោកខ្នាត​វែង ខ្នាតខ្លី និងក្បួនតែងកំណាព្យខ្មែរ តាំង​ពី​ឆ្នាំ​២០០៤ រហូតដល់ឆ្នាំ២០០៧ ពីអតីតព្រះភិក្ខុ ជិន មាស ដែលគង់នៅវត្តពាមមង្គល ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ ក្រោយ​ប្រឡង​ជាប់ជ័យលាភីលេខ២ ពីការប្រកួតប្រជែងស្នាដៃតែងនិពន្ធ ​ក្រោម​ប្រធាន​បទ កំណាព្យ​ទំនើប​និយម នៅឆ្នាំ២០១៣ និងក្រោយចូល​រួមសិក្ខាសាលា​សំណេរ​ប្រតិដ្ឋ​ញាណ ក្រោម​ប្រធាន​បទ “កំណាព្យទំនើបនិយម” ចែករំលែកដោយ លោក យិន លួត នៅ​ឆ្នាំ​ដដែលនោះរួចមក ក៏បណ្តាល​ឱ្យ​លោក​ចាប់​ផ្ដើម​​ចូលចិត្តកំណាព្យបែបទំនើបនិយមកាន់តែខ្លាំងពីថ្ងៃ​នោះ​មក។ លោក យ៉េង ឈាងលី អ្នកនិពន្ធកំណាព្យទំនើបនិយម ទាក់ទងនឹង​កំណាព្យ​ទំនើប​និយមនេះ លោក យ៉េង ឈាងលី បានរៀបរាប់​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុង​បទសម្ភាសន៍ថា “កំណាព្យជាប់​ជ័យលាភីដំបូងរបស់ខ្ញុំដែលមានចំណងជើងថា ភ្លើងពណ៌ និងសៀវភៅចាស់​ ត្រូវ​បាន​ចេញផ្សាយក្នុងសមូហកម្មអក្សរសិល្ប៍ នូ ហាច […]

មុំ រដ្ឋា ម្ចាស់ស្នាដៃសៀវភៅ “ការពិតប្រៀបដូចបិសាច” អ្នកនិពន្ធឆ្នើមដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង

  • Tuesday, April 7th, 2020.

សព្វថ្ងៃ​នេះ​យើងឃើញយ៉ាងច្បាស់ថា មានសៀវភៅ​ល្អៗជាច្រើនផ្នែក​ ដែលជាស្នាដៃ​របស់​អ្នកនិពន្ធថ្មីចាស់​ប្រុសស្រីកំពុង​ត្រូវ​បានផលិត​បោះពុម្ពផ្សាយ​លក់​លើទីផ្សារព្រោងព្រាតឡើង ហើយភាគច្រើន​ទទួលបាន​ការ​ពេញ​និយម​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង មិន​ថា​ជាសៀវភៅប្រលោមលោក ចំណេះដឹង ទស្សនៈអប់រំ សង្គម​ នយោបាយ ឬ​សៀវភៅ​ផ្នែក​អ្វី​មួយ​ផ្សេង​ទៀត​ឡើយ ក្នុង​នោះសៀវភៅ “ការពិតប្រៀបដូច​បិសាច”​ ក៏ជាសៀវភៅ​មួយ​ក្បាល​ដែល​ស្ថិត​ក្នុង​ការចាប់អារម្មណ៍ពីអ្នក​និយម​​អាន​ច្រើនផងដែរ ដែល​ជាស្នាដៃ​និពន្ធ​របស់​លោក មុំ រដ្ឋា អ្នក​និពន្ធ​ឆ្នើមមួយរូបនៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ លោក មុំ រដ្ឋា និងសៀវភៅ “ការពិត​ប្រៀបដូច​បិសាច” ស្នាដៃនិពន្ធរបស់​លោក លោក មុំ រដ្ឋា កើតនៅ​ឆ្នាំ​១៩៩៥ នៅ​ភូមិស្វាយជាតិ ឃុំ​រាំងកេសី ស្រុកសង្កែ ខេត្ត​បាត់ដំបង​, ​មាន​ឪពុក​ឈ្មោះ សុខ មុំ និង​​ម្ដាយឈ្មោះ ចែម​ ញ៉ាញ់។ លោក​ជាកូនប្រុស​ច្បង​ក្នុងគ្រួសារ ដែលមានបងប្អូនបង្កើតចំនួន​៤នាក់ ប្រុស៣នាក់​ ស្រី​១នាក់។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺ​ជាគរុសិស្ស​កម្រិត​មូលដ្ឋាន ​នៃ​ វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង​ ឯកទេស​ប្រវត្តិវទ្យា-ភូមិវិទ្យា។ ទាក់ទងនឹង​វិថី​តែង​និពន្ធ​នេះ  ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រ​អ្នកនិពន្ធ​កម្ពុជា” លោក​បាន​រៀបរាប់​បង្ហាញថា  “ខ្ញុំចាប់​ផ្តើម​សរសេរ​នៅ​ចុង​ឆ្នាំ​២០១៥ ដោយ​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​តាម​រយៈ​ការ​ចែក​រំលែក​នេះ​ ខ្ញុំ​មាន​ឱកាស​បាន​ធ្វើ​ស្វ័យ​កំណែប្រែ​ផង […]

ប្រវត្តិ និងស្នាដៃ កវីស្ទឹងត្រែង លីម ចំរើន

  • Friday, April 3rd, 2020.

លោក លីម ចំរើន មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីស្ទឹងត្រែង” លោកកើតនៅថ្ងៃចន្ទ ទី២៣ ខែមេសា​ ឆ្នាំ១៩៨៤ នៅភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មានឪពុក​ឈ្មោះ  ហ៊ាន់ សុខលីម  និងម្ដាយឈ្មោះ ឆន ឆវី និងមាន​បងប្អូនបង្កើតចំនួន៤នាក់ ស្រី១នាក់  ប្រុស៣នាក់ ដោយ​លោក​ជាកូនបងក្នុងគ្រួសារ។ លោក​ចាប់ផ្តើមចេះតែងនិពន្ធកំណាព្យក្នុងឆ្នាំ២០០៣ នៅពេលដែល​លោកមានអាយុ១៩ឆ្នាំ និង​បន្ត​តែង​កំណាព្យ​រហូត​មក​ទល់​សព្វថ្ងៃ ព្រោះ​ជាចំណង់​ចំណូល​ចិត្ត​របស់លោក។ ​បច្ចុប្បន្ន​ ក្រៅពីមានងារជាកវីមួយរូប លោក​គឺជាបុគ្គលិក​បម្រើ​ការងារនៅ ធនាគារអេស៊ីលីដា សាខាខេត្តស្ទឹងត្រែង ជាអនុប្រធានផ្នែកទីផ្សារ។ ប្រវត្តិការសិក្សា ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧ រៀននៅសាលាបឋមសិក្សា ស្ទឹងត្រែងក្រុង ដែលមានទីតាំង​ស្ថិតនៅភូមិ ថ្មលាត សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ រៀននៅអនុវិទ្យាល័យ ស្រែពោធិ៍ ដែលមានទីតាំង​ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្នាំ២០០០ […]

ឆាន់ វុត្ថា អ្នកនិពន្ធថ្មីវ័យក្មេងកម្ពុជាមួយរូប ដែលអាចតាក់តែងប្រលោមលោកបានយ៉ាងល្អ

  • Monday, March 16th, 2020.

រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែវិស័យអំណាននៅកម្ពុជា មានការរីកចម្រើនខ្លាំងជាលំដាប់ យើងសង្កេតឃើញថា អ្នកនិពន្ធកម្ពុជា​ថ្មីៗក៏មាន​ការ​កើន​ឡើង​ជាច្រើនរូប​ផងដែរ ហើយ​ថែមទាំង​ប្រកបដោយទឹកដៃ​ពោរពេញ​ដោយសមត្ថភាព​ក្នុងការ​តាក់តែង​តាម​ផ្នែក​ដែលជា​ជំនាញ​របស់ខ្លួន​ទៀតផង។ ក្នុងនោះ លោក ឆាន់ វុត្ថា គឺ​ជា​អ្នកនិពន្ធថ្មី​វ័យក្មេង​កម្ពុជា​មួយរូប ដែល​មានទទួលបានការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានយ៉ាង​ខ្លាំង តាមរយៈ​ភាព​ទាក់​ទាញ​ក្នុងការ​​តាក់តែង​ប្រលោមលោកបាន​យ៉ាង​ល្អ​​របស់​លោក​ ដែលបាន​ចេញ​ផ្សាយ​កន្លងមក។ លោក ឆាន់ វុត្ថា អ្នក​និពន្ធឆ្នើមវ័យក្មេងកម្ពុជាមួយរូប លោក ឆាន់ វុត្ថា មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “វេហាស៍” លោកកើតថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៩៣ នៅភូមិព្រៃធំ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង, មានឪពុកឈ្មោះ ទួន សឿន និងម្តាយឈ្មោះ ស៊ុំ រិន ។ លោកមានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយលោកជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នក​និពន្ធកម្ពុជាមួយរូប លោកគឺជា​ម្ចាស់​កន្លែងលក់សម្ភារៈសិក្សាគ្រប់ប្រភេទខ្នាត​តូច​មួយនៅខាងមុខ សាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃធំ ដែល​ស្ថិត​ក្នុងទឹក​ដី​នៃ​ស្រុកកំណើត​របស់​លោក​តែម្តង។ លោក ឆាន់ វុត្ថា ចាប់ផ្តើមចេះនិពន្ធដំបូង​នៅពេល​ដែលលោករៀន​ថ្នាក់ទី១១ ដោយលោកបានបញ្ជាក់​ប្រាប់បន្ថែម ក្នុង​បទសម្ភាសន៍​ជាមួយ  “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទៀតថា […]

មឿន សំណាង កវីឆ្នើមជំនាន់ថ្មី ម្ចាស់ស្នាដៃសៀវភៅ “ក្លិនស្នេហ៍” ដែលប្រកបដោយទឹកដៃក្នុងការនិពន្ធកំណាព្យបានជាច្រើនបែបបទ

  • Thursday, March 12th, 2020.

