សូមជូនរឿង ៖ សៀវភៅឈឺចាប់ (ស្នាដៃអ្នកនិពន្ធ ឡាំ លីម)

  • Friday, November 13th, 2020.

វគ្គ១ ពន្លកស្នេហ៍ក្នុងវ័យសិក្សា កើត​ក្នុង​គ្រួសារ​ខ្មែរ​ ​ត្រកូល​កសិករ​ ​ក្រៅតែ​ពី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ក្រពះ​ ​គឺ​មានតែ​មុខរបរ​ដាក់​ទ្រូ​ ​ដាក់​បង្កៃ​យក​ត្រី​ចិញ្ចឹម​ឆ្នាំង។​ ​ក្រៅពី​នេះ​ ​ខ្ញុំ​តែងតែ​ប្រឹងប្រែង​រៀន​នៅ​តាម​សាលាវត្ត។​ ​នៅក្នុង​សហគមន៍​របស់ខ្ញុំ​ ​គ្មាន​សាលារៀន​ឡើយ​ ​តែ​មានតែ​យក​វត្តអារាម​ជា​សាលារៀន។​ ​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ១៩៩៥​ ​នៅ​ទីនេះ​មាន​ទាហាន​ដើរ​ ​ដៃ​ប្រដាប់ដោយ​កាំភ្លើង។​ ​ពេល​ខ្ញុំ​ជួប​ទាហាន​ទាំង​នោះ​ម្តងៗ​ ​ខ្ញុំ​ចេះតែ​ភ័យខ្លាច។​ ​ក្មេងៗ​ក្នុង​ភូមិ​ទាំងអស់​ ​ហើយនិង​ខ្ញុំ​ចេះតែ​នាំគ្នា​ប្រឹងប្រែង​រៀន​បណ្តើរ​ ​ជួយការ​ងារ​ឪពុក​ម្តាយ​បណ្តើរ​ ​រហូតដល់​ចប់​ថ្នាក់​បឋមសិក្សា។​ ​បន្ទាប់មក​ ​យើង​ក៏បាន​បន្ត​ដល់​អនុវិទ្យាល័យ។​ ​ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ដែល​សុភាពរាបសារ,​ ​ស្ងប់ស្ងាត់,​ ​និង​ចេះតែ​ញញឹម​ម្យ៉ាង​គត់។​ ​ពេល​ខ្ញុំ​ញញឹម​ម្តងៗ​ ​គ្រប់គ្នា​មើល​ភ្នែក​ខ្ញុំ​មិនឃើញ​ទេ។​ ​មិត្តភក្តិ​ស្រ​បាលៗ​គ្នា​ ​តែង​ចូលចិត្ត​លេង​ជុំគ្នា​ ​តែ​ខុស​តែ​ខ្ញុំ​ម្នាក់ឯង​ដែល​ចូលចិត្ត​កាន់​សៀវភៅ។​ ​សៀវភៅ​ដែល​ខ្ញុំ​ចូលចិត្ត​កាន់​ជាងគេ​ ​គឺជា​ប្រភេទ​សៀវភៅ​ភាសិត,​ ​សុភាសិត,​ ​ពាក្យចាស់,​ ​ច្បាប់​ទូន្មាន​ខ្លួន,​ ​និង​ក្បួន​យុទ្ធ​សាស្រ្ត​ ​ដែល​ខ្មែរ​បុរាណ​បាន​សរសេរ​បន្សល់ទុក។​ ​ដៃ​កាន់​សៀវភៅ​ ​រី​មាត់​ប៉​ផ្អូចៗ​តែម្នាក់ឯង។​ ​អ្នកខ្លះ​ឃើញ​ខ្ញុំ​អង្គុយ​នៅ​ក្រោម​ដើម​ក្រសាំង​ឬ​ដើមស្នាយ​ ​ហើយ​នាំគ្នា​គិត​មក​ខ្ញុំ​ថា​ខ្ញុំ​ពិបាកចិត្ត។​ ​អាន​បណ្តើរ​ ​ទន្ទេញ​ឱ្យ​ចាំមាត់​បណ្តើរ។​ ​ឥរិយាបថ​បែបនេះ​ ​ខ្ញុំ​បាន​រក្សា​រហូតដល់​ចប់​ថ្នាក់​អនុវិទ្យាល័យ។​ ដល់​ថ្នាក់​វិទ្យាល័យ​ ​ខ្ញុំ​ពេញវ័យ​ពេញ​រូបរាង។​ ​ខ្ញុំ​ចូលចិត្ត​ញញឹម​ ​ហើយ​ភ្នែក​ខ្ញុំ​នៅតែ​តូច​ដដែល។​ ​រហូតដល់​ថ្នាក់​ទី១១​ ​ខ្ញុំ​អាន​សៀវភៅ​ភាសិត​ ​សុភាសិត​ ​និង​ពាក្យចាស់​អស់​ជាច្រើន​ក្បាល​ ​ហើយ​សៀវភៅ​ខ្លះ​ខ្ញុំ​បាន​ទន្ទេញ​រហូតដល់​រត់មាត់​ក៏​មាន។​ […]

អ្នកនិពន្ធ សំ សុភារិន្ទ បញ្ចេញស្នាដៃសម្រេចក្ដីស្រមៃឱ្យអ្នកយីកេជំនាន់ថ្មី កញ្ញា កែវ សុផានិត ដែលចង់មានបទចម្រៀងផ្ទាល់ខ្លួន

  • Monday, November 9th, 2020.

ដូចលោកអ្នកជ្រាបស្រាប់ហើយពីការចេញផ្សាយកន្លងមក ទាក់ទងនឹងអ្នកនិពន្ធកម្ពុជាល្បីមួយរូបដែលមានប្រភពមកពីខេត្ត តាកែវ គឺលោក​ សំ សុភារិន្ទ ដែលលោក​មិនត្រឹមតែអាច​និពន្ធ​ប្រលោម​លោកបានល្អប៉ុណ្ណោះទេ ថែមទាំងអាច​និពន្ធកំណាព្យបានល្អ​ទៀតផង។ តែ​អ្វីដែល​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ចង់​បង្ហាញ​ឱ្យលោកអ្នកបានដឹងនូវពេលនេះ មិនមែនជានិពន្ធប្រលោមលោកឬកំណាព្យនោះទេ គឺជាការនិពន្ធផ្នែកចម្រៀងវិញម្ដង ព្រោះ​ថ្មីៗនេះ លោក​បានបញ្ចេញស្នាដៃ​ផ្នែកចម្រៀងចំនួនពីរបទ ​សម្រេចបំណងប្រាថ្នាឱ្យកញ្ញា កែវ សុផានិត អ្នកយីកេល្បីជំនាន់ថ្មីច្រៀង ធ្វើឱ្យគេហទំព័រយើងខ្ញុំ និងមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះ​ជាបទដែលលោកនិពន្ធ​ទាំង​ទំនុកនិងបទភ្លេង និងមានភាពពីរោះទាក់ទាញ ប្រកបដោយអត្ថន័យខ្លឹមសារយ៉ាងខ្លាំង។ អ្នកនិពន្ធ សំ សុភារិន្ទ និងអ្នកយីកេជំនាន់ថ្មី ស្រស់ស្អាត កញ្ញា កែវ សុផានិត ទាក់ទងនឹង​ការសម្រេចបញ្ចេញស្នាដៃចម្រៀងសម្រេចក្ដីស្រមៃឱ្យកញ្ញាខាងលើ លោក សំ សុភារិន្ទ បានបញ្ជាក់ប្រាប់គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា​ក្នុង​បទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិចថា “បទថ្មីដែលខ្ញុំ​និពន្ធទាំង​ទំនុកចម្រៀងនិងបទភ្លេង​ឱ្យ​កញ្ញា កែវ សុផានិត អ្នកយីកេល្បីជំនាន់ថ្មីច្រៀងសម្រេចនូវក្ដីស្រមៃនេះ មានចំនួន​ពីរបទ ទី១គឺបទ «ផ្កាក្ងោក» ជាប្រភេទបទដែលប្រើចង្វាក់បូឡេរ៉ូ និងទី២គឺបទ «ផ្ការំដួល» ជាបទដែលប្រើ​ចង្វាក់ស៊្លូវ។ លោកបានបន្តបង្ហាញពីហេតុផលដែលជំរុញឱ្យលោកបញ្ចេញស្នាដៃនិពន្ធផ្នែកចម្រៀង​សម្រេច​ក្ដី​ស្រមៃឱ្យ កញ្ញា កែវ សុផានិត ច្រៀង​​យ៉ាងដូច្នោះថា “នេះក៏ព្រោះតែខ្ញុំយល់ថា កញ្ញាជាបុគ្គលដែលស័ក្ដិសមនឹងបទចម្រៀងដែល​ខ្ញុំនិពន្ធនេះ […]

“នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” បទចម្រៀងនិពន្ធថ្មី ស្នាដៃដំបូងផលិតដោយ “គេហទំព័រអ្នកនិពន្ធកម្ពុជា”

  • Friday, October 30th, 2020.

“នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” ជាចំណងជើងបទចម្រៀងថ្មី ដែលជាស្នាដៃដំបូងផលិតដោយគេហទំព័រអ្នកនិពន្ធកម្ពុជា។ បទនេះជាការច្រៀងរៀបរាប់ពីភាពឈឺចាប់ក្នុងចិត្ត​របស់នារីម្នាក់ដែលលួចស្រឡាញ់សង្សារគេ តែបានត្រឹមតែលាក់ទុកទាំងឈឺចាប់ក្នុងចិត្ត មិនហ៊ានបញ្ចេញ មិនហ៊ានបង្ហាញ ហើយក៏មិនទៅជ្រៀតជ្រែកបំបែកបំបាក់ស្នេហាគេនោះដែរ គឺសុខចិត្ត​បៀមទុកឈឺចាប់ សោកសង្រេងម្នាក់ឯង ដោយខ្លួនក៏ដឹងថា​វាជារឿងឆ្កួតឥតបានការ តែខ្លួននៅតែស្រឡាញ់ នៅតែហាមចិត្ត​ខ្លួនឯងមិនឱ្យស្រឡាញ់បុរសនោះមិនបាន ដោយសារតែ​ខ្លួនមើលឃើញថា បុរសនោះ​មានចំណុចគួរឱ្យខ្លួនស្រឡាញ់ពេញចិត្ត​ខ្លាំងពេក។ បទ “នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ? នេះ ច្រៀងដោយ អ្នកនាង គង់ រដ្ឋា ហៅ រាជនី, និពន្ធទំនុកច្រៀងនិងបទភ្លេងដោយ លោក គង់ រង្សី (Mr. Park) និងសម្រួលតន្ត្រីដោយ លោក កង ពិសិដ្ឋ ។ មែនទែនទៅចម្រៀងមួយបទនេះ ចេញផ្សាយសាកល្បងម្ដងរួចមកហើយតាំងពីឆ្នាំ២០១៦មកម្ល៉េះ តែត្រូវផ្អាកទៅវិញដោយសារតែត្រូវផ្អាកគម្រោងការងារ និងរៀបចំចម្រៀងនេះឡើងវិញ ដើម្បីឱ្យកាន់តែមានលក្ខណៈល្អពីរោះ ដោយត្រូវកាត់ផ្នែកខ្លះក្នុងបទនោះចេញ។ ជាការពិត យើងខ្ញុំនៅមានអ្វីៗជាច្រើនទៀតដែលត្រូវបង្ហាញបន្តទាក់ទងនឹងបទនេះ តែនៅពេលនេះ យើងខ្ញុំគ្រាន់តែចង់បញ្ចេញចម្រៀងមួយបទនេះ​ ឱ្យលោកអ្នកស្ដាប់សិនប៉ុណ្ណោះ ដោយយើងខ្ញុំនឹងបង្ហាញបន្តនូវព័ត៌មានលម្អិតទាំងឡាយនៅពេលឆាប់ៗខាងមុខនេះ។ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា “នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?”  ជាចំណងជើងបទចម្រៀងនិពន្ធថ្មី ដែលជាស្នាដៃដំបូងផលិតដោយគេហទំព័រអ្នកនិពន្ធកម្ពុជា ដែលនិយាយឱ្យស្រួលស្ដាប់គឺ Khmer Original […]

សូមជូនរឿង ៖ ខ្មោចដើមអំពិល (ស្នាដៃអ្នកនិពន្ធ ឆិម ប៊ុនឆា)

  • Friday, October 23rd, 2020.

ផ្ទះចំណាស់មួយខ្នងនៅជាយក្រុងដែលមានអាយុកាលរាប់រយឆ្នាំហើយ ផ្ទះនេះ​ត្រូវ​លក់​ពី​ម្ចាស់​មួយទៅ​ម្ចាស់មួយ​ ពីរបី​ម្ចាស់ហើយ​ ព្រោះ​តែ​គ្មាន​អ្នកណា​នៅ​បាន​ ហើយមិន​ដឹងជា​កម្មអី​បាន​ជា​ធ្វើ​​ឲ្យម្តាយខ្ញុំ​ លក់ផ្ទះនៅ​ទី​ក្រុង​ មក​ទិញ​ផ្ទះ​នេះ​នៅទៅវិញ​ ហើយ​ក៏​ប្តូរ​មកនៅ​ផ្ទះ​ដែល​ទើប​ទិញនេះ​ ខ្ញុំមិន​ចង់មកនៅទេ​ ព្រោះខ្ញុំមិន​ចូលចិត្តផ្ទះចាស់បុរាណ​ តែ​គ្មានជម្រើស​ ទើបរើ​មកនៅតាមម្តាយ​ទាំងទើសទាល់​ ខ្ញុំមកនៅផ្ទះនេះបាន​មួយអាទិត្យ​ហើយ​ តែ​នៅ​តែ​មិនទាន់​ស៊ាំនឹងសភាពរបស់ផ្ទះនេះ​សោះ ព្រោះ​ផ្ទះនេះមើល​ទៅកន្លែង​ណាក៏​គួរឲ្យ​ខ្លាចដែរ​ ជុំវិញ​ស្ងាត់ដូចមិនមែន​ផ្ទះ​សម្រាប់​មនុស្សនៅ​អ៊ីចឹង​ ហើយ​នៅក្បែរផ្ទះមានដើមអំពិលធំៗ៣ដើមទៀ​ត​ ដែលមិនដឹងជាមានតាំងពី​សម័យ​ណា​ទេ​ នៅក្រោមដើមអំពិលមានសុទ្ធតែខ្ទមខ្មោចចាស់ៗ ដែលមើលពេលយប់គួរឲ្យព្រឺសម្បុរ។ ដើមអំពិលនេះពេលថ្ងៃមានម្លប់ត្រឈឹងត្រឈៃត្រជាក់ស្រួលណាស់ តែពេលយប់កាលណា ម្ចាស់ថ្លៃអើយ សូម្បីតែសម្លឹងមើលក៏មិនហ៊ានដែរ ព្រោះដើមអំពិលនេះវា​ហាក់​ដូចមានអ្នកណា​រស់នៅ​ក្នុងនោះ​អ៊ីចឹង​ ។​ ផ្ទះនេះមានបន្ទប់គេង៣បន្ទប់ ហើយក្នុង៣បន្ទប់នោះក៏មានបន្ទប់របស់ខ្ញុំមួយផងដែរ (អ្នកសរសេរ) តែមិនដឹងជាចង្រៃអី ឡើង​មកនៅភ្លាមក៏ចាប់បន្ទប់ប៉ះបន្ទប់ដែលនៅក្បែរដើមអំពិលនោះទៀត ពិតជាមានឧបនិស្ស័យជាមួយនឹងខ្មោចមែន!! ម៉ោង១២យប់ទៅហើយ ខ្ញុំនៅតែគេងមិនលក់ ព្រោះចាញ់ក្តឹបអំពិលជាមួយនឹងអំបិលម្ទេសកាលពីថ្ងៃ ទើបធ្វើឲ្យរត់ចូលបន្ទប់ទឹកមិនឈប់ ហើយបន្ទប់ទឹកនៅខាងក្រៅទៀត ហើយអ្វីដែលវាចៃដន្យនិងហួសចិត្តបំផុតគឺបន្ទប់ទឹកនៅក្រោមដើមអំពិលនោះតែម្តង រាល់យប់សព្វមួយដងមិនដែលមានខ្យល់ទេ មិនដឹងជាហេតុអីយប់នេះខ្យល់មិនឈប់សោះ ខ្យល់បក់បោកដើមអំពិល ធ្វើឲ្យមែកអំពិលងាប់ធ្លាក់មកលើស័ង្កសី ឮសូរតែផាំងៗ ក្នុងពេលដែលខ្ញុំកំពុងនៅក្នុងបន្ទប់ទឹក ញ័រអស់ហើយពេលនេះ កំពុងតែញ័រស្រាប់តែភ្លើងដាច់ភ្លឹប ងងឹតឈឹង ប្រហែលទុស្សេខ្សែភ្លើងហើយ ខ្ញុំរត់ចេញពីបន្ទប់ទឹកទាំងដែលមិនទាន់រួចស្រួលបួលផង ស្ទុះចូលបន្ទប់គេងវិញយ៉ាងលឿន ប្រហែលជា១០នាទីខ្យល់ក៏ចាប់ផ្តើមស្ងាត់ ពោះខ្ញុំក៏ចាប់ផ្តើមធូរស្រួលវិញ តែអ្វីដែលមិនស្រួល និងមិនស្ងាត់គឺសំឡេងឆ្កែលូនៅខាងក្រៅ ខ្ញុំគិតថាធម្មតាឆ្កែវាលូប្រាកដជាឃើញអីមិនខាន […]

