ទីបំផុត សៀវភៅ “តំណក់ទឹកភ្នែកម៉ែ” ស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី យុវសមណៈ ឆិម ប៊ុនឆា បានចេញផ្សាយជាផ្លូវការហើយ!
- July 1st, 2020
ទីបំផុត សៀវភៅ “តំណក់ទឹកភ្នែកម៉ែ” ស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី យុវសមណៈ ឆិម ប៊ុនឆា បានចេញផ្សាយជាផ្លូវការហើយ!
នៅទីបំផុត សៀវភៅ “តំណក់ទឹកភ្នែកម៉ែ” ស្នាដៃនិពន្ធថ្មីមួយរបស់អ្នកនិពន្ធល្បី យុវសមណៈ ឆិម ប៊ុនឆា ដែលលោកអ្នកទន្ទឹងរង់ចាំជាយូរនោះបានចេញផ្សាយជាផ្លូវការហើយ គឺកាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញថ្មីៗនេះឯង ដែលនេះពិតជាដំណឹងមួយដ៏រីករាយខ្លាំងណាស់សម្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់លោកទាំងឡាយ។
យុវសាមណៈ ឆិម ប៊ុនឆា និងស្នាដៃនិពន្ធថ្មីៗល្បីៗរបស់លោក
ក្នុងបទសម្ភាសន៍ខ្លីជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាមសារអេឡិចត្រូនិក យុវសមណៈ ឆិម ប៊ុនឆា ដែលជាម្ចាស់ស្នាដៃខាងលើបានបង្ហាញថា “ខ្លឹមសាររួមនៃសៀវភៅនេះ គឺនិយាយពីការលះបង់របស់ម្ដាយចំពោះកូន ដោយមិនខ្លាចនឿយហត់ តែចុងក្រោយអ្វីដែលពួកគាត់ទទួលបានត្រឡប់មកវិញ គឺបានត្រឹមតែទឹកភ្នែក និងក្ដីខកបំណងទៅវិញ។” លោកបន្តថា “សៀវភៅនេះមានចំនួន ២៦០ទំព័រ, ក្របគូរដោយ លោក ថៃ សាន វិចិត្រករដ៏ល្បីឈ្មោះ, ពិនិត្យផ្ទៀងផ្ទាត់ដោយ លោក ជា វ៉ាន់សាន្ត ពលករខ្មែរនៅកូរ៉េខាងត្បូង, បោះពុម្ពផ្សាយដោយ គ្រឹះស្ថានឧត្តមគតិ និងដាក់លក់ក្នុងតម្លៃ ២៨.០០០រៀលឬ៧ដុល្លារ។”
លោក ជា វ៉ាន់សាន្ត និងសៀវភៅ “តំណក់ទឹកភ្នែកម៉ែ” របស់ យុវសមណៈ ឆិម ប៊ុនឆា នៅក្នុងដៃ
អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកចង់ទិញយកទៅអាន លោកអ្នកអាចទំនាក់ទំនងទិញបាន តាមរយៈហ្វេសប៊ុកផេកមួយចំនួន ដូចជា ៖
សៀវភៅ “វាចាមាសរបស់ម៉ែ” សៀវភៅដ៏ល្បីរបស់ យុវសមណៈ ឆិម ប៊ុនឆា
សៀវភៅ“តំណក់ទឹកភ្នែកម៉ែ”ស្នាដៃថ្មីរបស់អ្នកនិពន្ធល្បី យុវសមណៈ ឆិម ប៊ុនឆា ដែលទើបចេញផ្សាយជាផ្លូវការថ្មីៗ
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា យុវសមណៈ ឆិម ប៊ុនឆា ដែលជាម្ចាស់ស្នាដៃសៀវភៅ “តំណក់ទឹកភ្នែកម៉ែ” នេះ លោកគឺជាម្ចាស់ស្នាដៃសៀវភៅ “វាចាមាសរបស់ម៉ែ” ដែលជាសៀវភៅមួយដ៏ល្បី និងលក់ដាច់យ៉ាងខ្លាំង លើសពីនេះ លោកក៏នៅមានស្នាដៃជាច្រើនទៀតដែលធ្លាប់បោះពុម្ព និងត្រៀមបោះពុម្ពនៅពេលខាងមុខបន្តទៀតផងដែរ។ លោកប្រសូត្រនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩, នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, មានឪពុកនាម អ៊ុច ឆឺន និងម្តាយនាម សៀន ថង ។ មានបងប្អូន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ដោយលោកជាកូនច្បងក្នុងគ្រួសារ។ លោកចាប់ផ្ដើមបួសពេលមានព្រះជន្ម១៧ឆ្នាំ នៅវត្តស្វាយស ស្ថិតក្នុងស្រុកភ្នំស្រុក, ខេត្តបន្ទាយមានន័យ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាល្បីឈ្មោះមួយរូប លោកគឺជានិស្សិតកំពុងរៀនត្រៀមចូល “មហាវិទ្យាល័យ CCP College” នៅទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាម៉េរិក។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើសៀវភៅ “តំណក់ទឹកភ្នែកម៉ែ” ស្នាដៃថ្មីដែលលោកទើបតែចេញផ្សាយនេះមានអត្ថន័យខ្លឹមសារល្អយ៉ាងណាខ្លះនោះ? លោកអ្នកអាចទិញយកទៅអានបានតាមការបង្ហាញខាងលើបាន ដោយយើងខ្ញុំជឿជាក់ថា លោកអ្នកមុខជាមិនខកបំណងឡើយ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឆិម ប៊ុនឆា / រក្សាសិទ្ធិ ៖ cambowriter.com