លោក​ មឿន សំណាង មានប៉ាកកាក្នុង​វិស័យតែងនិពន្ធថា “កវីមេគង្គ” លោក​កើត​នៅ​ថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨, នៅភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, មានឪពុកឈ្មោះ ម៉ាង តុល និងម្ដាយឈ្មោះ សក់ យឺម និងមានបងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ដោយ​លោក​ជាកូនទី២ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាកវី ​កម្ពុជាមួយរូប លោក​មាន​​តួនាទីជាប្រធានសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអ៊ិលស៊ី សាខាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោក មឿន សំណាង​ និងពានរង្វាន់ លេខ១ ផ្នែក​កំំណាព្យរឿង “ពានរង្វាន់​អក្សរសិល្ប៍ទន្លេមេគង្គ” លោក មឿន សំណាង ​ចេះនិពន្ធកំណាព្យ​តាំង​ពីរៀន​នៅ​ថ្នាក់​បឋមមកម្ល៉េះ តែ​លោក​ទើបតែបាន​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​តែង​និពន្ធជាផ្លូវការនៅឆ្នាំ២០១៩ថ្មីៗ​នេះ​ឯង ដោយចាប់​យក​ការនិពន្ធផ្នែកកំណាព្យមួយមុខ​ប៉ុណ្ណោះ ព្រោះ​ការនិពន្ធ​កំណាព្យជាឧបនិស្ស័យតាំងពីកំណើតរបស់លោក។ លោក​​ស្រឡាញ់ការនិពន្ធ​បែប​លេងពាក្យក្នុងកំណាព្យខ្មែរណាស់ ដែលការ​និពន្ធ​កំណាព្យ​របៀបនេះ មិនសូវជាមានអ្នកនិពន្ធផ្សេងទៀត និយមប្រើប្រាស់ក្នុង​ការ​និពន្ធរបស់ខ្លួន​ឡើយ ក្នុង​​ប្រភេទ​បទកំណាព្យចាស់ៗមួយចំនួនរបស់​ខ្មែរ​យើង។ លោក​​គឺ​ជាអ្នក​និពន្ធ​កំណាព្យ​​សម័យថ្មីនេះ​មួយរូប ដែល​កម្រ​នឹង​មាន​នរណា​អាច​ប្រៀបនឹង​សមត្ថភាព​ក្នុង​ការ​និពន្ធ​កំណាព្យ​របស់​លោក​ណាស់ ព្រោះ​លោក​អាចនិពន្ធ​កំណាព្យ​បាន​ជាច្រើន​បែប​បទ​ ដោយពុំ​ធ្លាប់បានរៀនពីក្បួនក្នុង​ការ​តែងកំណាព្យខ្មែរពីណាមក​ឡើយកន្លងមក ដែល​ចំណុច​នេះ​ពិតជា​មិនធម្មតា​ឡើយ​សម្រាប់​​កវី​ដែលមាន​ប្រភពចេញ​ពីខេត្ត​កំពង់​ស្ពឺ​រូបនេះ។ សៀវភៅកំណាព្យរឿង […]

កែវ សេងរដ្ឋា មិនត្រឹមតែជាវេជ្ជបណ្ឌិតសង្ហា ថែមទាំងជាអ្នកនិពន្ធឆ្នើមមួយរូបផងដែរ

  • Wednesday, March 11th, 2020.

លោក កែវ សេងរដ្ឋា កើតថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៩១​​ នៅភូមិកណ្ដាល ឃុំលេខ២ ស្រុកទីរួមខេត្ត ខេត្តកំពង់ឆ្នាំង។ លោកមានឪពុកឈ្មោះ កែវ វង្សតារា និងម្ដាយឈ្មោះ ច័ន្ទ សុគន្ធា ដោយលោក​ជាកូនទោលក្នុងគ្រួសារ។ លោក​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ឆ្នាំ ២០១៥ នៅសាកលវិទ្យាសាស្ត្រពុទ្ធិសាស្ត្រ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោក​ចាប់ផ្ដើមប្រលូក​ក្នុង​វិស័យ​តែងនិពន្ធនៅចុងឆ្នាំ ២០១៧ ដោយសារការស្រឡាញ់ ចំណូលចិត្តក្នុងការសរសេរ និងការជួយណែនាំជំរុញលើក​ទឹកចិត្ត​​ពីសំណាក់អ្នកនិពន្ធរៀមច្បងមួយចំនួន។ ដំបូងឡើយ លោក​ចូលចិត្តតែងកំណាព្យ ក្រោយមកទើបចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ការសរសេររឿងខ្លី ប្រលោមលោក និងអត្ថបទលើកទឹកចិត្តរហូត​មកទល់​ឥឡូវ។ ចំណែក​បច្ចុប្បន្ន ក្រៅមាន​អាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺជាវេជ្ជបណ្ឌិត និងជាគ្រូបង្រៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ដែល​សុទ្ធតែ​ជាអាជីពប្រកបដោយចំណេះដឹង ជំនាញ និង​កិត្តិយស​ក្នុង​សង្គម ដែល​មនុស្ស​ទូទៅ​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង។ លោក កែវ សេងរដ្ឋា និងស្នាដៃនិពន្ធសៀវភៅទាំងពីរក្បាលរបស់លោក តាមរយៈបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក កែវ […]

អ្នកស្រី អ៊ុច ថាវី អ្នកនិពន្ធល្បី ដែលប្រិយមិត្តប្រុសស្រីស្គាល់តាមរយៈនាម “មេអំបៅ”

  • Saturday, March 7th, 2020.

អ្នកស្រី អ៊ុច ថាវី មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “មេអំបៅ” ។ អ្នកស្រីកើតឆ្នាំ១៩៧៩ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ អ៊ុច ហ៊ត់ និង​ម្តាយឈ្មោះ ហ៊ិន លីមហួយ។ លោកស្រីជាកូនទី១ ក្នុង​ចំណោម​បងប្អូនចំនួន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។ ​អ្នកស្រីរៀបការឆ្នាំ២០០៧ ជាមួយស្វាមីឈ្មោះ អ៊ូ សៀរ៉ែន ដោយរហូតមកទល់នឹងពេលនេះមានកូនចំនួន២នាក់ កូនស្រីច្បង អាយុ១១ឆ្នាំ និងកូនប្រុសពៅ អាយុ៤ឆ្នាំ។ អ្នក​ស្រីចាប់ផ្តើមការងារជាអ្នកនិពន្ធ នៅពេលដែល​អ្នកស្រីមាន​អាយុ២១ឆ្នាំ ដោយធ្វើ​ជា​អ្នក​និពន្ធ​រឿងវីដេអូនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្នុងឆ្នាំ​២០០១។ ចំណែក​បច្ចុប្បន្ន ក្រៅពីមានអាជីពជា Copywriter នៅក្រុមហ៊ុនឯកជនមួយ អ្នកស្រី​ជាគ្រូបង្រៀននៅវិទ្យាល័យ​ និងជា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយអាយរីដ iRead Publisher ដែលជាគ្រឹះស្ថានមួយ ធ្វើការ​លើ​ផ្នែក​ផលិតបោះពុម្ពចែកចាយ​សៀវភៅ។ អ្នកស្រី អ៊ុច ថាវី  អ្នកនិពន្ធ “មេអំបៅ” អ្នកស្រី អ៊ុច ថាវី បាន​បង្ហាញ​ពីហេតុផលដែល​អ្នកស្រីជ្រើស​ប្រើ​នាម​ប៉ាកកា “មេអំពៅ” របស់​ខ្លួនថា […]

លោក លី ស៊ីនហួន អ្នកនិពន្ធល្បីឈ្មោះ អតីតអ្នកបួសនៅបាត់ដំបង

  • Saturday, February 29th, 2020.

ប្រិយមិត្តច្បាស់ជាធ្លាប់បានស្គាល់អត្ថបទល្អៗ កំណាព្យពីរោះៗ និងបទចម្រៀងល្បីៗពីអ្នកនិពន្ធកម្ពុជា​យើងជាច្រើនមកហើយ។ តែ​ថ្ងៃនេះដែរ “គេហទំព័រអ្នកនិពន្ធកម្ពុជា” យើងខ្ញុំ សូមលើកយកអ្នកនិពន្ធដ៏មានទឹកដៃល្អសម្បូរបែបមួយរូប មកបង្ហាញឱ្យ​មិត្តអ្នកអានបាន​ដឹងគឺ លោក លី ស៊ីនហួន (វណ្ណា) មាន​នាមប៉ាកកាថា “មាសស” ឬ “ឆ្មាំសន្តិភាព” ។ លោកកើតនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ មាន​ឪពុកឈ្មោះ យក់ វ៉ែន និងម្តាយឈ្មោះ សន ស៊ឹង ជាកសិករ។ លោកជាកូនពៅក្នុង​គ្រសារ​ ដែលមានបងប្អូនបង្កើត​ចំនួន៧នាក់ក្នុងបន្ទុក។ បច្ចុប្បន្ន​ លោកជាអ្នកនិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងសំខាន់មួយរូបនៅក្នុង ផលិតកម្ម ហង្សមាស និង រស្មីហង្សមាស ដែលជាផលិតកម្ម​ល្បីឈានមុខគេក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃ។ លោក លី ស៊ីនហួន អ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូបបច្ចុប្បន្ន លោក លី ស៊ីនហួន ធ្លាប់បួសរៀននៅវត្តជិតភូមិកំណើតនៅឆ្នាំ១៩៩៧ និងសឹកមកវិញក្នុង​ឆ្នាំ២០០៧។ វាជារឿងកម្របំផុតមួយ ដែលមានអ្នកនិពន្ធធ្លាប់បួសរៀននៅ​សាលាវត្ត ធំធាត់ឡើងជាព្រះសង្ឃមិនដែលភ្លេចគុណសាសនា ទោះបីជាបានសឹកហើយ ក៏លោកនៅតែបន្តរក្សាស្រឡាញ់អភិរក្សអក្សរសិល្បិ៍ខ្មែរ ដោយចាប់យកអាជីពជាអ្នកនិពន្ធអត្ថបទនិងបទចម្រៀង ដើម្បីបម្រើអារម្មណ៍មហាជនរហូត​មក​ទល់​បច្ចុប្បន្ន។ លោកបាននិពន្ធបទចម្រៀងជាច្រើន […]

ប្រវត្តិ និងស្នាដៃ អ្នកនិពន្ធ ឈុំ សីហា សហស្ថាបនិកគ្រឹះស្ថានហាតប៊ុក

  • Thursday, February 20th, 2020.

