ដំណឹងពិសេសពី “គេហទំព័រអ្នកនិពន្ធកម្ពុជា” សម្រាប់អ្នកនិយមអានរឿងខ្លីៗ ស្នាដៃអ្នកនិពន្ធកម្ពុជា

  • July 31st, 2020

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” មានកិត្តិយស​ សូមជម្រាបជូនជាដំណឹងដល់​​ប្រិយមិត្តអ្នកស្នេហាការ​អាន ជាពិសេស​អ្នក​និយម​អានរឿង​ខ្លីៗ​ទាំងអស់ ឱ្យបាន​ជ្រាបថា ៖

រឿងខ្លីចម្រុះ ជាឈ្មោះ​មាតិកាពិសេសថ្មីមួយ​របស់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ​ ដែល​​បង្កើត​​​ឡើង​ក្នុង​គោលបំណងសំខាន់ៗ​ចំនួន៥ រួមមាន ៖

  • ទី១ ៖ ដើម្បីជួយផ្សព្វផ្សាយស្នាដៃតែងនិពន្ធរបស់អ្នកនិពន្ធកម្ពុជា
  • ទី២ ៖ ដើម្បីលើក​កម្ពស់កិត្តិយស​កេរ្តិ៍ឈ្មោះរបស់អ្នកនិពន្ធកម្ពុជា
  • ទី៣ ៖ ដើម្បីបង្កភាពងាយស្រួលនិងកាត់បន្ថយចំណាយដល់អ្ន​កនិយមអាន
  • ទី៤ ៖ ដើម្បីចូលរួមចំណែកលើក​កម្ពស់​ការ​អាន​នៅកម្ពុជា
  • ទី៥​ ៖ ដើម្បីចូលរួមចំណែក​អភិវឌ្ឍវិស័យតែងនិពន្ធនៅកម្ពុជា។

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា មាតិកា “រឿងខ្លីចម្រុះ” នេះ នឹងចាប់​ផ្ដើមដាក់ដំណើរ​ការសាកល្បងដំបូងនៅ ថ្ងៃ​សុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ ​ខាង​មុខនេះហើយ ស្ថិត​ក្នុង​មាតិកា​ “កម្សាន្ដអារម្មណ៍” ដែលជាមាតិកាធំមួយរបស់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា”

រឿង​ខ្លីៗចម្រុះ​​របស់​អ្នក​និពន្ធ​ថ្មីចាស់​​នៅកម្ពុជា​ទាំង​អស់ ​ដែល​យើង​ខ្ញុំនឹង​ដាក់​ឱ្យប្រិយមិត្ត​អាននោះ នឹងមិនគិតថ្លៃ​នោះ​ឡើយ ហើយអ្វីដែលរឹតតែ​ពិសេស​បំផុតនោះ ​ថែមទាំង​អាច​អានបានដោយ​សេរី និងគ្មាន​ដែន​កំណត់ទៀត ដោយ​គ្រាន់តែ​ចុច​ចូល​អានជាការ​ស្រេច។

តើ​រឿងដំបូងមានចំណងជើងអ្វី? ជារឿងប្រភេទអ្វី? ហើយជាស្នាដៃ​របស់អ្នក​និពន្ធ​កម្ពុជារូបណា? ដូច្នេះ​ សូម​​កុំភ្លេចរង់ចាំ​តាមដាន​ណា៎… ព្រោះ​យើងខ្ញុំនឹងដាក់ផ្សាយតាមកាលកំណត់ដូច​បាន​បញ្ជាក់​ខាងលើនេះហើយ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖​ គេហទំព័រអ្នកនិពន្ធកម្ពុជា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!