អ្នកនិពន្ធ អោម ចែតច័ន្ទថារី សម្ដែងអារម្មណ៍រីករាយក្រោយបានចេញផ្សាយស្នាដៃប្រលោមកំណាព្យដំបូងរបស់ខ្លួន

  • Friday, June 11th, 2021.

តាមរយៈ​ហ្វេសប៊ុគ​ផ្លូវការ​របស់អ្នកនាង អោម ចែតច័ន្ទថារី បានបង្ហាញ​ឱ្យដឹងថា អ្នកនាងទើបតែបាន​ចេញ​ផ្សាយ​ស្នាដៃ​និពន្ធ​ផ្នែក​ប្រលោម​កំណាព្យជាលើក​ដំបូងមានចំណងជើងថា «ស្ម័គ្រតាមទំនៀម» ដែល​ចំណងជើងនេះ​ស្ដាប់​ហើយ​ហាក់មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ដោយហេតុចង់​ដឹង​ច្បាស់ ខាង​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” យើង​ខ្ញុំ​ក៏បាន​ទំនាក់​ទំនងទៅ​អ្នក​និពន្ធ​តាមសារ​អេឡិច​ត្រូនិកសួរនាំ​ឱ្យបាន​ដឹងច្បាស់​នេះ អ្នក​នាងក៏បាន​រៀបរាប់បង្ហាញ​ប្រាប់​ជុំវិញ​ស្នាដៃ​ប្រលោម​កំណាព្យ​ដំបូង​របស់ខ្លួន​មួយនេះថា ​“ជាការពិត! «ស្ម័គ្រតាមទំនៀម» ពិតជាស្នាដៃ​ដំបូង​ផ្នែក​ប្រលោម​កំណាព្យ​របស់​នាង​ខ្ញុំ​ប្រាកដ​​មែនដោយទើបតែបានចេញផ្សាយ​ជាសៀវភៅថ្មីៗ​ប៉ុន្មានថ្ងៃនេះឯង… តែ​នាងខ្ញុំ​សូម​បញ្ជាក់​ថា មិនមែន​ជាស្នាដៃ​ទោល​របស់​នាងខ្ញុំ​តែម្នាក់នោះទេ ខ្ញុំចង់​មានន័យថា វាជាសៀវភៅ​រួមស្នាដៃ​គ្នា​ជាមួយ​​កវី​អ្នកនិពន្ធផ្សេងៗ​ចំនួន​៩​រូប​ទៀត ដោយ​បូក​ទាំង​នាងខ្ញុំ​សរុប​ទាំងអស់​១០រូប ក្នុង​សៀវភៅ​រួមគ្នា​មានចំណងជើងថា «កម្រង​ប្រលោម​កំណាព្យ» ដោយ​ក្នុង​នោះ​រឿង​របស់​នាង​ខ្ញុំ​មាន​ចំនួន​​តែ​២០ទំព័រ​ប៉ុណ្ណោះក្នុង​ទំព័រ​សរុប​ចំនួន ២៥៤។ អ្នកនិពន្ធ អោម ចែតច័ន្ទថារី (អ្នកនិពន្ធកម្ពុជានៅប្រទេសស្វីស) អ្នក​នាង​ អោម ចែតច័ន្ទថារី បាន​សង្ខេបរឿង «ស្ម័គ្រតាមទំនៀម»នេះ​ប្រាប់​​គេហំព័រយើងថា “ជាសាច់រឿង​និយាយ​ពី​​ដំណើរ​ជីវិត​​របស់​ក្មេង​ស្រី​ម្នាក់ ​ដែល​បាន​ឡើង​មក​បន្ត​ការសិក្សានៅភ្នំពេញ។ នាងរៀនផង ធ្វើការ​ផង​រហូត​បាន​បញ្ចប់បរិញ្ញាបត្រ។ ធ្វើការ​ឆ្លង​ខេត្ត​ឆ្ងាយ​ពី​ផ្ទះ​ដែលក្រុមគ្រួសារមាន ការ​បារម្ភ​ពី​សុខភាព​ផង និង​ទំនាក់​​ទំនង​ស្នេហា​ប្រុស​ស្រី​ខ្លាច​មិន​ទៅ​តាម​គន្លង​ប្រពៃណី ខ្លាចខូចចិត្តគិតខ្លីជាពិសេស​ឪពុក​ម្តាយ​របស់​នាងតែងតែផ្តាំផ្ញើនិងលើកទឹកចិត្តកូន។ ឆ្ងាយ​ពី​ផ្ទះ​ឆ្ងាយ​ពី​ភ្នែក​ឪពុក​ម្តាយ​ពិតមែន តែ​រ័ត្ន​ជា​នារី​រឹង​មាំម្នាក់ និងមើលថែសុខភាពខ្លួន​ឯង​បាន​ល្អ។ចំពោះ​ស្នេហា​វិញ ​នាង​តែង​ប្រុង​ប្រយ័ត្ន​​មិន​ងាយ​បង់​ចិត្ត​លើ​អ្នកណា​ដោយ​ងាយ​ឡើយ​ ពិសេស​បុរស​​​បាន​តែ​រស​ទឹក​មាត់​គ្មាន​សេចក្តី​ស្មោះ​ពិត ដោយ​នាង​ធ្លាប់​​ឃើញ​គំរូ​មិត្តៗ​រង​ទុក្ខ​ព្រោះ​តែ​ស្នេហា​មិន​ស្មោះជាច្រើននាក់។អាយុ​ច្រើន​ទៅ​ណា​​មក​ណាគេតែងសួរថ្ងៃណាចូលរោងការ តែ​នាង​​មិន​បាន​ខ្វល់ទេ ព្រោះនាងរង់ចាំជួបបុរស​ម្នាក់​ដែល​ស្រឡាញ់​នាងពិត ក្លាហាន​ហ៊ាន​សារភាព​ក្តី​ស្រឡាញ់​ចំពោះ​មុខនាងផ្ទាល់ និង​ផ្តល់​កិត្តិយស​ចូល​ស្តី​ដល់​មេបាគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អ្នកនាងបន្តសាច់រឿងទៀតថា“មាន​បុរស​ម្នាក់ហាក់ក្លាហានហ៊ានបោះពាក្យសុំស្រឡាញ់ សុំនាងធ្វើជាសង្សារជាច្រើនខែ ថា​គេ​នឹង​ស៊ូ​រង់​ចាំ​ចម្លើយ។ យ៉ាងណានាងនៅតែជាក្មេងស្រី […]