លោក ឈុំ សីហា កើតនៅឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ លោក​មានឪពុកឈ្មោះ ឈុំ សាំងរិទ្ធ គឺជាគ្រូបង្រៀន និងម្តាយឈ្មោះ ផាន ឡា ជាស្រ្តីមេផ្ទះ។ លោក​មាន​បងប្អូនបង្កើត​ចំនួន៨នាក់ ប្រុស៦នាក់ ស្រី២នាក់ ដោយ​លោក​ជាកូនទី៤ក្នុងគ្រួសារ។ លោក​រៀបការជាមួយអតីតមិត្តស្រីរបស់លោក ឈ្មោះ លី ស្រីពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០០៩ និងមានកូនប្រុសចំនួន​៣នាក់ និង​កំពុង​រួមរស់​ជាមួយ​គ្នានៅទីក្រុងភ្នំពេញ។ អតីតកាល លោក​ធ្លាប់បានបំពេញការងារនៅសាកលវិទ្យាល័យឯកជន ក្នុងនាមបុគ្គលិកធម្មតា ប្រធានផ្នែក និងជាសាស្រ្តាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រ រយៈពេល៥ឆ្នាំ មុនពេលផ្លាស់ទីលំនៅមកភ្នំពេញក្នុងឆ្នាំ២០០៩ ដោយបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែង​។ ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០២០ លោក​បានបំពេញការងារជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ។ ឯការ​សិក្សា លោក​បានប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០០៣ និងបន្តថ្នាក់ឧត្តមសិក្សា ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៧ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម នៅឆ្នាំ២០០៩។ លោក ឈុំ សីហា អ្នកនិពន្ធ និងជាសហស្ថាបនិកគ្រឹះស្ថានហាតប៊ុក ទាក់​ទនឹង​នឹងការ​តែង​និពន្ធ​វិញ លោក ឈុំ សីហា បាន​រៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា”​ ថា […]

លោក មនោ វិជ្ជា ជាអ្នកនិពន្ធសៀវភៅ “ទុកផ្លូវក្រោយ” ទើបនឹងបង្ហាញស្នាដៃទី៦ របស់លោកគឺ សៀវភៅ “យុទ្ធសាស្ត្រវាយលុក”

  • Tuesday, February 18th, 2020.

លោក “មនោ វិជ្ជា”  ជានាមប៉ាកការបស់លោក​ ឆន រិទ្ធី ដែលជាអ្នកនិពន្ធនិងស្រាវជ្រាវ​ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែល​គ្រប់​ស្នាដៃ​របស់លោក​កន្លងមក​មានការ​គាំទ្រពីសំណាក់​​​​ប្រិយមិត្ត​អ្នកអានយ៉ាងខ្លាំង ជាពិសេស​អ្នកដែលនិយមអានសៀវភៅ​ផ្នែកទស្សនវិជ្ជា ការដឹកនាំ​​ និងបែបយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើន ច្រើនតែផ្ដោតលើផ្នែកអស់​ទាំង​​នេះ ដែលជាផ្នែក​មិនជាងាយស្រួលប៉ុន្មានឡើយក្នុង​ការ​តាក់តែង។ លោក​ជាអ្នក​និពន្ធមួយរូប​ ដែលមានដើម​កំណើត​នៅជាយដែនកម្ពុជា-វៀតណា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្តល។ លោកមាន​បងប្អូនបង្កើត​ចំនួន៩នាក់ ដោយ​លោក​ជាកូនទី៩ក្នុង​គ្រួសារ។​  បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណភាព និងគុណតម្លៃ​មួយ នៅកម្ពុជានាពេលបច្ចុប្បន្ន​នេះ។ លោក ឆន រិទ្ធី នាមប៉ាកកា “មនោ វិជ្ជា“ លោក ឆន រិទ្ធី ដែលប្រិយមិត្ត​អ្នកអានគ្រប់​គ្នាស្គាល់គាត់​ក្នុងវិស័យតែងនិពន្ធ​តាមរយៈឈ្មោះ មនោ វិជ្ជា លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ពីដំណើរលើវិថីតែងនិពន្ធរបស់លោក​ថា “ខ្ញុំចាប់ផ្តើមប្រឡូកក្នុងអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំ២០១៤មកម៉្លេះ! ​ហើយការណ៍ដែលខ្ញុំ​​អាច​និពន្ធ​បាន​ល្អ​ដូចសព្វថ្ងៃនេះ វាជាទេពកោសល្យ​ពីកំណើតខ្លះ រៀនសូត្របន្ថែមខ្លួនឯងខ្លះ ប្រឹងប្រែងអានសៀវភៅបន្ថែមខ្លួនឯងខ្លះ និងទទួលបានការណែនាំខ្លះៗពីរៀមច្បងមួយចំនួនទៀត ដែលមានជំនាញផ្នែកតាក់តែងនិពន្ធ” លោកបន្ថែមទៀតថា “ចំពោះស្នាដៃរបស់​ខ្ញុំដែលបានបោះពុម្ពផ្សាយកន្លងមក មានចំនួន៦ចំណងជើង ជាប្រភេទសៀវភៅបែបទស្សនវិជ្ជាខ្លះ ការដឹកនាំខ្លះ​ […]

លោក អេង លាភា បង្ហាញពីសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក

  • Tuesday, February 18th, 2020.

លោក អេង លាភា កើតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកមាន​ឪពុកឈ្មោះ រីលោកឪពុកឈ្មោះថា អេង សៀក ទទួលមរណភាពនៅឆ្នាំ២០០៤ និង​ម្តាយឈ្មោះ លី ណៃអ៊ីម បច្ចុប្បន្ននេះមានអាយុ៧៥ឆ្នាំ ជាដូនជីរស់នៅវត្តបញ្ញាជី។ លោកមានបងប្អូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយ​លោកជាកូនទី៥ក្នុង​គ្រួសារកសិករស្រែចម្ការ។ លោករៀបការនៅថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០០៦ ជាមួយភរិយាឈ្មោះ ឯម សុគា មានកូនជាចំណងដៃចំនួន៣នាក់ បុ្រស២នាក់ និងស្រី១នាក់។ បច្ចុប្បន្ននេះ ក្រៅ​ពី​មាន​ជំនាញ​ក្នុង​ការ​សរសេរ​សៀវភៅ លោកត្រូវបានគេហៅថាជា “អ្នកនិពន្ធក្បាច់គួកជេបានលាភ ឬបានលិឌ មានទីកំណើត” ដែលស្ដាប់​ទៅហាក់​រាង​ប្លែក​កំប្លែងបន្តិចតែវាជាការពិត​។ លើសពីនេះ លោក​​ជាមន្រ្តីនគបាលជាតិនៅបណ្ឌិត្យសភានគបាលកម្ពុជា ថ្នាក់អនុសេនីត្រី។ លោក អេង លាភា ក្នុងសកម្មភាពធ្វើបទបង្ហាញ​ពីសៀវភៅរបស់​លោក លោក​ជា​អ្នកនិពន្ធមួយរូប ដែល​និយាយ​ពីបទពិសោធន៍ជីវិតពិត ដែលលោក​បានឆ្លងកាត់រយៈពេលជិត២០ឆ្នាំទាំងក្នុងការងារឯកជន និងការងារជំនួញផ្សេងៗ។ ចំពោះការងារជំនាញមួយទៀតនោះ លោក​គឺជាអ្នកតំណាងអណត្តិផ្លូវការរបស់ក្រុមហ៊ុន IBG Smart City ទទួលបន្ទុកទីផ្សារអាសាន ១១ប្រទេស […]

ស៊ិន ធារី អ្នកនិពន្ធទំនុកច្រៀងល្បីម្នាក់ ដែលចូលចិត្តសរសេរតែបទស្នេហាបែកបាក់

  • Wednesday, February 12th, 2020.

កញ្ញា ស៊ិន ធារី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ កញ្ញា​មានបងប្អូនបង្កើតចំនួន៤នាក់, ប្រុស២នាក់ ស្រី២នាក់ កញ្ញាជាកូនទី៤ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ ជា ស៊ុនហេង និងម្តាយឈ្មោះ ប៉ែន ស៊ុននី ។ បច្ចុប្បន្ន កញ្ញា​គឺជាអ្នកនិពន្ធ​ទំនុកច្រៀង​បែបសម័យមួយរូប ដែលមានឈ្មោះបោះសំឡេង និងប្រកបដោយទឹកដៃក្នងការ​និពន្ធ​​យ៉ាង​ខ្លាំង ដោយគ្រប់​បទដែលកញ្ញា​និពន្ធ សុទ្ធសឹងតែទទួលបាន​នូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រិយមិត្ត​អ្នកស្ដាប់ទាំង​ឡាយ ជាពិសេស​បំផុតនោះ ទំនុកច្រៀង​ដែល​កញ្ញា​និពន្ធ​ទាំង​ប៉ុន្មាន សុទ្ធតែ​ទទួលបាន​ការ​ពេញ​ចិត្ត​ពីតារា​ចម្រៀង​ប្រុសស្រីដែល​ជាម្ចាស់​បទ​ដែល​កញ្ញា​និពន្ធ​ ព្រោះ​មានអត្ថន័យល្អ ចាក់ដោត គួប​ផ្សំ​នឹង​បទភ្លេង​ពីរោះរណ្ដំ​ទៀតនោះ ធ្វើ​ឱ្យ​ចម្រៀងនោះ ពេលច្រៀងចេញ​ទៅទទួលបានការគាំទ្រ​យ៉ាង​ច្រើនកុះករ ពីសំណាក់​អ្នកគាំទ្រ​របស់​តារា​ច្រៀង​គ្រប់ៗគ្នា ដែលនេះពិតជា​មោទកភាព​មួយ​ខ្លាំង​ណាស់ សម្រាប់​អ្នក​និពន្ធ​ទំនុកច្រៀង ដែល​ប្រកបដោយ​ទេពកោសល្យ​រូបនេះ។ ហើយ​អ្វី​ដែល​ជាលក្ខណៈ​ប្លែកមួយ​របស់​កញ្ញា​ក្នុងនាម​ជាអ្នក​និពន្ធ​ទំនុកច្រៀងនោះ គឺកញ្ញា​​ជា​អ្នកនិពន្ធ​ដែលចូលចិត្តសរសេរតែបទស្នេហាបែកបាក់ នេះ​បើ​តាម​សង្កេត​តាម​ដាន​ពីអត្ថន័យ​ខ្លឹមសារនៃ​ទំនុកច្រៀង​របស់​កញ្ញា​កន្លងមក តាំង​ពីចាប់​ផ្ដើម​ប្រឡូករហូតមកទល់នឹង​បច្ចុប្បន្ន។ កញ្ញា ស៊ិន ធារី អ្នកនិពន្ធល្បីផ្នែកទំនុកច្រៀង កញ្ញា ស៊ិន ធារី ចាប់​ផ្ដើមចូលសរសេរឱ្យផលិតកម្មសាន់ដេដំបូងនៅដើមឆ្នាំ2014 ហើយបទដំបូងគេដែលកញ្ញាសរសេរនៅក្នុង​ផលិត​កម្មនោះមានចំណងជើងថា “បងពីមុនបាត់ទៅណា?” ច្រៀងដោយ កញ្ញា អ៊ីវ៉ា និង បទ “បងពីមុនឆ្កួតបាត់ហើយ” ច្រៀង​ដោយ លោក […]

ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរល្បាញល្បី សម័យទំនើប

  • Tuesday, February 11th, 2020.

