គេហទំព័រអ្នកនិពន្ធកម្ពុជា ៖  គេហទំព័រដើម្បី​អ្នក​និពន្ធ និងវិស័យតែង​និពន្ធ​នៅកម្ពុជា

  • August 9th, 2023

“គេហទំព័រអ្នកនិពន្ធកម្ពុជា” www.cambowriter.com ជាគេហទំព័រមួយដែល​បង្កើតឡើង​ក្នុងន័យដើម្បីចូលរួម​ចំណែក​លើកកម្ពស់​អ្នកនិពន្ធ និងវិស័យតែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​ក្នុង​វិស័យតែង​និពន្ធ និង​ការ​បង្កើត​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែល​អាច​ជួយ​ជំរុញ​ឱ្យ​អ្នក​និពន្ធនិង​វិស័យ​តែងនិពន្ធ​នៅកម្ពុជា​កាន់តែមានលក្ខណៈល្អ​ប្រសើរជាដើម គឺ​ផ្ដោត​សំខាន់​តែ​លើ​សកម្មភាពការងារ​របស់​អ្នក​និពន្ធ និងការ​ងារក្នុង​​វិស័យតែង​និពន្ធនៅ​កម្ពុជា​ប៉ុណ្ណោះ។

គោលបំណងសំខាន់ៗ​របស់ “គេហទំព័រអ្នកនិពន្ធកម្ពុជា”

១ ដើម្បីឱ្យ​អ្នក​និពន្ធកម្ពុជាមាន​គេហ​ទំព័រ​ផ្លូវការ​​មួយក្នុងវិស័យការងារតែង​និពន្ធរបស់​ខ្លួន

២ ដើម្បីជួយផ្សព្វ​ផ្សាយព័ត៌មានសំខាន់ៗជុំ​វិញ​សកម្មភាព​របស់​អ្នក​និពន្ធ​កម្ពុជាទាំង​ឡាយ

៣ ដើម្បី​ជួយ​ពាំនាំស្នាដៃ​តែង​និពន្ធ​ថ្មីៗ​គ្រប់​ផ្នែករបស់​អ្នក​និពន្ធកម្ពុជា​ទៅ​កាន់​ប្រិយមិត្តអ្នក​គាំទ្រ

៤ ដើម្បីជួយ​លើកកម្ពស់គុណតម្លៃកិត្តិយស កេរ្តិ៍ឈ្មោះ​ និង​ជីវភាព​រស់នៅ​របស់​អ្នកនិពន្ធកម្ពុជា

៥ ដើម្បីជួយជំរុញ​ការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកដុះដាលដូចបណ្ដា​ជាតិ​អភិវឌ្ឍដទៃ ​

៦ ដើម្បីជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មានជុំ​វិញ​ព្រឹត្តការណ៍​សំខាន់ៗនានាក្នុង​វិស័យ​​តែង​និពន្ធ​នៅកម្ពុជា និង​អន្តរជាតិ

៧ ដើម្បី​​ជួយពង្រឹង​និង​ពង្រីក​​វិស័យតែងនិពន្ធនៅកម្ពុជាឱ្យ​កាន់តែ​រីក​លូតលាស់រឹង​មាំ​បន្ថែមទៀត

៨ ដើម្បី​ចូលរួមចំណែក​ជួយអភិវឌ្ឍសង្គមជាតិ​កម្ពុជាឱ្យកាន់តែរីក​ចម្រើនជឿនលឿន តាមរយៈវិស័យតែងនិពន្ធ៕

ចក្ខុវិស័យរបស់ “គេហទំព័រអ្នកនិពន្ធកម្ពុជា”

លើក​ទឹក​ចិត្ត​អ្នក​និពន្ធ, ផ្សព្វផ្សាយស្នាដៃ​អុ្នក​និពន្ធ, ការពារស្នាដៃ​អ្នក​និពន្ធ, ​លើក​កម្ពស់គុណ​តម្លៃ​អ្នក​និពន្ធ, ​បង្កើនកម្រិត​ជីវភាព​រស់​នៅរបស់អ្នក​និពន្ធ, ​បណ្ដុះ​អ្នក​និពន្ធកម្ពុជាថ្មីៗ​​ឆ្នើមៗ ដែល​មានសមត្ថភាពចំណេះដឹងក្នុងការ​តាក់តែង​និពន្ធ​​ស្នាដៃល្អៗ ប្រកបដោយគុណតម្លៃ​ពិតប្រាកដចំពោះពលរដ្ឋ​និង​សង្គម, ចូលរួម​លើក​ស្ទួយ​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើនជឿន​លឿនដូចបណ្ដា​ជាតិ​សាសន៍​អភិវឌ្ឍ​ដទៃ គឺជា​អ្វី​ដែល​​យើង​ចាំ​បាច់​​ត្រូវតែ​សម្រេច​ឱ្យបាន​ខ្ពស់បំផុត យ៉ាង​យូរ​ត្រឹមឆ្នាំ២០៣០។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា នេះ​គឺ​ជា​ដំណើការ​នៃ​ការ​ផ្សព្វ​ផ្សាយ​ឡើងវិញ បន្ទាប់​ពីគេហទំព័រ​យើងខ្ញុំ​បាន​ផ្អាក​ការ​ផ្សព្វ​ផ្សាយ​អស់​ពេល​យ៉ាងយូរ ដោយសារតែ​គេហទំព័រមានបញ្ហា​ផ្នែក​បច្ចេកទេស​តម្រូវ​ឱ្យមានការ​ជួសជុលកែ​លម្អ​ឡើងវិញ។ ដូច្នេះ ចាប់ពីថ្ងៃ​នេះតទៅ គេហទំព័រ​យើងខ្ញុំ នឹង​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​សំខាន់ៗ​ក្នុង​វិស័យតែង​និពន្ធ និង​វិស័យ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​តែង​និពន្ធនៅកម្ពុជា ឱ្យកាន់តែ​សកម្ម​ឡើងវិញ ដើម្បី​ជាប្រយោជន៍ចំពោះ​អ្នកនិពន្ធ​កម្ពុជាគ្រប់រូប ជាពិសេស​ដើម្បី​ចូល​រួម​ចំណែក​លើក​កម្ពស់​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ឱ្យកាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែមទៀត។ ហើយ​ទៅថ្ងៃ​អនាគតដ៏ខ្លី យើងខ្ញុំ​នឹងធ្វើ​ឱ្យគេហទំព័រដ៏មានសារៈសំខាន់មួយនេះ កាន់តែ​មានលក្ខណៈ​សម្បូរបែបបន្ថែម​ទៀត ដោយបន្ថែម​​នូវមាតិកាថ្មីៗប្លែកៗ ដើម្បីបម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​អ្នក​និពន្ធ​ការ​អាន​ទាំង​ឡាយ ជាពិសេស​ស្នាដៃ​ថ្មីៗ​គ្រប់​ផ្នែក​របស់​អ្នក​និពន្ធ​កម្ពុជា​។ សូមអរគុណ៕

 អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!