សូមជូនរឿង ៖ ភ្លេចអស់ហើយ (ស្នាដៃអ្នកនិពន្ធ អោម ចែតច័ន្ទថារី )

  • Saturday, October 10th, 2020.

ប៉ាស្រែកឲ្យម៉ាក់។ ម៉ាក់ស្រែកឲ្យប៉ា។ ប៉ាស្រែកដាក់ខ្ញុំ។ ខ្ញុំខឹងប៉ាម៉ាក់។ ផាច់ ខ្ញុំត្រូវមួយកំផ្លៀងរបស់ប៉ា។ ខ្ញុំខាំមាត់ធ្វើដូចមិនឈឺ។ រួចប៉ាចង្អុលមុខខ្ញុំដោយសម្ដីគ្រហឹម៖ «អាកូនចោលម្សៀត អាកូនក្បាលរឹង ឆាប់ចេញពីមុខយើងភ្លាម!» គាត់បោះសម្ដីបែបនេះហើយ ខ្ញុំនៅធ្វើអីទៀត។ ខ្ញុំទាញកាតាបស្ពាយ ជាលេសចូលសាលាតែវាតែងតែយល់ព្រមគេចសាលាជាមួយខ្ញុំដោយគ្មានចេញស្តីមួយម៉ាត់ ទុកឲ្យខ្ញុំបានចិត្តយកវាចេញទៅជាមួយដែរ។ ខ្ញុំចេញវឹងទាំងមិនមើលមុខគាត់។ មិនមែនខ្ញុំអ្នកចង់ទៅ តែគាត់ជាអ្នកដេញខ្ញុំ។ «ម៉ែវាមើលកូនប្រុសចុះ! ឯងប្រដៅវាយ៉ាងម៉េច ទើបវាក្លាយទៅជាបែបនេះ?» សម្ដីល្វើយៗដែលខ្ញុំបានឮមុននឹងចេញផុតពីផ្ទះ។ ខ្ញុំដឹងថាម៉ាក់នឹងនិយាយអ្វីមិនចេញ ហើយដូចរាល់ដង គឺគាត់សុខចិត្តស្រក់ទឹកភ្នែកទុកឲ្យប៉ាឡូឡាមួម៉ៅម្នាក់គាត់ឲ្យអស់ចិត្ត។ ខ្ញុំទើបអាយុ១៤ឆ្នាំប៉ុណ្ណោះ ពុកថាខ្ញុំចោលម្សៀត តើចង់ឲ្យខ្ញុំបានម្សៀតយ៉ាងម៉េចទៅ? គាត់ថាខ្ញុំចោលម្សៀតនោះគឺត្រឹមត្រូវណាស់។ ខ្ញុំជាសិស្សថ្នាក់ទី៨នៅអនុវិទ្យាល័យ។ តាំងពីចូលកងវិញ ខ្ញុំវក់នឹងការលេងហ្គេម ចូលបារច្រៀងរាំ និងប្រើប្រាស់គ្រឿងញៀនតាមមិត្តភក្តិ។ វាជារសជាតិពិសេសសម្រាប់ខ្ញុំ។ ខ្ញុំសប្បាយណាស់។ គ្មានការដាក់សំពាធដូចនៅសាលា និងនៅផ្ទះគួរឲ្យធុញទ្រាន់ឡើយ។ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី អ្វីៗក៏ផ្លាស់ប្តូរ។ ប្តូរកាន់តែអាក្រក់ទៅៗសម្រាប់គ្រួសារយើង។ តាំងពីបងស្រីរត់ចេញពីផ្ទះគ្មានដំណឹងសូន្យឈឹងព្រោះតែប៉ាម៉ាក់មិនអនុញ្ញាតឲ្យគាត់ទាក់ទងសង្សារ ដែលពួកគាត់គិតថាជាប្រុសហេងសូយ។ ប៉ាម៉ាក់ខំស្វះស្វែងរកគាត់គ្រប់ខេត្តក្រុង។ ប៉ាម៉ាក់ចាប់ផ្តើមដាក់កំហិតលើខ្ញុំគ្រប់បែបយ៉ាងតាំងពីការរាប់មិត្ត កិច្ចការសាលាដែលពីមុនពួកគាត់មិនបានយកចិត្តទុកដាក់សោះឡើយក្រៅពីមុខរបររកស៊ីធ្វើការគាត់ប៉ុណ្ណោះ។ ខ្ញុំបានស្តាប់ឮរឿងមួយដោយចៃដន្យ ម៉ាក់ខឹងប៉ាខ្លាំងណាស់។ ប៉ាបែកឆ្វេងមានស្រីកំណាន់។ គាត់សុំទោសម៉ាក់ថាគាត់លែងប្រព្រឹត្តរឿងនោះតទៅទៀតហើយ។ គាត់នឹងឈប់ទាក់ទងស្រីក្មេងនោះ។ ខ្ញុំឮហើយខឹងជំនួសម៉ាក់ ក៏ខ្មាសគេដែរ។ ខ្មាសញាតិ […]

សូមជូនរឿង ៖ បន្តោងក្បាលក្របី (ស្នាដៃអ្នកនិពន្ធ ធឿន វុទ្ធី)

  • Thursday, August 6th, 2020.