ត្រឹមវ័យ១៧ឆ្នាំ កញ្ញា ចិន ម៉ាលីហ្សា អាចនិពន្ធប្រលោមលោកស្នេហាសម័យលង្វែកបានយ៉ាងល្អ!

  • Wednesday, February 10th, 2021.

កញ្ញា ចិន ម៉ាលីហ្សា មាននាមប៉ាកកា​ក្នុង​វិស័យតែងនិពន្ធថា “ស៊ូលី” កញ្ញា​កើតនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០០៤ ​នៅភូមិស្លែងរលើង សង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានឪពុកឈ្មោះ ចិន សារីន និងម្ដាយឈ្មោះ យ៉ង់ សុគង់ និង​មានបងប្អូន​បង្កើត​ចំនួន៤នាក់ ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ដោយ​កញ្ញា​ជាកូនពៅ​ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីជា​អ្នក​និពន្ធវ័យ​ក្មេង​ដ៏ពូកែមួយរូប​នៅកម្ពុជា កញ្ញា​គឺជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ដែលមានទីតាំងស្ថិតនៅក្នុង​ក្រុងភ្នំពេញ។ អ្នកនិពន្ធ ចិន ម៉ាលីហ្សា ហៅ “ស៊ូលី” និងសៀវភៅប្រលោមលោករឿង “អធិដ្ឋានស្នេហ៍” របស់កញ្ញា ថ្មីៗ​នេះ អ្នក​និពន្ធវ័យក្មេងដ៏ពូកែខាងលើ បានបោះពុម្ពចេញផ្សាយនូវស្នាដៃប្រលោមលោក​ស្នេហា​​ក្នុង​សម័យ​លង្វែក​មួយ​ក្បាល មានចំណងជើងថា “អធិដ្ឋានស្នេហ៍” ដែល​ការ​ចេញ​ផ្សាយ​ស្នាដៃ​នេះ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​អ្នក​និយមអាន​ប្រលោម​លោក​​នៅកម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​បើ​គិតមក​ត្រឹមថ្ងៃនេះ កញ្ញា​មានវ័យត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ តែ​បែរជាអាច​និពន្ធ​ប្រលោម​លោក​​ស្នេហាសម័យលង្វែក ​ដែលជាសម័យបុរាណខ្មែរដ៏យូរលង់បាន​យ៉ាង​​ល្អដ៏​​មិន​គួរ​ឱ្យជឿ​ទៅវិញ ហើយ​អ្វី​ដែល​រឹតតែ​មិន​គួរ​ឱ្យ​ជឿ​​ទៅ​ទៀត​នោះ ស្នាដៃ​ដ៏គួរឱ្យចាប់​​អារម្មណ៍​មួយ​នេះ កញ្ញា​ប្រើ​ពេលតែ៨ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​និពន្ធ ដែលអាច​រាប់​បាន​ថាជារយៈពេលមួយដ៏ខ្លី​បំផុត​ក្នុង​ការ​​និពន្ធ​ប្រលោមលោក។ មែនទែនទៅ! […]

លោក ឆាន់ វុត្ថា​ និងស្នាដៃនិពន្ធទី៣ រឿង “មន្តស្នេហ៍កូនកាំបិត” ប្រលោមលោកបែបស៊ើបអង្កេតដ៏អាថ៌កំបាំង!

