គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ គេហទំព័រដើម្បីអ្នកនិពន្ធ និងវិស័យតែងនិពន្ធនៅកម្ពុជា

  • January 18th, 2020

លក្ខណៈ​គេហទំព័រអ្នកនិពន្ធ​កម្ពុជា

“គេហទំព័រអ្នកនិពន្ធកម្ពុជា” www.cambowriter.com ជាគេហទំព័រមួយដែល​បង្កើតឡើង​ក្នុងន័យដើម្បីចូលរួម​ចំណែក​លើកកម្ពស់​អ្នកនិពន្ធ និងវិស័យតែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​ក្នុង​វិស័យតែង​និពន្ធ និង​ការ​បង្កើត​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែល​អាច​ជួយ​ជំរុញ​ឱ្យ​អ្នក​និពន្ធនិង​វិស័យ​តែងនិពន្ធ​នៅកម្ពុជា​កាន់តែមានលក្ខណៈល្អ​ប្រសើរជាដើម គឺ​ផ្ដោត​សំខាន់​តែ​លើ​សកម្មភាពការងារ​របស់​អ្នក​និពន្ធ និងការ​ងារក្នុង​​វិស័យតែង​និពន្ធនៅ​កម្ពុជា​ប៉ុណ្ណោះ។

 ​

គោលបំណងគេហទំព័រអ្នកនិពន្ធកម្ពុជា

១ ដើម្បីឱ្យ​អ្នក​និពន្ធកម្ពុជាមាន​គេហ​ទំព័រ​ផ្លូវការ​​មួយក្នុងវិស័យការងារតែង​និពន្ធរបស់​ខ្លួន

២ ដើម្បីជួយផ្សព្វ​ផ្សាយព័ត៌មានសំខាន់ៗជុំ​វិញ​សកម្មភាព​របស់​អ្នក​និពន្ធ​កម្ពុជាទាំង​ឡាយ

៣ ដើម្បី​ជួយ​ពាំនាំស្នាដៃ​តែង​និពន្ធ​ថ្មីៗ​គ្រប់​ផ្នែករបស់​អ្នក​និពន្ធកម្ពុជា​ទៅ​កាន់​ប្រិយមិត្តអ្នក​គាំទ្រ

៤ ដើម្បីជួយ​លើកកម្ពស់គុណតម្លៃកិត្តិយស កេរ្តិ៍ឈ្មោះ​ និង​ជីវភាព​រស់នៅ​របស់​អ្នកនិពន្ធកម្ពុជា

៥ ដើម្បីជួយជំរុញ​ការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកដុះដាលដូចបណ្ដា​ជាតិ​អភិវឌ្ឍដទៃ ​

៦ ដើម្បីជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មានជុំ​វិញ​ព្រឹត្តការណ៍​សំខាន់ៗនានាក្នុង​វិស័យ​​តែង​និពន្ធ​នៅកម្ពុជា និង​អន្តរជាតិ

៧ ដើម្បី​​ជួយពង្រឹង​និង​ពង្រីក​​វិស័យតែងនិពន្ធនៅកម្ពុជាឱ្យ​កាន់តែ​រីក​លូតលាស់រឹង​មាំ​បន្ថែមទៀត

៨ ដើម្បី​ចូលរួមចំណែក​ជួយអភិវឌ្ឍសង្គមជាតិ​កម្ពុជាឱ្យកាន់តែរីក​ចម្រើនជឿនលឿន តាមរយៈវិស័យតែងនិពន្ធ៕

ចក្ខុវិស័យគេហទំព័រអ្នកនិពន្ធកម្ពុជា

លើក​ទឹក​ចិត្ត​អ្នក​និពន្ធ, ផ្សព្វផ្សាយស្នាដៃ​អុ្នក​និពន្ធ, ការពារស្នាដៃ​អ្នក​និពន្ធ, ​លើក​កម្ពស់គុណ​តម្លៃ​អ្នក​និពន្ធ, ​បង្កើនកម្រិត​ជីវភាព​រស់​នៅរបស់អ្នក​និពន្ធ, ​បណ្ដុះ​អ្នក​និពន្ធកម្ពុជាថ្មីៗ​​ឆ្នើមៗ ដែល​មានសមត្ថភាពចំណេះដឹងក្នុងការ​តាក់តែង​និពន្ធ​​ស្នាដៃល្អៗ ប្រកបដោយគុណតម្លៃ​ពិតប្រាកដចំពោះពលរដ្ឋ​និង​សង្គម, ចូលរួម​លើក​ស្ទួយ​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើនជឿន​លឿនដូចបណ្ដា​ជាតិ​សាសន៍​អភិវឌ្ឍ​ដទៃ គឺជា​អ្វី​ដែល​​យើង​ចាំ​បាច់​​ត្រូវតែ​សម្រេច​ឱ្យបាន​ខ្ពស់បំផុត យ៉ាង​យូរ​ត្រឹមឆ្នាំ២០៣០។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជាដំណាក់​កាល​ក្នុង​ជំហាន​​​សាក​ល្បងប៉ុណ្ណោះ ដោយ​ដំណាក់​កាល​នេះ គេហទំព័រមិនទាន់​មាន​សកម្មភាព​អ្វី​ច្រើន​នោះ​ទេ គឺ​ត្រឹមតែ​ជួយ​ផ្សព្វ​ផ្សាយ​ពីអ្នក​និពន្ធ, ស្នាដៃ​តែង​និពន្ធ, កម្មវិធី​សំខាន់ៗ​ក្នុង​វិស័យតែង​និពន្ធ និង​វិស័យ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​តែង​និពន្ធ​​ប៉ុណ្ណោះ ដោយ​គេហទំព័រនឹងបន្ត​បន្ថែម​​នូវមាតិកា ក៏ដូចជា​សកម្ម​ភាព​ការងារ​​ថ្មីៗ​ជាបន្តបន្ទាប់​​ទៀត ជាពិសេស​បន្ត​​​​អភិវឌ្ឍ​គេហទំព័រមួយ​​នេះ​ឱ្យកាន់តែ​ទំនើប ស្រប​តាម​ស្ដង់ដារអន្តរជាតិ តាម​ផែនការ​ដែលបាន​កំណត់ រហូត​ដល់​ដំណាក់​កាលដែលអាច​ដាក់​ឱ្យ​ដំណើរការស្របច្បាប់ជាផ្លូវការ​តែម្ដង។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!