សេចក្ដីជូនដំណឹងពី “គេហទំព័រអ្នកនិពន្ធកម្ពុជា” ពាក់ព័ន្ធនឹងគ្រឹះស្ថានបោះពុម្ពផ្សាយនៅកម្ពុជា
“គេហទំព័រអ្នកនិពន្ធកម្ពុជា” មានកិត្តិយស សូមជម្រាបជូនជាដំណឹងដល់ធារណៈជន, កវីនិពន្ធ, អ្នកនិពន្ធ, បុគ្គលក្នុងវិស័យតែងនិពន្ធ, ម្ចាស់គ្រឹះស្ថាន និងស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យតែងនិពន្ធ និងវិស័យអំណាននៅកម្ពុជាទាំងអស់ឱ្យបានជ្រាបថា ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់គ្រឹះស្ថាន, អ្នកនិពន្ធប្រចាំគ្រឹះស្ថាន និងក្នុងន័យដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យផលិតបោះពុម្ពសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ចាប់ពី ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តទៅ ក្នុងជំហានដំណើការសាកល្បងដំណាក់កាលទី២របស់យើងខ្ញុំ គេហទំព័រយើងខ្ញុំនឹងបន្ថែមនូវបទសម្ភាសន៍ប្រភេទថ្មីមួយទៀត និយាយពីគ្រឹះស្ថានបោះពុម្ពផ្សាយនានា ដូចជា ប្រវត្តិនិងស្នាដៃម្ចាស់គ្រឹះស្ថាន, កិច្ចការគ្រឹះស្ថាន, សៀវភៅដែលផលិតដោយគ្រឹះស្ថាន និងអ្នកនិពន្ធប្រចាំគ្រឹះសា្ថនជាដើម ដោយមិនថាជាគ្រឹះស្ថានតូចឬធំនោះឡើយ គឺគេហទំព័រយើងខ្ញុំនឹងរីករាយសម្ភាសន៍ផ្សាយជូនក្នុង “គេហទំព័រអ្នកនិពន្ធកម្ពុជា / cambowriter.com “ ទាំងអស់ ស្របតាមគោលការណ៍របស់គេហទំព័រយើងខ្ញុំ ដោយមិនតម្រូវឱ្យបង់ប្រាក់ក្នុងការផ្សព្វផ្សាយអ្វីឡើយ ដោយគេហទំព័រយើងខ្ញុំ នឹងរីករាយសម្ភាសន៍ផ្សាយជូន ដោយពេញចិត្តបំផុត។ ហេតុនេះហើយ សូមបណ្ដាម្ចាស់គ្រឹះស្ថាន ដែលធ្វើការងារលើផ្នែកផលិត បោះពុម្ព លក់ និងចែកចាយសៀវភៅនៅកម្ពុជាទាំងអស់ ទទួលជ្រាបជាព័ត៌មាន និងរង់ចាំទទួលការសម្ភាសន៍ពីខាងគេហទំព័រយើងខ្ញុំដោយក្ដីរីករាយ ក្នុងន័យសហការទាំងអស់គ្នា ដើម្បីឱ្យគ្រឹះស្ថានរបស់ខ្លួនកាន់តែមានគេស្គាល់ទូលំទូលាយ និងកាន់តែដំណើរការជោគជ័យល្អ ស្របតាមផែនការដែលខ្លួនកំណត់ និងដើម្បីជាការចូលរួមចំណែកលើកកម្ពស់វិស័យបោះពុម្ព អំណាន និងការតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទាំងអស់គ្នា។ ដូច្នេះ […]