  • Friday, December 4th, 2020.

វិស័យតែងនិពន្ធពិតជាសំខាន់ណាស់​សម្រាប់​សង្គមជាតិនីមួយៗ ហើយក្នុងនោះ អ្នក​និពន្ធ​គឺជាតួអង្គយ៉ាងសំខាន់​ក្នុងការបង្កើតនូវស្នាដៃ​ផ្នែក​និពន្ធផ្សេង ដើម្បី​បម្រើ ក៏ដូចជា​លើក​ស្ទួយវិស័យនោះ ដែលជាផ្នែកមួយ​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ ក៏ដូចជា​សង្គម​ជាតិ​របស់​ខ្លួន​ឱ្យកាន់តែ​រីកចម្រើន​យ៉ាង​ប្រាកដ។ បើ​ក្រឡេក​មក​វិស័យតែង​និពន្ធ​កម្ពុជា​យើង​វិញ ឃើញ​មួយរយៈ​ចុងក្រោយនេះ​ហាក់​មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ជា​ពិសេស​ការចេញស្នាដៃ​ជាសៀវភៅ​ថ្មីៗគ្រប់​ផ្នែក​របស់អ្នក​និពន្ធ​ទាំងចាស់​ក្មេង ក្នុង​នោះ​សៀវភៅ​ប្រលោមលោកក៏​មានច្រើន​ផងដែរ​។ ដូច្នេះ ​ថ្ងៃ​នេះ​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូម​លើក​យក​នូវ​បទសម្ភាសន៍​តាមសារអេឡិច​ត្រូនិកមួយ ជាមួយ​អ្នក​និពន្ធវ័យក្មេង​ឆ្នើម​មួយរូប គឺ លោក ឆាន់ វុត្ថា មកចែក​ជូន​ឱ្យ​លោកអ្នក​បាន​ដឹង ពីស្នាដៃ​ថ្មី​ចុងក្រោយ​របស់​លោក ដោយ​គេហទំព័រយើង​ខ្ញុំ សូម​លើក​យកតែ​សំណួរសំខាន់ៗជាមួយ​លោក មកបង្ហាញ​ជូន​ប៉ុណ្ណោះ។ ដើម្បី​បានដឹងច្បាស់ សូម​តាមដានដូចតទៅ ៖ លោក ឆាន់ វុត្ថា  ហៅ “វេហាស៍” និងសៀវភៅ “មន្តស្នេហ៍កូនកាំបិត” របស់លោក គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ តើ​រហូតមកទល់នឹងពេលនេះ លោកចេញស្នាដៃនិពន្ធរឿង​ប្រលោមលោក​ជាសៀវភៅបានប៉ុន្មានចំណងជើងហើយ? ហើយរឿងចុងក្រោយមានចំណងជើងអ្វី? សូមសង្ខេបសាច់រឿងបែបខ្លី! លោក ឆាន់ វុត្ថា ៖ មកដល់ពេលនេះ ខ្ញុំបានចេញស្នាដៃចេញជាសៀវភៅបានចំនួន​៣ចំណងជើងហើយ មានដូចជា រឿង “ភ្លេចស្នេហ៍ក្បែរជើងមេឃ”, “មនុស្សគល់ឈើ” និងចុងក្រោយនេះរឿង “មន្តស្នេហ៍កូនកាំបិត”  ដែលជាប្រលោមលោកបែប​ស៊ើបអង្កេត […]

លោក នួន វណ្ណៈ ម្ចាស់ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដ៏មានសារៈសំខាន់!

  • Wednesday, December 2nd, 2020.