បន្តោងក្បាលក្របី (រឿងខ្លីបែបភ័យរន្ធត់ បង្កប់នូវអាថ៌កំបាំងយ៉ាងជ្រាលជ្រៅ រកទីបំផុតគ្មាន) ឯកស័ក ព.ស. ២៥៦៣ សំឡេងឡានម៉ូតូបើកទៅមក លាន់ពីក្រៅផ្ទះ។ ខ្ញុំងើបអង្គុយនៅលើគ្រែ ដោយអាការៈធីងធោង និងមិនសូវមានកម្លាំងកំហែង។ ទំនងជាយប់មិញ ខ្ញុំរៀបចំសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ដល់យប់ជ្រៅពេកក៏មិនដឹង។ ខ្ញុំចាំបានថា ទម្រាំតែបានចូលគេង ម៉ោងជិត២រំលងអធ្រាត្រទៅហើយ។ ចាប់ទាញទូរស័ព្ទមកមើលម៉ោង… ម៉ោង៧លើសហើយ… “រ៉ាអើយ! ពេលណាចេញដំណើរ?” សំឡេងប៉ា ក៏បន្លឺចេញពីក្រៅបន្ទប់ ជួយឲ្យខ្ញុំស្វាងងងុយបានមួយកម្រិតទៀត។ ប៉ា និងម៉ាក់ ហៅខ្ញុំថា រ៉ា តែឈ្មោះពេញរបស់ខ្ញុំគឺ វុឌ ចាន់តារា។ ខ្ញុំជាគ្រូបង្រៀន នៅសាលាអនុវិទ្យាល័យមួយក្បែរផ្ទះ ប៉ុន្តែជាកាតព្វកិច្ច ខ្ញុំត្រូវបានប្រធានការិយាល័យអប់រំ ផ្លាស់ចេញយ៉ាងទាន់ហន់ ឲ្យទៅបង្រៀននៅសាលាមួយស្ថិតនៅលើដងទន្លេសាប។ សាលានោះ ជាសាលាបណ្ដែតទឹក មានឈ្មោះថា អនុវិទ្យាល័យបឹងស្រឡៅ ហើយភូមិបណ្ដែតទឹកនោះមានឈ្មោះថា ភូមិបឹងស្រឡៅ។ ខ្ញុំទទួលបានដំណឹងមកថា គ្រូបង្រៀនមុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា នៅសាលានោះ ត្រូវបានផ្ទេរចេញដោយករណីចាំបាច់ ទើបតម្រូវឲ្យមានអ្នកទៅជំនួស​។ ប្រធានការិយាល័យរកគ្រូជំនួសមិនបានសោះ។ កន្លងទៅជាងមួយខែហើយដឹង ទើបលោកគ្រូប្រធានទម្លាក់ភារកិច្ចជំនួសនេះ មកលើគ្រូកំលោះ […]

ស្រួង ភាវី ៖ នៅពេលដែលនាងខ្ញុំកាន់តែអាន នាងខ្ញុំកាន់តែស្រឡាញ់ការអានទ្វេដង!

  • Tuesday, February 25th, 2020.

“ការ​អានជាការបើកចំហជើងមេឃនៃចំណេះដឹង” ហើយមានតែអ្នក​ដែលយល់ពីតម្លៃ​នៃ​ការ​អានពិតប្រាកដប៉ុណ្ណោះ ទើបអាច​ពាល់​ត្រូវនូវចំណេះដឹង​ដែល​មានក្នុង​សៀវភៅ​ដែល​​អាន​នោះ។ ការ​បណ្ដុះ​និស្ស័យអានសៀវភៅ មិនមែន​ងាយ​បណ្ដុះ​បាន​លឿនដូចជា​ការបណ្ដុះ​សណ្ដែក​នោះទេ គឺ​ទាម​ទារ​នូវការ​អត់​ធ្មត់ក្នុងការ​ហ្វឹកហាត់ និង​ពេលវេលា​ដ៏​យូរមួយ ទើបអាចទៅរួច។ ការ​អាន​មិន​ពិបាក​ទេ ឱ្យតែ​ចេះ​អក្សរ​គឺ​យើង​អាច​អានបានហើយ តែការ​អាន​ឱ្យយល់​នូវ​ខ្លឹមសារ អានឱ្យ​បាន​ប្រយោជន៍​ពីសៀវភៅ​ដែល​យើងអាន និង​ចេះ​យកវា​ទៅ​អនុវត្តបាន​ត្រឹម​ត្រូវស្រប​តាម​ផ្លូវ​សច្ចៈនិង​គុណធម៌ នោះទើបហៅថា ការអាន​ពិតប្រាកដ។ អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រ​ជម្រើស​ជាតិដ៏ឆ្នើមរបស់​​កម្ពុជា ពាក់ព័ន្ធនឹងការ​អានសៀវភៅនេះ អ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីស្នូកឃ័រ​ជម្រើស​ជាតិ​ដ៏ឆ្នើមប្រចាំ​ប្រទេស​កម្ពុជា និង​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេងល្បីល្បាញនៅប្រទេស​កូរ៉េខាងត្បូង ក៏ដូចជា​ទូទាំង​សកលលោកនាពេលបច្ចុប្បន្ន អ្នកនាង​បាន​បង្ហាញ​ប្រាប់ “​គេហទំព័រអ្នកនិពន្ធកម្ពុជា” ពេលសម្ភាសន៍ថា “នាង​ខ្ញុំ​មិនដឹង​ថា អ្នក​ដែលកំពុងតែ​អាន​បទសម្ភាសន៍នេះ ជាបុគ្គលចូល​ចិត្ត​អានសៀវភៅឬ​យ៉ាង​ណា​នោះទេ! តែ​សម្រាប់​នាងខ្ញុំវិញ សឹងនិយាយបានថាជា​ផ្នែក​ដ៏សំខាន់​មួយ​ក្នុង​ជីវិត​មិន​អាច​ខ្វះបានឡើយ” អ្នក​នាង​បន្តទៀតថា “មែនទែនទៅ បើរំពឹង​លើ​ចំណេះដឹង​ដែល​នាង​ខ្ញុំ​មានពីសាលា គឺ​មិនអាច​ឱ្យនាង​ខ្ញុំ​យកទៅ​​ធ្វើ​អ្វីឱ្យជោគជ័យ​ខ្លាំងពូកែបាន​ឡើយ ព្រោះ​ដោយសារតែ​នាង​ខ្ញុំ​រៀនក្នុងសាលាបានតិចពេក។ ហេតុនេះហើយ នាងខ្ញុំដឹងយ៉ាង​ច្បាស់ថា មានតែ​ការ​ខិតខំប្រឹងប្រែង​ស្វែងរក​ចំណេះដឹង​ពីប្រភពនានាមកបំពេញដល់​ខ្លួនបន្ថែមប៉ុណ្ណោះ ទើបអាច​ឱ្យនាង​ខ្ញុំ​មាន​ចំណេះដឹង​គ្រប់​គ្រាន់នឹង​សាង​ភាព​ជោគជ័យ​តាមអ្វី​ដែលខ្ញុំ​ប្រាថ្នាបាន ហើយ​ក្នុង​នោះ ការ​អាន​គឺជាអ្វី​ដែល​អាច​ផ្ដល់​ជាចំណេះដឹង​ថ្មីៗ​ដល់​នាង​ខ្ញុំ​បាន​ច្រើន​បំផុត។” ​អ្នកនាង ស្រួង ភាវី កំពុងអានសៀវភៅចំណេះដឹងមួយក្បាល ​អ្នកនាង ស្រួង ភាវី បានបន្តទៀតថា “រាល់​ថ្ងៃ​ នាង​ខ្ញុំ​មមាញឹកនឹងការងារ […]

“ផ្ការំដួល” បទចម្រៀងនិពន្ធថ្មី ស្នាដៃកវី សំ សុភារិន្ទ

  • Monday, November 18th, 2019.

