លោក មនោ វិជ្ជា អ្នកនិពន្ធល្បី ម្ចាស់ស្នាដៃសៀវភៅ “ទុកផ្លូវក្រោយ” នឹងបញ្ចេញស្នាដៃសៀវភៅ “ទុកផ្លូវក្រោយ ភាគ២” របស់ខ្លួននៅថ្ងៃអាទិត្យស្អែកនេះហើយ!

  • October 24th, 2020

លោក “មនោ វិជ្ជា” ជានាមប៉ាកការបស់លោក ឆន រិទ្ធី ។ លោកជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលមានដើមកំណើតនៅជាយដែនកម្ពុជា-វៀតណាម ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តល។ លោកមានបងប្អូនបង្កើតចំនួន៩នាក់ ដោយលោកជាកូនទី៩ក្នុងគ្រួសារ។ លោកជាអ្នកនិពន្ធនិងស្រាវជ្រាវឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែលគ្រប់ស្នាដៃរបស់លោកដែលបានចេញផ្សាយសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកដែលនិយមអានសៀវភៅផ្នែកទស្សនវិជ្ជា ការដឹកនាំ និងយុទ្ធសាស្ត្រ ដោយសារតែស្នាដៃរបស់លោកភាគច្រើនផ្ដោតលើផ្នែកទាំងនេះ ជាផ្នែកមិនងាយស្រួលប៉ុន្មានឡើយក្នុងការតាក់តែង។ បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងស្រាវជ្រាវមួយរូប លោកគឺជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណតម្លៃមួយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។

លោក ឆន រិទ្ធី ហៅ “មនោ វិជ្ជា” អ្នកនិពន្ធល្បី និងសៀវភៅ “ទុកផ្លូវក្រោយ ភាគ២” របស់លោក

យើងខ្ញុំជឿថា មុខជាមានប្រិយមិត្តមិនតិចឡើយដែលបានស្គាល់ច្បាស់ពីសៀវភៅយុទ្ធសាស្ត្រដ៏ល្បីមួយក្បាលរបស់លោក ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០១៧កន្លងទៅ មានចំណងជើងថា “ទុកផ្លូវក្រោយ” ដែលសៀវភៅនេះទទួលបានការពេញនិយមគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ទាំងអ្នកដឹកនាំ អ្នកដឹកនាំយុទ្ធសាស្ត្រអាជីវកម្ម និងអ្នកនិយមលើវណ្ណកម្មសាមកុកជាដើម។ ចំពោះសៀវភៅ “ទុកផ្លូវក្រោយ ភាគ១ និង ភាគ២” អ្នកនិពន្ធបានដកស្រង់ និងច្បិចយកតែចំណុចខ្លឹមនិងសំខាន់ពី រឿង “សាមកុក” ដែលជាវណ្ណកម្មដ៏ចំណាស់របស់ចិនបុរាណ ដែលអ្នកនិពន្ធលើកយកមកវិភាគឱ្យកាន់តែច្បាស់ និងស៊ីជម្រៅជូនដល់មិត្តអ្នកអាន។ សៀវភៅទាំងនេះ នៅពេលអ្នកអានហើយ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមជាច្រើនទាក់ទងនឹងយុទ្ធសាស្ត្រ ការដឹកនាំ ការគ្រប់គ្រង និងវិធីសាស្ត្ររដើម្បីទុកផ្លូវក្រោយសម្រាប់ខ្លួន ដែលជាមាគ៌ារបស់បុគ្គលដែលឆ្លាត ដូចជាអត្ថន័យមួយឃ្លាក្នុងសៀវភៅនេះបានពោលថា «មនុស្សឆ្លាត តែងមានផ្លូវក្រោយមួយជានិច្ច» យ៉ាងដូច្នោះដែរ។

សៀវភៅ “ទុកផ្លូវក្រោយ ភាគ២” សៀវភៅល្បីស្នាដៃរបស់លោក ឆន រិទ្ធី ហៅ “មនោ វិជ្ជា​” 

គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនិពន្ធសៀវភៅនេះ គឺមាននាមប៉ាកកាថា “មនោ វិជ្ជា” និងមានឈ្មោះផ្លូវការថា ឆន រិទ្ធី លោកជាអ្នកនិពន្ធនិងស្រាវជ្រាវឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ដែលគ្រប់ស្នាដៃដែលលោកបានចេញផ្សាយកន្លងមក ដូចជា សៀវភៅ “ទស្សនៈទម្លុះជីវិត” “ហេតុអ្វីមនុស្សគួរតែរៀន” “វិធីកម្ចាត់សេចក្ដីខ្ជិល” “ទុកផ្លូវក្រោយ ភាគ១” “មនុស្សមានពិស” “យុទ្ធសាស្ត្រវាយលុក” “ទុកផ្លូវក្រោយ ភាគ២” គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ លោកក៏កំពុងត្រៀមខ្លួនចេញនូវស្នាដៃថ្មីៗល្អៗមួយចំនួនទៀតសម្រាប់ប្រិយមិត្តអ្នកអានដែលនិយមគាំទ្រស្នាដៃនិពន្ធរៀបរៀងរបស់លោកផងដែរ។ បច្ចុប្បន្នមានអាជីពជាអ្នកនិពន្ធ និងស្រាវជ្រាវមួយរូប លោកគឺជាម្ចាស់គ្រឹះស្ថានរៀនគិត ដែលជាគ្រឹះស្ថានផលិតសៀវភៅល្អៗ ប្រកបដោយគុណតម្លៃមួយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ដូច្នេះ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ជាវស្នាដៃរបស់លោកយកទៅអាន លោកអ្នកអាចទំនាក់ទំនងទៅកាន់ផ្នែកទីផ្សាររបស់លោកបាន តាមរយៈទូរសព្ទលេខ ០៧៧ ៣៩៣ ០០៧, ០៩៨ ៩៨ ២២ ៦៨ និងមួយខ្សែទៀតលេខ និង ០៨៨ ៨០២៣ ៧៧៦ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការ “ទុកផ្លូវក្រោយ” ដែលជាហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរបស់លោក https://www.facebook.com/vicheaofficial  ឬ “Mono Vichea” ដែលជាវេបសាយរបស់លោក www.vicheaauthor.com  ផ្ទាល់ក៏បានដែរ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ មនោ វិជ្ជា / រក្សាសិទ្ធិ ៖ cambowriter.com   


error: អត្ថបទរក្សាសិទ្ធ !!