ដំណឹងក្ដៅៗ ៖ ប្រលោមលោករឿង “Superstar បណ្តូលចិត្ត” របស់អ្នកនិពន្ធ លឹម សន្តិភាព ចេញពីរោងពុម្ពហើយ

  • September 15th, 2019

រឿង “Superstar បណ្តូលចិត្ត” ដែលជាប្រលោមលោកមនោសញ្ចេតនាបែបកំប្លែង និពន្ធដោយ អ្នកស្រី លឹម សន្តិភាព ពេលនេះបានបោះពុម្ពចេញផ្សាយជាផ្លូវការហើយ ដែលដំណឹងនេះមុខជាធ្វើឱ្យប្រិយមិត្តដែលកំពុងតែរង់ចាំអានស្នាដៃរបស់អ្នកស្រីមានចិត្តរំភើមមិនស្ទើរទេ ព្រោះមានប្រិយមិត្តខ្លះ គាត់កក់សៀវភៅនេះតាំងពីអ្នកស្រីប្រកាសដំបូងមកម្ល៉េះ ដែលបញ្ជាក់ឱ្យឃើញថា ស្នាដៃនិពន្ធរបស់អ្នកស្រីពិតជាមានការគាំទ្រមិនធម្មតាឡើយ។

អ្នកស្រី លឹម សន្ដិភាព ដែលជាម្ចាស់ស្នាដៃខាងលើបានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” មុននេះបន្តិចថា “សៀវភៅប្រលោមលោកថ្មីស្នាដៃរបស់ខ្ញុំនេះ មានកម្រាស់ចំនួន៣៦៤ទំព័រ។ នៅលើក្របខ្ញុំបានជ្រើសរើសតួអង្គដ៏សាកសមពីរ តួអង្គប្រុសឈ្មោះបៀល សម្តែងដោយ Tony Keo ហើយតួអង្គស្រី នីតា សម្តែងដោយ ឌី សុនិត្តាដែលសុទ្ធតែជាតារាក្នុងដួងចិត្តរបស់ប្រិយមិត្តទាំងឡាយ។” អ្នកស្រីបានបន្ថែមថា “ប្រលោមលោកជាងបីរយទំព័ររបស់នាងខ្ញុំនេះ នាងខ្ញុំបានបង្កប់ច្រើនរសជាតិនៅក្នុងនោះ ដោយនាងខ្ញុំមិនត្រឹមតែលើកយកបញ្ហាជីវិតរបស់ក្មេងស្រីកំព្រាម្នាក់ឈ្មោះ នីតា ដែលប្រឹងតស៊ូរហូតសម្រេចក្តីប្រាថ្នាក្លាយជានារីអាកាសចរដូចបំណងនោះទេ សូម្បីតែបញ្ហាក្នុងសង្គមនានា ក៏នាងខ្ញុំបានលើកយកមកចោទនិងដោះស្រាយទៅតាមវិធីសាស្ត្ររបស់នាងខ្ញុំផងដែរ។”

ដូច្នេះ ប្រសិនបើលោកអ្នកចង់ជាវសៀវភៅប្រលោមលោករឿង “Superstar បណ្តូលចិត្ត” ដែលជាស្នាដៃថ្មីរបស់អ្នកស្រី លឹម សន្តិភាព

នេះយក​ទៅ​អាន ឬបាន ឬលោក​អ្នកចង់​​ទាក់ទងយកទៅ​បោះដុំនិងលក់រាយ លោក​អ្នក​អាចទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន ឬទិញតាមផេកអនឡាញ SP Books https://www.facebook.com/lspbooks/ ឬតាម​រយៈ​អ៊ីម៉ែល santepheapbook@gmail.com ឬ​អាច​ទៅ​ទិញ​ដោយផ្ទាល់​បាន​នៅ​តាមទីកន្លែងមួយ​ចំនួននៅភ្នំពេញ ដូចជា ៖

* បណ្ណាគារស្រលាញ់សៀវភៅ (ផ្លូវ៤៣០ ទួលទំពូង២ ទល់មុខPtt)

* បណ្ណាគារ DJ Nana (ជាន់ទីបួន ផ្សារសុរិយា)

* បណ្ណាល័យបញ្ញវន្ត (លេខ៣៥BE2 ផ្លូវ២៩៨)

* និស្ស័យស្នេហ៍សៀវភៅនិងសួស្តីកាហ្វេ (ក្នុងផ្សារជម្ពូរវ័ន ទូរស័ព្ទ០១០៤២៦៤៦១)

* ឬ​ខេត្ត​បាត់ដំបង នៅ​ បណ្ណាគារឥន្ទ្រទេវី…

​កុំ​ភ្លេចណា៎ប្រិយមិត្ត​អ្នក​និយម​អាន​សៀវភៅ​ទាំង​ឡាយ បើ​លោក​អ្នក​នៅ​មិន​ទាន់​បាន​អាន​​ស្នាដៃ​​ប្រលោក​លោកនេះ​ទេ សូមលោក​អ្នកឆាប់រួសរាន់ឡើង ដោយ​អាចទំនាក់ទំនងនិង​រក​ជាវយក​មកអាន​តាម​វិធីនិង​ទីកន្លែង​ដូច​រៀបរាប់​ខាងលើ​នេះបាន ព្រោះបើតាមលិចឮសៀវភៅថ្មីនេះមានគេកក់ច្រើនណាស់ អាចលក់អស់មុនផែនការបាន។


“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកស្រី លឹម សន្តិភាព បច្ចុប្បន្នគឺជាអ្នកនិពន្ធកម្ពុជាមួយរូបកំពុងរស់នៅប្រទេសកាណាដា ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកអានខ្មែរយ៉ាងខ្លាំង។ សូមអរគុណ៕
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / ប្រភពរូបភាព ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!