“ផ្ការំដួង” គឺជា​ចំណងជើង​បទចម្រៀង​ប្រកបដោយអត្ថន័យ ជា​ស្នាដៃ​និពន្ធ​​ទាំង​បទភ្លេងនិងទំនុក​ច្រៀងរបស់ កវី សំ សុភារិន្ទ កវី​និពន្ធ​ប្រកបដោយ​ទឹក​ដៃមានប្រភពមកពីទឹកដីស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ច្រៀង​ដោយ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង​ប្រកបដោយទឹកដមពីរោះ​ស្រទន់ ទឹកមុខ​ពោរពេញ​ដោយមន្តស្នេហ៍ ដែល​នរណាៗ​ក៏ស្គាល់​លោក​ដែរ​ តាមរយៈ​បទដ៏ល្បី​របស់​លោក​កន្លងមកមានចំណងជើងថា “ពីរនាក់បានហើយ” លើស​ពីនេះ​លោក​ថែមទាំង​ជាអ្នកនិពន្ធ​ដ៏មានទេពកោសល្យ​មួយរូប ដែលអាច​និពន្ធបានយ៉ាង​ល្អ​ទាំងបទភ្លេច ទំនុកច្រើន រឿង​ខ្លី និងផ្នែក​ដទៃៗជាច្រើនទៀត ក៏ដូចជា​អាច​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាង​ល្អទៀតផង ដែល​សមត្ថភាព​យ៉ាង​សម្បូរណ៍បែបៗនេះ កម្រងនឹងមាន​នរណាអាច​ធ្វើបាន​ដូចជារូប​លោក​ណាស់​។​ កវី សំ សុភារិន្ទ ម្ចាស់ស្នាដៃនិពន្ធបទ “ផ្ការំដួល” ងាក​មក​ កវី សំ សុភារិន្ទ ដែលជាម្ចាស់​ស្នាដៃ​និពន្ធ​បទចម្រៀង​ដ៏​មានអត្ថន័យនេះវិញ លោក​បាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់​ទង​នឹង​បទចម្រៀង​មួយបទនេះទាំងស្រុងថា “បទ​«ផ្ការំដួល» គឺ​ជា​និមិត្តរូបារម្មណ៍​មួយ ដែល​ខ្ញុំ​និពន្ធ​ឡើង​ក្នុង​បំណង​ដើម្បី​នាំ​អារម្មណ៍របស់​​អ្នក​ស្ដាប់​ឱ្យ​ស្រមៃ​ទៅដល់​ ​សម្រស់ ពណ៌ និង​​ក្លិន​របស់​​ផ្ការំដួល តាម​រយៈ​ការ​ស្ដែង​ឡើង​ដោយ​ទឹក​ដម​សំនៀងដ៏ស្រទន់​​របស់ លោក ​​ម៉ា ច័ន្ទ​បញ្ញា ដែល​ខ្ញុំ​បាន​ជ្រើសរើស​ជាម្ចាស់​សំនៀងរបស់បទ​នេះ​។ លើស​ពីនេះ បទ​ចម្រៀងមួយបទនេះ ខ្ញុំ​និពន្ធ​ឡើង​ក៏ក្នុងន័យ ដើម្បី​តម្កល់​តម្កើង​​ផ្កាដែលជា​និមិត្តរូប​ជាតិ​កម្ពុជា​មួយ​នេះផងដែរ។” លោក ម៉ា […]

វិធីសាស្ត្រសាងភាពជោគជ័យខុសពីគេ

  • Friday, October 11th, 2019.

ភាព​ជោគជ័យ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​​តែងតែ​​ប្រាថ្នាចង់បាន​បំផុត​ក្នុង​ជីវិត។ តែ​ការ​សាង​ភាព​ជោគជ័យ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​ទាម​ទារ​​​ឱ្យ​បុគ្គលនោះចាំបាច់ត្រូវតែ​​មានចំណេះដឹង សមត្ថភាព និងការអនុវត្តដ៏ត្រឹមត្រូវ​ខ្លាំងក្លា​ពូកែ​មួយ ទើប​អាច​ទៅ​រួច។ ហើយ​បើ​អ្នកចង់​សាង​​​ភាព​ជោគជ័យ​មួយ​ដែល​ខុស​ពី​គេ​ទៀត​នោះ គឺ​រឹតតែ​លំបាក​ខ្លាំង​ណាស់​ទៅ​ទៀត ព្រោះ​ទាល់តែ​អ្នកចេះ​អនុវត្ត​ឱ្យ​បាន​នូវ​៥វិធី​ខាង​ក្រោមនេះ ទើប​អ្នក​អាច​សម្រេចវាឡើងបាន។ ១/គិត​ខុសពី​គេ ៖ ​គិត​ខុស​ពី​គេ នឹងឆ្ពោះ​ទៅ​រកការបង្កើត​​សកម្មភាព​​ដែល​​​ខុស​ពី​គេ​ ដែល​ការចេះបង្កើត​សកម្មភាពដែល​​​ខុស​ពី​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​អ្នក​ទទួលបាន​​លទ្ធផល​ដែលខុស​ពី​គេ​។​ ២/ធ្វើ​ខុស​ពី​គេ ៖ ធ្វើ​ខុស​ពី​គេ នឹង​បង្កើតឲ្យ​មាន​ជា​សមិទ្ធផល​​ខុស​ពី​គេ ដែល​ការ​មាន​សមិទ្ធផល​ខុស​ពី​គេ​នេះហើយ នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ខុស​ពី​គេ មិន​ដូច​គេ។​ ៣/មានលក្ខណៈ​ប្លែក​ខុស​ពី​គេ ៖​ មានល​ក្ខណៈ​ប្លែក​ខុស​ពី​គេ នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ច្រឡំ​នឹង​គេ ប្លែក​ខុស​ពី​គេ និង​មាន​អត្តសញ្ញាណមួយ​ជា​របស់​ខ្លួន ដែល​ខុសពី​គេ។ ៤/លឿនខុសពីគេ ៖ ទស្សនៈមួយ​បាន​លើក​ឡើងថា “សត្វចាបដែល​ងើបពីព្រលឹម នឹងឆាប់​ចាប់​បាន​ដង្កូវ” ពិតណាស់! បើ​អ្នក​លឿនជាងគេ ​អ្នកនឹងធ្វើ​អ្វីៗ​បាន​មុន​គេ ​ហើយបើអ្នកចាប់ផ្ដើមធ្វើមុនគេ អ្នកក៏​នឹង​ទទួល​បានអ្វី​ៗ​លឿនជាង​គេ ខុសពីគេ​ផងដែរ។ ៥/ដៅគោលដៅ​ខុសពីគេ ៖ ដៅ​គោលដៅ​ដូច​គ្នា ​នឹង​ទៅដល់​​គោលដៅ​ដូចគ្នា តែបើ​អ្នក​ចេះ​ដៅ​គោលដៅខុស​ពីគេនា អ្នក​ក៏​នឹង​ទៅ​ដល់​គោលដៅ​ខុសពីគេផងដែរ គឺមិនដូចគ្នាឡើយ។ ៥វិធី​ខាង​លើ គឺ​ជា​អ្វីដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​​អនុវត្តឱ្យបាន ប្រសិន​បើ​អ្នក​ពិតជា​ចង់​សាង​ភាព​ជោគជ័យលើ​ផ្នែក​​អ្វី​មួយ​ឱ្យ​​ខុស​ពី​គេមែននោះ ​ព្រោះ​បើ​អ្នកនៅ​តែ​គិត​ដូចជាគេ, ធ្វើ​ដូច​គេ, មានលក្ខណៈដូច​គេ, មាន​ល្បឿនដូចគេ និង​មានគោលដៅ​ដូចគេ នោះ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​សាង​ភាព​ភាព​ជោគជ័យដែលខុសពីគេ​បាន​ឡើយ។ តើ​អ្នក​ចង់​មាន​ភាព​ជោគជ័យ​មួយជារបស់ខ្លួន ​ដែល​ខុស​ពី​គេ​ដែល​ឬ​ទេ? បើ​អ្នក​ពិតជា​ចង់​មែន​នោះ! […]

ខាត់ វ៉ៃហាំង ៖ អ្នកសិល្បៈគ្រប់រូបគួរតែចេះគោរពផ្ដល់តម្លៃ និងមានទំនាក់ទំនងល្អជាមួយអ្នកនិពន្ធ

  • Saturday, September 7th, 2019.

