គណៈកម្មការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ មានកិត្តិយសជម្រាបជូនជាដំណឹងដល់អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នទាំងអស់ សូមអញ្ជើញចូលរួមក្នុង “សន្និសីទសារព័ត៌មាន” អំពី “មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ត្រូវនឹង ថ្ងៃទី ០៥ តុលា ឆ្នាំ ២០១៩ នៅ “មជ្ឈមណ្ឌលបុប្ផាណា” ចាប់ពីវេលា ម៉ោង ៣ រសៀល តទៅ។
គណៈកម្មការដែលរួមមាន អ្នកស្រី សូ ភីណា លោក ទឹម ម៉ានី លោក ឃុត សុខឿន លោក យ៉េង ឈាងលី និងលោក សាន សុធា នឹងបរិយាយពិស្តារអំពីកម្មវិធីធំៗនៃមហោស្រព ដោយមានការសម្តែងចាប៉ី អមនឹងការអានកំណាព្យ ដែលបានជ្រើសរើសសម្រាប់ វីដេអូកំណាព្យផងដែរ។
ខ្ញុំសូមភ្ជាប់មកជាមួយនូវរបៀបវារៈ ដូចខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមអំពីសន្និសីទសារព័ត៌មាន លោកអ្នកអាចចូលទៅមើលនៅលើហ្វេសប៊ុកផេករបស់មហោស្រពបាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក
សូមអញ្ជើញចូលរួមដោយមេត្រីភាព! សូមអរគុណ៕