វិធីសាស្ត្រសាងភាពជោគជ័យខុសពីគេ
- October 11th, 2019
វិធីសាស្ត្រសាងភាពជោគជ័យខុសពីគេ
ភាពជោគជ័យ គឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានបំផុតក្នុងជីវិត។ តែការសាងភាពជោគជ័យ មិនមែនជារឿងងាយស្រួលឡើយ ព្រោះទាមទារឱ្យបុគ្គលនោះចាំបាច់ត្រូវតែមានចំណេះដឹង សមត្ថភាព និងការអនុវត្តដ៏ត្រឹមត្រូវខ្លាំងក្លាពូកែមួយ ទើបអាចទៅរួច។ ហើយបើអ្នកចង់សាងភាពជោគជ័យមួយដែលខុសពីគេទៀតនោះ គឺរឹតតែលំបាកខ្លាំងណាស់ទៅទៀត ព្រោះទាល់តែអ្នកចេះអនុវត្តឱ្យបាននូវ៥វិធីខាងក្រោមនេះ ទើបអ្នកអាចសម្រេចវាឡើងបាន។
១/គិតខុសពីគេ ៖ គិតខុសពីគេ នឹងឆ្ពោះទៅរកការបង្កើតសកម្មភាពដែលខុសពីគេ ដែលការចេះបង្កើតសកម្មភាពដែលខុសពីនេះហើយ នឹងធ្វើឱ្យអ្នកទទួលបានលទ្ធផលដែលខុសពីគេ។
២/ធ្វើខុសពីគេ ៖ ធ្វើខុសពីគេ នឹងបង្កើតឲ្យមានជាសមិទ្ធផលខុសពីគេ ដែលការមានសមិទ្ធផលខុសពីគេនេះហើយ នឹងធ្វើឱ្យអ្នកមានខុសពីគេ មិនដូចគេ។
៣/មានលក្ខណៈប្លែកខុសពីគេ ៖ មានលក្ខណៈប្លែកខុសពីគេ នឹងធ្វើឱ្យអ្នកមិនច្រឡំនឹងគេ ប្លែកខុសពីគេ និងមានអត្តសញ្ញាណមួយជារបស់ខ្លួន ដែលខុសពីគេ។
៤/លឿនខុសពីគេ ៖ ទស្សនៈមួយបានលើកឡើងថា “សត្វចាបដែលងើបពីព្រលឹម នឹងឆាប់ចាប់បានដង្កូវ” ពិតណាស់! បើអ្នកលឿនជាងគេ អ្នកនឹងធ្វើអ្វីៗបានមុនគេ ហើយបើអ្នកចាប់ផ្ដើមធ្វើមុនគេ អ្នកក៏នឹងទទួលបានអ្វីៗលឿនជាងគេ ខុសពីគេផងដែរ។
៥/ដៅគោលដៅខុសពីគេ ៖ ដៅគោលដៅដូចគ្នា នឹងទៅដល់គោលដៅដូចគ្នា តែបើអ្នកចេះដៅគោលដៅខុសពីគេនា អ្នកក៏នឹងទៅដល់គោលដៅខុសពីគេផងដែរ គឺមិនដូចគ្នាឡើយ។
៥វិធីខាងលើ គឺជាអ្វីដែលអ្នកចាំបាច់ត្រូវតែអនុវត្តឱ្យបាន ប្រសិនបើអ្នកពិតជាចង់សាងភាពជោគជ័យលើផ្នែកអ្វីមួយឱ្យខុសពីគេមែននោះ ព្រោះបើអ្នកនៅតែគិតដូចជាគេ, ធ្វើដូចគេ, មានលក្ខណៈដូចគេ, មានល្បឿនដូចគេ និងមានគោលដៅដូចគេ នោះអ្នកនឹងគ្មានថ្ងៃអាចសាងភាពភាពជោគជ័យដែលខុសពីគេបានឡើយ។
តើអ្នកចង់មានភាពជោគជ័យមួយជារបស់ខ្លួន ដែលខុសពីគេដែលឬទេ? បើអ្នកពិតជាចង់មែននោះ! សូមកុំភ្លេចណា៎… គឺត្រូវតែអនុវត្តតាម៥វិធីខាងលើនេះឱ្យបានជាដាច់ខាត។ សូមអរគុណ!!!
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ Google / រក្សាសិទ្ធិដោយ ៖ cambowriter.com