សេចក្ដីជូនដំណឹងពី “គេហទំព័រអ្នកនិពន្ធកម្ពុជា” ពាក់ព័ន្ធនឹងគ្រឹះស្ថានបោះពុម្ពផ្សាយនៅកម្ពុជា

  • March 5th, 2020

“គេហទំព័រអ្នកនិពន្ធកម្ពុជាមាន​កិត្តិយស​ សូមជម្រាបជូនជាដំណឹងដល់ធារណៈជន, កវីនិពន្ធ, អ្នកនិពន្ធ, បុគ្គល​ក្នុង​វិស័យតែងនិពន្ធ, ម្ចាស់​គ្រឹះស្ថាន និង​ស្ថាប័ន​ដែលធ្វើ​ការងារពាក់ព័ន្ធនឹង​វិស័យតែងនិពន្ធ និង​វិស័យអំណាន​​នៅកម្ពុជា​ទាំងអស់​ឱ្យបាន​ជ្រាបថា ដើម្បីជា​ការ​លើក​ទឹក​ចិត្តដល់​ម្ចាស់​គ្រឹះស្ថាន, អ្នកនិពន្ធប្រចាំគ្រឹះស្ថាន និង​ក្នុង​ន័យដើម្បី​ចូលរួមចំណែកលើកកម្ពស់វិស័យ​ផលិត​បោះ​ពុម្ពសៀវភៅនៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន ចាប់ពី ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តទៅ ក្នុងជំហាន​ដំណើការ​សាកល្បង​​​ដំណាក់កាលទី២របស់​យើងខ្ញុំ​ គេហទំព័រយើង​ខ្ញុំ​នឹង​បន្ថែម​នូវបទសម្ភាសន៍ប្រភេទ​ថ្មី​មួយទៀត និយាយពីគ្រឹះស្ថានបោះពុម្ពផ្សាយនានា ដូចជា ប្រវត្តិនិងស្នាដៃម្ចាស់​គ្រឹះស្ថាន, កិច្ចការគ្រឹះស្ថាន, សៀវភៅដែលផលិតដោយគ្រឹះស្ថាន​ និង​អ្នក​និពន្ធប្រចាំគ្រឹះសា្ថនជាដើម ​ ដោយមិន​ថា​ជាគ្រឹះស្ថានតូចឬធំនោះឡើយ គឺគេហទំព័រយើង​ខ្ញុំនឹងរីករាយសម្ភាសន៍ផ្សាយជូនក្នុង​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា / cambowriter.com “ ទាំងអស់ ស្របតាមគោលការណ៍របស់​គេហទំព័រ​យើង​ខ្ញុំ​ ដោយ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ក្នុងការ​ផ្សព្វ​ផ្សាយ​អ្វី​ឡើយ ដោយគេហទំព័រយើងខ្ញុំ នឹងរីករាយសម្ភាសន៍ផ្សាយជូន ដោយពេញចិត្តបំផុត។

ហេតុនេះហើយ សូមបណ្ដា​ម្ចាស់​គ្រឹះស្ថាន ដែល​ធ្វើ​ការ​ងារលើ​ផ្នែកផលិត ​​​បោះពុម្ព លក់ និង​ចែកចាយ​សៀវភៅ​​នៅកម្ពុជាទាំងអស់ ​ទទួលជ្រាបជាព័ត៌មាន និង​រង់ចាំ​ទទួលការសម្ភាសន៍​ពី​ខាង​គេហទំព័រយើងខ្ញុំ​ដោយក្ដីរីករាយ​ ក្នុង​ន័យសហការទាំង​អស់គ្នា ដើម្បី​ឱ្យ​គ្រឹះស្ថាន​របស់​ខ្លួន​កាន់តែមាន​គេស្គាល់​ទូលំទូលាយ និង​កាន់តែ​ដំណើរការជោគជ័យល្អ ​ស្របតាមផែនការដែលខ្លួនកំណត់ និង​ដើម្បី​ជា​ការ​ចូលរួមចំណែក​​លើក​កម្ពស់​វិស័យ​បោះពុម្ព អំណាន និង​ការតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទាំងអស់គ្នា។ ដូច្នេះ សូមចុចទីនេះ https://www.facebook.com/CamboWriter/ ដើម្បីចូលទៅកាន់​ហ្វេសប៊ុកផេកផ្លូវការរបស់ គេហទំព័រអ្នកនិពន្ធកម្ពុជា”  ឱ្យ​ដឹងច្បាស់ថា តើ​គេហទំព័រយើងខ្ញុំមានលក្ខណៈ​បែបណា? និងផ្សព្វផ្សាយបានអ្វី​ខ្លះហើយ​​កន្លងមក? និងសូមទំនាក់ទំនងតាមប្រអប់សារ ដើម្បីសាកសួរព័ត៌មានលម្អិតដែល​លោកអ្នក​ចង់​ដឹង​ និងក្នុងករណីដែលលោកអ្នក​មានអ្វីសំខាន់បន្ទាន់ ចង់​ឱ្យខាងយើងខ្ញុំចុះផ្សាយជូន ដោយខាងក្រុមការងារយើងខ្ញុំនឹងទំនាក់ទំនងត្រឡប់ទៅវិញ ក្នុង​វេលាសមស្របមួយ បន្ទាប់ពីបានឃើញរួច។ ​​​