លោក នួន វណ្ណៈ​ កើតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅខេត្តសៀមរាប។ លោក​ជាកូនច្បង​ក្នុងគ្រួសារដែលមានបងប្អូនបង្កើត​ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី១នាក់។ បច្ចុប្បន្ន ក្រៅពីការងារជាអ្នក​និពន្ធមួយរូប និងជា​ម្ចាស់​ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដែលជាសៀវភៅដ៏មានសារៈសំខាន់​មួយ​ ​ផ្នែកអាជីវកម្ម​ហ្រ្វេនឆាយ​នៅកម្ពុជា​​ លោកក៏​នៅ​​មានក្រុមការងារផ្នែកឌីជីថលម៉ាឃីតធីង(Digital Marketing)មួយ​ផងដែរ ដែល​ក្រុម​នេះ​បង្កើតសម្រាប់ជួយម្ចាស់អាជីវកម្មហ្រ្វេនឆាយក្នុងស្រុក ក៏ដូចជាសេវាកម្មផ្តល់ប្រឹក្សា លើការពង្រីកពីអាជីវកម្មលក្ខណៈគ្រួសារ ឱ្យ​ទៅជាអាជីវកម្មហ្រ្វេនឆាយ ដែលអាចផ្តល់(លក់)សិទ្ធិអាជីវកម្មទៅអ្នកវិនិយោគនៅក្នុងស្រុកបាន។ លោក នួន វណ្ណៈ អ្នក​និពន្ធកម្ពុជាល្បីឈ្មោះមួយរូប ការ​និពន្ធ ឬ​រៀបរៀងសៀវភៅ​ផ្នែក​អ្វី​មួយ​ឱ្យចេញជារូបរាង​ឡើង ​មិនមែន​ជារឿង​លំបាកទេ អ្វីដែលលំបាក​បំផុត​នោះ គឺការ​ធ្វើ​ឱ្យសៀវភៅនោះទទួលបានការគាំទ្រទៅវិញ​ទេ ទើបជា​បញ្ហា​ដែលពិបាក​នឹង​សម្រេច​បំផុត ព្រោះ​​ទាមទារ​ឱ្យសៀវភៅនោះ ចាំបាច់​ត្រូវតែ​មានការ​ផ្សព្វផ្សាយបាន​ទូលំទូលាយ ចំគោលដៅ និង​ប្រកបដោយ​អត្ថប្រយោជន៍​ចំពោះ​អ្នក​អាន​ពិតប្រាកដ មិនមែនស្អាតតែក្រប ពីរោះ​តែចំណងជើង តែខ្លឹមសារ​ប្រហោងក្នុង​គ្មានន័យ​អ្វី​នោះឡើយ។ ទាក់ទងនឹងការ​និពន្ធ​រៀបរៀងសៀវភៅ​នៅពេលនេះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នឹង​បង្ហាញជូន​នូវបទសម្ភាសន៍តាមសារអេឡិចត្រូនិក​ដ៏មានសារៈប្រយោជន៍​មួយរវាងគេហទំព័រ​ និង លោក នួន វណ្ណៈ​ អំពីសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” របស់លោក ក៏ដូចជា​អត្ថប្រយោជន៍ និងអ្វីៗជាច្រើនទាក់ទងនឹងសៀវភៅនេះ ឱ្យលោក​អ្នកបានដឹង […]

កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង បង្ហាញពីហេតុផលបញ្ចេញស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូង

  • Tuesday, September 8th, 2020.

