អ្នកនិពន្ធ អោម ចែតច័ន្ទថារី សម្ដែងអារម្មណ៍រីករាយក្រោយបានចេញផ្សាយស្នាដៃប្រលោមកំណាព្យដំបូងរបស់ខ្លួន

  • Friday, June 11th, 2021.

តាមរយៈ​ហ្វេសប៊ុគ​ផ្លូវការ​របស់អ្នកនាង អោម ចែតច័ន្ទថារី បានបង្ហាញ​ឱ្យដឹងថា អ្នកនាងទើបតែបាន​ចេញ​ផ្សាយ​ស្នាដៃ​និពន្ធ​ផ្នែក​ប្រលោម​កំណាព្យជាលើក​ដំបូងមានចំណងជើងថា «ស្ម័គ្រតាមទំនៀម» ដែល​ចំណងជើងនេះ​ស្ដាប់​ហើយ​ហាក់មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ដោយហេតុចង់​ដឹង​ច្បាស់ ខាង​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” យើង​ខ្ញុំ​ក៏បាន​ទំនាក់​ទំនងទៅ​អ្នក​និពន្ធ​តាមសារ​អេឡិច​ត្រូនិកសួរនាំ​ឱ្យបាន​ដឹងច្បាស់​នេះ អ្នក​នាងក៏បាន​រៀបរាប់បង្ហាញ​ប្រាប់​ជុំវិញ​ស្នាដៃ​ប្រលោម​កំណាព្យ​ដំបូង​របស់ខ្លួន​មួយនេះថា ​“ជាការពិត! «ស្ម័គ្រតាមទំនៀម» ពិតជាស្នាដៃ​ដំបូង​ផ្នែក​ប្រលោម​កំណាព្យ​របស់​នាង​ខ្ញុំ​ប្រាកដ​​មែនដោយទើបតែបានចេញផ្សាយ​ជាសៀវភៅថ្មីៗ​ប៉ុន្មានថ្ងៃនេះឯង… តែ​នាងខ្ញុំ​សូម​បញ្ជាក់​ថា មិនមែន​ជាស្នាដៃ​ទោល​របស់​នាងខ្ញុំ​តែម្នាក់នោះទេ ខ្ញុំចង់​មានន័យថា វាជាសៀវភៅ​រួមស្នាដៃ​គ្នា​ជាមួយ​​កវី​អ្នកនិពន្ធផ្សេងៗ​ចំនួន​៩​រូប​ទៀត ដោយ​បូក​ទាំង​នាងខ្ញុំ​សរុប​ទាំងអស់​១០រូប ក្នុង​សៀវភៅ​រួមគ្នា​មានចំណងជើងថា «កម្រង​ប្រលោម​កំណាព្យ» ដោយ​ក្នុង​នោះ​រឿង​របស់​នាង​ខ្ញុំ​មាន​ចំនួន​​តែ​២០ទំព័រ​ប៉ុណ្ណោះក្នុង​ទំព័រ​សរុប​ចំនួន ២៥៤។ អ្នកនិពន្ធ អោម ចែតច័ន្ទថារី (អ្នកនិពន្ធកម្ពុជានៅប្រទេសស្វីស) អ្នក​នាង​ អោម ចែតច័ន្ទថារី បាន​សង្ខេបរឿង «ស្ម័គ្រតាមទំនៀម»នេះ​ប្រាប់​​គេហំព័រយើងថា “ជាសាច់រឿង​និយាយ​ពី​​ដំណើរ​ជីវិត​​របស់​ក្មេង​ស្រី​ម្នាក់ ​ដែល​បាន​ឡើង​មក​បន្ត​ការសិក្សានៅភ្នំពេញ។ នាងរៀនផង ធ្វើការ​ផង​រហូត​បាន​បញ្ចប់បរិញ្ញាបត្រ។ ធ្វើការ​ឆ្លង​ខេត្ត​ឆ្ងាយ​ពី​ផ្ទះ​ដែលក្រុមគ្រួសារមាន ការ​បារម្ភ​ពី​សុខភាព​ផង និង​ទំនាក់​​ទំនង​ស្នេហា​ប្រុស​ស្រី​ខ្លាច​មិន​ទៅ​តាម​គន្លង​ប្រពៃណី ខ្លាចខូចចិត្តគិតខ្លីជាពិសេស​ឪពុក​ម្តាយ​របស់​នាងតែងតែផ្តាំផ្ញើនិងលើកទឹកចិត្តកូន។ ឆ្ងាយ​ពី​ផ្ទះ​ឆ្ងាយ​ពី​ភ្នែក​ឪពុក​ម្តាយ​ពិតមែន តែ​រ័ត្ន​ជា​នារី​រឹង​មាំម្នាក់ និងមើលថែសុខភាពខ្លួន​ឯង​បាន​ល្អ។ចំពោះ​ស្នេហា​វិញ ​នាង​តែង​ប្រុង​ប្រយ័ត្ន​​មិន​ងាយ​បង់​ចិត្ត​លើ​អ្នកណា​ដោយ​ងាយ​ឡើយ​ ពិសេស​បុរស​​​បាន​តែ​រស​ទឹក​មាត់​គ្មាន​សេចក្តី​ស្មោះ​ពិត ដោយ​នាង​ធ្លាប់​​ឃើញ​គំរូ​មិត្តៗ​រង​ទុក្ខ​ព្រោះ​តែ​ស្នេហា​មិន​ស្មោះជាច្រើននាក់។អាយុ​ច្រើន​ទៅ​ណា​​មក​ណាគេតែងសួរថ្ងៃណាចូលរោងការ តែ​នាង​​មិន​បាន​ខ្វល់ទេ ព្រោះនាងរង់ចាំជួបបុរស​ម្នាក់​ដែល​ស្រឡាញ់​នាងពិត ក្លាហាន​ហ៊ាន​សារភាព​ក្តី​ស្រឡាញ់​ចំពោះ​មុខនាងផ្ទាល់ និង​ផ្តល់​កិត្តិយស​ចូល​ស្តី​ដល់​មេបាគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អ្នកនាងបន្តសាច់រឿងទៀតថា“មាន​បុរស​ម្នាក់ហាក់ក្លាហានហ៊ានបោះពាក្យសុំស្រឡាញ់ សុំនាងធ្វើជាសង្សារជាច្រើនខែ ថា​គេ​នឹង​ស៊ូ​រង់​ចាំ​ចម្លើយ។ យ៉ាងណានាងនៅតែជាក្មេងស្រី […]

មកស្គាល់មុខអ្នកនិពន្ធ ម្ចាស់ជ័យលាភី “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ទាំង៨រូប ដែលទើបជាប់ថ្មីៗ!

  • Wednesday, February 24th, 2021.

ក្នុង​នាម​ជាអ្នក​និពន្ធ ការប្រឡង​ជាប់​ជ័យ​លាភី​ពានរង្វាន់​អក្សរ​សិល្ប៍​អ្វីមួយ គឺជា​មោទកភាពមួយ​ ដែលអ្នក​និពន្ធ​រូបណា​ក៏ប្រាថ្នា​ចង់​បាន​ដែរ​ក្នុង​ជីវិត​លើ​វិថី​តែងនិពន្ធ​របស់ខ្លួន។ ហេតុនេះ​ហើយ ទើបបានជាអ្នក​និពន្ធ​គ្រប់​រូប​តែងតែព្យាយាម​ខិត​ខំ​​សម្រិត​សម្រាំង​ស្នាដៃ​និពន្ធ​របស់ខ្លួន​ឱ្យបាន​ល្អ​បំផុត​តាម​ដែលអាច​ធ្វើ​ទៅបាន ដើម្បីអាច​ឆក់​យក​ដួង​ចិត្តប្រិយមិត្ត​អ្នក​អាន​ផង និង​ទុកជាប្រយោជនន៍ចំពោះ​ពលរដ្ឋ​និង​សង្គម​ជាតិ​ខ្លួន​សំដៅ​វិស័យ​អក្សរសាស្ត្រ​អក្សរ​សិល្ប៍ផង ជាពិសេស​ដើម្បី​ទទួលបាន​នូវការ​ចាប់​អារម្មណ៍​ពីគណៈកម្មាការ​​នៅពេល​ដែល​ខ្លួន​ដាក់​ប្រឡង​តែម្ដង ដោយសារតែបើ​ខ្លួន​មិនអាច​និពន្ធ​ស្នាដៃ​បាន​ល្អ មានទម្ងន់ គួរ​ឱ្យ​ទាក់​ទាញ មានប្រយោជន៍​ និង​ត្រឹមត្រូវ​បាន​ប្រធាន​បទ​ដែល​កម្មវិធី​កំណត់​ទេ ស្នាដៃ​នោះ​ក៏មិនអាច​ជាប់​ជ័យ​លាភីតាម​បំណង​របស់​ខ្លួន​ដែរ។ អ្នកនិពន្ធម្ចាស់ជ័យលាភី “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ទាំង៨រូប ជាបន្ត​​ទៅ​នេះ  ​ ​​​“​គេហទំព័រ​អ្នក​និពន្ធកម្ពុជា” ​នឹង​បង្ហាញ​ឱ្យ​លោក​​អ្នកបាន​ស្គាល់​អ្នក​និពន្ធ​ម្ចាស់​ជ័យ​លាភី​ចំនួន៨រូប ដែលទើបតែ​ជាប់​ “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” នេះ​ថ្មីៗ ដែល​អ្នក​និពន្ធ​ទាំង​៨រូប​នេះ សុទ្ធសឹងតែ​ប្រកបដោយ​សមត្ថភាព​ក្នុង​ការ​និពន្ធ។ ជ័យលាភីផ្នែកប្រលោមលោក “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ពីលេខ១ដល់លេខ៥ (រាប់ពីនិម្មិតសញ្ញា “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទៅ) ជ័យលាភី​ផ្នែក​ប្រលោមលោក ជ័យលាភីចំណាត់​ថ្នាក់លេខ១ ផ្នែកប្រលោមលោក បានទៅលើអ្នកនិពន្ធ កែវ​ សេងរដ្ឋា មកពីកំពង់ឆ្នាំង ចំណងជើង “ឧត្តមគតិ” ។ ជ័យលាភីចំណាត់​ថ្នាក់​លេខ​២ ផ្នែកប្រលោមលោក បានទៅលើអ្នកនិពន្ធ ធឿន វុទ្ធី មកពី​ខេត្តសៀមរាប ចំណងជើង “បណ្ណសរសើរ” ។ […]

ត្រឹមវ័យ១៧ឆ្នាំ កញ្ញា ចិន ម៉ាលីហ្សា អាចនិពន្ធប្រលោមលោកស្នេហាសម័យលង្វែកបានយ៉ាងល្អ!

  • Wednesday, February 10th, 2021.

