“ផ្ការំដួល” បទចម្រៀងនិពន្ធថ្មី ស្នាដៃកវី សំ សុភារិន្ទ

  • November 18th, 2019

“ផ្ការំដួង” គឺជា​ចំណងជើង​បទចម្រៀង​ប្រកបដោយអត្ថន័យ ជា​ស្នាដៃ​និពន្ធ​​ទាំង​បទភ្លេងនិងទំនុក​ច្រៀងរបស់ កវី សំ សុភារិន្ទ កវី​និពន្ធ​ប្រកបដោយ​ទឹក​ដៃមានប្រភពមកពីទឹកដីស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ច្រៀង​ដោយ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង​ប្រកបដោយទឹកដមពីរោះ​ស្រទន់ ទឹកមុខ​ពោរពេញ​ដោយមន្តស្នេហ៍ ដែល​នរណាៗ​ក៏ស្គាល់​លោក​ដែរ​ តាមរយៈ​បទដ៏ល្បី​របស់​លោក​កន្លងមកមានចំណងជើងថា “ពីរនាក់បានហើយ” លើស​ពីនេះ​លោក​ថែមទាំង​ជាអ្នកនិពន្ធ​ដ៏មានទេពកោសល្យ​មួយរូប ដែលអាច​និពន្ធបានយ៉ាង​ល្អ​ទាំងបទភ្លេច ទំនុកច្រើន រឿង​ខ្លី និងផ្នែក​ដទៃៗជាច្រើនទៀត ក៏ដូចជា​អាច​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាង​ល្អទៀតផង ដែល​សមត្ថភាព​យ៉ាង​សម្បូរណ៍បែបៗនេះ កម្រងនឹងមាន​នរណាអាច​ធ្វើបាន​ដូចជារូប​លោក​ណាស់​។​

កវី សំ សុភារិន្ទ ម្ចាស់ស្នាដៃនិពន្ធបទ “ផ្ការំដួល”

ងាក​មក​ កវី សំ សុភារិន្ទ ដែលជាម្ចាស់​ស្នាដៃ​និពន្ធ​បទចម្រៀង​ដ៏​មានអត្ថន័យនេះវិញ លោក​បាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់​ទង​នឹង​បទចម្រៀង​មួយបទនេះទាំងស្រុងថា បទ​«ផ្ការំដួល» គឺ​ជា​និមិត្តរូបារម្មណ៍​មួយ ដែល​ខ្ញុំ​និពន្ធ​ឡើង​ក្នុង​បំណង​ដើម្បី​នាំ​អារម្មណ៍របស់​​អ្នក​ស្ដាប់​ឱ្យ​ស្រមៃ​ទៅដល់​ ​សម្រស់ ពណ៌ និង​​ក្លិន​របស់​​ផ្ការំដួល តាម​រយៈ​ការ​ស្ដែង​ឡើង​ដោយ​ទឹ​ដម​សំនៀងដ៏ស្រទន់​​របស់ លោក ​​ម៉ា ច័ន្ទ​បញ្ញា ដែល​ខ្ញុំ​បាន​ជ្រើសរើស​ជាម្ចាស់​សំនៀងរបស់បទ​នេះ​លើស​ពីនេះ បទ​ចម្រៀងមួយបទនេះ ខ្ញុំ​និពន្ធ​ឡើង​ក៏ក្នុងន័យ ដើម្បី​តម្កល់​តម្កើង​​ផ្កាដែលជា​និមិត្តរូប​ជាតិ​កម្ពុជា​មួយ​នេះផងដែរ

លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង​ម្ចាស់បទ “ផ្ការំដួល”

លោកបាន​បញ្ជាក់បន្ថែមទាក់​ទង​នឹង​ចម្រៀង​មួយបទនេះ​ទៀតថា “ចម្រៀង​ “ផ្ការំដួល” ដែលជាស្នាដៃនិពន្ធ​របស់​ខ្ញុំ​នេះ បាន​ផ្សព្វផ្សាយ​ចេញ​ជា​ផ្លូវការហើយ កាល​ពីថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ថ្មីៗនេះ​​ ដោយ​បង្ហោះ​ផ្សាយ​ឡើង​តាម​រយៈ​ផេក​ហ្វេស​ប៊ុក​ផេករបស់ ​លោក​ ម៉ា ច័ន្ទ​បញ្ញា ដែលជាតារាចម្រៀងបទនេះតែម្ដង។ ដូច្នេះ បើប្រិយមិត្ត​ចង់ដឹងថា បទ “ផ្ការំដួល” ដែលជាស្នាដៃ​និពន្ធ​របស់ខ្ញុំ​នេះ មាន​អត្ថបន័យខ្លឹមសារយ៉ាង​ណាខ្លះនោះ លោកអ្នកអាច​ចូលស្ដាប់​បាន ដោយ​គ្រាន់តែ​ចុចលើតំណរភ្ជាប់នេះតែប៉ុណ្ណោះ https://www.facebook.com/machanpanhapage/  នោះលោកអ្នកនឹងអាច​ចូលស្ដាប់​ក្នុង​ហ្វេសប៊ុករបស់លោក ម៉ា ច័ន្ទបញ្ញា តែម្ដង។ សូមអរគុណ។”

កវី​ សំ សុភារិន្ទ កវីទឹកដីត្រាំកក់ ខេត្តតាកែវ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កវី​ សំ សុភារិន្ទ ម្ចាស់​ស្នាដៃ “ផ្ការំដួល” គឺជាកវី​និពន្ធ​កម្ពុជា​​ប្រកបដោយ​ទេពកោសល្យ​មួយរូប ដែលមាន​ប្រភព​ចេញ​ពីស្រុកត្រាំកក់ ខេត្តតាកែវ។ លោកគឺ​ជាកវីនិពន្ធដែល​ធ្លាប់​ជាប់ជ័យលាភីលេខ១ទាំងវ័យក្មេងជាងគេក្នុងឆ្នាំ១៩៩៨ ដែលជា​សម័យកាល​លោកប្រឡងនោះ និង​ធ្លាប់​ទទួលបាន​ជ័យលាភីជាច្រើន​ក្នុងការប្រកួតប្រជែង​ស្នាដៃ​តែងនិពន្ធ​កន្លងមក។ បច្ចុប្បន្ន ក្រៅ​ពី​មានអាជីព​ជា​អ្នក​និពន្ធ​នៅ “សារព័ត៌មានកោះសន្ដិភាព” ដែល​ជា​សារព័ត៌មាន​ដ៏​ល្បី​បំផុត​មួយ​នៅ​កម្ពុជា។៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាពផ្ដល់ដោយ ៖ សំ សុភារិន្ទ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!