ដំណឹងពិសេសស្ដីពី ៖ ការជ្រើសរើសអ្នកនិពន្ធវ័យក្មេងប្រចាំផលិតកម្ម សាស្រ្តាហ្វៀម

  • May 11th, 2020

ដើម្បីជា​ការ​ផ្តល់ឱកាសដល់អ្នកដែលស្រឡាញ់​ចូលចិត្តការ​តែង​និពន្ធ និង​​អ្នកនិពន្ធវ័យក្មេងដែលមានសមត្ថភាពក្នុង​ការ​តែងនិពន្ធទាំងអស់ ហើយ​​ចង់​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ជាសាធារណៈ​ ផលិតកម្មសាស្រ្តាហ្វៀម បាន​សម្រេច​ជ្រើសរើសបុគ្គលិកផ្នែកនិពន្ធពេញម៉ោងជាច្រើនរូប ដើម្បីបំពេញតម្រូវការបន្ថែមលើគម្រោងភាពយន្តនានា​របស់​ផលិត​កម្ម​។

គោលបំណងនៃការជ្រើសរើសអ្នកនិពន្ធវ័យក្មេងនេះ គឺផ្តោតសំខាន់ខ្លាំងសម្រាប់ឆ្នាំ២០២១ខាងមុខ ដែលផលិត​កម្ម​មានគម្រោងចេញផ្សាយមាតិកាភាពយន្តប្លែកៗជាច្រើន។ អាស្រ័យហេតុនេះ​ហើយ ទើប​បាន​ជា​ផលិត​កម្ម​ត្រូវការបណ្តុះអ្នកនិពន្ធវ័យក្មេងឱ្យក្លាយជាអ្នកនិពន្ធអាជីព ដែល​មាន​សមត្ថភាពពិត​ប្រាកដ​ក្នុង​ការ​តែង​និពន្ធ និងពេញសិទ្ធិប្រចាំផលិត​កម្ម ដើម្បីចូលរួមធ្វើការជាមួយគ្នា ក្នុងការ​បង្កើតគំនិតថ្មីនៃការសរសេររឿងគ្រប់ប្រភេទឱ្យកាន់តែ​មាន​លក្ខណៈល្អ​ប្រសើរ​ឡើង​ជាលំដាប់។

សម្រាប់លក្ខខណ្ឌ រួមមានដូចជា ៖

  • ធ្លាប់ជាសិស្សពូកែភាសាខ្មែរប្រចាំសាលា
  • ជាអ្នកមានចំណូលចិត្តអានសៀវភៅច្រើន
  • ជាអ្នកអាចធ្វើការពេញម៉ោងបាន
  • ជាអ្នកមើលរឿងលើសពី ៣០រឿង
  • ជាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ជាអ្នកមានអាយុមិនលើសពី ២៥ឆ្នាំ

ដូច្នេះ ប្រសិន​​បើលោក​អ្នក​​មាន​ការ​ចាប់អារម្មណ៍ ចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងប្រចាំ ផលិតកម្មសាស្រ្តាហ្វៀម សូមរួសរាន់​ប្រញាប់​ដាក់ពាក្យពីឥឡូវនេះ​តទៅ ដោយសូម​ផ្ញើ CV របស់​លោក​អ្នកមកកាន់ Email ​៖ sastrafilm@gmail.com  ឬក៏អាច​ទំនាក់ទំនងមកកាន់លេខ ៖ 087 999 962 / 085 588 898 ក៏បាន ដោយ​ឱកាស​នេះ​នឹង​ផុតកំណត់ត្រឹមថ្ងៃទី ២០ ឧសភា ២០២០ ខាង​មុខ​នេះហើយ។

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា ខាង​​លើ​នេះ​គឺជា​សេចក្ដី​ប្រកាស​របស់​ “ផលិតកម្មសាស្រ្តាហ្វៀម” ដែលជាផលិត​កម្ម​ល្បី​មួយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែលបាន​ផលិត​ភាព​យន្ត​ល្អៗ ប្រកបដោយគុណ​ជាច្រើនរឿង​កន្លង​មកហើយ។ ហេតុនេះ បើ​ប្អូនៗមាន​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ និងស្របតាមលក្ខខណ្ឌខាងលើ ហើយចង់​​ក្លាយជា​អ្នកនិពន្ធ​វ័យ​ក្មេង​ប្រចាំ​ផលិត​កម្ម​ដ៏ល្អ​មួយនេះ ប្អូនៗ​អាច​សាក​ល្បង​ដាក់​ពាក្យ​បាន ព្រោះ​ឱកាសល្អ​បែបនេះ​កម្រ​មាន​ណាស់។ សូមអរគុណ៕

អត្ថបទ និងរូបភាព ៖ សាស្រ្តាហ្វៀម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!