កញ្ញា ចិន ម៉ាលីហ្សា មាននាមប៉ាកកា​ក្នុង​វិស័យតែងនិពន្ធថា “ស៊ូលី” កញ្ញា​កើតនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០០៤ ​នៅភូមិស្លែងរលើង សង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានឪពុកឈ្មោះ ចិន សារីន និងម្ដាយឈ្មោះ យ៉ង់ សុគង់ និង​មានបងប្អូន​បង្កើត​ចំនួន៤នាក់ ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ដោយ​កញ្ញា​ជាកូនពៅ​ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីជា​អ្នក​និពន្ធវ័យ​ក្មេង​ដ៏ពូកែមួយរូប​នៅកម្ពុជា កញ្ញា​គឺជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ដែលមានទីតាំងស្ថិតនៅក្នុង​ក្រុងភ្នំពេញ។ អ្នកនិពន្ធ ចិន ម៉ាលីហ្សា ហៅ “ស៊ូលី” និងសៀវភៅប្រលោមលោករឿង “អធិដ្ឋានស្នេហ៍” របស់កញ្ញា ថ្មីៗ​នេះ អ្នក​និពន្ធវ័យក្មេងដ៏ពូកែខាងលើ បានបោះពុម្ពចេញផ្សាយនូវស្នាដៃប្រលោមលោក​ស្នេហា​​ក្នុង​សម័យ​លង្វែក​មួយ​ក្បាល មានចំណងជើងថា “អធិដ្ឋានស្នេហ៍” ដែល​ការ​ចេញ​ផ្សាយ​ស្នាដៃ​នេះ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​អ្នក​និយមអាន​ប្រលោម​លោក​​នៅកម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​បើ​គិតមក​ត្រឹមថ្ងៃនេះ កញ្ញា​មានវ័យត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ តែ​បែរជាអាច​និពន្ធ​ប្រលោម​លោក​​ស្នេហាសម័យលង្វែក ​ដែលជាសម័យបុរាណខ្មែរដ៏យូរលង់បាន​យ៉ាង​​ល្អដ៏​​មិន​គួរ​ឱ្យជឿ​ទៅវិញ ហើយ​អ្វី​ដែល​រឹតតែ​មិន​គួរ​ឱ្យ​ជឿ​​ទៅ​ទៀត​នោះ ស្នាដៃ​ដ៏គួរឱ្យចាប់​​អារម្មណ៍​មួយ​នេះ កញ្ញា​ប្រើ​ពេលតែ៨ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​និពន្ធ ដែលអាច​រាប់​បាន​ថាជារយៈពេលមួយដ៏ខ្លី​បំផុត​ក្នុង​ការ​​និពន្ធ​ប្រលោមលោក។ មែនទែនទៅ! […]

លោក ឆាន់ វុត្ថា​ និងស្នាដៃនិពន្ធទី៣ រឿង “មន្តស្នេហ៍កូនកាំបិត” ប្រលោមលោកបែបស៊ើបអង្កេតដ៏អាថ៌កំបាំង!

  • Friday, December 4th, 2020.

វិស័យតែងនិពន្ធពិតជាសំខាន់ណាស់​សម្រាប់​សង្គមជាតិនីមួយៗ ហើយក្នុងនោះ អ្នក​និពន្ធ​គឺជាតួអង្គយ៉ាងសំខាន់​ក្នុងការបង្កើតនូវស្នាដៃ​ផ្នែក​និពន្ធផ្សេង ដើម្បី​បម្រើ ក៏ដូចជា​លើក​ស្ទួយវិស័យនោះ ដែលជាផ្នែកមួយ​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ ក៏ដូចជា​សង្គម​ជាតិ​របស់​ខ្លួន​ឱ្យកាន់តែ​រីកចម្រើន​យ៉ាង​ប្រាកដ។ បើ​ក្រឡេក​មក​វិស័យតែង​និពន្ធ​កម្ពុជា​យើង​វិញ ឃើញ​មួយរយៈ​ចុងក្រោយនេះ​ហាក់​មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ជា​ពិសេស​ការចេញស្នាដៃ​ជាសៀវភៅ​ថ្មីៗគ្រប់​ផ្នែក​របស់អ្នក​និពន្ធ​ទាំងចាស់​ក្មេង ក្នុង​នោះ​សៀវភៅ​ប្រលោមលោកក៏​មានច្រើន​ផងដែរ​។ ដូច្នេះ ​ថ្ងៃ​នេះ​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូម​លើក​យក​នូវ​បទសម្ភាសន៍​តាមសារអេឡិច​ត្រូនិកមួយ ជាមួយ​អ្នក​និពន្ធវ័យក្មេង​ឆ្នើម​មួយរូប គឺ លោក ឆាន់ វុត្ថា មកចែក​ជូន​ឱ្យ​លោកអ្នក​បាន​ដឹង ពីស្នាដៃ​ថ្មី​ចុងក្រោយ​របស់​លោក ដោយ​គេហទំព័រយើង​ខ្ញុំ សូម​លើក​យកតែ​សំណួរសំខាន់ៗជាមួយ​លោក មកបង្ហាញ​ជូន​ប៉ុណ្ណោះ។ ដើម្បី​បានដឹងច្បាស់ សូម​តាមដានដូចតទៅ ៖ លោក ឆាន់ វុត្ថា  ហៅ “វេហាស៍” និងសៀវភៅ “មន្តស្នេហ៍កូនកាំបិត” របស់លោក គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ តើ​រហូតមកទល់នឹងពេលនេះ លោកចេញស្នាដៃនិពន្ធរឿង​ប្រលោមលោក​ជាសៀវភៅបានប៉ុន្មានចំណងជើងហើយ? ហើយរឿងចុងក្រោយមានចំណងជើងអ្វី? សូមសង្ខេបសាច់រឿងបែបខ្លី! លោក ឆាន់ វុត្ថា ៖ មកដល់ពេលនេះ ខ្ញុំបានចេញស្នាដៃចេញជាសៀវភៅបានចំនួន​៣ចំណងជើងហើយ មានដូចជា រឿង “ភ្លេចស្នេហ៍ក្បែរជើងមេឃ”, “មនុស្សគល់ឈើ” និងចុងក្រោយនេះរឿង “មន្តស្នេហ៍កូនកាំបិត”  ដែលជាប្រលោមលោកបែប​ស៊ើបអង្កេត […]

លោក នួន វណ្ណៈ ម្ចាស់ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដ៏មានសារៈសំខាន់!

  • Wednesday, December 2nd, 2020.

លោក នួន វណ្ណៈ​ កើតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅខេត្តសៀមរាប។ លោក​ជាកូនច្បង​ក្នុងគ្រួសារដែលមានបងប្អូនបង្កើត​ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី១នាក់។ បច្ចុប្បន្ន ក្រៅពីការងារជាអ្នក​និពន្ធមួយរូប និងជា​ម្ចាស់​ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដែលជាសៀវភៅដ៏មានសារៈសំខាន់​មួយ​ ​ផ្នែកអាជីវកម្ម​ហ្រ្វេនឆាយ​នៅកម្ពុជា​​ លោកក៏​នៅ​​មានក្រុមការងារផ្នែកឌីជីថលម៉ាឃីតធីង(Digital Marketing)មួយ​ផងដែរ ដែល​ក្រុម​នេះ​បង្កើតសម្រាប់ជួយម្ចាស់អាជីវកម្មហ្រ្វេនឆាយក្នុងស្រុក ក៏ដូចជាសេវាកម្មផ្តល់ប្រឹក្សា លើការពង្រីកពីអាជីវកម្មលក្ខណៈគ្រួសារ ឱ្យ​ទៅជាអាជីវកម្មហ្រ្វេនឆាយ ដែលអាចផ្តល់(លក់)សិទ្ធិអាជីវកម្មទៅអ្នកវិនិយោគនៅក្នុងស្រុកបាន។ លោក នួន វណ្ណៈ អ្នក​និពន្ធកម្ពុជាល្បីឈ្មោះមួយរូប ការ​និពន្ធ ឬ​រៀបរៀងសៀវភៅ​ផ្នែក​អ្វី​មួយ​ឱ្យចេញជារូបរាង​ឡើង ​មិនមែន​ជារឿង​លំបាកទេ អ្វីដែលលំបាក​បំផុត​នោះ គឺការ​ធ្វើ​ឱ្យសៀវភៅនោះទទួលបានការគាំទ្រទៅវិញ​ទេ ទើបជា​បញ្ហា​ដែលពិបាក​នឹង​សម្រេច​បំផុត ព្រោះ​​ទាមទារ​ឱ្យសៀវភៅនោះ ចាំបាច់​ត្រូវតែ​មានការ​ផ្សព្វផ្សាយបាន​ទូលំទូលាយ ចំគោលដៅ និង​ប្រកបដោយ​អត្ថប្រយោជន៍​ចំពោះ​អ្នក​អាន​ពិតប្រាកដ មិនមែនស្អាតតែក្រប ពីរោះ​តែចំណងជើង តែខ្លឹមសារ​ប្រហោងក្នុង​គ្មានន័យ​អ្វី​នោះឡើយ។ ទាក់ទងនឹងការ​និពន្ធ​រៀបរៀងសៀវភៅ​នៅពេលនេះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នឹង​បង្ហាញជូន​នូវបទសម្ភាសន៍តាមសារអេឡិចត្រូនិក​ដ៏មានសារៈប្រយោជន៍​មួយរវាងគេហទំព័រ​ និង លោក នួន វណ្ណៈ​ អំពីសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” របស់លោក ក៏ដូចជា​អត្ថប្រយោជន៍ និងអ្វីៗជាច្រើនទាក់ទងនឹងសៀវភៅនេះ ឱ្យលោក​អ្នកបានដឹង […]

លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប ដែលប្រកាន់គោលជំហរផលិតតែចម្រៀងនិពន្ធថ្មីមិនចម្លង

  • Wednesday, November 4th, 2020.

លោក ទី ធាវី កើត​ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧៥ មានឪពុកឈ្មោះ ទី គិន  និងម្តាយឈ្មោះ អេង ឡន និងមាន​បងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះស្រី៥នាក់  និងបងប្រុស១នាក់  ហើយលោកជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធ លោកជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជាដោយមានតួនាទីជាមន្ត្រីជាន់ខ្ពស់អង្កេតហានិភ័យ។ ក្រៅពីនេះ លោកក៏ជាម្ចាស់ស្ទូឌីយោ និងផលិតកម្ម EYE SCENE ដែលជាផលិតកម្មប្រកាន់នូវគោលជំហរផលិតតែបទចម្រៀងនិពន្ធថ្មីមិនលួចចម្លងផងដែរ។ លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប និង និម្មិតសញ្ញាផលិតកម្មរបស់លោក បើ​និយាយ​ពីការ​តែងនិពន្ធនេះ លោក ទី ធាវី ចាប់ផ្តើមតែងនិពន្ធតាំងពីឆ្នាំ២០០៤មកម្ល៉េះ ដោយ​លោក​ចេះតែងនិពន្ធជាច្រើនផ្នែក ដូចជា អត្ថបទសារព័ត៌មាន, កំណាព្យ, ទំនុកច្រៀង, ប្រលោមលោក និងសេណារីយូភាពយន្តជាដើម ដែលអាច​និយាយបានថា លោកគឺជាអ្នកនិពន្ធពហុជំនាញ​មួយរូប។ កន្លងមកលោកក៏​ធ្លាប់ចេញផ្សាយស្នាដៃមួយចំនួនផងដែរដូចជា ចងក្រងបោះពុម្ពសៀវភៅចំណងជើងថា “ដើម្បីឈ្នះល្បែងជីវិត” រឿងខ្លី “ហួសពេលហើយអូន” និងអត្ថបទសារព័ត៌មានជាច្រើនតាមទស្សនាវដ្តី លើស​​​ពីនេះ រឿង “ព្រហ្មលិខិត” ដែលជាស្នាដៃមួយទៀតរបស់លោក […]

លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” អ្នកនិពន្ធវ័យក្មេងឆ្នើមមួយរូបនៅកម្ពុជា ដែលលោកអ្នកគួរស្គាល់!