បើ​អ្នក​ជាប្រិយមិត្ត​របស់​ កញ្ញា ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ” លោកអ្នកមុខជាបាន​ដឹង​ហើយពីដំណឹងដែលកញ្ញា​បង្ហោះ​ផ្សាយ​ក្នុង​ហ្វេស​ប៊ុក​ផេក​របស់​កញ្ញា អំពី​ការ​​សម្រេច​ចេញ​ផ្សាយ​ស្នាដៃ​និពន្ធ​ជាសៀវភៅ​ប្រលោមលោក​ដំបូង​របស់​ខ្លួន មានចំណងជើងថា “កំណត់ហេតុពណ៌ស្វាយ” ដែល​ស្ដាប់​ទៅហាក់​ប្លែក​យ៉ាងខ្លាំងបើ​ប្រៀបធៀបទៅនឹង​ចំណងជើង​ប្រលោមលោក​របស់​អ្នក​និពន្ធ​កម្ពុជាដទៃៗ​ទៀត​ដែលធ្លាប់​ចេញ​ផ្សាយ​កន្លងមក ជាពិសេស​ចំណងជើងប្រលោមលោក​របស់​ អ្នកស្រី ម៉ៅ សំណាង អ្នក​និពន្ធ​លោមលោកជើងចាស់​ដ៏ល្បីល្បាញ ដែលគ្រប់គ្នាស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​នាម​ប៉ាកកា​ “ទន្សាយ” តែម្ដង។ កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង និងសៀវភៅ “កំណត់ហេតុពណ៌ស្វាយ” ទាក់​ទង​នឹង​មូលហេតុ​ដែលដាក់​ចំណងជើងបែបនេះ តាម​រយៈ​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” កញ្ញា​ ម៉ៅ ចាន់​រស្មី ម្ចាស់​ស្នាដៃបានបង្ហាញ​ពីហេតុ​ផលថា ​“ខ្ញុំដាក់ចំណងជើងថា កំណត់ហេតុពណ៌ស្វាយ ព្រោះវាគឺជាវត្ថុដ៏សំខាន់បំផុតក្នុងសាច់រឿងនេះ វាគឺជាសៀវភៅកំណត់ហេតុផ្ទាល់របស់នារីម្នាក់ ដែលស្រឡាញ់ពណ៌ស្វាយជាទីបំផុត។” កញ្ញា​បាន​បន្ត​ពី​បុព្វ​ហេតុ ​ដែល​ជំរុញ​ឱ្យ​កញ្ញា​សម្រេច​ចិត្ត​និពន្ធ​បោះ​ពុម្ពផ្សាយ​ស្នាដៃ​ជាសៀវភៅ​ប្រលោមលោក​ដំបូងនេះ​ថា “ការណ៍ដែលនាងខ្ញុំសម្រេចចិត្តនិពន្ធប្រលោមលោកដំបូងមួយនេះឡើង គឺដោយសារ​មានកម្លាំងជំរុញចិត្តជាច្រើនយ៉ាង! ទីមួយ គឺព្រោះតែខ្ញុំជាមនុស្សដែលចូលចិត្តសរសេរអារម្មណ៍ផ្ទាល់ខ្លួនទៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយពុំសូវចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់នរណាទេ! ហើយវាក៏ធ្វើឱ្យខ្ញុំដឹងថាមនុស្សម្នាក់ៗតែងតែមានរឿងអាថ៌កំបាំងជាច្រើន ដែលកប់ទុកនៅក្នុងចិត្តរហូតមក! យើងអាចស្គាល់ឈ្មោះមនុស្សម្នាក់ តែពុំអាចស្គាល់រឿងរ៉ាវដែលកើតឡើងចំពោះមនុស្សម្នាក់នោះទេ! តែរបស់ម្យ៉ាងដែលអាចដឹងរឿងរ៉ាវអាថ៌កំបាំងរបស់គេច្រើនបំផុតនោះ វាអាចជាសៀវភៅកំណត់ហេតុនេះឯង! ទើបខ្ញុំចង់សរសេររឿងប្រលោមលោកមួយដែលពាក់ព័ន្ធនឹងសៀវភៅកំណត់ហេតុ រៀបរាប់ពីអារម្មណ៍ដ៏ជ្រាលជ្រៅ និងស្នេហាដ៏ទន់ភ្លន់ដែលម្ចាស់សៀវភៅកំណត់ហេតុនោះបានកត់ត្រាទុក! […]

“អំណាចកម្ម” សៀវភៅថ្មីស្នាដៃទី៥ របស់អ្នកនិពន្ធ ឡាំ លីម

  • Sunday, August 30th, 2020.

“អំណាចកម្ម” ជាឈ្មោះ​នៃ​ចំណងជើងសៀវភៅ​ថ្មី​របស់​អ្នក​និពន្ធ​ល្បីឈ្មោះ លោក ឡាំ លីម ដែល​ប្រិយមិត្ត​អាន​បាន​ស្គាល់​លោក​យ៉ាងច្បាស់​រួចមកហើយ​តាមរយៈ​ស្នាដៃ​និពន្ធ​ជាសៀវភៅ​ល្បីៗ​ទាំង៤​ក្បាល​របស់​លោក​ន្លងមក រួម​មានដូចជា​ សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ដែលស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀតផងដែរ ដែល​សៀវភៅ​ថ្មី​នេះ លោក​ទើបតែ​បាន​បោះពុម្ពចេញផ្សាយ​ជាផ្លូវការ​តាមរយៈ​គ្រឹះស្ថានសៀវភៅ​ជីវិត​ កាល​ពីពេល​ថ្មីៗ​នេះ​ឯង និង​ទទួលបាន​នូវការ​ចាប់​អារម្មណ៍​គាំទ្រ​យ៉ាង​ខ្លាំង ​ពី​​សំណាក់​ប្រិយមិត្ត​អ្នក​និយម​អានស្នាដៃ​តែង​និពន្ធ​របស់​លោក។ លោក ឡាំ លីម និងសៀវភៅ “អំណាចកម្ម” ស្នាដៃទី៥របស់លោក ទាក់ទងនឹងសៀវភៅ​ថ្មីនេះ លោក ឡាំ លីម ដែលជា​ម្ចាស់​ស្នាដៃ​ក៏បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​តាម​រយៈសារអេឡិចត្រូនិច ​ពីបុព្វហេតុ​ដែលជំរុញ​ឱ្យ​លោក​និពន្ធ​សៀវភៅ​នេះ​ឡើងថា “ចេតនា​នៃ​ការបង្កើត​ស្នាដៃ​នេះ គឺ​ក្នុង​គោលបំណង​ចែករំលែក​គំនិត​ទាក់ទង​នឹង​ការប្រើ​ប្រាស់​ចំណេះដឹង​ដែល​ខ្លួន​មាន​ឱ្យ​សម្រេច​កើតកាលវាលគុម្ព និង​មួយផ្នែកទៀត ខ្ញុំ​បាន​លើក​ពីដើម​ហេតុ​នៃជ​ម្លោះ ជាពិសេស​គឺ​ដំណើរ​រាំងរា ខារខាំង​យើង​មិន​ឱ្យធ្វើ​សកម្មភាព​ទៅមុខ។” លោក​ ឡាំ លីម ក៏បាន​បង្ហាញ​ពីអត្ថប្រយោជន៍​ផងដែរ ប្រសិនបើ​លោក​អ្នកបាន​អានសៀវភៅ​មួយ​ក្បាល​នេះថា “ដួង​ព្រលឹង​ស្នាដៃ​នេះ វា​នឹង​ជំរុញចិត្ត​អ្នកអាន​ឱ្យ​ក្លាយទៅជា​មនុស្ស​ប្រាកដនិយម ឱ្យ​តម្លៃ​ខ្ពស់ទៅ​លើ​ការអនុវត្ត​ជាក់ស្តែង សកម្មភាព​ជាក់ស្តែង និង​មិន​ទុក​ចំណេះវិជ្ជា​ដែល​ខ្លួន​មាន​ចោល។ អ្វី​ដែល​យើង​ចេះ គឺ​ត្រូវតែ​ប្រើ តួយ៉ាងដូចជា​ចំណេះដឹង​ជាដើម ដ្បិត​ការណ៍​ដែល​មានតែ​ចំណេះដឹង តែបើ​មិន​ប្រើការ មិន​ធ្វើសកម្មភាព […]