“កវី” ខុសពី “អ្នកនិពន្ធ” ហើយពាក្យ “កវីនិពន្ធ” ក៏រឹតតែមានន័យមួយបែបផ្សេងទៀត ដោយមិនមែនអ្នកនិពន្ធណាក៏សុទ្ធតែអាចយកពាក្យនេះមកប្រើងាយៗឡើយ លុះត្រាតែបុគ្គលនោះ ជាបុគ្គលដែលឆ្នើមផ្នែកនិពន្ធ ជាពិសេសផ្នែកកំណាព្យកាព្យឃ្លោងខ្លាំង ទើបអាចយកមកប្រើហៅខ្លួនថាជា “កវីនិពន្ធ” បាន។ បើ​យើង​ក្រឡេកមកមើលវិស័យតែងនិពន្ធកម្ពុជាបច្ចុប្បន្នឃើញថា​ មានអ្នកនិពន្ធច្រើន តែកវីនិពន្ធវិញ គឺមិនសូវសម្បូរឡើយ ក្នុង​នោះ​ លោក ស៊ូ ខេមរិន្ទ គឺជាកវីនិពន្ធខ្មែរដ៏ឆ្នើមមួយរូបនាពេលបច្ចុប្បន្ននេះ ដែលអាច​ហៅម្យ៉ាងទៀតបានថា ជា “កវីនិពន្ធខ្មែរ” ដ៏ល្បាញល្បីនាសម័យទំនើបយើងនេះ។ ស៊ូ​ ខេមរិន្ទ កវីនិពន្ធខ្មែរ​ល្បាញល្បី សម័យទំនើប កវីនិពន្ធខ្មែរ​ ស៊ូ​ ខេមរិន្ទ​ នាម​ប៉ាកកាក្នុងវិស័យតែងនិពន្ធថា​ “​ប៉ាកកា​រាំ​” ។ លោក​កើត​ថ្ងៃទី​៤​ ខែ​ឧសភា​ ឆ្នាំ​១៩៨៦​ នៅ​ឃុំលេខ៩ ស្រុក​ទីរួមខេត្ត​ ខេត្ត​កំពង់​ធំ​។ ​មាន​ឪពុក​ឈ្មោះ​ ស៊ូ​ ឈុន​អេង​  និង​ម្ដាយ​ឈ្មោះ​ ផាវ​ ចន្ធូ​ ។ លោកមាន​បងប្អូនបង្កើត​ចំនួន​៤នាក់​ ស្រី​៣នាក់​ ប្រុស​១នាក់ ដោយ​លោក​ជាកូនទីបួនក្នុង​គ្រួសារ​។ ​ ប្រវត្តិការសិក្សា […]

ឯកឧត្តម ពៅ សុខ ម្ចាស់ស្នាដៃសៀវភៅ “វីរបុរស ០៧១”

  • Sunday, February 9th, 2020.

ឯកឧត្តម ពៅ សុខ ជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលគ្រប់គ្នា​ស្គាល់​លោក​ជាទូទៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “អ្នកនិពន្ធសំរែ”។ ឯកឧត្តមកើតចំពេលប្រទេសជាតិកំពុងមានសង្រ្គាមឆ្នាំ១៩៧២ នៅភូមិព្រែករៃ ឃុំព្រែករៃ ​ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងត្រកូលកសិករ តែខាងឪពុករបស់ឯកឧត្តមមាន​ជាប់សាច់ឈាមជាអ្នកសិល្បៈបន្តិចបន្តួចពីបរមបុរាណមក។ ឯកឧត្តម​មានបងប្អូនបង្កើតចំនួន៦នាក់ ដោយ​​ឯកឧត្តម​ជាកូនទី៣​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីមាន​អាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប ឯកឧត្តម​ជាហេរញ្ញឹក នៃសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកបង្កើតក្រុម “អ្នកនិព្ធក្រោមឆត្រ” កាល​ពីឆ្នាំ២០១៤ និង​ជានិពន្ធនាយក នៃ “គេហទំព័រយុវជនជំនាន់ថ្មី” ផងដែរ។ ឯកឧត្តម​ធ្លាប់ជានិពន្ធ​នាយក​រង​ទស្សនាវដ្តីរីករាយ ពីឆ្នាំ២០០៥ដល់២០០៧, ជាអ្នកនិពន្ធនៅមណ្ឌល​ព័ត៌មានស្រ្តីកម្ពុជា (WMC) ពីឆ្នាំ​២០០៤ដល់ឆ្នាំ២០១២, ជានិពន្ធ​នាយក គ្រប់គ្រងព័ត៌មាន នៅស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស និងរស្មី​ហង្សមាស HDTV ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ និងជានិពន្ធនាយក បោះ​ពុម្ព​ផ្សាយ នៅ​ក្រុមហ៊ុន MJQE ពីចុងឆ្នាំ២០១៧ដល់ចុងឆ្នាំ២០១៩។ ហើយ​អ្វីជាតួនាទីពិសេសដែលឯកឧត្តមទើប​ទទួលបានពីការត្រាស់បង្គាប់តែងតាំងដោយ ព្រះមហា​ក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ថ្មីៗនោះ គឺ​តួនាទីជា “ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ […]

ទឹម ម៉ានី អ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូប ដែលប្រកាន់ឆន្ទៈមិនដាក់ស្នាដៃប្រឡង

  • Saturday, December 7th, 2019.

បច្ចុប្បន្នវិស័យតែងនិពន្ធនៅកម្ពុជាហាក់មានសន្ទុះរីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​មិនត្រឹម​តែ​ឃើញ​មាន​លេច​ចេញ​នូវ​អ្នក​និពន្ធ​ថ្មីប្រកបដោយ​ទឹកដៃដែលអាច​និពន្ធ​ស្នាដៃ​ល្អៗ​ស្ទើរគ្រប់​ផ្នែក​ប៉ុណ្ណោះ​ទេ ការ​បង្កើត​កម្មវិធីថ្មីៗ​ក្នុង​វិស័យ​តែងនិពន្ធ ជាពិសេស​កម្មវិធី​ប្រឡង​ស្នាដៃ​លើ​ផ្នែក​និពន្ធ​នានា ដូចជា កំណាព្យ, រឿង​ខ្លី និងប្រលោមលោក ក៏ឃើញ​មាន​បង្កើត​ឡើង​ច្រើន​ផងដែរ ដែល​ជា​ឱកាស​ដ៏ល្អ​មួយសម្រាប់​អ្នក​និពន្ធកម្ពុជា​ទាំង​ឡាយដែលមាន​សមត្ថភាព​ក្នុង​ការនិពន្ធ ហើយ​ចង់​ល្បង​ស្នាដៃ​ជាមួយ​អ្នក​ដទៃៗ​ទៀតថា តើ​ខ្លួន​មានថ្វីដៃ​ពោរពេញ​ដោយ​គំនិត​ល្អ​កម្រិតណា​បើ​ប្រៀប​ធៀបជាមួយ​មិត្ត​រួមអាជីព​ដទៃៗ​ទៀតនោះ ជាពិសេស​អ្នក​និពន្ធវ័យក្មេងលើ​ផ្នែក​ផ្សេងៗ​តែម្ដង ដែល​បាននិពន្ធដាក់​ស្នាដៃ​ប្រឡង​ច្រើនជាងគេ។ តែ​ថ្វី​បើ​សព្វថ្ងៃ មាន​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​តែងនិពន្ធច្រើន​បែប​នេះ​​ក៏ពិតមែន មាន​អ្នក​និពន្ធ​ជាច្រើនដាក់​ស្នាដៃ​ប្រកួត​ប្រជែង​គ្នា​ក៏ពិតមែន តែ​​លោក ទឹម​ ម៉ា​នី ដែល​ជា​​អ្នក​និពន្ធ​ជើង​ចាស់​ល្បីឈ្មោះ​មួយរូប លោក​មិនធ្លាប់ដាក់​ស្នាដៃ​របស់​លោក​ប្រឡង​ម្ដងណាឡើយ បើ​ទោះជា​លោកមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការនិពន្ធ ហើយ​ស្នាដៃ​របស់​លោក​មានការ​ទទួល​ស្គាល់ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ណាក៏ដោយ។ ​​ លោក ទឹម ម៉ានី “ស្មេរ” អ្នកនិពន្ធជើងចាស់ល្បីឈ្មោះ លោក ទឹម ម៉ានី មាន​នាម​ប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធ​ថា “ស្មេរ” ។ លោកកើត​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិទួលគោក សង្កាត់លេខ២ ក្រុងភ្នំពេញ។ លោកមាន​ឪពុកឈ្មោះ ទឹម ផន និងម្តាយឈ្មោះ ឡុង វ៉ាន ​មានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់  ដោយ​លោកជាកូនច្បងក្នុងគ្រួសារ។ លោករៀបការនៅឆ្នាំ១៩៨៨ ជាមួយនឹងភរិយាឈ្មោះ សុខ […]

គឹម ឌីណា អ្នកនិពន្ធល្បី ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត”

  • Monday, November 25th, 2019.