  • Thursday, October 22nd, 2020.

លោក ប៊ីន យ៉ាន មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា  “កវីឦសាន្ត” ។ លោកកើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោក​មាន​ឪពុកឈ្មោះ ប៊ិត ម៉ន ម្តាយឈ្មោះ សាំង អឿន (តែលោកទាំងពីរបានទទួលមរណៈភាពអស់ហើយ) ​លោកមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ ដោយ​លោកជាពៅក្នុងគ្រួសារ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា ប្រកបដោយសមត្ថភាព​មួយរូប លោក​​មានតួនាទីជាទីប្រឹក្សាឱ្យ​អង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) និងជាអ្នកជំនួញផ្នែកអចលនទ្រព្យ ក៏ដូចជាជំនួញផ្សេងៗទៀតផងដែរ។ ដូច្នេះ ដើម្បីបាន​ដឹងច្បាស់ពីដំណើរជីវិតលើវិថីតែងនិពន្ធ ស្នាដៃនិពន្ធ និងអ្វីផ្សេងៗទៀត​ពាក់ព័ន្ធនឹងការនិពន្ធរបស់​ លោក ប៊ីន យ៉ាន នោះ! “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក៏សូមបង្ហាញពីបទសម្ភាសន៍រវាងលោកនិងគេហទំព័រ តាមរយៈសារអេឡិចត្រូនិចដូចតទៅ ៖ ​ គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើលោកចាប់​ផ្ដើម​ប្រឡូក​ក្នុងការ​តែង​និពន្ធ​តាំងពីពេលណា? ហើយអ្វី​ជាបុព្វហេតុ​ដែលជំរុញ​ឱ្យលោកចាប់​យកការ​តែងនិពន្ធនេះ? លោក ប៊ីន យ៉ាន ៖ ខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យកិច្ចការតែងនិពន្ធតាំងពីឆ្នាំ២០១៧មកម្លេះ! ហើយ​ការណ៍ដែលខ្ញុំ​ចាប់យកការ​និពន្ធនេះ ដោយសារតែខ្ញុំចូលចិត្តអាន និងចង់បន្សល់ទុកជាកេរដំណែលស្នាដៃដល់កូនខ្មែរគ្រប់រូបមុនពេលស្លាប់ទៅ។ […]

កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង បង្ហាញពីហេតុផលបញ្ចេញស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូង

  • Tuesday, September 8th, 2020.

បើ​អ្នក​ជាប្រិយមិត្ត​របស់​ កញ្ញា ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ” លោកអ្នកមុខជាបាន​ដឹង​ហើយពីដំណឹងដែលកញ្ញា​បង្ហោះ​ផ្សាយ​ក្នុង​ហ្វេស​ប៊ុក​ផេក​របស់​កញ្ញា អំពី​ការ​​សម្រេច​ចេញ​ផ្សាយ​ស្នាដៃ​និពន្ធ​ជាសៀវភៅ​ប្រលោមលោក​ដំបូង​របស់​ខ្លួន មានចំណងជើងថា “កំណត់ហេតុពណ៌ស្វាយ” ដែល​ស្ដាប់​ទៅហាក់​ប្លែក​យ៉ាងខ្លាំងបើ​ប្រៀបធៀបទៅនឹង​ចំណងជើង​ប្រលោមលោក​របស់​អ្នក​និពន្ធ​កម្ពុជាដទៃៗ​ទៀត​ដែលធ្លាប់​ចេញ​ផ្សាយ​កន្លងមក ជាពិសេស​ចំណងជើងប្រលោមលោក​របស់​ អ្នកស្រី ម៉ៅ សំណាង អ្នក​និពន្ធ​លោមលោកជើងចាស់​ដ៏ល្បីល្បាញ ដែលគ្រប់គ្នាស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​នាម​ប៉ាកកា​ “ទន្សាយ” តែម្ដង។ កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង និងសៀវភៅ “កំណត់ហេតុពណ៌ស្វាយ” ទាក់​ទង​នឹង​មូលហេតុ​ដែលដាក់​ចំណងជើងបែបនេះ តាម​រយៈ​បទសម្ភាសន៍​ជាមួយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” កញ្ញា​ ម៉ៅ ចាន់​រស្មី ម្ចាស់​ស្នាដៃបានបង្ហាញ​ពីហេតុ​ផលថា ​“ខ្ញុំដាក់ចំណងជើងថា កំណត់ហេតុពណ៌ស្វាយ ព្រោះវាគឺជាវត្ថុដ៏សំខាន់បំផុតក្នុងសាច់រឿងនេះ វាគឺជាសៀវភៅកំណត់ហេតុផ្ទាល់របស់នារីម្នាក់ ដែលស្រឡាញ់ពណ៌ស្វាយជាទីបំផុត។” កញ្ញា​បាន​បន្ត​ពី​បុព្វ​ហេតុ ​ដែល​ជំរុញ​ឱ្យ​កញ្ញា​សម្រេច​ចិត្ត​និពន្ធ​បោះ​ពុម្ពផ្សាយ​ស្នាដៃ​ជាសៀវភៅ​ប្រលោមលោក​ដំបូងនេះ​ថា “ការណ៍ដែលនាងខ្ញុំសម្រេចចិត្តនិពន្ធប្រលោមលោកដំបូងមួយនេះឡើង គឺដោយសារ​មានកម្លាំងជំរុញចិត្តជាច្រើនយ៉ាង! ទីមួយ គឺព្រោះតែខ្ញុំជាមនុស្សដែលចូលចិត្តសរសេរអារម្មណ៍ផ្ទាល់ខ្លួនទៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយពុំសូវចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់នរណាទេ! ហើយវាក៏ធ្វើឱ្យខ្ញុំដឹងថាមនុស្សម្នាក់ៗតែងតែមានរឿងអាថ៌កំបាំងជាច្រើន ដែលកប់ទុកនៅក្នុងចិត្តរហូតមក! យើងអាចស្គាល់ឈ្មោះមនុស្សម្នាក់ តែពុំអាចស្គាល់រឿងរ៉ាវដែលកើតឡើងចំពោះមនុស្សម្នាក់នោះទេ! តែរបស់ម្យ៉ាងដែលអាចដឹងរឿងរ៉ាវអាថ៌កំបាំងរបស់គេច្រើនបំផុតនោះ វាអាចជាសៀវភៅកំណត់ហេតុនេះឯង! ទើបខ្ញុំចង់សរសេររឿងប្រលោមលោកមួយដែលពាក់ព័ន្ធនឹងសៀវភៅកំណត់ហេតុ រៀបរាប់ពីអារម្មណ៍ដ៏ជ្រាលជ្រៅ និងស្នេហាដ៏ទន់ភ្លន់ដែលម្ចាស់សៀវភៅកំណត់ហេតុនោះបានកត់ត្រាទុក! […]

“អំណាចកម្ម” សៀវភៅថ្មីស្នាដៃទី៥ របស់អ្នកនិពន្ធ ឡាំ លីម

  • Sunday, August 30th, 2020.

“អំណាចកម្ម” ជាឈ្មោះ​នៃ​ចំណងជើងសៀវភៅ​ថ្មី​របស់​អ្នក​និពន្ធ​ល្បីឈ្មោះ លោក ឡាំ លីម ដែល​ប្រិយមិត្ត​អាន​បាន​ស្គាល់​លោក​យ៉ាងច្បាស់​រួចមកហើយ​តាមរយៈ​ស្នាដៃ​និពន្ធ​ជាសៀវភៅ​ល្បីៗ​ទាំង៤​ក្បាល​របស់​លោក​ន្លងមក រួម​មានដូចជា​ សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ដែលស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀតផងដែរ ដែល​សៀវភៅ​ថ្មី​នេះ លោក​ទើបតែ​បាន​បោះពុម្ពចេញផ្សាយ​ជាផ្លូវការ​តាមរយៈ​គ្រឹះស្ថានសៀវភៅ​ជីវិត​ កាល​ពីពេល​ថ្មីៗ​នេះ​ឯង និង​ទទួលបាន​នូវការ​ចាប់​អារម្មណ៍​គាំទ្រ​យ៉ាង​ខ្លាំង ​ពី​​សំណាក់​ប្រិយមិត្ត​អ្នក​និយម​អានស្នាដៃ​តែង​និពន្ធ​របស់​លោក។ លោក ឡាំ លីម និងសៀវភៅ “អំណាចកម្ម” ស្នាដៃទី៥របស់លោក ទាក់ទងនឹងសៀវភៅ​ថ្មីនេះ លោក ឡាំ លីម ដែលជា​ម្ចាស់​ស្នាដៃ​ក៏បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​តាម​រយៈសារអេឡិចត្រូនិច ​ពីបុព្វហេតុ​ដែលជំរុញ​ឱ្យ​លោក​និពន្ធ​សៀវភៅ​នេះ​ឡើងថា “ចេតនា​នៃ​ការបង្កើត​ស្នាដៃ​នេះ គឺ​ក្នុង​គោលបំណង​ចែករំលែក​គំនិត​ទាក់ទង​នឹង​ការប្រើ​ប្រាស់​ចំណេះដឹង​ដែល​ខ្លួន​មាន​ឱ្យ​សម្រេច​កើតកាលវាលគុម្ព និង​មួយផ្នែកទៀត ខ្ញុំ​បាន​លើក​ពីដើម​ហេតុ​នៃជ​ម្លោះ ជាពិសេស​គឺ​ដំណើរ​រាំងរា ខារខាំង​យើង​មិន​ឱ្យធ្វើ​សកម្មភាព​ទៅមុខ។” លោក​ ឡាំ លីម ក៏បាន​បង្ហាញ​ពីអត្ថប្រយោជន៍​ផងដែរ ប្រសិនបើ​លោក​អ្នកបាន​អានសៀវភៅ​មួយ​ក្បាល​នេះថា “ដួង​ព្រលឹង​ស្នាដៃ​នេះ វា​នឹង​ជំរុញចិត្ត​អ្នកអាន​ឱ្យ​ក្លាយទៅជា​មនុស្ស​ប្រាកដនិយម ឱ្យ​តម្លៃ​ខ្ពស់ទៅ​លើ​ការអនុវត្ត​ជាក់ស្តែង សកម្មភាព​ជាក់ស្តែង និង​មិន​ទុក​ចំណេះវិជ្ជា​ដែល​ខ្លួន​មាន​ចោល។ អ្វី​ដែល​យើង​ចេះ គឺ​ត្រូវតែ​ប្រើ តួយ៉ាងដូចជា​ចំណេះដឹង​ជាដើម ដ្បិត​ការណ៍​ដែល​មានតែ​ចំណេះដឹង តែបើ​មិន​ប្រើការ មិន​ធ្វើសកម្មភាព […]

លោក ណម ពៅចំរើន បង្ហាញ​ពីហេតុផលដែល​ស្នាដៃ​ដំបូងរបស់​លោក​ជាសៀវភៅបែបប្រវត្តិសាស្រ្ត

  • Friday, August 21st, 2020.