លោក គង់ រង្សី ស្ថាបនិក “គេហទំព័រអ្នកនិពន្ធកម្ពុជា”

យើងខ្ញុំសូមបញ្ជាក់ថា “គេហទំព័រអ្នក​និពន្ធ​កម្ពុជា / cambowriter.comជាគេហទំព័រមួយ ដែល​បង្កើតឡើង ដើម្បី​អ្នក​និពន្ធ និង​វិស័យតែង​និពន្ធ​នៅកម្ពុជា​ តាមរយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, បុគ្គល​ក្នុង​វិស័យតែង​និពន្ធ, កម្មវិធី​ក្នុង​វិស័យតែង​និពន្ធ, គ្រឹះស្ថានបោះពុម្ព, និងស្ថាប័នដែលធ្វើ​ការ​​ងារពាក់ព័ន្ធនឹងវិស័យតែង​និពន្ធ​ទាំងអស់ ជាពិសេស​តាម​រយៈ​​ការ​បង្កើតនូវ​​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែលអាច​ជួយចូលរួមចំណែកក្នុងការលើកកម្ពស់​នូវគុណតម្លៃ កិត្តិយស​ និង​ជីវភាព​រស់នៅ​របស់​អ្នក​និពន្ធកម្ពុជា​ឱ្យបានកាន់តែប្រសើរឡើង និងតាមរយៈ​ការបង្កើតសកម្មភាពបណ្ដុះ​ធនធាន​មនុស្ស​ឆ្នើមៗក្នុង​វិស័យ​តែងនិពន្ធ​​ឱ្យបាន​កាន់តែច្រើន ដែលមានសមត្ថភាពអាចតាក់តែងនិពន្ធនូវស្នាដៃល្អៗ ប្រកបដោយគុណតម្លៃពិតប្រាកដ ចំពោះពលរដ្ឋនិងសង្គមកម្ពុជា។  ចំពោះការ​ផ្សព្វផ្សាយ​ដែលមានទាំងប៉ុន្មានកន្លងមក​ក្នុងគេហទំព័រយើងខ្ញុំនេះ គ្រាន់តែ​ជាការផ្សាយក្នុង​ជំហានសាកល្បងដំបូងៗប៉ុណ្ណោះ ដោយ​រង់​ចាំ​ទាល់តែ​អភិវឌ្ឍ​ឱ្យមាន​លក្ខណៈល្អ​ពេញលេញស្របតាមស្ដង់ដារនៅថ្ងៃខាងមុខ ទើប​យើង​ខ្ញុំដាក់​គេហទំព័រនេះ​​ឱ្យដំណើរការស្របច្បាប់។ ហើយ​សេចក្ដីប្រកាសដែល​លោក​អ្នក​កំពុង​​តែ​អាន​នេះ គឺ​ជាជំហានទី២នៃការសាកល្បងផ្សាយរបស់​យើងខ្ញុំ បន្ទាប់ពីជំហានសាកល្បង​ទី១ទទួលជោគជ័យតាមផែនការរួច។ អាស្រ័យហេតុនេះ សូមលោក​អ្នកទទួលជ្រាបជាព័ត៌មាន និងចូលរួមសហការ ដោយក្ដីអនុគ្រោះទាំងអស់គ្នា ដើម្បីភាពរីកចម្រើននៃវិស័យតែងនិពន្ធនៅកម្ពុជានៃយើងទាំងអស់គ្នា។ ដោយក្ដីគោរពរាប់អាន​​យ៉ាង​ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!