ទស្សនៈមួយបានលើកឡើងថា “អ្នកនិពន្ធប្រៀបដូចជាឪពុកម្ដាយ ចំណែកអ្នកសិល្បៈទាំងឡាយប្រៀបដូចជាកូនៗ” ការលើក​នេះ​ពិត​ជា​ត្រឹម​ត្រូវណាស់ ព្រោះ​ប្រសិនបើគ្មានអ្នកនិពន្ធតាក់តែងស្នាដៃ​ល្អៗឡើងទេ អ្នកសិល្បៈគ្រប់រូបក៏គ្មានអ្វីយកទៅច្រៀងរាំសម្ដែងដូចសព្វថ្ងៃនេះដែរ។ ហេតុនេះហើយ អ្នកនិពន្ធពិតជាមានគុណតម្លៃខ្លាំងណាស់ចំពោះអ្នកសិល្បៈគ្រប់រូប ដោយមិនគួរបំភ្លេច មើលរំលង ឬវាយឫកឆ្មើងឆ្មៃដាក់ពួកគាត់ឡើយ។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងអ្នកនិពន្ធនិងអ្នកសិល្បៈ​នេះ នៅពេលដែល “គេហទំព័រអ្នកនិពន្ធកម្ពុជា” សាកសួរទៅលោក ខាត់ វ៉ៃហាំង ដែលជាតារាសម្ដែងបុរសដ៏ស្រស់សង្ហាពោរពេញ​ដោយសមត្ថភាព​ទេពកោសល្យក្នុង​ការ​សម្ដែង និង​កំពុងតែមានប្រជាប្រិយភាពខ្ពស់ក្នុងស្រទាប់មិត្តៗយុវវ័យ លោកក៏បានលើក​ឡើងថា “ខ្ញុំយល់​ថា អ្នកសិល្បៈគ្រប់រូបគួរតែចេះ​គោរពផ្ដល់​តម្លៃ​ និងមានទំនាក់ទំនងល្អជាមួយអ្នកនិពន្ធ ព្រោះថាអ្នកនិពន្ធបានដើរតួនាទីសំខាន់ណាស់ ក្នុងការបង្កើត និងស្វែងរកអ្វីដែលថ្មីៗ ល្អៗ យកមកបង្ហាញតាមរយៈការសរសេរ ហើយអ្វីដែលជាហេតុផលសំខាន់មួយទៀតនោះ នៅពេលដែល​យើងចេះ​គោរព​ផ្ដល់​តម្លៃ និងមានទំនាក់ទំនង់ល្អជាមួយអ្នកនិពន្ធ នោះវានឹង​ក្លាយ​ជាឱកាសមួយ​ដ៏ល្អសម្រាប់​យើង ព្រោះថាយើងអាចសួរនាំ រៀនសូត្រ និងបានយល់កាន់តែច្បាស់នូវអ្វីដែលអ្នកនិពន្ធសរសេរ ដែលទាំងអស់នេះហើយនឹងនាំយើងឱ្យសម្ដែង​បាន​ល្អ ​ចំ​គោលដៅ និងទទួលជោគជ័យឆាប់រហ័ស…” លោក ខាត់ វ៉ៃហាំង បានបញ្ជាក់បន្ថែមទៀតថា “តែសូមឱ្យ​ការ​គោរពផ្ដល់​តម្លៃ និងមានទំនាក់ទំនងល្អជាមួយ​អ្នកនិពន្ធនោះ កើត​ចេញ​ពីចិត្ត​ពិតប្រាកដ ដោយសូម​កុំសម្ដែងធ្វើ​ជា​ល្អតែនៅ​នឹងមុខ តែពេលធ្វើការងារជាមួយគ្នា ឬតែពេលដែលអ្នកនិពន្ធណាម្នាក់មានប្រយោជន៍​អ្វីមួយចំពោះខ្លួន​ឱ្យ​សោះ គឺត្រូវតែ​ជា​ការ​គោរព​ផ្ដល់​តម្លៃពិតប្រាកដ និង​ជារួម ដោយ​មិនសំដៅ​លើ​ថាអ្នកនិពន្ធនោះផ្នែកអ្វី ក្មេងឬចាស់ ធ្វើការងារជាមួយខ្លួនឬមិនមែននោះទេ គឺត្រូវតែចេះ​គោរព​ផ្ដល់​តម្លៃ និងមានទំនាក់​ទំនង​ល្អជាមួយ​ឱ្យបានគ្រប់ៗគ្នា… […]

បុរសខ្លះតាមស្រឡាញ់ស្រីស្អាតឆ្លាតពូកែមិនបាន ទៅជាគុំកួនស្អប់ខ្ពើមនាង តើជាទង្វើត្រឹមត្រូវដែរឬទេ?

  • Monday, August 19th, 2019.