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា សកម្មភាពនៃការជំរុញ​ការអាននៅកម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ទាំងចំនួនអ្នកនិពន្ធសៀវភៅ និងអ្នកអាន ពិសេសសកម្មភាព​ផ្សព្វ​ផ្សាយ​អំពី​សៀវភៅ​នៅតាមបណ្តាញសង្គម​ ក៏ដូចជាកម្មវិធីនានា។ ជាមួយការរីកចម្រើននេះ សៀវភៅ​ជា​ច្រើន​​ប្រភេទ​ត្រូវបានបោះពុម្ពផ្សាយ ដែលភាគច្រើនជាសៀវភៅលើកទឹកចិត្ត បណ្តុំគំនិត និងជំនួញ​ជាដើម។ ប៉ុន្តែបើ​ជា​សៀវភៅបែបប្រវត្តិសាស្រ្តវិញ គឺ​នៅមានចំនួនតិចតួចនៅឡើយ។ លោក ណម ពៅចំរើន និងស្នាដៃសៀវភៅបែបប្រវត្តិសាស្ត្រទាំងពីរក្បាលរបស់លោក ជាមួយបរិបថថ្មីនេះ លោក ណម ពៅចំរើន ដែលជាអ្នកចូលចិត្តអាន និងជាអ្នកស្រាវជ្រាវមួយរូប លោក​បាន​ចាប់​ផ្តើមស្រាវជ្រាវ និងរៀបរៀងសៀវភៅបែបប្រវត្តិសាស្រ្តចំនួនពីរក្បាល ដែលមានចំណងជើងថា “ប្រវត្តិ​សាស្រ្ត​​នៃអារ្យធម៌បុរាណ ភាគ១” និង “មជ្ឈិមបូព៌ា ភាគ១”។ ទាក់​ទងនឹង​ការ​ចេញ​ជាសៀវភៅ​បែប​ប្រវត្តិសាស្ត្រ​នេះ លោក​បាន​បង្ហាញពីការ​ឆ្លើយ​តប​នឹង​សំណួរ​នានា ដែល​ចោទសួរ​ដោយ ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​តាម​សារអេឡិច​ត្រូនិចដូចតទៅ ៖ ​ គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើមូលហេតុអ្វីបានជាលោកសម្រេចចិត្តស្រាវជ្រាវ និងសរសេរសៀវភៅដំបូង “បែបប្រវត្តិសាស្រ្ត” ​នេះ​​​ឡើង ស្របពេលដែល​មានអ្នកនិពន្ធនិងរៀបរៀងជាច្រើនចូលចិត្តសៀវភៅបែបទស្សនៈ ការលើក​ទឹក​​ចិត្ត ឬបណ្តុះ​គំនិតជាដើមនោះ? លោក ណម ពៅចំរើន ៖ សម្រាប់រូបខ្ញុំបាទផ្ទាល់ […]

ជា វ៉ាន់សាន្ត បុគ្គលឆ្នើមដែលនៅពីក្រោយសៀវភៅល្អៗរបស់អ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប

  • Monday, August 17th, 2020.

បើ​លោក​អ្នក​ជា​អ្នក​និយមតាមដាន​វិស័យ​តែង​និពន្ធ​នៅកម្ពុជា និងជា​អ្នកស្រឡាញ់​ការ​អានសៀវភៅចាស់​ថ្មី​​ស្នាដៃ​របស់​កវី​អ្នក​និពន្ធ​កម្ពុជានោះ នោះ​លោក​អ្នក​មុខជា​បានស្គាល់​ច្បាស់​ជាក់​ជា​មិនខានអំ​ពីសៀវភៅ​ល្បីៗ​មួយចំនួន​ ដូចជា សៀវភៅ “វាចាមាសរបស់ម៉ែ” ស្នាដៃ​និពន្ធ​របស់យុវសាមណៈ ឆិម ប៊ុនឆា, “វិញ្ញាសាជីវិត” ស្នាដៃ​និពន្ធ​របស់​ កញ្ញា សែត ហត្ថា ហៅ​ “កូនចាបមាស” និង​ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” ដែលជា​ស្នាដៃ​តែង​និពន្ធ​របស់​លោក ឡាំ លីម ជាដើម។ ពិតណាស់! មិនមែន​សុខៗ​ស្រាប់​តែ​សៀវភៅ​ដ៏​ល្អ​ទាំងនេះ អាច​លេច​ចេញ​ជារូបរាងឡើងដោយ​ឯកឯងនោះ​ឡើយ ​ នេះ​ក៏ព្រោះ​តែ​អ្នកនិពន្ធ​ស្នាដៃ​អស់​ទាំងនេះ ជាអ្នក​និពន្ធ​ឆ្នើមៗ ​ដែលអាច​តាក់តែង​ស្នាដៃ​ល្អ​ប្រកបដោយគុណ​តម្លៃ​ពិតប្រាកដឡើង ចំពោះ​អ្នក​​អាន​នេះ​ឯង ជាពិសេស​បុគ្គលដ៏សំខាន់​មួយរូបផ្សេងទៀតដែល​នៅ​ពីក្រោយ ចាំ​ជួយ​ប្រឹក្សា ក៏ដូចជា​ពិនិត្យ​ឃ្លោងឃ្លាអក្ខរាវិរុទ្ធ​តែម្ដង។ ដូច្នេះ តើ​បុគ្គល​រូបណា​ជាអ្នក​នៅ​ពីក្រោយ​សៀវភៅ​ល្អៗ​ប្រកបដោយអត្ថន័យខ្លឹមសារ​ចំពោះ​អ្នក​អាន​ទាំង​នេះ? នោះ​គឺ​លោក​ ជា វ៉ានសាន្ត ជា​ពលករខ្មែរ​មួយរូប​ដែល​កំពុងបំពេញ​ការងារ​នៅ​កូរ៉េខាងត្បូង​នេះឯង ហើយខ្ញុំ​ជឿថា បើ​លោកអ្នក​បាន​ដឹង​ពីប្រវត្តិជីវិតរបស់​លោក មុខជា​ស្ងើច​សរសើរ​លោក​មិនស្ទើរ​ឡើយ។​ ជា វ៉ាន់សាន្ត បុគ្គលឆ្នើមដែលនៅពីក្រោយសៀវភៅល្អៗរបស់អ្នកនិពន្ធកម្ពុជាល្បីៗជាច្រើនរូប លោក ជា វ៉ាន់សាន្ត កើត​ថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៨៣ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ […]

លោក ជា បូណាន អ្នកនិពន្ធសៀវភៅជំនាញផ្នែក ហិរញ្ញវត្ថុរូបវន្តបុគ្គល

  • Thursday, August 6th, 2020.

លោក ជា បូណាន កើតថ្ងៃទី៥ ខែមករា ឆ្នាំ​​១៩៨២ នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកមានឪពុកឈ្មោះ ជា អ៊ន ជាអតីតគ្រូបង្រៀន (ស្លាប់) និង​ម្តាយឈ្មោះ ស៊ន សេត ជាកសិករ។ លោកមានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុសទាំងអស់ ដោយ​លោក​ជាកូនទី២ក្នុងគ្រួសារ។ ក្រៅពីជាអ្នក​សរសេរសៀវភៅជំនាញ​មួយរូប លោកជាគ្រូ​បង្រៀនផ្នែក​អចលនទ្រព្យ ហិរញ្ញវត្ថុរូបវន្តបុគ្គល បំណុល និងវិនិយោគដល់យុវជនតាមអនឡាញ ហើយក៏ជាមន្ត្រីរាជការមួយរូបផងដែរ។ លោក ជា បូណាន អ្នកនិពន្ធសៀវភៅជំនាញផ្នែក ហិរញ្ញវត្ថុរូបវន្តបុគ្គល លោក​ចាប់ផ្តើមសរសេរនៅ​ឆ្នាំ​២០១៦ ដែល​រហូតមកទល់​នឹង​ពេលនេះលោក​និពន្ធ​បាន៤ក្បាលហើយ ដែល​សុទ្ធសឹងជាសៀវភៅទាក់ទងជាមួយ បំណុល, អចលនទ្រព្យ និងហិរញ្ញវត្ថុរូបវន្តបុគ្គល ទាំងអស់ ដែល​សៀវភៅ​ប្រភេទ​នេះ​ពុំសូវជាមានអ្នកនិពន្ធនិយម​​សរសេរ​ឡើយ​។ ហេតុនេះ​ហើយ ទើបជាលោក​មានងារជា​ “ហិរញ្ញវត្ថុរូបវន្តបុគ្គល” រហូត​មកទល់​សព្វថ្ងៃ ព្រោះ​ជាអ្នក​ជំនាញ​ផ្នែកនេះ។ ​សៀវភៅ​ទាំង​៤ក្បាលរបស់លោក រួមមានចំណងជើងដូចជា ៖ ទី១ “វិថីទៅកាន់ភាពស្តុកស្តម្ភ” ទី២ “ប្តូរបំណុល ជាសេរីភាពហិរញ្ញវត្ថុ” ទី៣ […]

ប្រវត្តិជីវិតដ៏ជូរចត់ទម្រាំជោគជ័យ និងសកម្មភាពល្អប្រពៃរបស់ លោក តឹក ង៉ូយ ម្ចាស់ស្នាដៃសៀវភៅ “ស្តេចនំដូណាត់”

  • Sunday, July 12th, 2020.

“ស្តេចនំដូណាត់” ជាងាររបស់ លោក តឹក ង៉ូយ ជាពលរដ្ឋខ្មែរដំបូងគេបង្អស់នៅសហរដ្ឋអាម៉េរិក ដែល​ត្រូវបានប្រកាសនូវ​ងារ​នេះ​ឡើង ដោយប្រធានាធិបតី ទី៤១ របស់សហរដ្ឋអាម៉េរិក​ ចច អេច. ដិបបិលយូ. ប៊ូស / George H.​ W. Bush។ លោកកើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤២ នៅ​ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ពីមុនជាទឹកដី​ក្នុងខេត្តបាត់ដំបង)។ លោកមានឪពុកឈ្មោះ ង៉ូយ ជាវគីម និងម្តាយឈ្មោះ តាំង ចេង។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន​៣នាក់ បងស្រីធំម្នាក់ និងប្អូនស្រីពៅម្នាក់។ ក្នុងកំឡុងឆ្នាំ១៩៦៦ លោកបានរៀបការជាមួយប្រពន្ធទី១របស់លោកឈ្មោះ សុគន្ធីនី ។ បច្ចុប្បន្ន លោកជាមន្ត្រីចូលនិវត្តន៍ និងកំពុង​ធ្វើការងារជាមួយក្រុមហ៊ុនចិន ផ្នែកអចលនទ្រព្យមួយ នៅកម្ពុជា។ លោក តឹក ង៉ូយ និងស្នាដៃ​សៀវភៅ “ស្តេចនំដូណាត់” របស់លោកទាំង​ភាសាខ្មែរនិងអង់គ្លេស ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក តឹក ង៉ូយ […]

មកដឹងពីប្រវត្តិស្នេហាដ៏អស្ចារ្យ! របស់ កញ្ញា សែត ហត្ថា និង លោក ឡាំ លីម មុនឈានដល់ពិធីភ្ជាប់ពាក្យជាមួយគ្នាគួរឱ្យភ្ញាក់ផ្អើល!

