ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ
លោក ពៅ មករា កើតឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោកធ្លាប់សរសេររឿងតាំងពីអាយុ៨ឆ្នាំ កាលពីរៀនថ្នាក់ទី៣មកម្ល៉េះ និងបន្តសរសេររឿងលេងជាធម្មតាដែលមានមិត្តជាច្រើនចូលចិត្តអានរហូតដល់ថ្នាក់ទី១២ ទើបលោកផ្អាកសរសេរ ដោយសារជាឆ្នាំប្រលងចង់យកពេលផ្ដោតលើការសិក្សាឱ្យបានច្រើន រហូតទាល់តែដល់ឆ្នាំ២០១៤ ទើបលោកចាប់ផ្ដើមប្រឡូកនឹងការតែងនិពន្ធពេញលេញ ដោយបានសរសេររឿងខ្លីមួយចំនួនផ្ញើទៅផ្ទះអ្នកនិពន្ធសប្បាយ ដូចជា រឿង “ឱ! ឆ្នេររាមអើយ” និង រឿង “ហេតុអ្វីសន្យា” និងរឿងកុមារនៅអង្គការរ៉ូមធូរីត គម្រោងតោះអាន(មូនិធិអាស៊ី) ជាដើម។ អ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក” លោក ពៅ មករា បានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទសម្ភាសន៍នេះថា “និយាយរួមការប្រលូកក្នុងវិស័យនេះ ខ្ញុំចាប់ផ្តើមផ្លូវការតាំងពីឆ្នាំ២០១៤មក ហើយមកដល់ពេលនេះស្នាដៃនិពន្ធរបស់ខ្ញុំមានដូចជា ប្រលោមលោកខ្នាតខ្លីរឿង “ស្បែកជើងកែងហោះ” (ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត), ហៃអើ និងរឿងខ្លីដទៃទៀត (បោះពុម្ព២០១៨), រឿងកុមារ ជ្រូកនិងសេក បីសាចសំគម, ថង់យួរ, ទៅលេងផ្ទះលោកតា…និង រឿង “ម៉ឺនឯក” (បោះឆ្នាំនេះ ២០១៩) លើសពីនេះ ខ្ញុំក៏នៅមានប្រលោមលោកជាច្រើនទៀតដែលមិនបានបោះពុម្ព […]