កញ្ញា គឹម ឌីណា កើតឆ្នាំ១៩៩១ នៅក្រុងភ្នំពេញ។ កញ្ញាមានឪពុកឈ្មោះ គឹម សាខន និងម្តាយឈ្មោះ ហេង សុខុម ។ កញ្ញាមានបងប្អូនបង្កើតចំនួន៥នាក់ ដោយកញ្ញាជាកូនទី៤​ក្នុង​គ្រួសារ។ សព្វថ្ងៃ​កញ្ញាគឺជាអ្នកនិពន្ធកម្ពុជាមួយរូប ដែល​ប្រកបដោយ​សមត្ថភាពទេពកោសល្យ និង​ជា​ពិធីការិនីឯករាជ្យដ៏ស្រស់​ស្អាតពោរពេញ​ដោយ​សំនួនវោហារសព្ទយ៉ាងប៉ិន​ប្រសប់​​ផងដែរ ដែល​គ្រប់​គ្នា​ស្គាល់​កញ្ញា​យ៉ាង​ច្បាស់​តាមរយៈ​ស្នាដៃ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​របស់​កញ្ញា​ ដែលមាន​ចំណង​ជើងថា “មនុស្ស​បាក់​ទឹក​ចិត្ត” និង​តាម​រយៈ​វីដេអូ​អប់រំ​ខ្លីៗ​ដែលកញ្ញាតែង​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​របស់កញ្ញា ជាពិសេស​វីដេអូ​ចែក​រំលែក​ពីចំណេះដឹង​ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ពី​ការ​បាក់​ទឹក​ចិត្ត ដែល​កញ្ញា​បាន​ឡើង​និយាយ​នៅ​លើ​វេទិការ​ក្នុង​កម្មវិធីមួយ​កន្លងមក ដែល​មាន​អ្នក​ចុចចូលមើល​ដល់​ទៅរាប់​ម៉ឺនដងឯណោះ។ អ្នកនិពន្ធ គឹម ឌីណា ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត” សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត” របស់​អ្នក​និពន្ធ គឹម ឌីណា ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ដែល​រហូត​មកទល់​នឹង​ថ្មីៗ​នេះ កញ្ញា​បាន​សម្រេច​បោះ​ពុម្ព​ចេញ​ផ្សាយជាលើកទី​៣ ដើម្បី​តម្រូវ​ចិត្ត​ប្រិយមិត្តរបស់​កញ្ញា ​ដែល​មិនទាន់​បាន​ទិញ​យកទៅអាន។ ទាក់​ទងនឹង​សៀវភៅដ៏ល្បី​របស់​កញ្ញា​នេះ កញ្ញា​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “​សៀវភៅ “មនុស្សបាក់ទឹកចិត្ត” នាងខ្ញុំ​និពន្ធឡើងដើម្បីឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រី ពាក់ព័ន្ធនឹងស្នេហា, គ្រួសារ, ការងារ និងក្តីសុបិន ក្នុង​បំណង​ចែករំលែកនូវបទពិសោធបាក់ទឹកចិត្តរបស់ខ្លួន… ដោយ​​សៀវភៅ​នេះ មិនមែនជាអ្នកឯកទេស ឬគ្រូពេទ្យព្យាបាលផ្លូវចិត្តទេ! នាងខ្ញុំគ្រាន់តែចែករំលែកនូវបទពិសោធរបស់នាង​ខ្ញុំផ្ទាល់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ […]

ថុន ថាវរី ម្ចាស់ស្នាដៃ “នារីប្រពៃ” សៀវភៅដ៏មានគុណតម្លៃសម្រាប់ស្ត្រីគ្រប់រូប

  • Saturday, November 23rd, 2019.

ស្ត្រីគឺ​ជាកម្លាំងចលករដ៏សំខាន់​ក្នុង​សង្គម​មិនអាច​ខ្វះបាន​ឡើយ។ ដូច្នេះហើយ ស្រីគ្រប់រូបគួរតែ​ត្រូវបាន​លើកតម្កើងឱ្យបាន​ខ្ពស់ លើក​ទឹក​ចិត្ត​ឱ្យបាន​ខ្លាំង និងជួយ​បង្កើន​សមត្ថភាព​ចំណេះដឹង​ដល់​ពួកគាត់​ឱ្យដល់​កម្រិត​មួយ ដែលអាច​ឱ្យពួកគាត់ជួយខ្លួនឯងបាន ជាពិសេស​ក្រុម​គ្រួសារ ពលរដ្ឋ និង​សង្គម​ជាតិ​តែម្ដង។ សរុប​មក​សង្គម​ជាតិ​មួយ បើចង់ឱ្យខ្លាំង និងមាន​ការ​រីកចម្រើនលូត​លាស់ដូច​បណ្ដា​សង្គម​អភិវឌ្ឍ​ជឿនលឿនដទៃៗ គឺចាំបាច់​ត្រូវតែ​មាន​ការ​ចូល​រួម​ពីស្ត្រី​ក្នុង​សង្គម​នោះមិនអាច​ខ្វះបាន​ឡើយ ហើយ​ត្រូវ​ផ្ដល់​សិទ្ធិ​ឱ្យស្មើ​ភាព​គ្នា​ជាមួយ​បុរស និង​បើក​ឱកាស​ឱ្យពួកគាត់បាន​ប្រើចំណេះដឹងសមត្ថភាព​របស់​ពួកគាត់​ម្នាក់ៗ​ឱ្យអស់ តាមអ្វីដែលពួកគាត់​អាច​ធ្វើ​ទៅបាន ប្រៀបបីដូចទស្សនៈសកល​ដែលបាន​​លើក​ឡើងថា “ស្ត្រីគឺ​ជាមាតាពិភពលោក” យ៉ាង​ដូច្នោះដែរ! មិនមែន​ដូចទស្សនៈ​ដ៏ងងឹត​ងងុលមួយចំនួន ដែលបាន​លើក​ឡើងថា “ស្ត្រីបង្វិល​ចង្ក្រាន្តមិន​ជុំ” នោះឡើយ នេះ​គ្រាន់តែ​ជាទស្សនៈបែប​ចាស់កំរឹល​ហួស​សម័យ​មួយប៉ុណ្ណោះ។ អ្នកនិពន្ធ ថុន ថាវរី ម្ចាស់ដៃសៀវភៅ “នារីប្រពៃ” ដោយមើល​ឃើញ​ពីតម្លៃ​របស់​ស្រ្តី និង​ភាព​ខ្លាំង​របស់​ស្ត្រីក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​នេះ​ហើយ ទើបបានជា កញ្ញា ថុន ថាវរី បាន​លះ​បង់​អស់​កម្លាំង​កាយចិត្ត ខិតខំ​និពន្ធ​សៀវភៅ​ដ៏មាន​តម្លៃ​មួយ​ក្បាលឡើងមាន​ចំណងជើងថា “នារីប្រពៃ” ដើម្បី​ទុកជាការ​លើក​ទឹក​ចិត្ត​ខ្លួនឯងផង ជំរុញ​លើក​ទឹក​ចិត្ត​ស្ត្រីដទៃៗផង និងក្នុង​ន័យ​ចូលរួមចំណែក​អភិវឌ្ឍសង្គម​​កម្ពុជាផង ហើយ​ដោយសារតែ​សៀវភៅនេះ​ពិតជាមានតម្លៃ​ពិត​ប្រាកដ​មែននោះ ទើបបាន​ជាសៀវភៅ​ដែល​ជាស្នាដៃ​និពន្ធ​របស់​កញ្ញា​នេះ ទទួលបាន​ការគាំទ្រយ៉ាង​ខ្លាំងទាំង​ពេល​បោះ​ពុម្ព​ចេញ​ផ្សាយ​ដំបូងៗ និងរហូត​មកទល់​នឹង​សព្វថ្ងៃ ព្រោះ​សៀវភៅមួយក្បាល​នេះ បន្ទាប់​ពីប្រិយមិត្ត​បាន​អាន​ហើយ សុទ្ធតែ​ទទួលស្គាល់​ថា បាន​ជួយ​អប់រំ លើក​ទឹក​ចិត្ត និង​ជំរុញ​ចិត្ត​ខ្លួន​ឱ្យកាន់តែ​មាន​ភាព​មោះមុត​តស៊ូ​ក្នុង​ជីវិត​ពិតប្រាកដមែន។​ ទាក់​ទង​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​និពន្ធ​​សៀវភៅ​ដ៏មាន​គុណតម្លៃ​សម្រាប់​​ស្ត្រីនេះឡើង​ កញ្ញា​បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទស​ម្ភាសន៍ថា […]

លឹម ផាន់ណា ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០១៩

  • Thursday, November 21st, 2019.

កញ្ញា លឹម ផាន់ណា មាននាម​ប៉ាកកាថា​ “កវីស្រី” កើត​​ឆ្នាំ១៩៩០ នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ, មាន​ឪពុកឈ្មោះ លឹម សែ និងអ្នកម្តាយ វ៉ា ស្រីមុំ។ កញ្ញា​​​មាន​បងប្អូនបង្កើតចំនួន​ពីរនាក់ ក្នុង​នោះ​ប្រុស​១នាក់ ស្រី១នាក់ ដោយ​កញ្ញា​ជាកូនពៅក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមាន​​អាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​មាន​ការងារ​ជាអ្នក​ប្រឹក្សាផ្លូវចិត្តនៅ​ស្ថាប័ន​មួយឈ្មោះ​ថា “សមាគម​អ៊ី.អឹម.ឌី.អា កម្ពុជា” ។ អ្នកនិពន្ធ លឹម ផាន់ណា ហៅ “កវីស្រី” ក្នុងឱកាសទទួលជ័យលាភីលេខ១ ការ​តាក់​តែង​និពន្ធ​ស្នាដៃ​មួយបានល្អ​មិន​មែន​ជារឿង​ងាយស្រួល​ឡើយ ហើយ​បើ​ជាការ​និពន្ធ​ស្នាដៃសម្រាប់​​ដាក់​ប្រឡង​​ទៀតនោះ គឺ​រឹតតែ​លំបាក​ណាស់​ទៅទៀត ព្រោះ​ចាំបាច់​​ត្រូវតែ​មានលក្ខណៈល្អ​ដាច់​គេ នោះ​ទើបអាច​មាន​ការ​ទទួលស្គាល់​ពីគណកម្មាការ និង​អាច​ទទួលជ័យ​លាភី​ក្នុង​ចំណាត់​ថ្នាក់​ល្អ​បំផុត​បាន។ តែចំណុចនេះ ​កញ្ញា លឹម ផាន់ណា អាច​ធ្វើបាន​ ដោយ​មិន​ត្រឹម​តែ​អាច​និពន្ធស្នាដៃ​​ផ្នែក​កំណាព្យ​រឿង​មួយ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំងដាក់​ប្រកួត​ប្រជែង​ជាមួយ​​​អ្នក​និពន្ធ​ដទៃៗ​ទៀត​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ទៀត​ផង ដែល​នេះសបញ្ជាក់ឱ្យឃើញថា កញ្ញា​ពិតជា​មាន​សមត្ថភាព​ទេពកោសល្យ​ផ្នែក​និពន្ធខ្ពស់​មិន​ធម្មតាឡើយ។​ ទាក់​ទនឹង​ជ័យ​លាភីដ៏សំខាន់​ដែល​កញ្ញា​ទើបតែ​ទទួលបាន​ថ្មីៗនេះ​ កញ្ញា​បាន​បង្ហាញប្រាប់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​យ៉ាង​ដូច្នេះថា “​ជ័យលាភីចំណាត់ថ្នាក់លេខ១ ដែល​នាងខ្ញុំ​ទើបតែ​ទទួលបាន​នេះ ជា​ជ័យលាភី​ផ្នែក​កំណាព្យរឿង ក្នុងពានរង្វាន់ព្រះនាង​ឥន្ទ្រទេវី ឆ្នាំ២០១៩ ដែលរៀបចំ​ឡើង​ដោយ […]

ម៉ៅ ចាន់រស្មី អ្នកនិពន្ធឆ្នើមវ័យក្មេង “កូនទន្សាយ” ដ៏មានទេពកោសល្យ

  • Sunday, November 17th, 2019.