  • Saturday, July 4th, 2020.

បេះ​ដូងពីរដែលមានពណ៌ខុសគ្នា មុខជាមិនអាចច្របាច់បញ្ចូលគ្នា​ជា​បេះ​ដូងតែមួយបានឡើយ ហើយស្នេហាពិត​មួយដែលអាច​កើត​ឡើងទៅបាន លុះត្រាតែស្នេហា​នោះ ជាស្នេហាដែល​កើត​ចេញពី​ចិត្ត​និង​ចិត្ត និងមាន​ការ​ព្រម​ព្រៀង​រវាង​បេះដូងនិងបេះ​ដូង​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ ទើប​អាច​ទៅរួច។ តែ​នេះ គ្រាន់តែ​ជា​ការ​យល់​ឃើញ​មួយរបស់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ​ប៉ុណ្ណោះ ព្រោះ​ហេតុ​ផលនៃសេចក្ដី​ស្នេហា​មាន​ច្រើនណាស់ ទៅតាម​សាច់​រឿងនីមួយៗ​នៃសមីខ្លួន​​ស្នេហានោះ។ ជាក់​ស្ដែង​ប្រៀបដូចជា​សេចក្ដី​ស្នេហា​របស់​អ្នក​និពន្ធ​កម្ពុជា​ល្បីៗ​ពីររូបគឺ លោក ឡាំ លីម និង​ កញ្ញា សែត​ ហត្ថា ហៅ “កូន​ចាបមាស”​ ដែល​ទើបតែ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ថ្មីៗ​នេះ​យ៉ាង​ដូច្នោះដែរ មិនមែន​សុខៗ​ស្រាប់​តែ​ស្រឡាញ់​គ្នា​រហូត​ឈាន​​ដល់​ការ​ភ្ជាប់​ពាក្យ​បែបនេះ​នោះ​ឡើយ នេះ​ក៏ព្រោះ​តែ​អ្នក​ទាំង​ពីរ​មានហេតុ​ផល​ពិសេស​អ្វី​មួយ​នោះ​ឯង ទើបអាច​ដល់​ថ្នាក់​សម្រេច​ចិត្ត​ស្រឡាញ់​និង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នាបែប​នេះ។ ដូច្នេះ តើ​អ្វី​ទៅ​ជាដើមហេតុ​នៃ​សេចក្ដីស្នេហា​រវាង​អ្នក​ទាំង​ពីរ? ដើម្បី​បាន​ជ្រាប​ច្បាស់ សូមលោក​អ្នក​​បន្តតាមដាន​ពីប្រវត្តិស្នេហា​របស់​អ្នក​ទាំង​ពីរដូច​តទៅ តាមរយៈការរៀបរាប់​ទាំង​ស្រុងដោយ​ កញ្ញា សែត ហត្ថា ទាក់​ទងពីប្រវត្តិស្នេហាខ្លួន​ជាមួយ លោក ឡាំ លីម ដែលទើបតែក្លាយជា​គូដណ្ដឹង​របស់ខ្លួន​ថ្មីៗនោះ… កញ្ញា សែត ហត្ថា និង​ លោក ឡាំ លីម  អ្នក​និពន្ធ​ល្បីៗទាំង​ពីររូប ក្នុងថ្ងៃនៃ​ពិធី​ភ្ជាប់ពាក្យ កញ្ញា សែត ហត្ថា ៖ រឿងរ៉ាវ​ដែល​បាន​កើតឡើង​កន្លងមក​នេះ […]

តុន ច័ន្ទរិទ្ធិ ម្ចាស់ស្នាដៃសៀវភៅ “និទានម៉ែ” អ្នកនិពន្ធដែលឱ្យតម្លៃខ្លាំងលើការអានសៀវភៅ

  • Tuesday, June 9th, 2020.

លោក តុន ច័ន្ទរិទ្ធិ  មាននាមប៉ាកកាក្នុង​វិស័យតែង​និពន្ធ​ថា “សមុទ្រ” ។ លោក​កើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ទុំ សុផល និងម្តាយឈ្មោះ ហង្ស សាមាន និងមាន​បងប្អូនបង្កើតចំនួន២នាក់ ស្រីម្នាក់ និង​ប្រុស​ម្នាក់ ដោយ​ជាកូនទី២ក្នុងក្រុមគ្រួសារ។ សព្វថ្ងៃក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​​គឺ​ជា​បុគ្គលិក​ NGO គ្រីស្ទានមួយកន្លែងក្នុងក្រុងភ្នំពេញ។ លោក តុន ច័ន្ទរិទ្ធិ  និងសៀវភៅ “និទានម៉ែ” ក្នុង​បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” អ្នកនិពន្ធ​ដែលមានប្រភព​ចេញពីទឹកដីខេត្ត​បាត់​ដំបងរូបនេះ បានបង្ហាញ​ពី​ដំណើរជីវិត​លើ​វិថី​តែងនិពន្ធ​របស់​លោកថា  “ខ្ញុំ​ចាប់​ផ្តើម​ចូល​ប្រឡូក​​ក្នុង​ការតែងនិពន្ធនៅក្នុងកំឡុងចុងឆ្នាំ២០១៨នេះ​ប៉ុណ្ណោះ! ហើយកត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ចង់​ចូល​រួមប្រឡូកក្នុងការតែងនិពន្ធនេះ​ពីព្រោះហេតុផល​មួយចំនួនដូចជា ទី១ ដោយសារ​វា​ជា​ចំណង់​​ចំណូលចិត្ត និងក្តីស្រមៃតាំងពីតូចដែលចង់ក្លាយជាអ្នកនិពន្ធ។ ទី២ ដោយសារ​ចង់​លើក​ស្ទួយ​ការ​អាន​នៅប្រទេសកម្ពុជាឲ្យប្រសើរឡើងជាងនេះ។ ទី៣ ព្រោះ​ចង់ចែករំលែកក្តីស្រឡាញ់ តាមរយៈស្នាដៃរបស់ខ្ញុំទៅកាន់មិត្តអ្នកអាន និងទី៤ចុងក្រោយ ព្រោះ​វា​ស្រប​នឹង​ជំនាញ​ដែល​ខ្ញុំ​បាន​សិក្សា​នៅសាកលវិទ្យាល័យ។” លោក​បន្តថា “ហើយ​​សម្រាប់​ការ​តែង​និពន្ធ​រូប​ខ្ញុំ​អាច​សរសេរ​បាន​ជាប្រភេទសៀវភៅ ទស្សនវិជ្ជាអប់រំ, លើកទឹកចិត្ត, ប្រលោមលោក និងរឿងខ្លីជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាង និងផ្តោតទៅលើជាងគេគឺ […]

ត្រៀមខ្លួនធ្វើជាអ្នកនិពន្ធ ៖ អត្ថបទ​សម្រាប់អ្នកដែល​ចង់រៀនវគ្គតែងនិពន្ធគួរអាន!

  • Thursday, May 7th, 2020.

អត្ថបទនេះ​ ជាការ​ចែក​រំលែក​ផុស​ចេញ​ពី​គំនិតនិង​ចំណេះដឹង​​របស់​លោក​ ឡាំ លីម អ្នក​និពន្ធ​កម្ពុជា​ប្រកបដោយទឹក​ដៃ​មួយរូប និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ល្បីៗទាំង​ ៤ក្បាល រួមមានសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ជាស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀត សុទ្ធសឹងតែជាសៀវភៅដែលទទួលបានការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ អត្ថបទ “ត្រៀមខ្លួនធ្វើជា​អ្នក​និពន្ធ” នេះ លោក​សរសេរ​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​រៀន​វគ្គ​តែង​និពន្ធ និង​អ្នក​ទាំង​ឡាយ​ដែល​ចង់​ក្លាយជា​អ្នក​និពន្ធ​ដ៏ពិតប្រាកដ​មួយរូប​នៅ​ថ្ងៃ​អនាគត ដែលអាច​តាក់តែង​និពន្ធ​ស្នាដៃ​ល្អៗ​ប្រកបដោយ​គុណ​តម្លៃ​ឡើង សម្រាប់​ពលរដ្ឋ សង្គម ក៏ដូចជា​មនុស្ស​ជាតិ​ទូទៅផងដែរ។ អាស្រ័យ​ហេតុ​នេះ ដើម្បី​កុំ​ឱ្យ​ខាត​ពេល សូម​អ្នក​បន្តអាន និងសិក្សា​ស្វែង​យល់​ទាំងអស់​គ្នា​ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើង​ខ្ញុំដូច​តទៅ ដោយ​យើង​ខ្ញុំសូម​បង្ហាញ​នូវ​អត្ថបទ​ដែល​សរសេរ​ដោយ​ លោក ឡាំ លីម ទាំង​ស្រុង​ជូន​ដល់​លោក​អ្នក​ដូច​តទៅ ៖ ១. ខ្ញុំ​មិន​យល់ថា​​ខ្លួនឯង​មានចំណេះ​ជំនាញ​ទាក់ទង​នឹង​ការ​តែង​និពន្ធ​ទេ តែ​ខ្ញុំ​មានចិត្តចង់​ចែក​រំ​លែ​កខ្លះ​ៗ ហើយ “ត្រឹម​តែ​ចែករំលែក​” ប៉ុណ្ណោះ។ អ្នក​​ណា​ដែល​ចង់​មានចំណេះ​ផ្នែក​តែង​និពន្ធ រមែង​ពេញចិត្ត​ទទួល​យកគំនិត​ ជាពិសេស​ក្នុង​ន័យ​ពិចារណា។​ ប៉ុន្តែ​អ្នក​ណា​​ដែល​មានចំណេះ​ដឹង​​ផ្នែក​នេះ​ច្រើន​មក​​ហើយ ឬជា​អ្នកជំនាញ គឺ​រមែង​គិតថា​ខ្ញុំ​ប្រហែលជា​អួតអាង។ បញ្ហា​ចិត្ត​សាស្រ្ត​បែបនេះ គឺ​​ជា​បញ្ហា​ធម្មតា​ទេ ហើយ​ក៏​​ពុំមែន​ជា​បញ្ហា​ធំដុំ​អ្វី​ដែល​ត្រូវ​យក​មក​គិត​​ដែរ ពីព្រោះ​មនុស្សយើង​ម្នា​ក់ៗ មិន​អាច​ធ្វើអ្វី​មួយ ដោយ​​បំពេញចិត្ត​មនុស្ស​គ្រប់​ៗគ្នា​បាន​ឡើយ។ ខ្ញុំ​សូមរំឭក​កាល​វេលា​ដែល​ខ្ញុំ​នៅជា​គ្រូបង្រៀន​ភាសាអង់គ្លេស​និង​កុំព្យូទ័រ​បន្តិច។ […]

ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម

  • Sunday, February 16th, 2020.