មាន​បុរសៗ​មិន​តិច​ទេដែល​តាម​ស្រឡាញ់ស្រីស្អាតឆ្លាតពូកែមិន​បាន ទៅជា​គុំកួនស្អប់​ខ្ពើមនាង រហូត​​​ដល់​ថ្នាក់​ជេរស្ដីប្រមាថ, មើលងាយមើលថោក, អៀល​​​ត្មះ​ឱ្យ​នាងកប់ៗមាត់​ថា​​​ជា​​​ស្រី​លេង​ឫក, ប្រកាន់​វណ្ណៈ, និង​ស្រឡាញ់​រកតែប្រុសសង្ហា, សម្បូរ​ដុល្លារ និង​រៀន​បាន​ខ្ពង់ខ្ពង់ ឯបុរស​ដែល​​មិនឡូយ, មិន​ហ៊ឺហារ, ការងារមិន​ធំ​ដុំ​​ ​នាងមើល​មិន​ចូល​​ភ្នែក មិន​ព្រម​ផ្ដល់ក្ដី​ស្រឡាញ់​ឡើយ។ ត្រង់​ចំណុចនេះ​សួរថា តើជាទង្វើ​ត្រឹម​ត្រូវដែរ​ឬទេ? ទេ​! ពិតជា​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​អ្វី? នេះ​ក៏ព្រោះថា នៅ​​​លើ​លោក​យើង​នេះនារីណា​ក៏​​ប្រាថ្នា​ចង់បានបុរស​ល្អមក​ធ្វើ​​ជាគូ​អនាគតដែរ ហេតុនេះ ការណ៍​ដែល​​​នាង​បដិសេធបុរស​អស់​ទាំង​នោះ មក​ពី​នាងមិនពេញ​ចិត្ត គិតថា​មិន​ស័ក្តិ​សម​នឹង​ខ្លួន​​នោះ​ឯង។ ដូច្នេះ​បុរសទាំង​ឡាយដែល​មានចរិត​ដូច​ខាង​លើ​ សូម​គិត​គិត​ឡើង​វិញ​ឱ្យ​មែន​ទែន ព្រោះក្នុង​រឿង​ស្នេហា​​​ អ្នក​​​មាន​សិទ្ធិស្រឡាញ់​នាង តែ​​អ្នក​​​គ្មានសិទ្ធិ​ចាប់​បង្ខំ​នាង​​ឱ្យ​មក​​ស្រឡាញ់​​​អ្នក​​​​វិញឡើយ ព្រោះ​​នាង​​ក៏មាន​សិទ្ធិក្នុង​ការ​​ស្រឡាញ់នរណា​ម្នាក់​ដូច​អ្នក​ដែរ។ កន្លង​មកខ្ញុំ​ឃើញ​ច្រើន​ណាស់ បុរស​ខ្លះគាត់​រៀនបាន​ខ្ពស់​តែ​គាត់​គ្មាន​សីលធម៌ ខ្លះ​មាន​ទ្រព្យ​ច្រើន​តែ​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដទៃ ខ្លះចង់​មាន​ស្នេហ៍​ស្មោះតែ​គាត់​បែរជា​ឃើញ​ស្រី​មិន​បាន ភ្នែក​លាន​ដូចក្ដាម​សម្លឹង​មិន​ដាក់​ភ្នែក ជាពិសេស​នោះ បុរស​ខ្លះគាត់គិតតែពី​ចង់​បាន​​ស្រី​ស្អាតឆ្លាត​ពូកែ​ជាគូ តែ​គាត់បែរជា​​មិន​ខិត​ខំ​សាង​ខ្លួន​ឱ្យ​មាន​តម្លៃក្នុង​ស្រកែ​ភ្នែក​នាង ដោយគិត​តែ​ពី​ចាប់​ស្រឡាញ់​ទាំង​ងងឹត​ងងុល លុះ​ស្រឡាញ់​​នាង​មិន​បាន ក៏​ទៅ​ជា​គុំកួន ហើយ​ចាប់​ផ្ដើមប្រមាថមើលងាយងាយ រហូត​ដល់​តាម​ព្យាបាទនាង​ក៏មាន ទាំង​ដែល​នាង​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វីចំពោះ​គេឡើយ ដោយគ្រាន់​តែ​បដិសេធស្នេហ៍ចំពោះគេប៉ុណ្ណោះ ដែល​ស្ដាប់ទៅ​ដូចជា​មិន​សមហេតុ​ផលសោះ តែ​វា​​ជារឿងពិតដែល​កើត​មាន​ឡើង​ជាច្រើនរាប់​មិន​អស់ទៅ​ហើយរហូត​មក​ទល់បច្ចុប្បន្ន។ ​ ដូច្នេះ សូមចង​​ចាំណា៎បុរស​ទាំង​ឡាយដែល​មានចរិត​ដូចខាង​លើ បើ​អ្នក​ពិតជា​ចង់​បាន​​ស្រី​ស្អាត​ឆ្លាត​ពូកែមកធ្វើ​ជា​គូអនាគតមែន អ្នក​មិន​ត្រូវគុំកួនស្អប់​ខ្ពើមនាងបើ​នាង​បដិសេធ​ស្នេហ៍​អ្នក ផ្ទុយទៅវិញ ​អ្នក​ត្រូវតែ​ខិត​ខំ​សាង​ខ្លួន​ឱ្យបាន​ខ្ពស់​បំផុត​ […]

ហេតុអ្វីបានជាបុគ្គលជោគជ័យភាគច្រើន ច្រើនតែមានប្រភពមកពីគ្រួសារក្រីក្រ និងរៀនក្នុងសាលាបានតិច?

  • Monday, August 19th, 2019.

ប្រសិនបើ​អ្នក​ជាបុគ្គល​ដែល​ចូល​ចិត្តអាន​ប្រវត្តិ​បុគ្គល​ជោគជ័យ​ល្បីៗជុំវិញ​ពិភពលោក អ្នក​នឹង​ឃើញ​យ៉ាង​ច្បាស់ថា ភាគ​ច្រើន​នៃ​បុគ្កល​​ជោគជ័យ​ល្បីៗ​អស់​ទាំង​នោះ ​​សុទ្ធតែ​មាន​ប្រភព​មក​ពី​គ្រួសារ​ក្រី​ក្រ និង​​​រៀនក្នុង​សាលាបាន​តិចទាំងអស់។ ដូច្នេះ តើអ្វី​ទៅជា​មូលហេតុ​ដែលជម្រុញ​ឱ្យ​ពួក​គេ​អាច​សាង​ភាព​ជោគជ័យដ៏​អស្ចារ្យ​​​ក្នុង​ជីវិត​ទាំង​ស្ថានភាព​របស់​​ខ្លួន​បែប​​នេះបាន?​ មិន​​បាច់​ឆ្ងល់​ច្រើនទេ! នេះ​ក៏​ព្រោះ​តែ​ហេតុ​ផល​សំខាន់​ៗ​​​៣​យ៉ាង ដូចខាង​ក្រោម​នេះ​ឯង​ ៖ ហេតុផលសំខាន់​ទី១ / ព្រោះ​ដោយសារ​តែពួកគាត់​កើត​មក​ចំ​គ្រួសារ​ក្រី​ក្រនេះ​ហើយ ទើប​បាន​ជាពួកគាត់​​​​ចាំបាច់​​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វីៗ​​គ្រប់បែប​យ៉ាង ដើម្បី​សាងជីវភាព​របស់​​ខ្លួន​ឱ្យ​​បាន​កាន់​តែ​ល្អប្រសើរពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូតដល់អាច​រំដោះ​ខ្លួន​ចេញ​ផុតពី​ស្ថានភាព​ក្រី​ក្រ​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន​ដ៏​មិនគួរ​ឱ្យ​ជឿ​រហូត​ដូច​សព្វថ្ងៃ។ ហេតុផលសំខាន់​ទី២ / ព្រោះ​ដោយសារតែ​​ពួកគេ​រៀនក្នុង​សាលា​បានតិច គ្មាន​សញ្ញា​បត្រខ្ពស់​ខ្ពស់ សម្រាប់​ដាក់​ចូលយក​តួនាទី​ធំៗ​ក្នុង​​ក្រុម​ហ៊ុនល្បីៗនានាដូចជា​​អ្នក​រៀន​បាន​ខ្ពង់​ខ្ពស់ដទៃនេះ​ហើយ ទើប​បាន​ជាពួកគាត់​ចាំ​បាច់​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែងព្យាយាមស្វ័យ​​សិក្សា​រៀន​សូត្រស្វែង​រក​ចំណេះ​ដឹង​ក្រៅ​សាលា​ពី​ប្រភព​នានាមក​ពង្រឹង​សមត្ថភាពរបស់​​ខ្លួនបន្ថែម​ឱ្យកាន់តែ​ខ្លាំងពូកែជា​បន្ត​បន្ទាប់ ហើយ​បង្កើត​មុខ​របរ​រកស៊ី​ជា​របស់ខ្លួន រហូត​ដល់​អាច​សាង​ខ្លួន​ជា​ថៅកែក្រុមហ៊ុនធំៗជាច្រើន​ដ៏​មិន​នឹក​ស្មាន​ដល់។​ ហេតុផលសំខាន់​ទី៣ / ព្រោះ​ដោយសារ​តែ​ពួកគាត់​ឈឺ​ចាប់​ខ្លាំងនឹង​ការ​​មើល​ងាយ​មើល​ថោករបស់​មនុស្ស​ជុំវិញ​ខ្លួន​ ព្រោះ​តែ​ខ្លួន​​​ក្រីក្រ​និង​រៀន​ក្នុង​​សាលា​​បាន​តិច​នេះ​ហើយ ទើបពួកគាត់​បែកគំនិត​ចង់​សងសឹកយក​ឈ្នះ​​បុគ្គល​ទាំង​អស់​នោះវិញ ដោយការ​សាង​ខ្លួន​ឱ្យ​ជោគជ័យ​ជាង​បុគ្គលអស់​ទាំង​នោះ រហូត​ដល់​​អាច​សាង​អាណាចក្រ​ដ៏​រុង​រឿង​​ក្នុង​ជីវិត​ខ្លួនបានលើស​ពី​ក្ដី​ស្រមៃ​ដែលខ្លួន​ប៉ង​ក្នុង​ជីវិត​ទៅទៀត។ ៣​ហេតុ​ផល​សំខាន់ៗ​​នេះ​ហើយ គឺជា​ដើម​ចម​ដ៏​ចម្បង​បំផុត​ដែលបណ្ដាលឱ្យ​​បុគ្គល​ជោគជ័យ​ភាគ​ច្រើន ច្រើន​តែ​មាន​ប្រភព​មក​ពី​គ្រួសារ​ក្រី​ក្រ​និង​រៀនក្នុង​សាល​​បាន​តិច ដែល​អ្នក​គួរ​តែ​ដឹង និងយកជា​គំរូក្នុង​ជីវិត​របស់​អ្នក។ ខ្ញុំ​មិន​ដឹងថា​សព្វ​ថ្ងៃ​នេះ អ្នក​ដែល​កំពុងតែ​អាន​អត្ថបទ​មួយ​នេះ​មាន​ឋានៈ​ជា​អ្វី? ស្ថិត​គ្រួសារ​មាន​ជីវភាព​បែប​ណា? ឬរៀនបាន​ខ្ពង់​ខ្ពស់​កម្រិត​ណានោះ​ទេ តែ​ប្រសិន​បើ​អ្នក​​​ជា​កូន​អ្នក​ក្រ​និង​​រៀន​ក្នុង​សាលា​បាន​តិច ​គ្មាន​សញ្ញាបត្រ​ខ្ពង់​ខ្ពស់ដូច​គេ​ដទៃ​នោះ សូម​អ្នក​កុំ​អស់​សង្ឃឹមឱ្យ​សោះ ព្រោះ​ការ​សាង​ភាព​ជោគជ័យ​មិន​មែន​អាស្រ័យ​លើ​ឋានៈ​គ្រួសារ ឬ​កម្រិត​សញ្ញា​បត្រនោះទេ តែ​វា​អាស្រ័យ​នៅ​លើ​ថា តើ​អ្នក​មាន​សមត្ថភាព​ ចំណេះដឹង ​ភាព​ឆ្លាត​វៃកម្រិត និង​សេចក្ដី​ព្យាយាម​ក្នុង​ការ​អនុវត្ត​កិច្ចការងារដល់​កម្រិត​ណា​នោះ​ឯង បើ​អ្នក​មាន​កាន់តែ​ខ្ពស់​ នោះ​កម្រិត​ដែល​អ្នក​អាច​សាង​ភាព​ជោគជ័យ​បាន​ក្នុងជីវិត​ក៏​ខ្ពស់​ទៅ​តាម​នោះដែរ។ ហេតុ​នេះ អ្នក​ត្រូវតែ​តាំង​ចិត្តឱ្យ​បាន​រឹង​មាំ […]