កញ្ញា​ ម៉ៅ ចាន់រស្មី មាននាមប៉ាកកាថា “កូនទន្សាយ” កើតនៅឆ្នាំ១៩៩៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ កញ្ញា​មានឪពុកឈ្មោះ សួន សុម៉ុនធឿន និងម្តាយឈ្មោះ ម៉ៅ សំណាង (ជាអ្នកនិពន្ធប្រលោមលោក​ដ៏ល្បីល្បាញនៅកម្ពុជាសព្វថ្ងៃ) ដោយ​កញ្ញា​ជា​កូនទោលក្នុងគ្រួសារ។ បច្ចុប្បន្ន​ក្រៅ​ពីមាន​ការ​ងារ​ចម្បង​ជាអ្នក​និពន្ធអត្ថបទភាពយន្ត កញ្ញា​គឺ​ជាអ្នកដឹកនាំរឿង និងជា script supervisor (ត្រួតពិនិត្យ និងផ្តល់យោបល់លើអត្ថបទភាពយន្ត) ដែលជាការងារ​ដ៏ល្អមួយ​ក្នុង​វិស័យ​តែងនិពន្ធ​កម្ពុជា​បច្ចុប្បន្ន។ អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ“ ពាក្យ​ចាស់​ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ពាក្យនេះ​ពិតជាត្រឹមត្រូវខ្លាំងណាស់ ជាក់ស្ដែង​ប្រៀបដូចជា កញ្ញា ម៉ៅ ចាន់រស្មី​ តែម្ដង… ម្ដាយ​របស់​កញ្ញា​ លោកស្រី ម៉ៅ សំណាង ដែលមាននាម​ប៉ាកកាថា “ទន្សាយ” គឺជាអ្នកនិពន្ធ​ដ៏ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយទីបំផុត កញ្ញាដែលជាកូន​ក៏បាន​​វិវឌ្ឍខ្លួន​ក្លាយជា​អ្នក​និពន្ធ​វ័យ​ក្មេង​ដ៏ឆ្នើមមួយរូប​បច្ចុប្បន្ននេះផងដែរ​ ហើយ​ថែមទាំង​អាច​និពន្ធ​បានយ៉ាងល្អ​ទៀតផង ជាពិសេស​ផ្នែក​អត្ថបទភាពយន្ត ជាចំណង់​ចំណូលចិត្ត​ក្នុង​ការ​និពន្ធ​របស់​កញ្ញា​បំផុត ហើយ​ដោយសារតែកញ្ញាជាកូនរបស់​អ្នក​និពន្ធ​ប្រលោមលោក​ដ៏ល្បី ដែលប្រិយមិត្ត​អ្នកអាន​ស្គាល់​ជាទូទៅថា “ទន្សាយ” នេះហើយ ទើបបានជា​កញ្ញា​ប្រើ​នាម​ប៉ាកកា​ថា “កូនទន្សាយ” […]

ប្រវត្តិ និងស្នាដៃ កវីនិពន្ធល្បី អ៊ុន សុខហ៊ាង

  • Thursday, October 24th, 2019.

លោក អ៊ុន សុខហ៊ាង, កើត​ថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៧, នៅភូមិក្បាលថ្នល់ សង្កាត់លេខ៦ ក្រុងភ្នំពេញ។ លោក​មានឪពុកឈ្មោះ អ៊ុន ប៉ិច និងម្ដាយឈ្មោះ ម៉ិល យ៉ុង, លោក​មាន​បងប្អូន​បង្កើតចំនួន៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤នាក់ ដោយ​លោកជាកូនទី៥​ក្នុង​គ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជាដ៏ឆ្នើមមួយរូប លោកមានតួនាទីការងារជាមន្រ្តីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៅមជម្ឈមណ្ឌល ផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ កវីនិពន្ធឆ្នើម អ៊ុន សុខហ៊ាង ​ ប្រវត្តិ​តែង​និពន្ធ   ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ លោក អ៊ុន សុខហ៊ាង ​ជាកុមារម្នាក់ ចូលចិត្តអាន សរសេរ ស្រាវជ្រាវ ចងក្រងនូវភាសាខ្មែរ ហើយទោះបីជានៅទីកន្លែងណា ក៏លោក​មានប៊ិច ក្រដាសជាប់ខ្លួនជានិច្ច ។ ជាពិសេស លោក​ជាចៃដ៏តូចល្អិតនៃបណ្ណាគារ និងទីផ្សារដែលមានលក់សៀវភៅនានានៅរាជធានីភ្នំពេញ ហើយទោះបីជានៅទីកន្លែងឆ្ងាយយ៉ាងណា លោកត្រូវចំណាយពេលវេលាជិះកង់ទៅជាវសៀវភៅ និងប្រមូលយកឯកសារទាំងឡាយ មកអាន ចងក្រង ប្រមូលនូវពាក្យពេចន៍ […]

ស៊ុយ វ៉ាន់សាក់ កវីល្បាញល្បីទឹកដីដំរីជាន់ខ្លា

  • Wednesday, October 23rd, 2019.

លោក​ ស៊ុយ វ៉ាន់សាក់ កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៧៩ នៅភូមិប្រិច ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកមានឪពុក​ឈ្មោះ ស៊ុយ ឆាត, និងម្តាយឈ្មោះ ប្រាក់ យ៉ែម។ មានបងប្អូនបង្កើតចំនួន៣នាក់, ស្រី១នាក់ និងប្រុស២នាក់ ដោយលោកជាកូនទីពីរក្នុងគ្រួសារ។ លោកមាន​ប្រពន្ធឈ្មោះ ជឹម ចន្ថា និងមានកូនចំនួន២នាក់ ស្រី១នាក់ ប្រុស១នាក់។ បច្ចុប្បន្ន​ ក្រៅ​ពីមានអាជីព​​ជា​កវីនិពន្ធ​កម្ពុជាដ៏​ល្បាញ​ល្បី​មួយរូប​ប្រចាំទឹក​ដី​​ដំរីជាន់ខ្លា​ខេត្ត​កំពង់​ធំ លោក​ក៏ជាគ្រូបង្រៀន​មុខ​វិជ្ជា​​អក្សរ​សាស្រ្ដ​ខ្មែរ​មួយរូបផងដែរ ដោយមានកម្រិតវប្បធម៌  បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស អក្សរសាស្រ្ដខ្មែរ។ កវី ស៊ុយ វ៉ាន់សាក់ និងគ្រួសារ លោក​ចាប់ផ្ដើមតែងនិពន្ធនៅឆ្នាំ១៩៩៨ ហើយចូលរៀនវិជ្ជាតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរនៅ​ឆ្នាំ២០០៤ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​លោក​សាស្រ្ដាចារ្យ យូ បូ, លោកសាស្រ្ដាចារ្យ វ៉ែន សុន ​និង​លោក​សាស្រ្ដាចារ្យបណ្ឌិត ខៀវ កុសល។ រៀន​នៅ​សមាគម​អក្សរសិល្ប៍ នូ ហាច នៅឆ្នាំ២០០៨ មាន​លោក​សាស្ដ្រាចារ្យ យិន លួត, […]

លឹម សន្តិភាព “អ្នកនិពន្ធបណ្ដូលចិត្ត” របស់ប្រិយមិត្តអ្នកអាន!

  • Tuesday, October 15th, 2019.

