ដំណឹងពិសេស ៖ ស្ដីពីការប្រកួតប្រជែងស្នាដៃផ្នែកអត្ថបទរឿង សម្រាប់ថតជាវីដេអូអប់រំខ្លីៗ ដោយគ្រឹះស្ថានហាតប៊ុក

  • June 26th, 2020

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសឱ្យ​មហាជន ជាពិសេសយុវជន ដែលនិយមចូលចិត្ត និងមានទេពកោសល្យក្នុងការតែងនិពន្ធ ហើយចង់បង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក បានរៀបចំការប្រកួតប្រជែងសំណេរអត្ថបទរឿងសម្រាប់វីដេអូអប់រំខ្លីមួយ ក្រោមប្រធានបទ “ការលើកកម្ពស់ការអាននៅកម្ពុជា” ដើម្បីផ្ដល់ឱកាសឱ្យ​បេក្ខជនធ្វើការបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈ​ការសរសេរអត្ថបទរឿង សម្រាប់ការថតជាវីដេអូអប់រំខ្លីមួយ។ អត្ថបទដែលត្រូវបានជ្រើសរើសដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក នឹងត្រូវរៀបចំថតជាវីដេអូ ដោយក្រុមការងាររបស់ហាតប៊ុកផ្ទាល់តែម្ដង។

ដើម្បីឱ្យ​កាន់តែយល់ច្បាស់អំពីការប្រកួតប្រជែងដ៏ពិសេសមួយនេះ បេក្ខជនអាចអានលក្ខខណ្ឌលម្អិត ដែលជាគោលការណ៍នៃការចូលរួមដូចខាងក្រោម ៖

* ត្រូវសរសេរអត្ថបទរឿងខ្លីមួយសម្រាប់ការថតវីដេអូ ដែលមានរយៈពេលប្រមាណ ៣ ទៅ ៧ នាទី

* សាច់រឿងត្រូវមានលក្ខណៈទាក់ទាញ និងមានគោលដៅចម្បងក្នុងការចូលរួមលើកកម្ពស់ការអាននៅកម្ពុជា

* ត្រូវផ្ញើអត្ថបទដែលបានសរសេររួច មកកាន់ Telegram លេខ 011 721 725 ឬអ៊ីម៉ែល sousopheaktra33@gmail.com

* ថ្ងៃផុតកំណត់ ៖ ០៣ កក្កដា ២០២០ វេលាម៉ោង ៥ ល្ងាច

ក្រៅពីឱកាសក្នុងការចេញផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈហើយ ស្នាដៃចំនួនបីដែលត្រូវបានជ្រើសរើស ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តពីសំណាក់ គ្រឹះស្ថានបោះពុម្ពហាតប៊ុក ផងដែរ ដែលរង្វាន់​រួមមានដូចជា ៖

លេខ១ ៖ ទទួលបាន ប័ណ្ណសរសើរ មួយសន្លឹក ចេញដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក និងរង្វាន់ជាសៀវភៅរបស់ហាតប៊ុកចំនួន៧ក្បាល ។

លេខ២ ៖ ទទួលបាន ប័ណ្ណសរសើរ មួយសន្លឹក ចេញដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក និងរង្វាន់ជាសៀវភៅរបស់ហាតប៊ុកចំនួន៥ក្បាល។

លេខ៣ ៖ ទទួលបាន ប័ណ្ណសរសើរ មួយសន្លឹក ចេញដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក និងរង្វាន់ជាសៀវភៅរបស់ហាតប៊ុកចំនួន៣ក្បាល។

អាស្រ័យហេតុនេះហើយ បេក្ខជនដែលមានសមត្ថភាពក្នុងការសរសេរទាំងអស់ កុំភ្លេចចូលរួមក្នុងការប្រកួតប្រជែងមួយនេះឱ្យបានគ្រប់ៗគ្នា។ ការចូលរួមរបស់បេក្ខជនគ្រប់រូប គឺពិតជាការចូលរួមចំណែកសំខាន់ក្នុងការលើកកម្ពស់វប្បធម៌នៃការអាននៅកម្ពុជាឱ្យកាន់តែ​រីកចម្រើន​យ៉ាង​ប្រាកដ។

លោក ឈុំ សីហា ស្ថាបនិក គ្រឹះស្ថានហាតប៊ុក និងសៀវភៅ “ប្រមុខសេតវិមាន” ស្នាដៃសៀវភៅល្បីមួយរបស់លោក

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា ហាតប៊ុក គឺជាគ្រឹះស្ថានមួយដែលបានរៀបរៀងចងក្រង និងបោះពុម្ពសៀវភៅជាច្រើនបែប ច្រើនប្រភេទ ដែលលោកអ្នកអាចរកជាវបាននៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ លោកអ្នកក៏អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ heartbookcambodia https://www.facebook.com/HeartBookCambodia/  ឬ គេហទំព័រហាតប៊ុកខេមបូឌា www.heartbookcambodia.com ដើម្បីទទួលបាននូវព័ត៌មានលម្អិតបន្ថែម។ សូមអរគុណ៕

អត្ថបទនិងរូបភាពផ្ដល់ដោយ ៖ គ្រឹះស្ថានហាតប៊ុក / រក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!