“ស្លាបមយូរី” សៀវភៅប្រលោមលោកនិពន្ធថ្មី ស្នាដៃ​អ្នកនិពន្ធល្បី ម៉ៅ សំណាង ហៅ “ទន្សាយ”

  • October 29th, 2020

“បើតម្លៃនារីស្ថិតនៅលើរូបឆោមលោមពណ៌ល្អស្អាតដូចស្លាបមយូរីពិតមែននោះ ខ្ញុំចង់បង្វិលពិភពនេះឱ្យវង្វេងដោយសារសម្រស់មយូរី ប្រើបេះដូងលាបពណ៌កំដរជីវិតឥតន័យដូចដែលគ្រប់គ្នាត្រូវការចុះ។ បើលោកនេះខ្វះសច្ចៈនៃបេះដូង បើលោកនេះមិនឱ្យតម្លៃស្នេហាស្មោះទៅហើយ រក្សាបេះដូងមួយនេះដើម្បីអ្វីទៅ? បើបុរសមិនអាចស្មោះស្នេហ៍ ហេតុអ្វីក៏នារីត្រូវលះបង់ជីវិតទាំងមូលរក្សាទុកបេះដូងដែលឥតតម្លៃទៅវិញ?”

អ្នកស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” និងសៀវភៅ “ស្លាបមយូរី” ស្នាដៃប្រលោមលោកថ្មីរបស់អ្នកស្រី

ខាង​លើគឺជាការលើកឡើងរបស់អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញនៅកម្ពុជា ទាក់ទងនឹងសៀវភៅ “ស្លាបមយូរី” ជាស្នាដៃនិពន្ធថ្មីរបស់អ្នកស្រី ដែលនឹងត្រូវចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះហើយ! ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកអាន ជាពិសេសអ្នកគាំទ្រទាំងអស់ ចាប់អារម្មណ៍ចង់អានស្នាដៃថ្មីរបស់អ្នកស្រី លោកអ្នក​អាចធ្វើការកក់ទុកជាមុនបាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងតម្លៃ ២៤០០០រៀល​  ដែលជាតម្លៃពិសេស តែបើសម្រាប់តម្លៃទូទៅវិញ គឺនឹងដាក់លក់ក្នុងតម្លៃ ២៨០០០រៀល។ ហេតុនេះ តើ​លោកអ្នកនៅចាំអីទៀតសូមរួសរាន់ឡើង ព្រោះចំនួនថ្ងៃនៃការកក់មានកំណត់។

ក្របមុខដ៏គួរឱ្យទាក់ទាញនៃ​សៀវភៅ “ស្លាបមយូរី” ដែលជាស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី ម៉ៅ សំណាង ហៅ “ទន្សាយ”

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង មាននាមប៉ាកកក្នុងវិស័យតែងនិពន្ធថា “ទន្សាយ” ។ អ្នកស្រីគឺ​ជា​អ្នក​និពន្ធប្រលោមលោកដ៏ល្បីល្បាញ និង​ជោគជ័យ​បំផុតនៅ​កម្ពុជារហូត​មកទល់បច្ចុប្បន្ន  និង​ជានិម្មិតរូបរបស់​អ្នក​និពន្ធ​កម្ពុជាជំនាន់ថ្មីស្ទើរតែគ្រប់គ្នា ដោយនរណាៗក៏ស្ងើចសរសើរ​នឹងទេពកោសល្យសមត្ថភាព​ក្នុងការ​និពន្ធ​ប្រលោម​លោក​របស់អ្នកស្រីផងដែរ។ អាស្រ័យហេតុនេះហើយ កុំភ្លេចណា៎! បើ​លោក​អ្នក​ចង់ជួយ​​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ក៏ដូចជា​ចង់ចូលរួមចំណែកជួយ​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន​ លោក​អ្នក​អាច​ចូលរួមតាមរយៈការ​ជួយ​កក់សៀវភៅថ្មីរបស់អ្នកស្រី ដែលមានចំណងជើងថា “ស្លាបមយូរី” នេះ ​តាម​​ការ​បញ្ជាក់​ខាង​លើបាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ម៉ៅ សំណាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!