តុន ច័ន្ទរិទ្ធិ ម្ចាស់ស្នាដៃសៀវភៅ “និទានម៉ែ” អ្នកនិពន្ធដែលឱ្យតម្លៃខ្លាំងលើការអានសៀវភៅ
លោក តុន ច័ន្ទរិទ្ធិ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “សមុទ្រ” ។ លោកកើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ទុំ សុផល និងម្តាយឈ្មោះ ហង្ស សាមាន និងមានបងប្អូនបង្កើតចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ដោយជាកូនទី២ក្នុងក្រុមគ្រួសារ។ សព្វថ្ងៃក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប លោកគឺជាបុគ្គលិក NGO គ្រីស្ទានមួយកន្លែងក្នុងក្រុងភ្នំពេញ។ លោក តុន ច័ន្ទរិទ្ធិ និងសៀវភៅ “និទានម៉ែ” ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” អ្នកនិពន្ធដែលមានប្រភពចេញពីទឹកដីខេត្តបាត់ដំបងរូបនេះ បានបង្ហាញពីដំណើរជីវិតលើវិថីតែងនិពន្ធរបស់លោកថា “ខ្ញុំចាប់ផ្តើមចូលប្រឡូកក្នុងការតែងនិពន្ធនៅក្នុងកំឡុងចុងឆ្នាំ២០១៨នេះប៉ុណ្ណោះ! ហើយកត្តាដែលជំរុញឱ្យខ្ញុំចង់ចូលរួមប្រឡូកក្នុងការតែងនិពន្ធនេះពីព្រោះហេតុផលមួយចំនួនដូចជា ទី១ ដោយសារវាជាចំណង់ចំណូលចិត្ត និងក្តីស្រមៃតាំងពីតូចដែលចង់ក្លាយជាអ្នកនិពន្ធ។ ទី២ ដោយសារចង់លើកស្ទួយការអាននៅប្រទេសកម្ពុជាឲ្យប្រសើរឡើងជាងនេះ។ ទី៣ ព្រោះចង់ចែករំលែកក្តីស្រឡាញ់ តាមរយៈស្នាដៃរបស់ខ្ញុំទៅកាន់មិត្តអ្នកអាន និងទី៤ចុងក្រោយ ព្រោះវាស្របនឹងជំនាញដែលខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ។” លោកបន្តថា “ហើយសម្រាប់ការតែងនិពន្ធរូបខ្ញុំអាចសរសេរបានជាប្រភេទសៀវភៅ ទស្សនវិជ្ជាអប់រំ, លើកទឹកចិត្ត, ប្រលោមលោក និងរឿងខ្លីជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាង និងផ្តោតទៅលើជាងគេគឺ […]