លោក ផាត ភឿក ដែលជាស្គាល់​ជាទូទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុនឈ្មោះ Sopheak MC លោក​គឺជា​អ្នក​និពន្ធ​កម្ពុជា​មួយ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩០ ក្នុងភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោក​មាន​ឪពុកឈ្មោះ គាំ ផាត និងម្ដាយឈ្មោះ លីម រ៉ន ។ លោក​មានបងប្អូនបង្កើត​ចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដោយ​លោក​ជាកូនច្បងក្នុង​គ្រួសារ ដែល​មាន​ឪពុកម្ដាយជាកសិករ។ សព្វថ្ងៃ ក្រៅ​ពីមានអាជីព​ជាអ្នក​និពន្ធ​ លោកគឺ​​ជាគ្រូបង្រៀនម្នាក់នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម (កម្មវិធីសាលារៀនជំនាន់ថ្មី) មានតួនាទីជាគ្រូប្រឹក្សាអាជីព និងជាគ្រូបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច។ បន្ថែម​លើស​ពីនេះ លោក​ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាមផងដែរ។ ផាត ភឿក អ្នកនិពន្ធល្បី មានដើមកំណើតចេញពីទឹកដីខេត្តកំពង់ចាម លោក​ ផាត ភឿក ចាប់ផ្ដើមប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ២០១៨។ ការតែងនិពន្ធនេះ លោកពុំបានរៀនពីសាលាជំនាញណាមួយនោះទេ ពោលគឺជាឧបនិស្ស័យ និងទេពកោសល្យពីកំណើត គួបផ្សំនឹងការចូលចិត្តអាន និងសរសេររបស់លោក​ ក៏​ជំរុញឱ្យលោក​ចាប់​ផ្ដើម​សរសេរជាប្រលោមលោកតែម្ដងទៅ ហើយ​កន្លងមក លោក​ធ្លាប់សរសេរជាកំណាព្យ […]

“កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព

  • Friday, February 14th, 2020.

“កញ្ចក់ឆ្លុះចិត្ត” គឺជាសៀវភៅទី៦​របស់ អ្នក​និពន្ធ​ លឹម សន្តិភាព សៀវភៅ​នេះ​ជា​កម្រងរឿងខ្លីៗ និងអត្ថបទខ្លីៗ កម្សត់ និងកំប្លែង ដែល​បង្កប់ទៅដោយអត្ថន័យអប់រំ​យ៉ាង​ច្រើន​ដល់​អ្នក​អាន។ ទាក់ទង​នឹង​សៀវភៅនេះ អ្នកស្រីបានរៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “ក្នុងសៀវភៅកញ្ចក់ឆ្លុះចិត្ត នាងខ្ញុំបានលើកយកបញ្ហាជាច្រើនរបស់យុវវ័យមកបង្ហាញ មានដូចជា ជំងឺបាក់ទឹកចិត្ត, ការកសាងអត្តសញ្ញាណរបស់ខ្លួនឯង, ការអភិវឌ្ឍខ្លួន, ការតាមចាប់យកក្តីស្រមៃ, ការជម្នះឧបសគ្គចំពោះមុខដើម្បីក្លាយជាមនុស្សរឹងមាំ, ការកសាងទំនុកចិត្ត ស្នេហា មិត្តភាព គ្រួសារ ទំនួលខុសត្រូវ ។ល។និង។ល។” អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែមថា  “ដោយ​មុន​នឹង​ចេញផ្សាយ​សៀវភៅនេះ នាងខ្ញុំ​ធ្លាប់​ចេញ​ផ្សាយ​សៀវភៅ​​ប្រលោមលោក​ចំនួន​៥ក្បាលរួចមកហើយ ដូចជា រឿង “Captainបណ្តូលចិត្ត”, “Superstarបណ្តូលចិត្ត”, “CEOបណ្តូលចិត្ត” និង​ រឿង “ម្ចាស់បេះដូង” “ភ្លើងស្នេហ៍” ដែល​រឿងទាំងអស់​នេះសុទ្ធតែទទួលបានការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​របស់​នាង​ខ្ញុំ​យ៉ាង​ខ្លាំង។” “កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព លើស​ពីនេះ អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលដែល​បណ្ដាល​ឱ្យ​អ្នក​ស្រីសរសេរសៀវភៅនេះឡើងថា “នៅរាល់ពេលនាង​ខ្ញុំមើលឃើញថា យុវវ័យជួបនឹងបញ្ហាណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ នាង​ខ្ញុំក៏បានយកប្រធានបទនោះមកសរសេរ ព្រមទាំងជួយផ្តល់ដំណោះស្រាយដល់តួអង្គក្នុងអត្ថបទនោះ […]

យួង សូដា ៖ ស្នាដៃនិពន្ធរៀបរៀងទាំងឡាយរបស់ខ្ញុំ គឺដើម្បីពលរដ្ឋនិងសង្គមកម្ពុជា

  • Wednesday, February 5th, 2020.

អ្នក​និពន្ធ​ម្នាក់ៗ​សុទ្ធតែ​មាន​បុព្វហេតុ​ក្នុង​ការ​បង្កើត​ស្នាដៃ​រៀងៗ​ខ្លួន និង​សុទ្ធតែមាន​លក្ខណៈ​សម្បត្តិ​មួយ​ជារបស់ខ្លួន ជាពិសេស​បែប​ផែន​សំណេរ​ដែល​ខ្លួន​បាន​បង្ហាញ​តាម​រយៈ​ស្នាដៃ​និពន្ធ​របស់​ខ្លួន។ អ្នក​និពន្ធ​ខ្លះ និពន្ធ​ដើម្បីកម្សាន្ត។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បីជីវភាព។ អ្នក​និពន្ធ​ខ្លះ​ និពន្ធដើម្បី​មុខ​មាត់​កិត្តិយស។ អ្នក​និពន្ធ​ខ្លះ​ និពន្ធ​ដើម្បី​មហិច្ចតា។ ឯអ្នក​និពន្ធ​មួយចំនួន​ទៀត បែរជា​ខិត​ខំ​យ៉ាង​សស្រាក់សស្រាំ ហ៊ាន​លះ​បង់អ្វីៗ​គ្រប់​យ៉ាងមិនខ្លាច​នឿយហត់ ពុះពារនិពន្ធសាង​បង្កើត​ស្នាដៃ​ឡើង ដើម្បី​បម្រើ​ជាប្រយោជន៍ចំពោះ​ពលរដ្ឋនិង​សង្គមទៅវិញ ដែល​អ្នក​និពន្ធ​ប្រភេទ​នេះ ពិតជា​គួរឱ្យស្ងើចសរសើរណាស់។ ដូច្នេះ ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” នឹង​ធ្វើ​ការ​បង្ហាញ​ឱ្យលោកអ្នកបាន​ស្គាល់​នូវអ្នកនិពន្ធមួយរូប ដែលប្រកាន់ទស្សនៈដ៏ល្អខាងលើនេះ លើសពីនេះ ​លោកថែមទាំងជាអ្នក​និពន្ធ​មួយរូប ដែលមាន​ការ​តស៊ូ​យ៉ាង​ខ្លាំងខ្លាំង​ក្នុង​ជីវិត ទម្រាំ​តែ​អាច​ឈរ​ជើង​លើ​​​វិថីតែង​និពន្ធមកទល់​សព្វថ្ងៃ​នេះទៀតផង នោះ​គឺ​ លោក យួង សូដា ។  ​ លោក យួង សូដា ម្ចាស់ស្នាដៃសៀវភៅ “ច្បាំងនឹងខ្លួនឯង” លោក យួង សូដា មានឪពុកឈ្មោះ យួង ជាតិ និងម្ដាយឈ្មោះ សាន សំណាង ។ លោក​មានបងប្អូនបង្កើត​ចំនួនពីរនាក់ ប្រុស​១នាក់ និង​ស្រី១នាក់ ដោយ​លោក​ជាកូនប្រុស​ច្បងក្នុងគ្រួសារ។ លោក​កើតនៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ  […]

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ គេហទំព័រដើម្បីអ្នកនិពន្ធ និងវិស័យតែងនិពន្ធនៅកម្ពុជា

  • Saturday, January 18th, 2020.

លក្ខណៈ​គេហទំព័រអ្នកនិពន្ធ​កម្ពុជា “គេហទំព័រអ្នកនិពន្ធកម្ពុជា” www.cambowriter.com ជាគេហទំព័រមួយដែល​បង្កើតឡើង​ក្នុងន័យដើម្បីចូលរួម​ចំណែក​លើកកម្ពស់​អ្នកនិពន្ធ និងវិស័យតែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​ក្នុង​វិស័យតែង​និពន្ធ និង​ការ​បង្កើត​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែល​អាច​ជួយ​ជំរុញ​ឱ្យ​អ្នក​និពន្ធនិង​វិស័យ​តែងនិពន្ធ​នៅកម្ពុជា​កាន់តែមានលក្ខណៈល្អ​ប្រសើរជាដើម គឺ​ផ្ដោត​សំខាន់​តែ​លើ​សកម្មភាពការងារ​របស់​អ្នក​និពន្ធ និងការ​ងារក្នុង​​វិស័យតែង​និពន្ធនៅ​កម្ពុជា​ប៉ុណ្ណោះ។  ​ គោលបំណងគេហទំព័រអ្នកនិពន្ធកម្ពុជា ១ ដើម្បីឱ្យ​អ្នក​និពន្ធកម្ពុជាមាន​គេហ​ទំព័រ​ផ្លូវការ​​មួយក្នុងវិស័យការងារតែង​និពន្ធរបស់​ខ្លួន ២ ដើម្បីជួយផ្សព្វ​ផ្សាយព័ត៌មានសំខាន់ៗជុំ​វិញ​សកម្មភាព​របស់​អ្នក​និពន្ធ​កម្ពុជាទាំង​ឡាយ ៣ ដើម្បី​ជួយ​ពាំនាំស្នាដៃ​តែង​និពន្ធ​ថ្មីៗ​គ្រប់​ផ្នែករបស់​អ្នក​និពន្ធកម្ពុជា​ទៅ​កាន់​ប្រិយមិត្តអ្នក​គាំទ្រ ៤ ដើម្បីជួយ​លើកកម្ពស់គុណតម្លៃកិត្តិយស កេរ្តិ៍ឈ្មោះ​ និង​ជីវភាព​រស់នៅ​របស់​អ្នកនិពន្ធកម្ពុជា ៥ ដើម្បីជួយជំរុញ​ការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកដុះដាលដូចបណ្ដា​ជាតិ​អភិវឌ្ឍដទៃ ​ ៦ ដើម្បីជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មានជុំ​វិញ​ព្រឹត្តការណ៍​សំខាន់ៗនានាក្នុង​វិស័យ​​តែង​និពន្ធ​នៅកម្ពុជា និង​អន្តរជាតិ ៧ ដើម្បី​​ជួយពង្រឹង​និង​ពង្រីក​​វិស័យតែងនិពន្ធនៅកម្ពុជាឱ្យ​កាន់តែ​រីក​លូតលាស់រឹង​មាំ​បន្ថែមទៀត ៨ ដើម្បី​ចូលរួមចំណែក​ជួយអភិវឌ្ឍសង្គមជាតិ​កម្ពុជាឱ្យកាន់តែរីក​ចម្រើនជឿនលឿន តាមរយៈវិស័យតែងនិពន្ធ៕ ចក្ខុវិស័យគេហទំព័រអ្នកនិពន្ធកម្ពុជា លើក​ទឹក​ចិត្ត​អ្នក​និពន្ធ, ផ្សព្វផ្សាយស្នាដៃ​អុ្នក​និពន្ធ, ការពារស្នាដៃ​អ្នក​និពន្ធ, ​លើក​កម្ពស់គុណ​តម្លៃ​អ្នក​និពន្ធ, ​បង្កើនកម្រិត​ជីវភាព​រស់​នៅរបស់អ្នក​និពន្ធ, ​បណ្ដុះ​អ្នក​និពន្ធកម្ពុជាថ្មីៗ​​ឆ្នើមៗ ដែល​មានសមត្ថភាពចំណេះដឹងក្នុងការ​តាក់តែង​និពន្ធ​​ស្នាដៃល្អៗ ប្រកបដោយគុណតម្លៃ​ពិតប្រាកដចំពោះពលរដ្ឋ​និង​សង្គម, ចូលរួម​លើក​ស្ទួយ​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើនជឿន​លឿនដូចបណ្ដា​ជាតិ​សាសន៍​អភិវឌ្ឍ​ដទៃ គឺជា​អ្វី​ដែល​​យើង​ចាំ​បាច់​​ត្រូវតែ​សម្រេច​ឱ្យបាន​ខ្ពស់បំផុត យ៉ាង​យូរ​ត្រឹមឆ្នាំ២០៣០។ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជាដំណាក់​កាល​ក្នុង​ជំហាន​​​សាក​ល្បងប៉ុណ្ណោះ ដោយ​ដំណាក់​កាល​នេះ គេហទំព័រមិនទាន់​មាន​សកម្មភាព​អ្វី​ច្រើន​នោះ​ទេ គឺ​ត្រឹមតែ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​សំខាន់ៗ​ក្នុង​វិស័យតែង​និពន្ធ […]

ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ

  • Tuesday, December 17th, 2019.

លោក ពៅ មករា កើត​ឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោក​ធ្លាប់សរសេររឿងតាំងពីអាយុ៨ឆ្នាំ កាលពីរៀនថ្នាក់ទី៣មកម្ល៉េះ និងបន្តសរសេររឿងលេងជាធម្មតាដែលមានមិត្តជាច្រើនចូលចិត្តអានរហូតដល់ថ្នាក់ទី១២ ទើប​លោក​ផ្អាកសរសេរ ដោយសារជាឆ្នាំប្រលងចង់​យកពេលផ្ដោត​លើ​ការ​សិក្សា​ឱ្យបាន​ច្រើន រហូតទាល់តែ​ដល់​ឆ្នាំ២០១៤ ទើបលោក​ចាប់​ផ្ដើម​ប្រឡូកនឹង​ការតែង​​និពន្ធ​ពេញលេញ ដោយបានសរសេរ​រឿងខ្លីមួយចំនួន​ផ្ញើ​ទៅផ្ទះអ្នកនិពន្ធសប្បាយ ដូចជា រឿង “ឱ! ឆ្នេររាមអើយ” និង រឿង “ហេតុអ្វីសន្យា​” និង​រឿងកុមារនៅអង្គការរ៉ូមធូរីត គម្រោងតោះអាន(មូនិធិអាស៊ី) ជាដើម។ អ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក” លោក ពៅ មករា បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​នេះថា “និយាយរួមការប្រលូកក្នុងវិស័យនេះ ខ្ញុំចាប់ផ្តើមផ្លូវការ​តាំងពីឆ្នាំ២០១៤មក ហើយមកដល់ពេលនេះស្នាដៃនិពន្ធរបស់ខ្ញុំមានដូចជា ប្រលោមលោកខ្នាតខ្លីរឿង “ស្បែកជើងកែងហោះ” (ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត), ហៃអើ និងរឿងខ្លីដទៃទៀត (បោះពុម្ព២០១៨), រឿងកុមារ ជ្រូកនិងសេក បីសាចសំគម, ថង់យួរ, ទៅលេងផ្ទះលោកតា…និង រឿង “ម៉ឺនឯក” (បោះឆ្នាំនេះ ២០១៩) លើស​ពីនេះ ខ្ញុំក៏នៅមានប្រលោមលោកជាច្រើនទៀតដែលមិនបានបោះពុម្ព […]

សោម នីសោភា អ្នកនិពន្ធឆ្នើមវ័យក្មេងដែលចេះនិពន្ធតាំងពីរៀនថ្នាក់ទី២!

  • Tuesday, November 5th, 2019.

កញ្ញា​ សោម នីសោភា គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​ប្រកបដោយទេពកោសល្យ​មួយរូប ដែល​ប្រើ​នាម​ប៉ាកកា “គជ់ខ្យង”, កញ្ញា​កើតឆ្នាំ១៩៩៩ នៅទីក្រុងភ្នំពេញ។ កញ្ញា​មានឪពុកឈ្មោះ អ៊ូច វុត្ថា និងម្តាយឈ្មោះ ម៉ៅ ស៊ីណាត, មានបងប្អូនបង្កើត​ចំនួន​៥នាក់ (ស្រីទាំងអស់) ហើយខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ក្រៅពីអាជីពជាអ្នកនិពន្ធ បច្ចុប្បន្នកញ្ញា​ជា​និស្សិត​កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកបរិញ្ញាប័ត្រភាសាជប៉ុនឆ្នាំទី៤។ កញ្ញា​ សោម នីសោភា ជាបុគ្គលដែល​ស្រឡាញ់​ការ​តែងនិពន្ធតាំងតែពីនៅកុមារមកម្ល៉េះ ហើយអ្វីដែលគួរឱ្យស្ងើច​សរសើរ​ចំពោះ​កញ្ញា​បំផុតនោះ កញ្ញា​ចេះ​និពន្ធ​តាំង​តែពីខ្លួនរៀនថ្នាក់ទី២ ដោយគ្រាន់តែ​ចេះ​អាច​អក្សរ​ភ្លាម ក៏ខិតខំ​ប្រឹង​រៀនសរសេរ រៀនតែងនិពន្ធតែម្ដង ដែល​ចំណុច​នេះ​ពិតជា​កម្រ​នឹង​មាន​ណាស់​ក្នុង​អតីត​កាល​របស់​អ្នក​និពន្ធ​កម្ពុជា​ដទៃៗទៀត ព្រោះ​តែវ័យនោះ​ជាវ័យក្មេងពេក។ ទាក់ទងនឹង​ដំណើរលើ​​វិថី​តែងនិពន្ធនិង​ស្នាដៃ​និពន្ធនេះ កញ្ញា​បាន​រៀបរាប់​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ទាំង​ស្រុង​ថា “ចំពោះចំណេះដឹងខាងផ្នែកនិពន្ធរបស់ខ្ញុំគឺជាការរួមផ្សំរវាងទេពកោសល្យពីកំណើត ជាមួយនឹងការបង្ហាត់បង្រៀនពីអ៊ុំស្រី ម៉ៅ សំណាង ដែលត្រូវជាបងស្រីបង្កើតរបស់ឪពុកខ្ញុំផងដែរ។ អាចនិយាយបានថាដោយសារតែមានខ្សែស្រឡាយដែលជាអ្នកចូលចិត្តផ្នែកអាននិងសរសេរតាំងពីជំនាន់លោកតាមក ទើបខ្ញុំមានចំណូលចិត្តទៅខាងនេះតាំងពីចាប់ផ្តើមដឹងក្តី។ បើនិយាយពីការចាប់ផ្តើមនិពន្ធបែបមិនផ្លូវការវិញគឺតាំងពីថ្នាក់ទី២ កាលពីនោះគ្រាន់តែចេះអានអក្សរភ្លាមក៏ខ្ចីសៀវភៅប្រលោមលោកអ៊ុំស្រីមកអាន ហើយរៀនសរសេរដោយខ្លួនឯងដែរប៉ុន្តែសរសេរមិនដែលចប់មួយរឿងឡើយ។ រហូតដល់អាយុ១៦ឆ្នាំ អ៊ុំស្រីក៏បានផ្តល់ឱកាសអោយខ្ញុំសាកល្បងសរសេរអត្ថបទភាពយន្តចាក់ទូរទស្សន៍ ប៉ុន្តែកាលនោះនៅតែមិនដែលបានបញ្ចប់រឿងអ្វីមួយដដែល។ បន្ទាប់ពីមានការបាក់ទឹកចិត្តព្រោះតែមិនធ្លាប់បញ្ចប់ស្នាដៃណាសោះ ខ្ញុំក៏សម្រាកពីការនិពន្ធអស់មួយរយៈ រហូតក្នុងឆ្នាំ២០១៨ ក្រុមទសប៉ាកកា ជាក្រុមអ្នកនិពន្ធវ័យក្មេងទាំង១០រូប ក៏បានឱ្យខ្ញុំចូលជាសមាជិកដោយដាក់នាមប៉ាកកាថា ប៉ាកកា៨ ហើយនោះក៏ជាពេលដែលខ្ញុំចាប់ផ្តើមត្រឡប់មកបន្តក្តីស្រមៃរបស់ខ្លួនឯងម្តងទៀត។ […]

អ្នកនិពន្ធ ម៉ៅ សំណាង បង្ហាញពីហេតុផលដែលលោកស្រីសរសេរសៀវភៅ “ទន្សាយជានរណា?” ឡើង!

  • Thursday, October 17th, 2019.