លោក ណម ពៅចំរើន បង្ហាញ​ពីហេតុផលដែល​ស្នាដៃ​ដំបូងរបស់​លោក​ជាសៀវភៅបែបប្រវត្តិសាស្រ្ត

  • Friday, August 21st, 2020.

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា សកម្មភាពនៃការជំរុញ​ការអាននៅកម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ទាំងចំនួនអ្នកនិពន្ធសៀវភៅ និងអ្នកអាន ពិសេសសកម្មភាព​ផ្សព្វ​ផ្សាយ​អំពី​សៀវភៅ​នៅតាមបណ្តាញសង្គម​ ក៏ដូចជាកម្មវិធីនានា។ ជាមួយការរីកចម្រើននេះ សៀវភៅ​ជា​ច្រើន​​ប្រភេទ​ត្រូវបានបោះពុម្ពផ្សាយ ដែលភាគច្រើនជាសៀវភៅលើកទឹកចិត្ត បណ្តុំគំនិត និងជំនួញ​ជាដើម។ ប៉ុន្តែបើ​ជា​សៀវភៅបែបប្រវត្តិសាស្រ្តវិញ គឺ​នៅមានចំនួនតិចតួចនៅឡើយ។ លោក ណម ពៅចំរើន និងស្នាដៃសៀវភៅបែបប្រវត្តិសាស្ត្រទាំងពីរក្បាលរបស់លោក ជាមួយបរិបថថ្មីនេះ លោក ណម ពៅចំរើន ដែលជាអ្នកចូលចិត្តអាន និងជាអ្នកស្រាវជ្រាវមួយរូប លោក​បាន​ចាប់​ផ្តើមស្រាវជ្រាវ និងរៀបរៀងសៀវភៅបែបប្រវត្តិសាស្រ្តចំនួនពីរក្បាល ដែលមានចំណងជើងថា “ប្រវត្តិ​សាស្រ្ត​​នៃអារ្យធម៌បុរាណ ភាគ១” និង “មជ្ឈិមបូព៌ា ភាគ១”។ ទាក់​ទងនឹង​ការ​ចេញ​ជាសៀវភៅ​បែប​ប្រវត្តិសាស្ត្រ​នេះ លោក​បាន​បង្ហាញពីការ​ឆ្លើយ​តប​នឹង​សំណួរ​នានា ដែល​ចោទសួរ​ដោយ ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​តាម​សារអេឡិច​ត្រូនិចដូចតទៅ ៖ ​ គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើមូលហេតុអ្វីបានជាលោកសម្រេចចិត្តស្រាវជ្រាវ និងសរសេរសៀវភៅដំបូង “បែបប្រវត្តិសាស្រ្ត” ​នេះ​​​ឡើង ស្របពេលដែល​មានអ្នកនិពន្ធនិងរៀបរៀងជាច្រើនចូលចិត្តសៀវភៅបែបទស្សនៈ ការលើក​ទឹក​​ចិត្ត ឬបណ្តុះ​គំនិតជាដើមនោះ? លោក ណម ពៅចំរើន ៖ សម្រាប់រូបខ្ញុំបាទផ្ទាល់ […]

ប្រវត្តិជីវិតដ៏ជូរចត់ទម្រាំជោគជ័យ និងសកម្មភាពល្អប្រពៃរបស់ លោក តឹក ង៉ូយ ម្ចាស់ស្នាដៃសៀវភៅ “ស្តេចនំដូណាត់”

  • Sunday, July 12th, 2020.

