“ផ្ការំដួល” បទចម្រៀងនិពន្ធថ្មី ស្នាដៃកវី សំ សុភារិន្ទ
“ផ្ការំដួង” គឺជាចំណងជើងបទចម្រៀងប្រកបដោយអត្ថន័យ ជាស្នាដៃនិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងរបស់ កវី សំ សុភារិន្ទ កវីនិពន្ធប្រកបដោយទឹកដៃមានប្រភពមកពីទឹកដីស្រុកត្រាំកក់ ខេត្តតាកែវ និងច្រៀងដោយ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀងប្រកបដោយទឹកដមពីរោះស្រទន់ ទឹកមុខពោរពេញដោយមន្តស្នេហ៍ ដែលនរណាៗក៏ស្គាល់លោកដែរ តាមរយៈបទដ៏ល្បីរបស់លោកកន្លងមកមានចំណងជើងថា “ពីរនាក់បានហើយ” លើសពីនេះលោកថែមទាំងជាអ្នកនិពន្ធដ៏មានទេពកោសល្យមួយរូប ដែលអាចនិពន្ធបានយ៉ាងល្អទាំងបទភ្លេច ទំនុកច្រើន រឿងខ្លី និងផ្នែកដទៃៗជាច្រើនទៀត ក៏ដូចជាអាចលេងឧបករណ៍តន្ត្រីបានយ៉ាងល្អទៀតផង ដែលសមត្ថភាពយ៉ាងសម្បូរណ៍បែបៗនេះ កម្រងនឹងមាននរណាអាចធ្វើបានដូចជារូបលោកណាស់។ កវី សំ សុភារិន្ទ ម្ចាស់ស្នាដៃនិពន្ធបទ “ផ្ការំដួល” ងាកមក កវី សំ សុភារិន្ទ ដែលជាម្ចាស់ស្នាដៃនិពន្ធបទចម្រៀងដ៏មានអត្ថន័យនេះវិញ លោកបានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់ទងនឹងបទចម្រៀងមួយបទនេះទាំងស្រុងថា “បទ«ផ្ការំដួល» គឺជានិមិត្តរូបារម្មណ៍មួយ ដែលខ្ញុំនិពន្ធឡើងក្នុងបំណងដើម្បីនាំអារម្មណ៍របស់អ្នកស្ដាប់ឱ្យស្រមៃទៅដល់ សម្រស់ ពណ៌ និងក្លិនរបស់ផ្ការំដួល តាមរយៈការស្ដែងឡើងដោយទឹកដមសំនៀងដ៏ស្រទន់របស់ លោក ម៉ា ច័ន្ទបញ្ញា ដែលខ្ញុំបានជ្រើសរើសជាម្ចាស់សំនៀងរបស់បទនេះ។ លើសពីនេះ បទចម្រៀងមួយបទនេះ ខ្ញុំនិពន្ធឡើងក៏ក្នុងន័យ ដើម្បីតម្កល់តម្កើងផ្កាដែលជានិមិត្តរូបជាតិកម្ពុជាមួយនេះផងដែរ។” លោក ម៉ា […]