“នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” បទចម្រៀងនិពន្ធថ្មី ស្នាដៃដំបូងផលិតដោយ “គេហទំព័រអ្នកនិពន្ធកម្ពុជា”
- October 30th, 2020
“នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” បទចម្រៀងនិពន្ធថ្មី ស្នាដៃដំបូងផលិតដោយ “គេហទំព័រអ្នកនិពន្ធកម្ពុជា”
“នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” ជាចំណងជើងបទចម្រៀងថ្មី ដែលជាស្នាដៃដំបូងផលិតដោយគេហទំព័រអ្នកនិពន្ធកម្ពុជា។ បទនេះជាការច្រៀងរៀបរាប់ពីភាពឈឺចាប់ក្នុងចិត្តរបស់នារីម្នាក់ដែលលួចស្រឡាញ់សង្សារគេ តែបានត្រឹមតែលាក់ទុកទាំងឈឺចាប់ក្នុងចិត្ត មិនហ៊ានបញ្ចេញ មិនហ៊ានបង្ហាញ ហើយក៏មិនទៅជ្រៀតជ្រែកបំបែកបំបាក់ស្នេហាគេនោះដែរ គឺសុខចិត្តបៀមទុកឈឺចាប់ សោកសង្រេងម្នាក់ឯង ដោយខ្លួនក៏ដឹងថាវាជារឿងឆ្កួតឥតបានការ តែខ្លួននៅតែស្រឡាញ់ នៅតែហាមចិត្តខ្លួនឯងមិនឱ្យស្រឡាញ់បុរសនោះមិនបាន ដោយសារតែខ្លួនមើលឃើញថា បុរសនោះមានចំណុចគួរឱ្យខ្លួនស្រឡាញ់ពេញចិត្តខ្លាំងពេក។
បទ “នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ? នេះ ច្រៀងដោយ អ្នកនាង គង់ រដ្ឋា ហៅ រាជនី, និពន្ធទំនុកច្រៀងនិងបទភ្លេងដោយ លោក គង់ រង្សី (Mr. Park) និងសម្រួលតន្ត្រីដោយ លោក កង ពិសិដ្ឋ ។ មែនទែនទៅចម្រៀងមួយបទនេះ ចេញផ្សាយសាកល្បងម្ដងរួចមកហើយតាំងពីឆ្នាំ២០១៦មកម្ល៉េះ តែត្រូវផ្អាកទៅវិញដោយសារតែត្រូវផ្អាកគម្រោងការងារ និងរៀបចំចម្រៀងនេះឡើងវិញ ដើម្បីឱ្យកាន់តែមានលក្ខណៈល្អពីរោះ ដោយត្រូវកាត់ផ្នែកខ្លះក្នុងបទនោះចេញ។ ជាការពិត យើងខ្ញុំនៅមានអ្វីៗជាច្រើនទៀតដែលត្រូវបង្ហាញបន្តទាក់ទងនឹងបទនេះ តែនៅពេលនេះ យើងខ្ញុំគ្រាន់តែចង់បញ្ចេញចម្រៀងមួយបទនេះ ឱ្យលោកអ្នកស្ដាប់សិនប៉ុណ្ណោះ ដោយយើងខ្ញុំនឹងបង្ហាញបន្តនូវព័ត៌មានលម្អិតទាំងឡាយនៅពេលឆាប់ៗខាងមុខនេះ។
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា “នរណាដូចខ្ញុំលួចស្រឡាញ់សង្សារគេ?” ជាចំណងជើងបទចម្រៀងនិពន្ធថ្មី ដែលជាស្នាដៃដំបូងផលិតដោយគេហទំព័រអ្នកនិពន្ធកម្ពុជា ដែលនិយាយឱ្យស្រួលស្ដាប់គឺ Khmer Original Song មួយបទ ដែលនិពន្ធដោយកូនខ្មែរ។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើបទចម្រៀងមួយបទនេះមានអត្ថន័យខ្លឹមសារ ក៏ដូចជាមានភាពពីរោះយ៉ាងណានោះ? ដើម្បីកុំឱ្យខាតពេលយូរ សូមចុចស្ដាប់ដូចតទៅ និងសូមជួយចុច Subscribe Channel YouTube : https://www.youtube.com/channel/UCGw-… របស់យើងខ្ញុំ ដើម្បីទទួលបានបទចម្រៀងថ្មីៗបន្តទៀត បន្ទាប់ពីបទនេះ ព្រោះបន្ទាប់ពីនេះ យើងខ្ញុំនឹងមានចេញផ្សាយនូវបទចម្រៀងថ្មីៗបន្តទៀត មិនឱ្យលោកអ្នកខកចិត្តឡើយ ដើម្បីជាការកំដរអារម្មណ៍លោកអ្នកផង និងចូលរួមលើកម្ពស់វិស័យតែងនិពន្ធ និងចម្រៀងនៅកម្ពុជាផងដែរ។ សូមអរគុណ!
#ចុចស្ដាប់ចម្រៀង ៖
អត្ថបទ ៖ ពុទ្ធិពង្ស / រចនារូបភាពវីដេអូ ៖ ង៉ែត រ៉ា / រក្សាសិទ្ធិ ៖ cambowriter.com