បើ​លោក​អ្នកជាបុគ្គល​និយម​តាមដានសៀវភៅ​ថ្មីៗ​​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​នោះ ​នោះ​លោក​អ្នក​ប្រាដក​ជា​​ស្គាល់​សៀវភៅ​ប្រលោមលោក​រឿង “Captain បណ្ដូលចិត្ត” និង “Superstar បណ្ដូលចិត្ត” ដែលប្រលោមលោក​ទាំងពីរក្បាល​នេះមាន​​ការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង​ ជាពិសេស​ពី​សំណាក់​មិត្តៗយុវវ័យស្នេហា​ការ​អាន​ប្រលោម​លោក​តែម្ដង ដោយ​ឃើញ​ម្នាក់ៗ​​កាន់​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​នៅ​ក្នុង​ដៃថត​​បង្ហោះ​សរសើរ​​​មិន​ដាច់​ពីមាត់​សោះនៅ​លើ​បណ្ដាញ​សង្គមរបស់​ខ្លួន។ ​លោក​អ្នក​មាន​ដឹង​ទេថា តើ​​ម្ចាស់ស្នាដៃ​សៀវភៅ​ប្រលោមលោកស៊េរី​បណ្ដូល​ចិត្ត​​ដ៏ល្បី​ទាំង​ពីរក្បាល​នេះ​ជានរណា? ហើយមាន​ប្រវត្តិក្នុង​ការ​តែង​និពន្ធបែប​ណា​? តើ​លោក​អ្នក​ដឹង​ច្បាស់​ហើយ​ឬនៅពី​គាត់? អ្នក​ស្រី​ លឹម សន្តិភាព គឺ​ជា​អ្នក​និពន្ធ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​មួយរូបនា​ពេល​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា។ អ្នក​ស្រី​រៀនចប់បរិញ្ញាបត្រអក្សរសាស្ត្រផ្នែកភាសាបារាំងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ហើយ​បានចេញធ្វើជាគ្រូបង្រៀនភាសាបារាំងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាពេលបន្ទាប់ ប៉ុន្តែក្រោយមកអ្នក​ស្រីក៏ចាប់​ផ្ដើម​យល់ថា ការងារជាគ្រូបង្រៀនផ្នែកភាសាបារាំងនេះ ហាក់​មិនដូចជាការងារដែល​អ្នក​​ស្រី​ធ្លាប់ស្រមៃ​កន្លង​មក​ទាល់តែសោះ។ អ្នកស្រីជា​បុគ្គល​ចូល​ចិត្ត​អានសៀវភៅ​យ៉ាង​ខ្លាំង​​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ ជាពិសេសសៀវភៅទស្សនវិជ្ជា និងសៀវភៅប្រលោមលោក តែ​លោក​ស្រី​មិនធ្លាប់ដឹងថា ខ្លួនចេះតែង​និពន្ធឡើយ។ អ្នកស្រីបាន​បង្ហាញថា “នៅសម័យនោះ ការងារផ្នែកនិពន្ធហាក់​មិនសូវ​មានការរីកចម្រើន​ប៉ុន្មានទេ​ តែ​​ក្នុងឆ្នាំ២០០២ នាង​ខ្ញុំ​ក៏​​បានចូលបម្រើ​ការងារនៅអង្គការនានា​ក្នុងនាមជានាយិកាផលិតសៀវភៅសម្រាប់កុមារ ហើយ​នាង​ខ្ញុំ​មើល​ឃើញថា ក្នុងសង្គម​យើង​នៅ​ខ្វះ​ខាតអ្នកនិពន្ធសៀវភៅកុមារជាច្រើន ចំណុច​នេះ​ហើយ ​ដែល​ធ្វើឱ្យ​នាងខ្ញុំ​ចាប់អារម្មណ៍ចង់សាកល្បងសរសេរសៀវភៅសម្រាប់កុមារពី​ពេលនោះ​មក ដោយ​សរសេរបានសៀវភៅកុមារជាច្រើនក្បាលបន្ទាប់​ពីនោះ​ ដូចជា “វចនានុក្រមមុខរបរ” “មនុស្សសម័យបុរេប្រវត្តិ” “សិស្សឆ្លាត” “ជម្រើសជីវិត” “ទេពអប្សរតូច” “ម៉ែកូនឈឺ” និង “អមរាអន់ចិត្តនឹងសុភីៗ ជាដើម។ ​បន្ទាប់​មក​ក្នុងកំឡុង​ពេលនាងខ្ញុំ​មាន​តួនាទីជានាយិកាសៀវភៅកុមារនេះ នាងខ្ញុំ​ក៏បាន​ចូល​រៀនបន្តផ្នែកអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅ Norton University វេនយប់ម៉ោង៦ដល់ម៉ោង៩ ដោយសារតែ​នាង​ខ្ញុំមាន​បំណង​ចង់​មាន​ចំណេះដឹង​ផ្នែកគ្រប់គ្រងក្នុងការធ្វើពាណិជ្ជកម្ម […]

នួន ពេជ្រស៊ូដេនី អ្នកនិពន្ធដែលមានការទទួលស្គាល់ស្នាដៃតាំងពីអាយុ១៥ឆ្នាំ

  • Monday, October 7th, 2019.

កញ្ញា នួន ពេជ្រស៊ូដេនី  មាននាមប៉ាកកាក្នុងវិស័យ​តែង​និពន្ធថា “បក្សីស” កញ្ញា​ឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ ហើយ​ក៏បាន​ផ្លាស់ប្តូរទីលំនៅ​ទៅរស់នៅខេត្តប៉ៃលិន រយៈពេល៨ឆ្នាំដោយសារតែ​ឪពុកម្ដាយ​របស់​កញ្ញាទៅ​ប្រកប​របររកស៊ីនៅទីនោះ រហូត​ដល់​កញ្ញា​រៀន​ចប់​វិទ្យាល័យ​នៅទីនោះ ទើបត្រលប់មករស់នៅរាជធានីភ្នំពេញវិញ។ កញ្ញា​មាន​បងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ដោយ​កញ្ញា​ជាកូនស្រីទី២ក្នុងគ្រួសារ។ កញ្ញា​បានបញ្ចប់អនុបណ្ឌិតផ្នែកសារព័ត៌មានអន្តរជាតិ ពីសាកលវិទ្យាល័យ Communication University of China  ( 中国传媒大学 ) នៅរាជធានីប៉េកាំង ប្រទេសចិន។ បច្ចប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប កញ្ញា​គឺជា​បុគ្គលិក​បម្រើការងារជាផលិតករព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ ដែលជាស្ថានីយ៍ទូរទស្សនល្បីមួយក្នុងប្រទេសកម្ពុជា។ កញ្ញា នួន ពេជ្រស៊ូដេនី និងស្នាដៃប្រលោមលោកមួយចំនួនរបស់កញ្ញា កញ្ញា​គឺជា​បុគ្គល​មួយរូបដែលមានទេពកោសល្យ​ផ្នែក​តែងនិពន្ធ​តាំង​ពីកំណើត និងចាប់​ផ្ដើម​ស្រឡាញ់​ចូលចិត្តការតែងនិពន្ធតាំងពីតូចមកម្ល៉េះ ព្រោះប៉ារបស់​កញ្ញាក៏​​គឺ​ជាអ្នកនិពន្ធកំណាព្យនិងរឿងខ្លីមួយរូបផងដែរ។ ដូច្នេះហើយ ​ទើបបាន​ជា​កញ្ញា​មានចំណូលចិត្តស្រឡាញ់អក្សរសាស្រ្តខ្មែរជាងមុខវិជ្ជាដទៃទៀត។ ពេលនៅរៀន​វិទ្យាល័យ កញ្ញា​គឺជាសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរ ថ្នាក់ទី ១២ ប្រចាំខេត្តប៉ៃលិន និងបានចូលរួមប្រលងប្រជែងការប្រលងសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមសិស្សពូកែអក្សរសាស្រ្តខ្មែរទូទាំងប្រទេស មកពីបណ្តារខេត្តក្រុងទាំងអស់ចំនួន៨០រូប។ ចំពោះប្រលោមលោកវិញ គឺកញ្ញា​ចូលចិត្តអានបំផុត ទាំងប្រលោមលោកខ្មែរនិងបរទេស ជាពិសេសគឺស្នាដៃអ្នកនិពន្ធរបស់​ លោក គង់ […]

អ្នកនិពន្ធ ឈិន សីហា និងសមិទ្ធផលស្នាដៃល្អៗដ៏សម្បូរបែប

  • Thursday, October 3rd, 2019.

លោក​ ឈិន សីហា មាន​នាមប៉ាកកា​ក្នុង​វិស័យ​តែង​និពន្ធថា “ លោកបរិញ្ញា ” កើតថ្ងៃទី១ ខែកញ្ញា គ.ស.១៩៩៣ នៅភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខែត្រព្រៃវែង។ លោក​មាន​ឪពុកឈ្មោះ ឈិន ថា មានមុខរបរជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងម្តាយឈ្មោះ កុយ មុំ មានមុខរបរជាគ្រូសីលធម៌-ពលរដ្ឋវិជ្ជានៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង។ លោក​ជាកូនទោលនៅក្នុងគ្រួសារមន្ត្រីរាជការ។ លោក​បានរៀបមង្គលការជាមួយកញ្ញា យូ សុខច័ន្ទ នៅថ្ងៃទី១៩ ខែមករា គ.ស.២០១៩ ដោយ​ពិធី​ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អគារB ហើយ​ភរិយារបស់លោក​សព្វថ្ងៃ គឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារៀនសុវណ្ណភូមិ។ ប្រវត្តិការសិក្សា ខ្ញុំបានចូលសិក្សាថ្នាក់ដំបូងនៅឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចៅពញាហុកនិងបន្ត មកសិក្សានៅសាលាបឋមសិក្សាកូលាបទី១ រាជធានីភ្នំពេញ។ នៅគ.ស.២០០៧ ខ្ញុំបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមបឋមភូមិនៅវិទ្យាល័យព្រះយុគន្ធរ។ ហើយបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅគ.ស.២០១០ នៅវិទ្យាល័យបឹងត្របែក។ នៅគ.ស.២០១៤ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ជំនាញ ៖ អក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ជំនាញ ៖ […]

“វិថីសុភមង្គល” សៀវភៅស្នាដៃនិពន្ធរួមគ្នារបស់ស្វាមីភរិយាអ្នកនិពន្ធមួយគូ

  • Thursday, September 26th, 2019.