“ស្តេចនំដូណាត់” ជាងាររបស់ លោក តឹក ង៉ូយ ជាពលរដ្ឋខ្មែរដំបូងគេបង្អស់នៅសហរដ្ឋអាម៉េរិក ដែល​ត្រូវបានប្រកាសនូវ​ងារ​នេះ​ឡើង ដោយប្រធានាធិបតី ទី៤១ របស់សហរដ្ឋអាម៉េរិក​ ចច អេច. ដិបបិលយូ. ប៊ូស / George H.​ W. Bush។ លោកកើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤២ នៅ​ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ពីមុនជាទឹកដី​ក្នុងខេត្តបាត់ដំបង)។ លោកមានឪពុកឈ្មោះ ង៉ូយ ជាវគីម និងម្តាយឈ្មោះ តាំង ចេង។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន​៣នាក់ បងស្រីធំម្នាក់ និងប្អូនស្រីពៅម្នាក់។ ក្នុងកំឡុងឆ្នាំ១៩៦៦ លោកបានរៀបការជាមួយប្រពន្ធទី១របស់លោកឈ្មោះ សុគន្ធីនី ។ បច្ចុប្បន្ន លោកជាមន្ត្រីចូលនិវត្តន៍ និងកំពុង​ធ្វើការងារជាមួយក្រុមហ៊ុនចិន ផ្នែកអចលនទ្រព្យមួយ នៅកម្ពុជា។ លោក តឹក ង៉ូយ និងស្នាដៃ​សៀវភៅ “ស្តេចនំដូណាត់” របស់លោកទាំង​ភាសាខ្មែរនិងអង់គ្លេស ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក តឹក ង៉ូយ […]

“កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព

  • Friday, February 14th, 2020.

“កញ្ចក់ឆ្លុះចិត្ត” គឺជាសៀវភៅទី៦​របស់ អ្នក​និពន្ធ​ លឹម សន្តិភាព សៀវភៅ​នេះ​ជា​កម្រងរឿងខ្លីៗ និងអត្ថបទខ្លីៗ កម្សត់ និងកំប្លែង ដែល​បង្កប់ទៅដោយអត្ថន័យអប់រំ​យ៉ាង​ច្រើន​ដល់​អ្នក​អាន។ ទាក់ទង​នឹង​សៀវភៅនេះ អ្នកស្រីបានរៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “ក្នុងសៀវភៅកញ្ចក់ឆ្លុះចិត្ត នាងខ្ញុំបានលើកយកបញ្ហាជាច្រើនរបស់យុវវ័យមកបង្ហាញ មានដូចជា ជំងឺបាក់ទឹកចិត្ត, ការកសាងអត្តសញ្ញាណរបស់ខ្លួនឯង, ការអភិវឌ្ឍខ្លួន, ការតាមចាប់យកក្តីស្រមៃ, ការជម្នះឧបសគ្គចំពោះមុខដើម្បីក្លាយជាមនុស្សរឹងមាំ, ការកសាងទំនុកចិត្ត ស្នេហា មិត្តភាព គ្រួសារ ទំនួលខុសត្រូវ ។ល។និង។ល។” អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែមថា  “ដោយ​មុន​នឹង​ចេញផ្សាយ​សៀវភៅនេះ នាងខ្ញុំ​ធ្លាប់​ចេញ​ផ្សាយ​សៀវភៅ​​ប្រលោមលោក​ចំនួន​៥ក្បាលរួចមកហើយ ដូចជា រឿង “Captainបណ្តូលចិត្ត”, “Superstarបណ្តូលចិត្ត”, “CEOបណ្តូលចិត្ត” និង​ រឿង “ម្ចាស់បេះដូង” “ភ្លើងស្នេហ៍” ដែល​រឿងទាំងអស់​នេះសុទ្ធតែទទួលបានការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​របស់​នាង​ខ្ញុំ​យ៉ាង​ខ្លាំង។” “កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព លើស​ពីនេះ អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលដែល​បណ្ដាល​ឱ្យ​អ្នក​ស្រីសរសេរសៀវភៅនេះឡើងថា “នៅរាល់ពេលនាង​ខ្ញុំមើលឃើញថា យុវវ័យជួបនឹងបញ្ហាណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ នាង​ខ្ញុំក៏បានយកប្រធានបទនោះមកសរសេរ ព្រមទាំងជួយផ្តល់ដំណោះស្រាយដល់តួអង្គក្នុងអត្ថបទនោះ […]

អ្នកនិពន្ធ ម៉ៅ សំណាង បង្ហាញពីហេតុផលដែលលោកស្រីសរសេរសៀវភៅ “ទន្សាយជានរណា?” ឡើង!