លោកស្រី ម៉ៅ សំណាង (ទន្សាយ) ​កើត​ឆ្នាំ១៩៥៩ នៅក្រុងព្រះសីហនុ។ លោកស្រី​មាន​បងប្អូន​បង្កើត​ចំនួន៥នាក់ ដោយ​លោក​ស្រី​​ជាកូនច្បងក្នុងគ្រួសារ​។ លោក​ស្រី​ចាប់ផ្ដើមប្រឡូក​ក្នុងការ​តែង​និពន្ធចាប់តាំងពីឆ្នាំ១៩៨១មក​ម្ល៉េះ ដែល​រហូត​ក​ទល់នឹងពេលនេះមានរយៈពេលជាង៣៨ឆ្នាំហើយ ហើយ​ក្នុង​ចន្លោះ​ពេល​នោះ ​​​លោក​ស្រីធ្លាប់​ទទួលបាន​នូវ​ជ័យលាភី​សំខាន់ៗ​ជាច្រើន ទាំង​មេដាយ​ ពាន់​រង្វាន់ និង​គ្រឿង​ឥស្សរិយយសជាដើម ​ឯប្រលោមលោក​វិញលោកស្រីនិពន្ធសរុប​​បានចំនួន​១២២រឿងហើយ ដែលសុទ្ធតែជរឿងដែលទទួលបាន​ការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាងខ្លាំង ដោយចុង​ក្រោយ​បំផុត​ដែល​លោក​ស្រីបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៩នេះមាន​ចំណង​ជើងថា “សែងសុរិយា” ដែលជា​ប្រលោម​លោក​មនោសញ្ចេតនា​ស្នេហា​ដ៏​គួរឱ្យ​ជក់​ចិត្ត​បំផុតមួយ និង​កំពុងតែ​ត្រៀម​បោះពុម្ភសៀវភៅ​ដ៏សំខាន់​មួយ​ទៀតរបស់​លោកស្រី មានចំណងជើងថា “ទន្សាយជានរណា?”  ដែល​ខ្ញុំ​ជឿថា គ្រាន់តែលោកអ្នកបានឮចំណងជើង ច្បាស់ជាចំណងសៀវភៅនោះ​មិនស្ទើរឡើយ។ សៀវភៅ “ទន្សាយជានរណា?” ដែលនឹងត្រូវបោះពុម្ពផ្សាយឆាប់ៗ! តើ​អ្វី​ដែលហេតុផលដែលជំរុញឱ្យលោកស្រីសរសេរសៀវភៅនេះឡើង? តើលោកអ្នកចង់ដឹងណាស់មែនទេ! អញ្ចឹងតោះ! ខាងក្រោមនេះគឺជាហេតុផលហើយ ដោយលោកស្រីបាន​បង្ហាញទាំងស្រុងទាក់​ទងនឹង​សៀវភៅនេះ​យ៉ាងដូច្នោះថា ៖​ “គ្រប់យ៉ាងក្នុងជីវិតខ្ញុំគឺស្ថិតនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា#ទន្សាយជានរណា ។ ស្នេហានិងការបាត់បង់ ទុក្ខ លំបាក និងការតស៊ូ សេចក្ដីឈឺចាប់ និង ភាពអត់ធ្មត់ ការពុះពារ និងសេចក្ដីសង្ឃឹម ភាពរឹងប៉ឹង និងភាពជោគជ័យ ។ ខ្ញុំទទួលស្គាល់ថា អតីតកាលនិងបច្ចុប្បន្នពិតជាប្រែប្រួលច្រើនមែនទែន។ ពីមុនខ្ញុំធ្លាប់ជាមនុស្សលាក់មុខលាក់ការឈឺចាប់លាក់ភាពបរាជ័យក្នុងជីវិតតែម្នាក់ឯង ខ្ញុំមិនចូលចិត្តបង្ហាញអារម្មណ៍ ឬភាពទន់ខ្សោយឱ្យនរណាម្នាក់បានឃើញហើយក៏ មិនបង្ហាញពីក្ដីទុក្ខលំបាករបស់ខ្ញុំឱ្យនរណាម្នាក់បានដឹងឮឡើយ ។” លោកស្រីបានបន្ថែមថា […]

តើអ្នកស្គាល់ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ហើយឬនៅ?

  • Wednesday, October 9th, 2019.

បើ​អ្នក​ជា​បុគ្គល​មួយរូបដែលចូលចិត្ត​អានសៀវភៅ​បែប​រៀប​រៀង​ច្រង​ក្រង ជាពិសេស​សៀវភៅ​ទស្សនៈ​វិជ្ជា​បែប​យុទ្ធសាស្ត្រ នោះ​លោក​អ្នក​មុខជា​ពើបប្រទះ​នឹង​សៀវភៅមួយ​ក្បាល​ដែលមាន​ចំណងជើងថា “ទស្សនៈផ្ដាច់​ផ្លូវ​ក្រោយ” ជាក់ជាមិនខាន ព្រោះ​សៀវភៅមួយ​ក្បាលនេះ ថ្វីបើ​ទើបតែ​បោះ​ពុម្ព​ចេញ​ដាក់​លក់​លើ​ទីផ្សារ​ក៏ពិតមែន តែ​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ពីសំណាក់​ប្រិយ​មិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ ដូច្នេះ តើ​លោក​អ្នក​មាន​ដឹង​ដែរឬទេថា តើ​ម្ចាស់​ស្នាដៃ​សៀវភៅ​រៀប​រៀង​ដ៏ល្អនេះគាត់ជានរណា? លោក ឡាំ ឡាយ ម្ចាស់ស្នាដៃសៀវភៅ “ទស្សនៈផ្ដាច់ផ្លូវក្រោយ”  លោក ឡាំ ឡាយ គឺ​ជាអ្នកខេត្តសៀមរាប​ ដែល​មួយ​ជីវិត​របស់​លោក​ស្គាល់ពាក្យតែថា “ប្រឹង” ប៉ុណ្ណោះ ដ្បិតលោក​ជាកូន​កំព្រា​ឪពុក រស់​ជាមួយម្ដាយតាំងតែ​ពី​តូច​មកម្ល៉េះ ដោយ​លោក​ធ្លាប់​ឆ្លងកាត់នូវ​រឿងរ៉ាវ​លំបាកៗជា​ច្រើន ទម្រាំតែដឹងក្ដី​អាច​សាង​ខ្លួន​ជា​ម្ចាស់​​ស្នាដៃសៀវភៅ “ទស្សនៈ​ផ្ដាច់​ផ្លូវ​ក្រោយ” ដូច​ដែល​លោក​អ្នក​បាន​អាននៅពេលនេះ។ សម្រាប់​រូប​លោក លោកឪពុកនិង​អ្នកម្ដាយ​ គឺជាព្រលឹងនៃភាពប្រឹងប្រែង​របស់​លោក​រហូត​មក​។ លោក​មានបងប្អូន​បង្កើត​ចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់ និងប្រុស ចំនួន២នាក់ ដោយ​លោក​គឺជាកូនទី៥ក្នុង​គ្រួសារ។ លោក​គឺ​ជា​បុគ្គល​មួយរូប ដែល​ធ្លាប់ភ្លក់នូវ​រសជាតិជីវិត​​ការ​ងារ​ជាច្រើន។ គួរបញ្ជាក់ថា អំឡុងពេលដែលលោកកំពុងសិក្សានៅកម្រិតវិទ្យាល័យ លោកគឺជាមេដឹកនាំយុវជនក្រៅប្រព័ន្ធមួយក្រុមក្នុងបំពេញកិច្ចការងារសង្គមផ្សេងៗនៅក្នុងខេត្តសៀមរាប។ ងាកចូលជីវិតការងារវិញ កាលពីបួនឆ្នាំមុន លោក​គឺអ្នកបម្រើសេវាអតិថិជន នៅគ្រឹះស្ថានបោះពុម្ពមួយកន្លែង តែលោក​ធ្វើបាន​តែរយៈពេល១ខែ ក៏​ត្រូវបានគេបញ្ឈប់ពីការងារ ដោយសារតែជា​ការងារមួយដែល​មិនសមនឹងវ័យ​របស់​លោក​។ បន្ទាប់​ពីនោះ ក្រោយពីអត់ជម្រើស លោក​ក៏​បាន​ស្ម័គ្រចិត្តចូលដៃចូល​ជួយដាំដំណាំ ជាមួយ​ម្ដាយរបស់​លោក និងប្រលូក​ក្នុង​ការងារជាគ្រូបង្រៀន​ផ្នែក​ភាសាអង់គ្លេសតាមទីជនផង […]

សូ ភីណា អ្នកផ្ដួចផ្ដើមគំនិតដំបូងក្នុងការបង្កើត “មហោស្រពអក្សរសិល្ប៍ខ្មែរ” ក្នុងប្រទេសកម្ពុជា

  • Tuesday, October 1st, 2019.

“ជីវិត​ដ៏មាន​ន័យបំផុត គឺជា​ជាជីវិត​ដែល​បាន​បំពេញ​ជាប្រយោជន៍​ដល់​ពលរដ្ឋ​និង​សង្គម​ជាតិ​ខ្លួន” ទស្សនៈ​ដ៏​ល្អ​នេះ​ហើយដែល​ជា​​កត្តា​ជម្រុញ​​ឱ្យ​កើត​មាន​ឡើង​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើនក្នុង​​វិស័យ​ជាតិ​សំខាន់ៗ​នានា​ តាម​រយៈ​​ការរិះ​គិត​ខិត​ខំ​ប្រឹង​ប្រែង​សាង​បង្កើត​នូវ​ការងារ​​ ក៏ដូច​ជា​កម្មវិធី​សំខាន់ៗផ្សេងៗ ​ដោយ​បុគ្គល​ឆ្នើម​ៗ​ទាំងឡាយ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​យ៉ាងពិតប្រាកដ។ អ្នក​នាង សូ ភីណា មានស្រុកកំណើតនៅ​ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នក​នាង​​មាន​ឪពុកឈ្មោះ សូ​ សឿន និង​ម្តាយឈ្មោះ អ៊ុង ណារិន ដោយ​អ្នក​នាង​ជាកូនទី១ក្នុងចំណោមបងប្អូន៣នាក់។ បច្ចុប្បន្ន ក្រៅ​ពី​មាន​អាជីព​ជាអ្នកនិពន្ធកម្ពុជា​មួយរូប អ្នក​នាង​គឺជាប្រធានកម្មវិធី​ចំណេះដឹង បណ្តាញ និងគោលនយោបាយ​ នៃ “អង្គការសិល្បៈខ្មែរអមតៈ” ដែល​ជា​អង្គការមួយ ​​អភិរក្ស និងអភិវឌ្ឍវិស័យ​សិល្បៈ​ និងវប្បធម៌ និង​ធ្វើ​សកម្មភាព​ក្នុង​វិស័យសិល្បៈ​​យ៉ាង​សកម្ម​​នៅ​កម្ពុជា​​សព្វ​ថ្ងៃ។ ក្របសៀវភៅស្នាដៃ​របស់អ្នកនិពន្ធមួយរូប ដែលត្រូវប្រើក្នុងពិព័រណ៌ “មរតកអក្សរសិល្ប៍” នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” អ្នក​នាងបាន​បង្ហាញ​ប្រាប់​ទាក់​នង​នឹង​ស្នាដៃ​ផ្នែក​តែងនិពន្ធ​របស់​អ្នកនាង​កន្លងមកថា “ខ្ញុំ​គឺ​​ជា​អ្នក​សរសេររឿងខ្លី និងជាអ្នកផ្តួចផ្តើមចងក្រងកម្រងរឿងខ្លីៗជាមួយអ្នកនិពន្ធជាច្រើនរូបទៀត ដោយកន្លងមក​បាននិពន្ធរឿងខ្លីជាច្រើនចំណងជើង និងបានបោះពុម្ពនៅក្នុងសៀវភៅ​មួយ​ចំនួន​ដូចជា រឿង “ធ្លាក់ក្នុងអន្លង់ស្នេហ៍” “វិធាវី២០១៦ និងរឿងខ្លីដទៃទៀត” និង​ “ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត” ដែលកម្រងរឿងខ្លីទាំងអស់នេះបានបោះពុម្ព​​ដោយគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលមាន​រូប​​នាងខ្ញុំ​​ផ្ទាល់ និង គី សុជាតា ជាសហស្ថាបនិក។ ចាប់តាំងពីឆ្នាំ២០១៧មក […]

error: អត្ថបទរក្សាសិទ្ធ !!