កំពូលអត្ថប្រយោជន៍ទាំង៥យ៉ាងពីការអានសៀវភៅ

  • Tuesday, August 13th, 2019.

១/បើកចំហជើងមេឃនៃចំណេះដឹង ៖ បើអ្នករៀនចប់ពីសាលា ហើយអ្នកមិនអានសៀវភៅ មានន័យថា អ្នកបានកំណត់ព្រំដែនចំណេះដឹងរបស់អ្នកត្រឹមនេះហើយ ហើយអ្នកក៏គ្មានថ្ងៃចេះលើសពីអ្វីដែលអ្នកទទួលបានពីការរៀននៅសាលានោះដែរ តែបើអ្នករៀននៅសាលាចប់ ហើយអ្នកនៅតែបន្តស្វះស្វែងរៀនសូត្របំពេញចំណេះដឹងដល់ខ្លួនបន្ថែម ជាពិសេសបន្តអានសៀវភៅថ្មីៗដែលល្អប្រកបដោយគុណតម្លៃដល់ជីវិត នោះអ្នកនឹងកាន់តែមានចំណេះដឹងជ្រៅជ្រះទូលំទូលាយ៉ាងប្រាកដ ព្រោះអ្វី? នេះក៏ព្រោះថា អ្នកបានបើកចំហជើងមេឃនៃចំណេះដឹងដល់ខ្លួនឯងនោះឯង ត្បិតចំណេះដែលអ្នករៀនទទួលបានពីសាលា វាគ្រាន់តែជាផ្នែកដ៏តូចល្អិតមួយ ដែលគេដកស្រង់ចេញពីសៀវភៅយកមកបង្រៀនអ្នកប៉ុណ្ណោះ និយាយឱ្យចំអ្នកមិនខុសពីកង្កែបក្នុងអណ្ដូងដែលមើលឃើញត្រឹមមួយជ្រុងតូចនៃផែនដីឡើយ ប្រសិនបើអ្នកមិនបន្តអានសៀវភៅបន្តទៀតទេនោះ។ ២/ដឹងរឿងរ៉ាវជាច្រើនជុំវិញពិភពលោក ៖ មិនថាជារឿងរ៉ាវប្រវត្តិសាស្រ្ត, នយោបាយ, សេដ្ឋកិច្ច, សង្គម, ប្រពៃណី, វប្បធម៌ ឬអ្វីមួយផ្សេងទៀតនោះទេ ឱ្យតែអ្នកបានអានសៀវភៅច្រើនពិតមែននោះ កម្រមានរឿងអ្វី ដែលអ្នកមិនដឹងណាស់ ព្រោះសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដ៏សម្បូរបែបបំផុត ដែលអាចឱ្យអ្នកដឹងបាននូវរឿងរ៉ាវគ្រប់យ៉ាងជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវដ៏អស្ចារ្យមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពីមុនមកទាល់តែសោះ។ ហេតុនេះបើអ្នកចង់ដឹងរឿងរ៉ាវសំខាន់ៗនានាជុំវិញពិភពលោក ចង់មានការយល់ដឹងទូលំទូលាយ និងចង់ដឹងនូវរឿងរ៉ាវប្លែកៗថ្មីបន្តទៀតដែលទើបកើតមាន អ្នកត្រូវតែបន្តអានសៀវភៅបន្តទៀតកុំឈប់ឱ្យសោះ ជាពិសេសសៀវភៅថ្មីៗរបស់អ្នកនិពន្ធល្បីៗដែលទើបបោះពុម្ព គឺត្រូវតែបន្តអានរហូតដល់ក្លាយជាទម្លាប់និស្ស័យ។ ៣/បង្កើនចំណេះដឹងកាន់តែមុតស្រួច ៖ “យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា” ពិតណាស់! ព្រោះចំណេះដឹងល្អៗគ្រប់បែបយ៉ាងគឺមានក្នុងសៀវភៅនេះឯង ដោយបើអ្នកជាបុគ្គលដែលចូលចិត្តអានសៀវភៅ និងចេះជ្រើសយកសៀវភៅល្អៗប្រកវដោយគុណតម្លៃយកមកអាន ជារៀងរាល់ថ្ងៃ រាល់ពេលទំនេរ និងបន្តអានគ្មានឈប់ឈរ ចំណេះដឹងរបស់អ្នកក៏កាន់តែមុតស្រួចទៅតាមនោះដែរ ព្រោះអ្វី? នេះក៏ព្រោះថាបើអ្នកអានសៀវភៅជារៀងរាល់ថ្ងៃ អ្នកនឹងកើនចំណេះរៀងរាល់ថ្ងៃ […]

error: អត្ថបទរក្សាសិទ្ធ !!