  • Thursday, October 17th, 2019.

លោកស្រី ម៉ៅ សំណាង (ទន្សាយ) ​កើត​ឆ្នាំ១៩៥៩ នៅក្រុងព្រះសីហនុ។ លោកស្រី​មាន​បងប្អូន​បង្កើត​ចំនួន៥នាក់ ដោយ​លោក​ស្រី​​ជាកូនច្បងក្នុងគ្រួសារ​។ លោក​ស្រី​ចាប់ផ្ដើមប្រឡូក​ក្នុងការ​តែង​និពន្ធចាប់តាំងពីឆ្នាំ១៩៨១មក​ម្ល៉េះ ដែល​រហូត​ក​ទល់នឹងពេលនេះមានរយៈពេលជាង៣៨ឆ្នាំហើយ ហើយ​ក្នុង​ចន្លោះ​ពេល​នោះ ​​​លោក​ស្រីធ្លាប់​ទទួលបាន​នូវ​ជ័យលាភី​សំខាន់ៗ​ជាច្រើន ទាំង​មេដាយ​ ពាន់​រង្វាន់ និង​គ្រឿង​ឥស្សរិយយសជាដើម ​ឯប្រលោមលោក​វិញលោកស្រីនិពន្ធសរុប​​បានចំនួន​១២២រឿងហើយ ដែលសុទ្ធតែជរឿងដែលទទួលបាន​ការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាងខ្លាំង ដោយចុង​ក្រោយ​បំផុត​ដែល​លោក​ស្រីបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៩នេះមាន​ចំណង​ជើងថា “សែងសុរិយា” ដែលជា​ប្រលោម​លោក​មនោសញ្ចេតនា​ស្នេហា​ដ៏​គួរឱ្យ​ជក់​ចិត្ត​បំផុតមួយ និង​កំពុងតែ​ត្រៀម​បោះពុម្ភសៀវភៅ​ដ៏សំខាន់​មួយ​ទៀតរបស់​លោកស្រី មានចំណងជើងថា “ទន្សាយជានរណា?”  ដែល​ខ្ញុំ​ជឿថា គ្រាន់តែលោកអ្នកបានឮចំណងជើង ច្បាស់ជាចំណងសៀវភៅនោះ​មិនស្ទើរឡើយ។ សៀវភៅ “ទន្សាយជានរណា?” ដែលនឹងត្រូវបោះពុម្ពផ្សាយឆាប់ៗ! តើ​អ្វី​ដែលហេតុផលដែលជំរុញឱ្យលោកស្រីសរសេរសៀវភៅនេះឡើង? តើលោកអ្នកចង់ដឹងណាស់មែនទេ! អញ្ចឹងតោះ! ខាងក្រោមនេះគឺជាហេតុផលហើយ ដោយលោកស្រីបាន​បង្ហាញទាំងស្រុងទាក់​ទងនឹង​សៀវភៅនេះ​យ៉ាងដូច្នោះថា ៖​ “គ្រប់យ៉ាងក្នុងជីវិតខ្ញុំគឺស្ថិតនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា#ទន្សាយជានរណា ។ ស្នេហានិងការបាត់បង់ ទុក្ខ លំបាក និងការតស៊ូ សេចក្ដីឈឺចាប់ និង ភាពអត់ធ្មត់ ការពុះពារ និងសេចក្ដីសង្ឃឹម ភាពរឹងប៉ឹង និងភាពជោគជ័យ ។ ខ្ញុំទទួលស្គាល់ថា អតីតកាលនិងបច្ចុប្បន្នពិតជាប្រែប្រួលច្រើនមែនទែន។ ពីមុនខ្ញុំធ្លាប់ជាមនុស្សលាក់មុខលាក់ការឈឺចាប់លាក់ភាពបរាជ័យក្នុងជីវិតតែម្នាក់ឯង ខ្ញុំមិនចូលចិត្តបង្ហាញអារម្មណ៍ ឬភាពទន់ខ្សោយឱ្យនរណាម្នាក់បានឃើញហើយក៏ មិនបង្ហាញពីក្ដីទុក្ខលំបាករបស់ខ្ញុំឱ្យនរណាម្នាក់បានដឹងឮឡើយ ។” លោកស្រីបានបន្ថែមថា […]

error: អត្ថបទរក្សាសិទ្ធ !!