វាជារឿងមួយដ៏កម្រខ្លាំងណាស់ដែលមាន​ស្វាមីភរិយា​មួយគូគឺ លោក ហេង សុវណ្ណ និង អ្នក​នាង ឡាយ ឈីម៉ីម៉ី បានរួមគ្នាតាក់តែងនិពន្ធសៀវភៅ “វិថីសុភមង្គល” ​ឡើង ដើម្បីទុក​ជាប្រយោជន៍ដល់​បុគ្គលទាំងឡាយដែលមានបំណងចង់មានសុភមង្គលពិតប្រាកដក្នុង​ជីវិត​ ដោយ​​កន្លង​មករឿង​បែបនេះ​មិន​ធ្លាប់​កើត​មាន​​ឡើយក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ ហើយ​អ្វីដែល​រឹតតែ​ពិសេសបំផុត​នោះ ស្វាមី​ភរិយា​​អ្នក​និពន្ធ​មួយគូនេះ ថែមទាំងយក​​សៀវភៅ​ដែល​​ជា​ស្នាដៃ​និពន្ធ​​រួម​គ្នា​របស់​ខ្លួន​នេះ ចែកជាអំណោយដល់​ភ្ញៀវ​កិត្តិយសដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រៀបអាពាហ៍​ពិពាហ៍​របស់​ខ្លួនទៀតផង ដែល​ទង្វើ​នេះ​ពិតជា​ប្រពៃ និងគួរឱ្យសរសើរខ្លាំងណាស់។ ទាក់ទង​នឹង​សៀវភៅ​ “វិថីសុភមង្គល” ខាងលើនេះ លោក ហេង សុវណ្ណ ដែល​ជា​សហនិពន្ធជាមួយភរិយាខ្លួន ​អ្នក​នាង ឡាយ ឈីម៉ីម៉ី បាន​រៀប​រាប់​បង្ហាញ​ពី​បុព្វ​ហេតុ​ដែល​ជំរុញ​ឱ្យ​លោក​និង​ភរិយា​រួមគ្នា​​និពន្ធសៀវភៅនេះថា៖ “មុននឹងបង្ហាញពីមូលហេតុដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះ ខ្ញុំចង់បញ្ជាក់ផងដែរថា ក្រៅពី​អាជីពជាអ្នកនិពន្ធ ខ្ញុំជាអ្នកសារព័ត៌មានម្នាក់ដែលមានមានកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នូវព័ត៌មាន​ជុំវិញការរស់នៅរបស់ប្រជាជនខ្មែរ​។ ក្នុងអាជីពនេះ ធ្វើឱ្យខ្ញុំមើលឃើញពីរឿងរ៉ាវជាច្រើនដែលកើតឡើងជារៀងរាល់ថ្ងៃដូចជាបញ្ហាឃាតកម្ម អត្តឃាត​ ការបោកប្រាស់គ្នា ការហែកហួរគ្នារវាងអតីតដៃគូ និងបញ្ហាចាក់ស្រះជាច្រើនផ្សេងទៀតក្នុងជីវភាពរបស់ប្រជាជនខ្មែរ កើតឡើងដោយសារតែកង្វះ​ចំណេះដឹង​ក្នុងការរស់នៅ ជាពិសេស​ជីវិតអាពាហ៍ពិពាហ៍។ មានរឿងរ៉ាវធ្ងន់ធ្ងរជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដែលកើតចេញពីបញ្ហាទំនាក់ទំនង ដូចជាប្តីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្តី ឬការលែងលះដោយហេតុផលងាយៗជាច្រើន​ធ្វើ​ឱ្យមានការភ្ញាក់ផ្អើលដោយសារតែ​ភាគីនីមួយៗមិនមានចំណេះដឹង និងមិនបានត្រៀមខ្លួនល្អក្នុងនាមជាប្តី ឬក្នុងនាមជាប្រពន្ធនៅឡើយ។ យុវជន សម្រេចចិត្តរៀបការងាយៗ ដោយខ្វះការពិចារណា បន្ទាប់មកក៏បង្ករជាវិបត្តិ និងការសោកស្តាយ រហូតដល់អ្នកខ្លះសម្រេចចិត្ត​សម្លាប់ខ្លួនទាំងវ័យក្មេងក៏មាន។” លោក​បាន​បន្ត​ថា “ដោយមើលឃើញពីចំណុចអវិជ្ជមានទាំងអស់នេះ ខ្ញុំយល់ឃើញថា​ អាជីពជាអ្នកព័ត៌មាន និងជាអ្នកនិពន្ធមិនខុសគ្នានោះទេ គោលបំណងសំខាន់បំផុតនៃការងារនេះ គឺប្រើប្រាស់ទឹកប៊ិកដើម្បីដោះស្រាយបញ្ហា។ ហេតុនេះហើយទើបខ្ញុំចាប់ផ្តើមប្រមូលបញ្ហានានាដែលជាចំណុចអសកម្មទាំងអស់នោះ មកធ្វើការបកស្រាយ និងចែករំលែកពីបទពិសោធនមួយចំនួនដែលជាច្រកចេញ​ងាយៗតែមនុស្សគ្រប់គ្នាមិនយកចិត្តទុកដាក់ពិចារណា។ លើសពីនេះទៅទៀត ខ្ញុំក៏បានបញ្ចូលនូវ​ទិដ្ឋភាពមួយចំនួនទៀតផងដែរ ក្រៅពីអត្ថបទពាក់ព័ន្ធនឹងជីវិតអាពាហ៍​ពិពាហ៍ដើម្បី​ជួយដល់សារធារណជនទាំងអស់ឱ្យ​ចេះរស់នៅក្នុងជីវិតប្រកបដោយសន្តិភាព ព្រោះបើនិយាយពីសុភមង្គលមួយម៉ាត់មានអត្ថន័យទូលំទូលាយណាស់ […]

សំ សុភារិន្ទ អ្នកនិពន្ធដែល​ធ្លាប់​ជាប់ជ័យលាភីលេខ១ទាំងវ័យក្មេងជាងគេ

  • Wednesday, September 25th, 2019.

លោក សំ សុភារិន្ទ  កើតថ្ងៃ៦ កក្កដា ១៩៧៨ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក​មាន​ឳពុកឈ្មោះ សំ ផន (ជាសាស្ត្រាចារ្យចូលនិវត្តន៍) និង​ម្ដាយឈ្មោះ សៀង សារុន ជាមេផ្ទះ។ មានបងប្អូនបង្កើតចំនួន៥នាក់ ដោយលោកជាកូនប្រុសច្បងតែម្នាក់គត់ក្នុង​គ្រួសារ។ លោក​ចាប់​ផ្ដើម​ប្រឡូកក្នុង​វិស័យតែងនិពន្ធនៅឆ្នាំ១៩៩៨ មាន​រយៈពេល២១ឆ្នាំហើយ។ លោក​ជាអ្នក​និពន្ធ​ដែល​​ចូលចិត្តនិពន្ធទាំងប្រលោមលោក និងកំណាព្យ ព្រោះជានិស្ស័យនិងចំណូលចិត្តអានតាំងពីក្មេង  ដែលរហូត​មក​ទល់​នឹង​ពេលនេះ លោក​និពន្ធ​បោះពុម្ភស្នាដៃ​បាន១០ចំណងហើយ​ ទាំងកំណាព្យរឿង, ប្រលោមលោក និងសៀវភៅវិធីសាស្ត្រតែងអត្ថបទសារព័ត៌មាន ដែល​សុទ្ធ​តែ​ជាសៀវភៅដែលទទួលបានការគាំទ្រ​ពីប្រិយមិត្ត។​ ហើយអ្វីដែលពិសេស​បំផុត​ ដែល “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើងខ្ញុំ​ចង់​បង្ហាញ​ឱ្យ​លោក​អ្នក​បាន​ដឹង​បំផុត​នោះ ​លោក​គឺជា​អ្នកកវី​​និពន្ធ​កម្ពុជា​ដែល​ធ្លាប់ប្រឡង​​ជាប់​ជ័យ​លាភីលេខចំណាត់​ថ្នាក់​លេខ​​១​ក្នុង​​វ័យ​ក្មេងគេ ដែលកាលនោះ​លោក​ទើបតែមាន​អាយុ២០ឆ្នាំប៉ុណ្ណោះ ដោយ​រឿង​ដែល​លោក​និពន្ធ​ដាក់​ប្រឡង​​ជាប់​នោះ​ មាន​ចំណងជើងថា “ម្ចាស់ជីវិត”  ជា​ស្នាដៃផ្នែកកំណាព្យដំបូងក្នុងអាជីពតែង​និពន្ធរបស់​លោក ក្នុង​កម្មវិធី “ពានរង្វាន់អក្សរសិល្ប៍៧មករា” លើកទី២  រៀបចំ​ឡើង​​ដោយ ​“សមាគមអ្នកនិពន្ធខ្មែរ” ក្នុងឆ្នាំ១៩៩៨ ដែលរហូត​មក​ទល់​នឹង​ពេលនេះ មិនទាន់​មានអ្នកនិពន្ធវ័យក្មេងស្រករក្រោយ​រូបណាអាច​សាង​សមិទ្ធ​ផល​​ក្នុង​ការ​​ប្រឡង​តែង​និពន្ធ​ក្នុងកម្ម​វិធី​ធំ​សំខាន់បាន​ល្អ​​​បែប​នេះ​ដូច​ជារូប​លោក​ឡើយ។ ប្រវត្តិការសិក្សា និងការងារ * ពីឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៨៩ លោកសិក្សានៅសាលាបឋមសិក្សាអង្គរកា(ស្រុកត្រាំកក់)។ * […]

អ្នកនិពន្ធ យូ សុភា បង្ហាញគន្លឹះសរសេររឿងដាក់ប្រឡងឱ្យទទួលបានជោគជ័យ

  • Monday, August 19th, 2019.

លោក យូ សុភា កើតឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ, លោកមានឪពុក ឈ្មោះ យូ វណ្ណថៃ និង​​​​ម្ដាយ​ ឈ្មោះ ជេត វណ្ណបូផា, លោកមានបងប្អូនចំនួន៨នាក់ ប្រុស៧នាក់ ស្រីមួយនាក់ ដោយលោក​ជាកូនច្បងក្នុង​គ្រួសារ។ លោក​គឺ​អ្នក​​និពន្ធ​កម្ពុជា​ដ៏​ឆ្នើមនិង​ជោគជ័យ​មួយរូប ដែល​កម្រង​នឹង​មាន​អ្នក​និពន្ធកម្ពុជា​​រូបណាអាច​សម្រេច​បាន​ដូចជា​រូប​លោក​ណាស់ ព្រោះ​លោក​គឺ​ជា​អ្នក​និពន្ធនៅ​កម្ពុជា​​​នាពេល​បច្ចុប្បន្ន​​តែ​ម្នាក់​គត់ ដែល​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ជាប់​ទទួល​បាន​ពាន​រង្វាន់​ជ័យលាភីច្រើនជាង​គេបំផុត គឺ​​ច្រើន​​គួរ​ឱ្យ​ស្ញប់​ស្ញែង​តែម្ដង ដោយ​ក្នុង​នោះ​ ពានរង្វាន់ និងរង្វាន់ដែល​លោក​ធ្លាប់ទទួលបាន រួមមានដូចជា ៖ ​​ ១ / ប្រលោមលោក រឿង “កុលស្រ្តី” ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ចំណាត់ថ្នាក់លេខពីរ ២ / ប្រលោមលោក រឿង “៣បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់ លេខពីរ (គ្មានលេខមួយ) ៣ / ប្រលោមលោក រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុតន្តប្រិយជាឥន្ទ ចំណាត់ថ្នាក់លេខមួយ ៤ / ប្រលោមលោក រឿង […]

error: អត្ថបទរក្សាសិទ្ធ !!